HWR: ព្រះសង្ឃនៅម្ពុជាក្រោម នៅតែត្រូវវៀតណាមធ្វើទុក្ខបុកម្នេញ

0 88

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃននគរ

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បានចេញ​របាយការណ៍​ប្រចាំឆ្នាំ​ថា នៅក្នុង​ឆ្នាំ ២០១៣ កន្លងទៅនេះ វត្ត​អារាម ព្រះពុទ្ធសាសនា​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម នៅតែ​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ត្រួតពិនិត្យ តាមដាន ធ្វើ​ទុក​បុក ម្នេញ និង​ប្រើ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​ធ្វើ​ទារុណកម្ម​លើ​ព្រះសង្ឃ​ជា​បន្តបន្ទាប់ ។​

ព្រះតេជព្រះគុណ ថាច់ ធឿន និង លី នី នៅក្នុងតុលាការវៀតណាម ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
ព្រះតេជព្រះគុណ ថាច់ ធឿន និង លី នី នៅក្នុងតុលាការវៀតណាម ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

ប្រើកម្លាំងសន្តិសុខបង្ក្រាប និង ធ្វើទារុណកម្ម៖

នៅក្នុង​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​សកល ឆ្នាំ ២០១៣ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បានកត់សម្គាល់​អំពី​សេរីភាព​សាសនា​នៅក្នុង​ប្រទេស​វៀតណាម​ថា “​បន្ទាប់ពី​នាយករដ្ឋមន្ត្រី បាន​ចុះហត្ថលេខា​លើ សេចក្ដីសម្រេច លេខ ៩២ នៅក្នុង​ខែមករា ឆ្នាំ ២០១៣ ក្នុងការ​បង្កើន​ការត្រួតពិនិត្យ​លើ​ក្រុម សាសនា នោះមក ។ ក្នុងអំឡុងពេល​នៃ​ការត្រួតពិនិត្យ រដ្ឋាភិបាល​បាន​តាមដាន​, ធ្វើ​ទុក​បុក​ម្នេញ និង​ប្រើ​កម្លាំង សមត្ថកិច្ច​បង្ក្រាប​និង​ធ្វើ​ទារុណកម្ម ទៅ​ក្រុម​សាសនា​ដែល​ធ្វើ​សកម្មភាព​ខាងក្រៅ​សមាគម​សាសនា​ដែល​បាន​ចុះ ឈ្មោះ​ផ្លូវការ​ឲ្យ​ឋិត​នៅក្រោម​ការត្រួត ត្រា របស់​រដ្ឋាភិបាល ។ ក្នុង​ឆ្នាំ ២០១៣ ក្រុម​សាសនា​ដែល​ត្រូវបាន​រដ្ឋា​ភិ បាល​ដាក់​ចូលក្នុង​បញ្ជី​នៃ​ការឃ្លាំមើល​នោះ រួមមាន ក្រុម​សាសនា​កាវ​ដាយ (Cao Dai) ដែល​រដ្ឋាភិបាល​មិន បាន ទទួលស្គាល់ ពុទ្ធសាសនា​វ៉ា​ហាវ (Hoa Hao), ទីសក្ការៈ​របស់ ក្រុម​សាសនា​ប្រូ​តិ​ស្តង់​ឯករាជ្យ និង ក្រុម​សាសនា កាតូឡិក​នៅតាម​ផ្ទះ (Catholic) នៅ​តំបន់​ខ្ពង់រាប និង នៅ​កន្លែង​ផ្សេង ទៀត​, ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរក្រោម និង សមាគម​ព្រះពុទ្ធសាសនា​ឯកភាព​វៀតណាម (Unified Buddhist Church of Vietnam)” ។​

នៅក្នុង​សៀវភៅ​របាយការណ៍ ឆ្នាំ ២០១៤ កម្រាស់ ៦៦៧ ទំព័រ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​សកល​ឆ្នាំ ២០១៣ ដែល​បានចេញ ផ្សាយ នៅ​ថ្ងៃទី ២១ ខែមករា បាន​ឲ្យ​ដឹងថា ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម​កា​ន់​តែ “​អាក្រក់​ទៅៗ​” នៅក្នុង​ឆ្នាំ ២០១៣ កន្លងទៅនេះ ។​

​ក្នុង​របាយការណ៍​នេះ អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស (HRW) បាន​ចំណាយ ៥ ទំព័រ គឺ ពី​ទំព័រ ៣៩៩ ដល់ ទំព័រ ៤០៣ និយាយ ពី​ប្រ ទេស​វៀតណាម ។ ក្នុង ៥ ទំព័រ នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​លើកយក​ស្ថានភាព​នៃ ការរំលោភ​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​វៀតណាម ទាក់ទង​នឹង​ករណី អ្នកទោសនយោបាយ​, ច្បាប់ព្រហ្មទណ្ឌ , សិទ្ធិ នៃ​ការបញ្ចេញមតិ​, ការ​ផ្សព្វ ផ្សាយ និង ទទួល​ព័ត៌មាន , សិទ្ធិ​នៃ​ការបង្កើត​ក្រុម និង ជួបជុំ , សិទ្ធិ​ដើរហើរ , សេរីភាព សាសនា​, ការធ្វើ​ទារុណកម្ម លើ​អ្នកទោស​, បញ្ហា​កែទម្រង់​ច្បាប់ និង ការចាប់​មនុស្ស​ទាំង​ទាំង​កម្រោល ។

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

​យោងតាម​របាយការណ៍​នេះ គិត​មកដល់​ចុងឆ្នាំ ២០១៣ ប្រទេស​វៀតណាម បាន​ចាប់​មនុស្ស​ពី ១៥០ ទៅ ២០០ នាក់​ដាក់​ពន្ធ នាគារ ដោយ​គ្រាន់តែ​ពួកគេ​ទាំងនោះ ប្រើប្រាស់​នូវ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស​តែប៉ុណ្ណោះ ។ ក្នុងចំណោម​មនុស្ស ទាំងនោះ មាន ៦៣ នាក់ ជា​អ្នកទោសនយោបាយ ដែល​វៀតណាម​បាន​នាំចេញ​ជំនុំ ជម្រះក្ដី នៅក្នុង​តុលាការ​អ្វី មួយ​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ហៅថា ឋិត​នៅក្រោម​បង្គាប់បញ្ជា​របស់​បក្សកុម្មុយនិស្ត វៀតណាម និង​ថា តុលាការ “ មិន ឯករាជ និង មិន​អនុលោម​តាមច្បាប់​អន្តរជាតិ​” ។​

​ក្នុង​របាយការណ៍​នេះ ក៏បាន​លើកឡើង​អំពី​ច្បាប់ព្រហ្មទណ្ឌ​វៀតណាម ដូចជា​មាត្រា ៧៩, ៨៧, ៨៨, ៨៩, ៩១ និង ២៥៨ ព្រម ទាំង​ច្បាប់ ស្ដីពី​ពន្ធដារ ក៏​ត្រូវបាន​រដ្ឋាភិបាល​ប្រើប្រាស់ ដើម្បី​ចាប់​អ្នក​ដែល​ធ្វើ​ចលនា​ផ្លាស់ប្ដូរ​នយោបាយ នៅក្នុង​ប្រទេស វៀតណាម ផងដែរ ។​

អន្តរជាតិត្រូវតែដាក់សម្ពាធ៖

លោក ប្រែ​ដ អាដាម​ស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី បាន​ថ្លែងថា​៖

“ ការ បង្ក្រាប​កាន់តែ ខ្លាំង បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ប្រឈមមុខ​ចំពោះ​ប្រជាពលរដ្ឋ​ដែល មាន ការ យល់ដឹង អំពី​នយោបាយ កាន់តែ ខ្ពស់ និង​សកម្ម ថែមទៀត​” ។​

លោក ប្រែ​ដ អាដាម​ស៍ (Brad Adams) បាន​បន្តទៀតថា​៖

“​រដ្ឋាភិបាល​ប្រទេស​នានា ត្រូវតែ​ប្រើ​នូវ​មធ្យោបាយ ការទូត​ដើម្បី​ដាក់​សម្ពាធ​ជម្រុញ​ឲ្យ​វៀត ណា​ម​ត្រូវ តែ​ស្ដាប់ នូវ​សំឡេង​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នេះ អ្នក​ដែល​កំពុងតែ​ស្រែកហៅ​ឲ្យ​បញ្ចប់​នូវ​របប កុ​ម្មុយ និ​ស្ត​ផ្ដាច់ការ ដ៏​ចាស់គំរិល​” ។​

ទាក់ទង​នឹង​ការធ្វើ​ទារុណកម្ម លើ​ព្រះសង្ឃ​ខ្មែរក្រោម នេះដែរ កាលពី​ខែឧសភា ឆ្នាំ ២០១៣ ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ នៃ​ខេត្ត​ឃ្លាំង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​វៀតណាម ចាប​ផ្សឹក និង​ច្រកចូល​បាវ​យកទៅ​ធ្វើ ទារុណកម្ម​នៅ​សាលាស្រុក​ជ្រោ​យញរ ឬ ស្រុក​វិញ​ចូ​វ រហូតដល់​សន្លប់​បាត់ស្មារតី រួច​យកមក​ទម្លាក់ចោល​នៅមុខ វត្ត​ព្រៃ​ជាប់​យ៉ាង​ព្រៃផ្សៃ ។ ការធ្វើ​ទារុណ​កម្មនេះ ធ្វើឡើង​បន្ទាប់ពី ព្រះតេជព្រះគុណ យឿ​ង ញើ​ង ប្រធាន​សមាគម សង្ឃ​ខេត្ត​ឃ្លាំង នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម បានចេញ​លិខិត​មួយច្បាប់​ចោទ ព្រះតេជព្រះគុណ លី ចិន្ដា ថា បាន​ទាក់ទង​នឹង​ព្រះសង្ឃ​ពីរ​អង្គ​នៅ​វត្ត​សេរី​តាសេក គឺ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រះសង្ឃ​ដែល​អាជ្ញាធរ​វៀតណាម​ចាត់ទុកថា “​បំពាន​ធម្មនុញ្ញ​នៃ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​” ដោយបាន ទាក់ ទង​ទៅ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។​

នៅ​ខែឧសភា ឆ្នាំ ២០១៣ ដដែល អ្នកភូមិ​ព្រៃ​ជាប់​ជាច្រើន​នាក់​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ចាប់ខ្លួន ព្រោះ​សកម្ម ភាព​តវ៉ា​នៅក្នុង​វត្ត​ប្រឆាំងនឹង​ការចាប់ខ្លួន ព្រះតេជព្រះគុណ លី ចិន្ដា ។ បន្ទាប់មក ព្រះសង្ឃ ២ អង្គ និង អ្នកភូមិ តាសេក ២ រូប​ក៏ត្រូវ​ចាប់ខ្លួន​ដែរ ។​

​ក្រោយមក​នៅ ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម ខេត្ត​ឃ្លាំង បាន សម្រេច​ប្រកាស សាលក្រម​ផ្ដន្ទាទោស​អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ និង ព្រះសង្ឃ​វត្ត​សេរី​តាសេក ២ អង្គ គឺ ព្រះ​តេជ ព្រះ​គុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រមទាំង អ្នកភូមិ​តាសេក ២ រូប​ទៀត​ឲ្យ​ជាប់គុក ម្នាក់ៗ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ពីបទ​អ្វីមួយ​ដែល បក្សកុម្មុយនិស្ត​យួន​ហៅថា “​បង្ក​អសន្តិសុខ​ទីសាធារណៈ និង​ប្រឆាំង​រដ្ឋាភិបាល​” ដោយ​អ្នក​ទាំងនេះ គ្រាន់តែ​ទូងស្គរ​នៅ ក្នុង​វត្ត ប្រឆាំងនឹង​ការចាប់​ព្រះសង្ឃ និង​ការបញ្ចេញមតិ​តិចតួច​នៅលើ​វិទ្យុ សំឡេង​កម្ពុជា​ក្រោម និង​វិទ្យុ​អាស៊ីសេរី ទាក់ទង នឹង សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម ។

អ្នកភូមិព្រៃជាប់ នៅក្នុងតុលាបក្សកុម្មុយនិស្តវៀតណាម ខេត្តឃ្លាំង នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។
អ្នកភូមិព្រៃជាប់ នៅក្នុងតុលាបក្សកុម្មុយនិស្តវៀតណាម ខេត្តឃ្លាំង នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។

ការធ្វើទារុណកម្មលើខ្មែរក្រោមបានលាតត្រដាងនៅរដ្ឋសភាអាមេរិក៖

កាលពី​ខែ​ថ្ងៃទី ១៦ ខែមករា កន្លងទៅនេះ របៀប​នៃ​ការធ្វើ​ទារុណកម្ម​របស់​រដ្ឋាភិបាល​វៀតណាម ទៅលើ​អ្នកទោស នយោបាយ និង​ពលរដ្ឋ​ខ្មែរក្រោម ត្រូវបាន​បំភ្លឺ​នៅក្នុង​រដ្ឋសភាជាតិ​សហរដ្ឋអាមេរិក នា​រដ្ឋធានី Washington ។ ព្រះ តេជ ព្រះ​គុណ យ័​ញ តូន ព្រះសង្ឃ​ខ្មែរក្រោម ដែល​ធ្លាប់​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​ធ្វើ​ទារុណកម្ម​នៅក្នុង​គុក អស់​រយៈ ពេល ៤ ឆ្នាំ បាន​សភា​អាមេរិក និមន្ត​ចូលធ្វើ​ជា​សាក្សី​រស់​ដើម្បី​បំភ្លឺ​អំពី​ការធ្វើ​ទារុកម្ម ដ៏​ព្រៃផ្សៃ នៅ​ចំពោះ តំណាងរាស្ត្រ អាមេរិក និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន ។​

​ក្រៅពី​ការបំភ្លឺ​អំពី​ទុក្ខសោក​ផ្ទាល់ខ្លួន​ដែល​ត្រូវ​វៀតណាម​ធ្វើ​ទា​រណកម្ម ព្រះតេជព្រះគុណ យ័​ញ តូន ក៏បាន​លើក​រូប ព្រះសង្ឃ ៣ អង្គ ដែល​ទើបតែ​ត្រូវបាន​វៀតណាម​ចាប់​ផ្សឹក​ធ្វើ​ទារុណកម្ម និង​ដាក់គុក កាលពី​ខែឧសភា ឆ្នាំ ២០១៣ ឡើង​បង្ហាញ​នៅ ក្នុង​រដ្ឋសភា​អា មេ​រិ​ក​ផងដែរ ។ ព្រះអង្គ​បានបញ្ជាក់​ថា ព្រះសង្ឃ​ទាំង ៣ អង្គ​នេះ ត្រូវ​វៀតណាម​ចាប់ ដាក់គុក ដោយ​គ្រាន់ តែ​សកម្មភាព​បង្រៀនអក្សរ​សាស្ត្រ​ខ្មែរ តាម​វត្ត​អារាម​នៅ​កម្ពុជា​ក្រោម ។

ព្រះតេជព្រះគុណ យ័ញ តូន អតីតព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានវៀតណាម ចាប់ផ្សឹក និងដាក់គុក នៅក្នងពន្ធនាគារយួន កាលពីឆ្នាំ ២០០៧ បង្ហាញរូបថតព្រះសង្ឃខ្មែរក្រោម ៣ អង្គផ្សេងទៀត ដែលទើបតែត្រូវបានវៀតណាមចាប់ដាក់គុក ។ រូបថត ម៉ែន គឹម សេង l VOA
ព្រះតេជព្រះគុណ យ័ញ តូន អតីតព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានវៀតណាម ចាប់ផ្សឹក និងដាក់គុក នៅក្នងពន្ធនាគារយួន កាលពីឆ្នាំ ២០០៧ បង្ហាញរូបថតព្រះសង្ឃខ្មែរក្រោម ៣ អង្គផ្សេងទៀត ដែលទើបតែត្រូវបានវៀតណាមចាប់ដាក់គុក ។ រូបថត ម៉ែន គឹម សេង l VOA

ព្រះតេជព្រះគុណ យ័​ញ តូន បាន​ថ្លែងថា​៖

“​ដូច​កន្លង​ហើយ នៅក្នុង​ខែ ៥ ឆ្នាំ ២០១៣ ដូច​មាន​រូប​ខាង​នេះ ដែល​ត្រូវ​រដ្ឋាភិបាល​យួន​កុ​ម្មុយ​និ​ស្ត វៀតណាម បាន​ចាប់​ផ្សឹក​ព្រះសង្ឃ ហើយ​ចាប់​ព្រះសង្ឃ​ដាក់គុក ក្នុង​មួយអង្គៗ ជាប់ពន្ធនាគារ ៦ ឆ្នាំ ៤ ឆ្នាំ ៣ ឆ្នាំ ១ ឆ្នាំ ១០ ខែ ១២ ខែ ជាដើម ដោយ​គ្រាន់តែ​តវ៉ា​អំពី​ការសិក្សា​រៀន សូត្រ​នូវ​ទំនៀន ទម្លាប់ អក្សរសាស្ត្រ​ខ្មែរ​” ។​

ជិតដល់ថ្ងៃចូលបំភ្លឺអំពីបញ្ហាសិទ្ធិមនុស្ស UPR៖

​ទា​កក់​ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​លើ​ខ្មែរក្រោម​នេះដែរ នៅ​ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​មក ពី​ប្រទេស​នានា ក្នុង​ទ្វីប​អ៊ឺរ៉ុប នឹងធ្វើ​បាតុកម្ម​ស្វាគមន៍​វៀតណាម នៅមុខ​ការិយាល័យ​ក្រុមប្រឹក្សា​សិទ្ធិ មនុស្ស នៃ​អង្គការ សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។​

​តាម​សេចក្ដីអំពាវនាវ​ធ្វើបាតុកម្ម​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ការធ្វើ​បាតុកម្ម​នេះ ស្រប​ពេលដែល​ក្រុមប្រឹក្សា សិទ្ធិ មនុស្ស​នៃ​អង្គ ការ​សហប្រជាជាតិ នឹង​ហៅ​វៀតណាម​ចូល​ឆ្លើយបំភ្លឺ អំពី​ស្ថានភាព​សិទ្ធិមនុស្ស នៅក្នុង កិច្ចប្រជុំ “​ពិនិត្យមើល នូវ​ប្រវត្តិ​សិទ្ធិមនុស្ស​ជា​សកល​តាម​កាលកំណត់ (UPR)” នា​ថ្ងៃទី ៥ ខែកុម្ភៈ ខាងមុខនេះ ។​

គ្រាន់តែជារឿងប្រឌិត៖

រាល់​របាយការណ៍​រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ត្រូវបាន​វៀតណាម​ទាត់ចោល និង​ចាត់ទុក​របាយការណ៍​នោះ ថា គ្រាន់តែ​ជាការ “​ប្រឌិត​” ឬ គ្រាន់តែ​ជាការ “​ចោទប្រកាន់​” តែប៉ុណ្ណោះ ។​

​កាសែត​ញ៉ឺ​ង​យ៉ឹ​ង​របស់​បក្សកុម្មុយនិស្ត​វៀតណាម នៅ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៤ បាន​ស្រង់​សម្ដី​របស់​មន្ត្រី ស្ថាន ទូត​វៀតណាម​ប្រចាំ​អង្គការសហប្រជាជាតិ លោក ឡេ វ៉ា​យ ត្រុ​ង (Lê Hoài Trung) បាន​បញ្ជាក់ថា លោក “​មានការ​សោកស្ដាយ ដោយមាន​ក្រុម​អង្គការ និង​ស្ថាប័នឯកជន​មួយចំនួន ដែលមាន​បំណង​មិនល្អ ទើប​ខំ​ធ្វើ របាយការណ៍​បំផ្លើសការពិត និង​បាន​ថ្កោលទោស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម​” ៕

Leave A Reply

Your email address will not be published.