វត្ត​អារាមនានា នៅខេត្តព្រះត្រពាំង រៀបចំ​កម្មវិធី​ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​អនុវិទ្យាល័យ​

0 1,605

ដោយ ថាច់ ប្រីជា គឿន និង ស៊ឺន ចែងចើន | VOKK

សមណ សិស្ស ខ្មែរក្រោម នៃ សាលា ពុទ្ធិក មធ្យមសិក្សា បឋម ភូមិ ឬ ថ្នាក់ ពុទ្ធិក អនុវិទ្យាល័យ ទី ១ ដល់ទី ៣ នៅ ទូទាំង ស្រុក កំពុង ស្ពាន នៃ ខេត្ត ព្រះ ត្រពាំង ដែនដី កម្ពុជា ក្រោម ដែល បាន និមន្ត មក សិក្សា នៅតាម វត្ត អារាម នានា ក្នុងស្រុក មួយ នេះ និង គណៈមេប្រយោគ គ្រូបង្រៀន គណៈកម្មការ វត្ត បានមក ជួបជុំគ្នា នៅ វត្ត មហាពោធិ វ័ន ( តា ថៀ វ ) ឋិត នៅក្នុង ទីរួមស្រុក កំពង់ ស្ពាន ដើម្បី ចូលរួម ក្នុង កម្មវិធី ប្រឡង រួម បញ្ចប់ ថ្នាក់ ទូទាំង ស្រុក ប្រព្រឹត្តទៅ រយៈពេល ៣ ថ្ងៃ គឺ ចាប់ ពីថ្ងៃ សុក្រ ១១ រោច ដល់ ថ្ងៃអាទិត្យ ១៣ រោច ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ នឹង ថ្ងៃទី ១២ ខែមករា ដល់ ថ្ងៃទី ១៤ ខែមករា គ . ស ២០១៨ នេះ ក្រោម ការចាត់ តាំងរបស់ សមាគម ព្រះសង្ឃ សាមគ្គី ស្នេហា ជាតិ ស្រុក កំពង់ ស្ពាន ។

ទិដ្ឋភាពបេក្ខសមណសិស្ស និងសិស្ស ធ្វើដំណើរចូលកាន់មណ្ឌលប្រឡង
ទិដ្ឋភាពបេក្ខសមណសិស្ស និងសិស្ស ធ្វើដំណើរចូលកាន់មណ្ឌលប្រឡង

ប្រភពព័ត៌មាន ពី សមាជិក គណៈកម្មការ រៀបចំ កម្មវិធី ប្រឡង ផ្នែក ពុទ្ធិកសិក្សា មួយ នេះ បាន បង្ហោះ ព័ត៌មាន នៅលើ បណ្តាញ សង្គម ហ្វេ ស ប៊ុ ក នា ថ្ងៃទី ១២ ខែមករា នេះ ថា សមណ សិស្ស ទាំង ៣ ថ្នាក់ ដែល បាន ចូល ប្រឡង រួម បញ្ចប់ ថ្នាក់ ឆ្នាំ សិក្សា ពុទ្ធសករាជ ២៥៦១ នេះ សរុប ទាំងអស់ មាន ចំនួន ៣៣៦ អង្គ និង រូប ក្នុងនោះ ក៏មាន មាន យុវ័ន យុវតី កុមារា កុមារី ចូលរួម ប្រឡង ផងដែរ ។ ចំណែក គណៈកម្មការ មេ ប្រយោគ ដែល បាន និមន្ត និង អញ្ជើញ មកពី វត្ត នានា ដើម្បី កែ វិញ្ញាសា និង សម្រេច លទ្ធផល ប្រឡង មាន ចំនួន ៣១១ អង្គ និង រូប ។

ប្រភព ដដែល បាន បញ្ចាក់ ឲ្យ ដឹង ទៀតថា ចំនួន បេក្ខសមណ សិស្ស និង សិស្ស ទូទាំង ស្រុក ដែល បាន ចូលរួម ប្រឡង នៅក្នុង ឆ្នាំ សិក្សា ព . ស ២៥៦១ គ . ស ២០១៧-២០១៨ នេះ រួមមាន ថ្នាក់ ពុទ្ធិក មធ្យមសិក្សា បឋម ភូមិ ឆ្នាំ ទី ១ ( បាលី ទី ១) មាន ចំនួន ១៧២ អង្គ / រូប និមន្ត មកពី វត្ត ចំនួន ១០ ថ្នាក់ ពុទ្ធិក មធ្យមសិក្សា បឋម ភូមិ ឆ្នាំ ទី ២ ( បាលី ទី ២) មាន ចំនួន ១០៤ អង្គ / រូប មកពី វត្ត ចំនួន ៨ និង ថ្នាក់ ពុទ្ធិក មធ្យមសិក្សា បឋម ភូមិ ឆ្នាំ ទី ៣ ( បាលី ទី ៣) មាន ចំនួន ៦០ អង្គ / រូប មកពី វត្ត ចំនួន ៤ ។

ចំពោះ វិញ្ញាសា ដែល សមណ សិស្ស បាន សិក្សា នៅក្នុង ថ្នាក់ និ មួយៗ ហើយ ត្រូវបាន លើក យកមក ប្រឡង នោះ មាន ចំនួន ១២ គឺ សរសេរ តាម អាន ខ្មែរ តែងសេចក្ដី ខ្មែរ អនុពុទ្ធ ប្បវត្តិ សាសនា គឺ អ្វី គាថា ធម្មបទ ព្រះ វិន័យ ធម្ម វិភាគ វេយ្យាករណ៍ បាលី អង់គ្លេស ភាសា ខ្មែរ ប្រែ លោត ប្រយោគ ធម្មបទដ្ឋកថា គណិតវិទ្យា ។

កម្មវិធី ប្រឡង នេះ នឹង ប្រកាស លទ្ធផល និង មាន ប្រគេន រង្វាន់ លើកទឹកចិត្ត ដល់ សមណ សិស្ស ពី គណៈកម្មការ ប្រឡង នៅ រាត្រី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨ នេះ នា មណ្ឌល ប្រឡង វត្ត មហាពោធិ វ័ន ( តា ថៀ វ ) ។ គណៈកម្មការ ប្រឡង បាន ឲ្យ ដឹងថា រយៈពេល ៣ ថ្ងៃ ដែល ព្រះសង្ឃ កំពុង ប្រឡង នេះ មាន ពុទ្ធបរិស័ទ ខ្មែរក្រោម នៅ ចំណុះជើងវត្ត នានា ក្នុងស្រុក បាន ចូលមក ចុះឈ្មោះ ធ្វើជា រង្វាន់ ទៅតាម លេខ រៀង ចាប់ពី លេខ ១ ដល់ លេខ ចុងបញ្ចប់ ដើម្បី ឡើង វេទិកា ប្រគេន សមណ សិស្ស នៅ រាត្រី ថ្ងៃទី ១៤ ខែមករា នេះ ។

ដោយឡែក ក្នុងពេល ជាមួយគ្នានេះ នៅ ស្រុក ថ្កូវ នៃ ខេត្ត ព្រះ ត្រពាំង ឯណោះ វិញ ក៏បាន បើក សម័យ ប្រឡង យក វិ ញ្ញាប ន ប័ត្រ នៃ សាលា ពុទ្ធិក មធ្យមសិក្សា បឋម ភូមិ នា ឆ្នាំ សិក្សា ព . ស . ២៥៦១ គ . ស .២០១៧ នា មណ្ឌល ប្រឡង វត្ត ពោធិ បឹង ( បឹង ) ពោល គឺ កម្មវិធី ប្រឡង ប្រព្រឹត្តទៅ ដំណាលគ្នា នឹង វត្ត មហាពោធិ វ័ន ( តា ថៀ វ ) ផងដែរ ។

បើតាម ហ្វេ ស ប៊ុ ក របស់ សមាគម សិស្សានុសិស្ស ខ្មែរ ត្រា វិញ ( ព្រះ ត្រពាំង ) បាន ឲ្យ ដឹងថា កម្មវិធី ប្រឡង រួម បញ្ចប់ ថ្នាក់ ទូទាំង ស្រុក ក្រោម ការចាត់ តាំងរបស់ សមាគម ព្រះសង្ឃ សាមគ្គី ស្នេហា ជាតិ ស្រុក កំ ថ្កូវ មាន សរុប ទាំងអស់ ២ ថ្នាក់ គឺ ថ្នាក់ ពុទ្ធិក មធ្យមសិក្សា បឋម ភូមិ ឆ្នាំ ទី ២ ( បាលី ទី ២) មាន បេ ក្ខ សណ សិស្ស និង សិស្ស ចំនួន ២៦៧ អង្គ / រូប និង ថ្នាក់ ពុទ្ធិក មធ្យមសិក្សា បឋម ភូមិ ឆ្នាំ ទី ៣ ( បាលី ទី ៣) មាន ចំនួន ១៥៣ អង្គ / រូប ។

នេះ ជា កម្មវិធីសិក្សា ផ្នែក ពុទ្ធិកសិក្សា ជា ភាសា ខ្មែរ ក្រោម ការគ្រប់គ្រង រប ស់ គណៈ មន្ត្រី សង្ឃ ខ្មែរក្រោម ប្រចាំ ស្រុក កំពង់ ស្ពាន បន្ទាប់ពី សមណ សិស្ស បាន សិក្សា ក្នុង វត្ត នីមួយៗ អស់ រយៈពេល ៩ ខែ គឺ ចាប់ ពីថ្ងៃ ១ រោច ខែវិសាខ រហូតដល់ ខែបុស្ស នៃ ចន្ទគតិ រៀងរាល់ឆ្នាំ ។

ក្រៅពី វត្ត មហាពោធិ វ័ន ( តា ថៀ វ ) និង វត្ត ពោធិ បឹង ( បឹង ) ដែល បានទទួល ធ្វើជា ម្ចាស់ផ្ទះ រៀបចំ ពិធី ប្រលង រួម ថ្នាក់ស្រុក នោះ ។ វត្ត នានា ក្នុងស្រុក ដទៃទៀត នៃ ខេត្ត ព្រះ ត្រពាំង ក៏ កំពុង ចាត់តាំង កម្មវិធី ប្រលង ជា បន្តបន្ទាប់ ដូចគ្នានេះដែរ ។ ចំណែក ចាប់ពី ថ្នាក់ ពុទ្ធិក មធ្យមសិក្សា បឋម ភូមិ ឆ្នាំ ទី ៤ ឬ ថ្នាក់ បាលី រង ដល់ ថ្នាក់ ពុទ្ធិក មធ្យមសិក្សា ទុតិយភូមិ ឆ្នាំ ទី ៣ កម្មវិធីសិក្សា និង កម្មវិធី ប្រលង ត្រូវ ឋិត នៅក្រោម ការចាត់ តាំងរបស់ អាគារ សិក្សាធិការ នៃ គណៈ មន្ត្រី សង្ឃ ថ្នាក់ ខេត្ត ដោយ សាលា គណ ខេត្ត នឹង តម្រូវ ឲ្យ សមណ សិស្ស នៃ វត្ត នានា ក្នុងស្រុក ទាំង ៨ របស់ ខេត្ត ព្រះ ត្រពាំង មក ប្រឡង រួម នៅក្នុង មណ្ឌល តែមួយ តាម ការកំណត់ នា ឆ្នាំ ដើមឆ្នាំ ២០១៨ នេះ ។

You can win Kroger fuel points using Kroger feedback survey

សូមបញ្ជាក់ថា ការរៀន ផ្នែក ពុទ្ធិកសិក្សា របស់ ព្រះសង្ឃ ខ្មែរក្រោម នៅ ខេត្ត ព្រះ ត្រពាំង បច្ចុប្បន្ន មាន ត្រឹមតែ កម្រិត វិទ្យាល័យ មធ្យមសិក្សា ទុតិយភូមិ ប៉ុណ្ណោះ និង ក្រោយពី បាន ប្រឡង បញ្ចប់ ការសិក្សា លាលាគ ណ ខេត្ត ព្រះ ត្រពាំង នឹង ចេញ សញ្ញាប័ត្រ ពុទ្ធ ក វិទ្យាល័យ ជូន ដល់ សមណ សិស្ស តែ សមមូល មិនត្រូវ បានទទួល ស្គា ល់ពី ក្រសួង អប់រំ វៀតណាម ឡើយ ។ អ្វីដែល គួរ ឲ្យ កត់សម្គាល់ នោះ គឺ សញ្ញាប័ត្រ ពុទ្ធិកវិទ្យាល័យ នេះ ត្រូវបាន ទទួលស្គាល់ និង អនុញ្ញាត ឲ្យ ព្រះសង្ឃ ខ្មែរក្រោម ចូល បន្ត ការសិក្សា នៅ សកល វិទ្យាល័យ ផ្នែក ពុទ្ធចក្រ នានា ក្នុងប្រទេស ថៃ តែ សម្រាប់ កម្ពុជា វិញ ជា ប្រទេសមួយ ដែល ពលរដ្ឋ ខ្មែរក្រោម ចាត់ទុកថា ជា ប្រទេស របស់ខ្លួន ដែរនោះ មិន ត្រូវបាន ក្រសួង អប់រំ ខ្មែរ ទទួលស្គាល់ សញ្ញាប័ត្រ ពុទ្ធ ក វិទ្យាល័យ នៃ ខេត្ត ព្រះ ត្រពាំង នេះឡើយ ៕

ខាងក្រោមនេះ ជារូបថតខ្លះៗ នៃសកម្មភាព បេក្ខសមណសិស្ស និងយុវសិស្ស មកប្រលងរួម នៅវវត្ត មហាពោធិ វ័ន ( តា ថៀ វ ) និង វត្ត ពោធិ បឹង ( បឹង )៖ រូបថតៈ ដកស្រង់ចេញពីហ្វេសប៊ុករបស់ ហ្វេសប៊ុករបស់ព្រះតេជព្រះគុណ សុខ សុជាតិ ហ្វេសប៊ុករបស់ សមាគមសិស្សានុសិស្សខ្មែរត្រាវិញ (ព្រះត្រពាំង) និងហ្វេសប៊ុករបស់ព្រះតេជព្រះគុណ ថាច់ យ៉ួង


Leave A Reply

Your email address will not be published.