សេចក្ដី​ណែនាំ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ អំពី​ការ​ទប់ស្កាត់​វីរុស​កូរ៉ូណា​

0 625

ដោយ ថាច់ ប្រីជា គឿន​

នៅ​រសៀល ថ្ងៃ​ទី ១៦ ខែមីនា ដើម​សប្ដាហ៍​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump និង​ក្រុម​កម្លាំង​ពិសេស​នៃសេតវិមាន​ដើម្បី​ប្រឆាំង​មេរោគ​វីរុស​កូរ៉ូណា​ បានចេញ​គោលការណ៍​ណែ នាំ​ថ្មី​មួយ ដើម្បី​ជួយ​ការពារ​ប្រជាជន​អាមេរិក​ ក្នុង​អំឡុងពេល​នៃ​ការ​ឆ្លង​មេរោគ​វីរុស​កូរ៉ូណា​ជាសកល ។

Mandatory Credit: Photo by SHAWN THEW/EPA-EFE/Shutterstock (10585043b)
US President Donald Trump, with members of the coronavirus Task Force delivers remarks during a Coronavirus Task Force press briefing at the White House in Washington, DC, USA, 16 March 2020.
US President Donald J. Trump, with members of the coronavirus Task Force,delivers remarks during a Coronavirus Task Force press briefing, Washington, USA – 16 Mar 2020

យោង​តាម​ គេហទំព័រ នៃ សេតវិមាន បានបញ្ជាក់​ថា ៖ “ នេះ​ជាអនុសាសន៍​ថ្មី​មាន​លក្ខណៈ​ សាមញ្ញ​ដើម្បី​អនុវត្ត​តាម និង​វានឹង​មានប្រសិទ្ធភាព​យ៉ាង​ខ្លាំង​ដល់​សុខភាព​សាធារណៈ​” ។

ត​ទៅ​នេះ​ ជាខ្លឹមសារ​នៃ​សេចក្ដី​ណែនាំ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ រាលដាល​នៃ​មេរោគ​កូរ៉ូណា​វីរុស ដែល​បានផ្សព្វផ្សាយ​នៅ​លើគេហទំព័រ​សេតវិមាន ។

១៥ ថ្ងៃ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល៖

  • ស្ដាប់​ និង អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ និង រដ្ឋ​ ដែល​លោកអ្នក​រស់​នៅ ។
  • ប្រសិនបើ​អ្នក​ឈឺ​ ត្រូវ​នៅផ្ទះ​, កុំ​ចេញ​ទៅធ្វើ​ការ​, ត្រូវ​ទាក់​ទង​ទៅ​គ្រូពេទ្យ ។
  • ប្រសិនបើ​កូន​របស់​លោកអ្នក​ឈឺ​ ត្រូវ​រក្សា​ពួក​គេ​នៅផ្ទះ​, កុំ​បញ្ជូន​ពួក​គេទៅ​សាលា​, ត្រូវ​ទាក់ ទង​ទៅ​គ្រូពេទ្យ ។
  • ប្រសិនបើ​អ្នក​ណាម្នាក់​នៅ​ក្នុង​ផ្ទះ​មាន​ផ្ទុកមេរោគ​វីរុស​កូរ៉ូណា​ ត្រូវ​តែ​នៅ​តែ​នៅ​ក្នុង​ផ្ទះ​ទាំង អស់គ្នា​, កុំ​ចេញ​ទៅធ្វើ​ការ​, ទាក់​ទង​ទៅ​គ្រូពេទ្យ ។
  • ប្រសិនបើ​អ្នក​ជា​មនុស្សចាស់​ ត្រូវ​សម្រាក​នៅផ្ទះ​ និង​នៅ​ឲ្យ​ឆ្ងាយ​ពីមនុស្ស​កុះ​ករ ។
  • ប្រសិនបើ​អ្នក​ជា​មនុស្ស​ដែល​មាន​ស្ថាន​ភាព​សុខភាព​ធ្ងន់​ធ្ងរ​ វានឹង​ធ្វើ​ឲ្យ​លោកអ្នក​ជួបនូវ ហានិភ័យ​កាន់​តែខ្លាំង​ (ឧទាហរណ៍​ដូចជា ស្ថាន​ភាព​ខ្សោយ​សួត (ជំងឺសួត​) បញ្ហា​បេះដូង ឬ ប្រព័ន្ធ​ភាព​សាំ​របស់​លោកអ្នក​ខ្សោយ ។

ការ​ចូល​រួម​របស់​អ្នក​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល៖

សូម្បីតែ​លោកអ្នក​នៅ​វ័យក្មេង​ ឬ​មាន​សុខភាព​ល្អ​ក៏​ដោយ​ លោកអ្នក​អាច​ប្រឈម​នឹង​ហានិភ័យ​ និង​រាល់ សកម្មភាព​របស់​លោកអ្នក ក៏​អាច​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​ហានិភ័យ​លើអ្នក​ដទៃ ផងដែរ ។ វាសំខាន់​ខ្លាំង ណាស់​សម្រាប់​ការ​ចូល​រួម​របស់​លោកអ្នក​ក្នុង​ការ​កាត់​ប​បន្ថយ​នូវ​ការ​ឆ្លង​រាលដាល​ នៃ​វីរុស​កូរ៉ូណា ។

  • ធ្វើ​ការ​ ឬ ចូល​រួម​ក្នុង​ការ​សិក្សា ពីផ្ទះ​ នៅពេល​ណាដែល​អាច​ធ្វើ​ទៅបាន​ ។
  • ប្រសិនបើ​លោកអ្នក​ធ្វើ​ការ​នៅ​ក្នុង​ឧស្សាហកម្ម​ហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់​

ដូច​បានកំណត់​ដោយ​ ក្រសួង​សន្តិសុខ​មាតុភូមិ នៃ សហរដ្ឋ​អាមេរិក ដូចជា សេវ៉ា​ធានា​សុខភាព​, ឱសថ​ និង​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ លោកអ្នក​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​បន្តធ្វើ​ការ​ជាធម្មតា​ទៅ​ តាមកាល​បរិច្ឆេទ ។ លោកអ្នក និង​និយោជិក​របស់​លោកអ្នក​គួរ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់ CDC (មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​) ដើម្បី​ការពារ​សុខភាព​របស់​លោកអ្នក​នៅ​កន្លែង​ធ្វើ​ការ ។

  • ចៀសវាង​ការ​ជួបជុំ​សង្គម​ ជាក្រុម​ចាប់​ពី ១០ នាក់​ឡើងទៅ​

ចៀសវាង​ការ​ហូបចុក​ ឬ ផឹកស៊ី​នៅ​តាម​រោង​បារ​, ភោជនីយដ្ឋាន និង រោង​អាហារ ដោយ​អនុវត្ត​តាម របៀប Drive-​Thru (ទិញ​ចំណី​ឆោង​តាម​បង្អួច​ឡាន​), ទិញ​ជាកញ្ចប់​វេច​មកផ្ទះ​ ទិញ​ឲ្យ​គេដឹកជញ្ជូន មកដល់​ផ្ទះ​ ។

  • ចៀសវាង​ធ្វើដំណើរ​តាមអំពើចិត្ត​, ដើរតាម​ផ្សារ និង ការ​ទៅ​សួរសុខទុក្ខ​ជាសង្គម​

មិនត្រូវ​ទៅ​ ដូចជា ផ្ទះ​ថែទាំ​មនុស្សចាស់​ជរា​, អ្នក​ចូលនិវត្តន៍ ឬ​ ទីកន្លែង​ថែរក្សា​ដែល​មាន​រយៈ​ពេល យូរអង្វែង ដោយ​គ្មាន​ការ​អនុញ្ញាត​ពីអ្នក​ជំនួយការ​ពិសេស ។

  • អនុវត្ត​តាមរបៀប​អនាម័យ​ល្អ​

  1. លាង​ដៃរបស់​លោកអ្នក ជាពិសេស ក្រោយ​ពេល​កាន់​នូវ​វត្ថុ​ ឬ ប៉ះលើ​មុខ​ឧបករណ៍​អ្វីមួយ ដែល​គេ​បានប្រើ ឬ​កាន់​ហើយ ។
  2. ចៀសវាង​ប៉ះ​មុខរបស់​លោកអ្នក ។
  3. កណ្ដាស់ ឬ ក្អក​ចូលទៅ​សំពត់​, ក្រដាស​់ជ​ូតមាត់​ ឬ​ចូលទៅ​ខាង​ក្នុង​កែងដៃ​អាវ ។
  4. បាញ់ថ្នាំ​កម្ចាត់​មេរោគ ឬ ជូត​សម្អាត​ជាញឹកញាប់​នូវ​វត្ថុ​ ឬ ផ្ទៃមុខ​ឧបករណ៍ ដូចជា កញ្ចក់ ទូរស័ព្ទ និង I pad ជាដើម ដែល​លោកអ្នក​ប្រើប្រាស់ កាន់​តែល្អ ។

សកម្មភាព​របស់​សាលា​រៀន​អាច​ធ្វើ​ឲ្យ​កើន​ឡើង​ នៃ​ការ​ឆ្លង​រាលដាល​របស់​មេរោគ​វីរុស​កូរ៉ូណា ។ ដូច្នេះ​ គ្រប់​អភិបាល​នៃ​រដ្ឋ​ទាំងអស់​ដែល​រកឃើញថា សហគមន៍​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​គួរតែ​បិទ​សាលា​រៀន​ និង​នៅ​តាម​ជុំវិញ​តំបន់ ។ អភិបាល​រដ្ឋ​គួរតែ​បិទ​សាលា​រៀន​នៅ​ក្នុង​សហគមន៍ ដែល​នៅ​ជិត​តំបន់ នៃ​ សហគមន៍​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​ សូម្បីតែ​នៅ​តាម​តំបន់​ទាំង​នោះ​ជា​រដ្ឋនៅ​ជាប់គ្នា​ក៏​ដោយ ។ ក្រៅ​ពី នេះ​រដ្ឋ​និង​មន្ត្រី​មូលដ្ឋាន​ គួរតែ​បិទ​នូវ​សាសា​ទាំងឡាយ​ណាដែល​ជំងឺ​វីរុស​កូរ៉ូណា ត្រូវ​បានរកឃើញ​ចំពោះ ប្រជាជន​ណាដែល​ជាប់​ទាក់​ទងជា​មួយនឹង​សាលា​រៀន​ ។ រដ្ឋ​និង​តំបន់​នានា ដែល​មាន​សាលា​រៀន​បិទ ត្រូវ​ដោះស្រាយ​តម្រូវការ​ថែទាំ​កុមារ​ឆ្លើយតប​នឹង​ការ​ចាំបាច់​ និង​តម្រូវការ​អាហារូបត្ថម្ភ​របស់​កុមារ ។

មនុស្សចាស់​ជរា​ប្រឈម​នឹង​ហានិភ័យ​ពីជំងឺ​វីរុស​កូរ៉ូណា​ ច្រើនជាង​គេ ។ ដូច្នេះ គ្រប់​រដ្ឋ​ទាំងអស់ ត្រូវ​តែអនុវត្ត​តាមការ​ណែនាំ​របស់​សហព័ន្ធ​ និង​បញ្ឈប់​ជាបណ្ដោះ​អាសន្ន​នូវ​ការ​សួរសុខទុក្ខ​ជាសង្គម​នៅ តាម ផ្ទះ​ថែទាំ​មនុស្សចាស់​, អ្នក​ចូលនិវត្តន៍​ ឬ ទីកន្លែង​ថែរក្សា​ដែល​មាន​រយៈ​ពេល​យូរអង្វែង ។

នៅ​ក្នុង​រដ្ឋ​ដែល​សហគមន៍​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​, គ្រប់​រោង​បារ​, ភោជនីយដ្ឋាន​, កន្លែង​លក់ អាហារ​, កន្លែង​ហាត់ប្រាណ​, ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ​ទីដែល​ក្រុម​មនុស្ស​ជួបជុំគ្នា​ ក៏​ត្រូវ​បិទ​ទាំង​ អស់​ ។

សូម​បញ្ជាក់​ថា​ ក្នុង​ស្ថាន​ភាព​នៃ​មេរោគ​វីរុស​កូរ៉ូណា​កំពុង​តែ​ឆ្លង​រាលដាល​កាន់​តែខ្លាំង​ សាលា រៀន​ជា​ច្រើន​ទូទាំង​សហរដ្ឋ​អាមេរិក​ បានសម្រេច​បិទទ្វារ និង​ខ្លះ​កំពុង​តែ​មាន​គំ​រោង​បិទទ្វារ ដើម្បី​ការពារ​ សុខភាព​របស់​សិស្ស​រាប់​លាននាក់ និង​បង្ការ​កុំ​ឲ្យ​ឆ្លង​វីរុស​កាន់​តែខ្លាំង ។

គិត​មក​ដល់ថ្ងៃ​ទី​ ១៧ ខែមីនា នេះ រដ្ឋ​ចំនួន ៣៨ ក្នុង​ចំណោម ៥០ រដ្ឋ នៅ​សហរដ្ឋ​អាម​រិក បាន បិទ​សាលា​រៀន ។ យោង​តាម​គេហទំព័រ Education Week ជាបណ្ដាញ​ព័ត៌មាន​មួយ​ផ្សព្វផ្សាយ​ខាង វិស័យ​អប់រំ​ចាប់​ពីថ្នាក់​បឋមសិក្សា​ដល់​ថ្នាក់​ទី​ ១២ បានបញ្ជាក់​ថា យ៉ាង​ហោច​មាន​សាលា​រៀន​ប្រមាណ ៧៤.០០០ នៅ​សហរដ្ឋ​អាមេរិក បាន​បិទ​, គំ​រោង​បិទ ឬ បាន​បិទ​ហើយ​ ក្រោយ​មកបើក​ឡើង​វិញ ធ្វើ​ឲ្យ ប៉ះពាល់​ដល់​សិស្ស​ប្រមាណ ៣៨.៨ នាក់​ ដែល​សិក្សា​នៅ​សាលា​រដ្ឋ ។ កាល​បរិច្ឆេទ​នៃ​ការ​បិទ​សាលា ផ្លាស់ប្ដូរ​ទៅតាម​រដ្ឋ​នីមួយ​ៗ និង​មាន​រយៈ​ពេល​ពី ២ ទៅ ៣ សប្ដាហ៍ ។

នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ សកលវិទ្យាល័យ​ល្បី​ៗ ដូចជា Harvard, Yale និង​ Stanford ក៏​បានលុប​ចោល​នូវ​កម្មវិធី​សិក្សា​របស់​និស្សិត ផងដែរ ។ នៅ​សហរដ្ឋ​អាមេរិក​សាលា​រៀន​ជារបស់​រដ្ឋ​មាន​ ចំនួន ៩៨.២៧៧ និង​សិស្ស​ចំនួន ៥០.៨ លាននាក់ រៀន​នៅ​សា​លាទាំង​នេះ ។ នេះ​បើ​យោង​តាម​ស្ថិតិ​ពី មជ្ឈមណ្ឌល​ជំរឿន​អប់រំជាតិ​របស់​សហរដ្ឋ​អាមេរិក​ ។

មេរោគ​វីរុស​កូរ៉ូណា ឬ កូវីដ​-​១៩ បានឆ្លង​ដល់​មនុស្ស​ប្រមាណ ៥.៨៩០ នាក់ និង​បាន​ស្លាប់​ចំនួន ៩៧ នាក់ ។

វីរុស​កូរ៉ូណា ឬ កូវីដ ១៩ ដែល​ជាជំងឺ​រលាក​ផ្លូវដង្ហើម​ដ៏​ប្រល័យ​មួយ​ កំពុង​ឆ្លង​រាលដាល នៅ បណ្តា​ប្រទេស​ជាង ១២០ ទូទាំង​ពិភពលោក ។ អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស ជា​ផ្លូវ​ការ​ថា វីរុស​នេះគឺ​ជា​រោគរាតត្បាត​សកល​ ដែល​តម្រូវឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ពីរដ្ឋាភិបាល នៃ​បណ្តា​ប្រទេស​នីមួយ​ៗ ក្នុង​ការ​តាមដាន ស្វែងរក ធ្វើ​តេស្ត ព្យាបាល និង​ប្រមូល​ផ្តុំ​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កាន់​តែខ្លាំង​ឡើង​នៃ​វីរុស​កូរ៉ូណា​នេះ ។ វីរុស​កូរ៉ូណា ឬ កូវីដ​ ១៩ បានផ្ទុះឡើង​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​បេ ប្រទេស​ចិន កាល​ពីចុង ឆ្នាំ ២០១៩ ។ បើ​យោង​តាម​ អង្គការ​សុខភាព​ពិភពលោក (WHO) មកទល់​ពេលនេះ​ វីរុស​នេះ​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ប្រមាណ ៧.០០០ ពាន់​នាក់​ ហើយ​បណ្តាល​ឲ្យ​មនុស្ស​ជាង ១៧៣.០០០ នាក់ បានឆ្លង​វីរុស​នេះ នៅ ទូទាំង​ពិភពលោក​ ។

នៅ​ថ្ងៃ​ទី ១៧ ខែមីនា នេះ​ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បានថ្លែង​ថា ប្រធានាធិបតី សហរដ្ឋ អាមេរិក បាន “លាបពណ៌​” លើ​ប្រទេស​ចិន នៅពេល​ដែល លោក Trumb បានសរសេរ​នៅលើ Tweeter របស់​លោក​ដាក់ឈ្មោះ​ថ្មី​ជំនួស​ឲ្យ​ វីរុស​កូរ៉ូណា ថា “China Virus” ដែល​មានន័យថា “វីរុស​ចិន​” ។ ទីក្រុង ប៉េកាំង​ជំទាស់​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ប្រើពាក្យ​នេះ​ ៕

អនុសាសន៍​ថ្មី​មាន​លក្ខណៈ​សាមញ្ញ​ដើម្បី​អនុវត្ត​តាម និង​វា នឹង​មានប្រសិទ្ធភាព​យ៉ាង​ខ្លាំង​ដល់​សុខភាព​សាធារណៈ

Leave A Reply

Your email address will not be published.