បទវិចារណកថា៖ ការរើសអើងជាតិសាសន៍របស់រដ្ឋាភិបាលយួនលើខ្មែរក្រោម
ការរើសអើងជាតិសាសន៍របស់រដ្ឋាភិបាលយួនលើខ្មែរក្រោម
បទវិចារណកថាដោយ លោក ថាច់ វឿង
ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២០
ទឹកដីកម្ពុជាក្រោម មានសណ្ឋានបួនជ្រុងព្នាយស្រប លាតសន្ធឹងពីទិសនិរតី ទៅទិសឦសាន ដោយ មាន ព្រំប្រទល់ខាងលិចជាប់ឈូងសមុទ្រសៀម ខាងកើតនិងអាគ្នេយ៍ជាប់សមុទ្រចិនខាងត្បូង ខាងជើងនិង ពាយព្យជាប់ប្រទេសកម្ពុជា និងឦសានជាប់ភាគកណ្ដាលនៃប្រទេសវៀតណាម (អតីតនគរចម្ប៉ា) ។

ទំហំដីមានប្រមាណជាមួយភាគបី នៃប្រទេសកម្ពុជា ដីនេះមានប្រវត្តិជាកោះតូចៗដុះប្រមូលផ្តុំគ្នា ហើយក៏ក្លាយទៅជាដីទំនាបទាបស្មើ មានជីរជាតិអាចដាំដំណាំបានផលល្អជាទីបំផុតក្នុងជ្រោយឥណ្ឌូចិននេះ ។
ពេលដែលជនជាតិយួន បានធ្វើសង្រ្គាមទន្រ្ទានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាក្រោម នៅក្នុងឆ្នាំ ១៨២១ សេ្តចយួនឈ្មាះ ព្រះចៅ មិញ ម៉ាង បានចេញបញ្ជាដាច់ណាត់ ប្រាប់បណ្តារាស្រ្តខែ្មរដែលរស់នៅ លើទឹកដី កម្ពុជាក្រោមទាំងមូល ឲ្យផ្លាស់ប្តូរទំនៀមទម្លាប់ និងច្បាប់ព្រះពុទ្ធសាសនា ហើយគោរពដើរតាម ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិយួនទាំងអស់ ។ សេចក្តីប្រកាសរបស់ព្រះចៅយួនមានដូចតទៅ៖
លោកសង្ឃគ្រប់វត្ត និងប្រជារាស្រ្តខែ្មរទាំងអស់ ដែលរស់នៅលើដែនដីកម្ពុជាក្រោម ត្រូវតែគោរព តាមច្បាប់បញ្ញាតិ្ត របស់យើងជាដាច់ខាត ។
១/ លោកសង្ឃខែ្មរ ត្រូវស្លៀកពាក់តាមរបៀបលោកសង្ឃយួន ។ ត្រូវកោរសក់ទុកចិញ្ចើម ហើយឆាន់ បាយពេលល្ងាច ដូចជារាស្រ្តធម្មតា ។ ត្រូវស្លៀកខោជើងពីរ ពាក់អាវផាយកត្រង់ពណ៌ឈាមជ្រូក។ពេល សូត្រធម៌ម្តងៗ ត្រូវវាយត្រដោកផង ។
២/ រាស្រ្តទាំងស្រីប្រុស ត្រូវទុកសក់ឲ្យវែងដល់ចងេ្កះ ហើយបួងធ្វើជាកំប៉ោយឲ្យបានគ្រប់ៗគ្នា ទាំងអស់ ។
បើលោកសង្ឃ ឬខែ្មរណាម្នាក់ បើមិនស្តាប់តាមបញ្ជាយើងជាព្រះចៅយួនទេ នឹងត្រូវប្រហារជីវិតអស់ មួយពូជជាកំហិត ។
សង្រ្គាមឆាបឆេះនៅកម្ពុជាក្រោម ពេលដែលខែ្មរចុះខ្សោយទន់ដៃជាងយួន ដោយសារដង្កូវស៊ីរូង ផៃ្ទ ក្នុងដូច ភូឈួយ គង់ ជាដើម នៅពេលនោះលោកចៅហ្វាយ គុយ នៃខេត្តព្រះត្រពាំង សុខចិត្តឲ្យយួនកាត់ក្យាល ដើម្បីជាថ្នូរប្តូរយកសេរីភាព ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងប្រពៃណីជាតិខែ្មរ នៅដែនដីកម្ពុជាក្រោម សម្រាបកូនចៅជំនាន់ក្រោយ តែមុននឹងស្លាប់ លោកបានមានវាចាជាចុងក្រោយ ផ្តាំទៅកូន ខែ្មរ ទាំងអស់ថា៖
ឥឡូវនេះ ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងប្រពៃណីជាតិខែ្មរ ត្រូវទាមទារបានកមកវិញហើយហេតុនេះ សូមបងប្អូនរួមឈាមទាំងអស់ នាំគ្នាថែរក្សាឲ្យបានគង់វង្សរៀងរហូតតទៅ កុំឲ្យមានថៃ្ងផុតរលត់ឡើយ ។
សូមបងប្អូនចាំនឹងយល់ឲ្យច្បាស់ថា ពូជខែ្មរយើងជាពូជអ្នកចម្បាំង ធ្លាប់មានកេរ្តិ៍ល្បីសុះសាយពេញ សាកលលោក ។ ហេតុនេះយើងត្រូវមានស្មារតីរឹងបឹង រួមសាមគ្គីគ្នាជានិច្ច កុំជឿពាក្យចាក់រុកបោកប្រាស បំបែកបំបាក់របស់សត្រូវ ឬលក់ក្បាលបម្រើនយោបាយដ៏ខ្មៅងងឹតរបស់គេ ដោយគិតតែពីប្រយោជន៍បុណ្យស័ក្តិ មាសប្រាក់ផ្ទាល់ខ្លួននោះឲ្យសោះ ។
នៅទីបញ្ចប់នេះខ្ញុំជឿជាក់ថា ខ្ញុំម្នាក់ស្លាប់ទៅ នៅមានបងប្អូនកូនខែ្មរ ជំនាន់ក្រោយជាច្រើនលាន នាក់ ទៀត ដែលមានឧត្តមគតិខ្ពង់ខ្ពស់ ហ៊ានប្តូរជីវិត ដើម្បីការពារបូរណភាពទឹកដី សេរីភាព និងព្រះពុទ្ធ សាសនាខែ្មរឲ្យគង់វង្សពុំខាន ។
ចាប់តាំងពីពេលនោះមក ការរើសអើងជាតិសាសន៍ កាន់តែកើនឡើងរហូតមកដល់បច្ចុប្បន្ននេះដូចជា ពលរដ្ឋខែ្មរក្រោម នៅភូមិប៉ប្រក ស្រុកព្រៃមេង ខេត្តក្រមួនស ត្រូវទទួលរងការរំលោភបំពានសិទ្ធិមនុស្សជាទម្ងន់ គ្មានមន្រ្តីរដ្ឋាភិយួនណាមួយចេញមុខជួយធ្វើអន្តរាគមន៍ទេ ទោះជាពលរដ្ឋខំប្រឹងប្តឹងទៅ ដល់ថ្នាក់ណាក៏ដោយ ក៏គ្មានដំណោះស្រាយដែរ ព្រោះជាជនជាតិខែ្មរ បើសិនជាជនជាតិយួនវិញរឿងនេះ មិនដឹងជាធំដុំប៉ុនណាទេ ទីបំផុតក្រសួងជនជាតិ ចុះទៅសួរសុខទុក្ខពលរដ្ឋដែលរងរបួស និងលួងលោមថា កុំព្រួយបារម្ភ គេមិនធ្វើបាបអីទេ កុំតវ៉ាអី្វទៀត ប្រើខែ្មរឲ្យទៅសួរសុខទុក្ខខែ្មរ ទៅលួងលោមខែ្មរគ្នាឯង យួនអង្គុយចាំទទួលផល ។
នៅអំឡុងពេលជំងឺ Covid-19 កំពុងរាតត្បាត មានកម្មវិធីចែកអំណោយ ដល់ប្រជាជនក្រៃក្រនៅក្នុងប្រទេសវៀតណាមទាំងមូល យុវជន យ័ញ មិញ ក្វាង (Danh Minh Quang) នៅភូមិស្រឡូង ឃុំជ្រោយទឹម ស្រុកបាយឆៅ ខេត្តឃ្លាំង កម្ពុជាក្រោម បានដឹងអំការចែកអំណោយ មានភាពមិនប្រក្រតី មានការរើសអើងជាតិសាសន៍ ក្នុងបញ្ជីទទួលអំណោយ មានតែឈ្មាះ និងពលរដ្ឋសាច់ញាតិជនជាតិយួន ទាំងអស់ ពលរដ្ឋខែ្មរក្រោមដែលមានជីវភាពក្រៃក្រ គ្មានបានទទួអំណោយអ្វីទាំងអស់ យុវជនរូបនេះ ត្រូវ អាជ្ញាធរយួនកោះហៅទៅសួរចម្លើយ ចាប់បង្ខំឲ្យចុះកិច្ចសន្យា និងចោទពីបទក្បត់ជាតិ ។
មានស្រ្តីជនជាតិយួនម្នាក់ បានជេរប្រមាថ មើលងាយ ត្មះតិះដៀល ដោយប្រើពាក្យអាស់អាភាស បន្ថោកបន្ទាបជនជាតិខែ្មរ ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គម Facebook នរណា ក៏ដឹងឮទាំងអស់ គ្មានអាជ្ញាធរយួនណាកោះហៅ ឬសួរនាំអ្វីឡើយ បើយុវជនខែ្មរក្រោមវិញគ្រាន់តែចែក រំលែកឯកសារប្រវត្តិសាស្រ្ត សកម្មភាពសហព័ន្ធខែ្មរកម្ពុជាក្រោម ឬក៏សញ្ញាកាន់ទុក្ខថៃ្ងទី ៤ ខែមិថុនា ជាដើម សុទ្ធតែចេញលិខិតអញ្ជើញ ទៅសួរចម្លើយ ព្រមានចាប់ខ្លួន សម្លុតគំរាមគំហែង បំភិតបំភ័យ បង្ខំឲ្យចុះកិច្ចសន្យា ចាប់ពិន័យប្រាក់ ដូចជាយុវជន តោ ហ្វាង ចឿង (To Hoang Chuong) ជាដើម ធ្វើប្រៀបដូចជាអ្នកទោស ឧក្រិដ្ឌកម្មធំធេងណាស់អញ្ចឹង ។
យុវជន ថាច់ កឿង នៅស្រុកផ្នោរដាច់ នៃខេត្តព្រះត្រពាំង បានផ្សព្វផ្សាយអំពីការចែកអង្កររបស់ អាជ្ញាធរយួនដល់ពលរដ្ឋ មានភាពមិនប្រក្រតី មានការរើសអើងជាតិសាសន៍ ពលរដ្ឋយួនគេចែកលុយ ដល់ពលរដ្ឋខែ្មរគេចែកអង្ករក្លែងក្លាយ យុវជនរូបនេះ គ្រាន់តែចង់ការពារឪពុកម្តាយរបស់ខ្លួន ដែលមានវ័យ ចាស់ជរា កុំឲ្យបរិភោគអង្ករកែ្លងក្លាយ ខ្លាចក្រែងប៉ះពាល់ដល់សុខភាព តែប៉ុណ្ណោះ យុវជន ថាច់ កឿង ត្រូវអាជ្ញាធរយួន ចាប់បង់ពិន័យទឹកប្រាក់ចំនួន បីលានដុង គួរណាស់ តែមានការអធ្យាស្រ័យ ប្រសិនបើរឿងនេះ វាជារឿងមិនពិត គួរណាស់តែមានការអប់រំ ទើបសមជាអ្នក ដឹករបស់គេ ។
ព្រះសង្ឃខែ្មក្រោម គ្រាន់តែបើកបង្ហាត់បង្រៀនអក្សរសាស្រ្តខែ្មរ ផ្តល់ព័ត៌មាន ផ្តល់បទសម្ភាសន៍ ដល់ វិទ្យុអាស៊ីសេរី ទូរទស្សន៍ ព្រៃនគរ វិទ្យុ សំឡេងកម្ពុជាក្រោម ទាក់ទងនឹងខែ្មរក្រោមនៅក្រៅប្រទេស ដូចជា ព្រះតេជព្រះគុណ លី ចិន្តា, លីវ នី, ថាច់ ធឿន ជាដើម ត្រូវអាជ្ញាធរយួនធ្វើទុក្ខទារុណកម្ម ដោយចាប់ច្រកបាវដូចជាសត្វធាតុ ចាប់ផ្សឹកដាក់ពន្ធនាគារ ពី ៤ ទៅ ៦ ឆ្នាំ ឡើងតុលាការកាត់ទោសចំពោះ មុខប្រជាជន ដោយគ្មានការយោគយល់ គ្មានការលើកលែងបន្តិចសោះឡើយ គ្មានលោកសង្ឃយួនណា មួយដែលត្រូវអាជ្ញាធរយួន ធ្វើទុក្ខទារុណកម្ម ដោយចាប់ច្រកបាវ ឬចាប់ផ្សឹកដាក់ពន្ធនាគារ ដោយគ្រាន់ ផ្តល់ព៍ត៌មានដល់សារព័ត៌មានផេ្សងៗ ឬបង្រៀនអក្សរសាស្រ្តយួននោះទេ មានតែលោកសង្ឃខែ្មរក្រោមទេ អង្គខ្លះ ត្រូវជាប់គុក អង្គខ្លះទៀត រត់ខ្ចាត់ខ្ចាយ ភៀសខ្លួនទៅនៅប្រទេសផេ្សងៗ ជុំវិញពិភពលោក ។
នៅកម្ពុជាក្រោម សាលាពុទ្ធិកមហាវិទ្យាល័យលោកសង្ឃយួន មាននៅទីក្រុងហាណូយ ទីក្រុងហ្វេ និងនៅទីក្រុងព្រៃនគរ បានទទួលការឧបត្ថម្ភពីរដ្ឋាភិបាលយួនទាំងគ្រប់ផែ្នក តាមតម្រូវការរបស់លោក សង្ឃយួន មានលោកសង្ឃយួនរាប់ពាន់អង្គ បានចូលសិក្សារៀនសូត្រ ចំណែកពុទ្ធសាសនាខែ្មរក្រោមវិញ មានតែ វិជ្ជាស្ថានពុទ្ធសាសនាខែ្មរតែមួយគត់ នៅខេត្តព្រេកឫស្សី គ្មានទទួលបានការឧបត្ថម្ភអី្វបន្តិចសោះ ពី រដ្ឋាភិបាលយួន ដូចជាពុទ្ធិកមហាវិទ្យាល័យយួនឡើយ ត្រូវគិតគូរដោយខ្លួនឯង ទាំងផែ្នកស្បៀងអាហារ ទាំងផែ្នកគ្រឿងសិក្ខូបករណ៍ ទាំងផែ្នកប្រាក់ខែគ្រូបង្រៀន និងផែ្នកផ្សេងៗ ទៀត តាមតម្រូវការរបស់សាលា ដោយគ្មានទទួលបានការឧបត្ថម្ភពីខាងណាទាំងអស់ ព្រះចៅអធិការត្រូវទទួលបន្ទុករែកពុនទាំងស្រុង មាន សមណសិស្សខែ្មរក្រោម ប្រហែលជា ៥០ អង្គប៉ុណ្ណោះ បើអីចឹងទេ ព្រះសង្ឃខែ្មរក្រោម ដែលទទួលបាន ការបណ្តុះបណ្តាល ចេញពីសាលាពុទ្ធិកមហាវិទ្យល័យ នៅកម្ពុជាក្រោម មានចំនួនតិចតួចណាស់ បើប្រៀប ធៀបទៅនឹងលោកសង្ឃយួន តាមការពិតទៅ មិនមែនរដ្ឋាភិបាលយួនមិនដឹងនោះទេ គេជាអ្នកគ្រប់គ្រង គេ ដឹងទាំងអស់ ប៉ុនែ្តគេមិនចង់ឲ្យខែ្មរក្រោម លូតលាស់មានអ្នកចេះដឹងច្រើនឡើយ ។
ក្នុងជួរដឹកនាំ របស់រដ្ឋាភិបាលយួនកុម្មុយនិស្តវិញ គ្មានខែ្មរក្រោមណាម្នាក់ បានទទួលមុខដំណែងអី្វធំ ដុំឡើយ ទោះជាមានមុខងារជាបក្ខជន ខំប្រឹងតស៊ូដល់ទីណាក៏ដោយ ក៏បានតែត្រឹមអនុប្រធានទេ បើមិន ដូចោ្នះទេគេបញ្ជូនទៅមើលវត្តអារាមតែប៉ុណ្ណោះ ។
នៅលើពិភពលោកនេះ មានតែសហរដ្ឋអាមេរិកទេ ដែលមានជាតិសាសន៏ផេ្សងៗ ច្រើនជាងគេបង្អស់កំពុងរស់នៅ ក្រោមការដឹកនាំរបស់រដ្ឋាអាមេរិក គ្មានការប្រកាន់ពូជសាសន៍ គ្មានការរើសអើស មនុស្សគ្រប់ៗរូប មានសិទិ្ធសេរីភាពសើ្នរៗគ្នា បើសិនជាមានការប្រកាន់ពូជសាសន៏កើតឡើង និងត្រូវប្រឈមចំពោះមុខច្បាប់យ៉ាងធ្ងន់ធ្ងរ ។
ទាំងនេះ គឺជាករណីមួយចំនួន នៃការរើសអើងជាតិសាសន៍ ចំពោះខែ្មរក្រោម នៅដែនកដីកម្ពុជាក្រោម នៅមានករណីជាច្រើនជាទៀត ហើយក៏ជាកញ្ចក់ដើម្បីឆ្លុះបញ្ចាំងការពិត ដែលខែ្មរក្រោមកំពុងទទួលរងគ្រោះ ពីរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ។ អី្វដែលរដ្ឋាភិបាលបក្សកុម្មុយនិស្ត បាននិយាយថា បងប្អូនគ្រប់ជនជាតិក្នុងប្រទេសវៀតណាម រួមមាន យួន ចិន ខ្មែរ ឬ Kinh Hoa Khmer ជាដើម មានសិទិ្ធស្មើគ្នា ស្រឡាញ់រាប់អានគ្នា រស់ក្រោមដំបូលផ្ទះតែមួយ ប្រកបដោយ សុខ សន្តិភាព សុភមង្គល នោះគឺគ្មានឡើយ ៕