បទវិចារណកថា៖ គុណតមៃ្លនៃព្រលឹងជាតិខែ្មរ នៅកម្ពុជាក្រោម
គុណតមៃ្លនៃព្រលឹងជាតិខែ្មរ នៅកម្ពុជាក្រោម
បទវិចារណកថា ដោយ លោក ថាច់ វឿង
ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០
ដើម្បីសម្គាល់ដឹងនូវព្រលឹងជាតិ គឺយើងសំដៅទៅលើ វប្បធម៌ ទំនៀមទម្លាប់ អក្សរសាស្រ្ត អក្សរសិល្បិ៍ ភាសាកំណើត រូបចម្លាក់ កេរដំណែលបុព្វបុរស អត្តចរិត ក្បូរក្បាច់ រចនា ប្រាង្គប្រាសាទនានា ដ៏រស់រវើក របស់ជាតិសាសន៍នោះៗ ។ ជនជាតិមួយ ដែលបានបាត់បង់ព្រលឹងជាតិ មិនដឹង មិនស្គាល់ ខ្លួនឯងជានរណា មកពីណា មិនដឹងប្រវត្តិសាស្រ្តខ្លួនឯង ភេ្លចជាតិកំណើតខ្លួនឯង ជនជាតិនោះ និងអាប់ឱន និងត្រូវគេមាក់ងាយបន្ថោកបន្ទាប និងត្រូវគេគ្រប់គ្រងជារៀងរហូត ។ កាលណាបើបាត់ បង់ព្រលឹងជាតិរបស់ខ្លួន ត្រូវតែរកមធ្យោបាយខាបយកមកវិញ ។ នៅក្នុងហសរដ្ឋអាមេរិក មានជនជាតិ ជាច្រើនកំពុងរស់នៅ រាប់ទាំងពលរដ្ឋខែ្មរក្រោម ផងដែរ មានសិទិ្ធពេញលេញក្នុងការអនុវត្តតាម និង គោរពប្រពៃណី ទំនៀមទម្លាប់ ដោយគ្មានការហាមឃាត់ឡើយ ។ ជនជាតិណាមួយភេ្លចព្រលឹងជាតិ របស់ខ្លួន ភេ្លចជាតិកំណើតរបស់ខ្លួនថាមកពីណា រដ្ឋាភិបាលអាមេរិកមិនទុកចិត្ត និងមិនឲ្យតម្លៃដល់ជន ជាតិនោះឡើយ ព្រោះជាតិកំណើតខ្លួនឯងនៅតែភេ្លច នៅតែមិនគោរព ចុះទម្រាំរឿងអី្វផ្សេងទៀត ។ ដូច្នេះ ទើបនៅលើសញ្ញាប័ត្រដែលចូលសញ្ជាតិអាមេរិក គេនៅតែដាក់បញ្ជាក់អំពីកន្លែងកំណើតរបស់ មនុស្សម្នាក់ដែលមកពីប្រទេសណាដែរ ឧទាហរណ៍ ដូចជា ពលរដ្ឋខ្មែរមកពីប្រទេសកម្ពុជា គេដាក់ “Cambodian American” មានន័យថា “ខែ្មរ-អាមេរិកកាំង” ដែរ ។ ខែ្មរក្រោមតាមខេត្តនានា ដែលរស់ នៅតំបន់ដាច់ស្រយ៉ាល ដូចជាខេត្តទឹកខ្មៅជាដើម មិនសូវមានខែ្មររស់នៅ និយាយភាសាខែ្មរមិនសូវ បានច្បាស់លាស់ តែនៅមានព្រលឹងជាតិនៅក្នុងខ្លួនជានិច្ច រួបរួមគ្នាកសាងវត្ត ដើម្បីថែរក្សាវប្បធម៌ខែ្មរ បង្កើតក្រុមរបាំ ដើម្បីបង្ហាញអត្តសញ្ញាណជាតិរបស់ខ្លួន ។

បុព្វបុរសខែ្មរក្រោមជាច្រើនជំនាន់មកហើយ បានតស៊ូលះបង់ជីវិត ដើម្បីការពាររក្សាទុកនូវព្រ លឹងជាតិខែ្មរ នៅលើទឹកដីកម្ពុជាក្រោម រហូតមកដល់សព្វថៃ្ងនេះ ។ តាមប្រវត្តិសាស្រ្ត ជនជាតិយួនមានប្រភពដើមចេញមកពីប្រទេសចិន គ្មានទឹកដី គ្មានវប្បធម៌ គ្មានអក្សរសាស្រ្ត អក្សរសាស្រ្តយួនដែលកំពុងតែប្រើប្រាស់សព្វថៃ្ង គឺបារាំងជាអ្នកបង្កើតឲ្យ បានជាយួនខំប្រឹងប្រែងណាស់ ចាប់តាំងពីជំនាន់សេ្តច យួន មិញ ម៉ាង មក យួននៅតែរក្សាមហិច្ឆិតាជ្រៀតចូល កែកាឡៃបន្លំបន្តិចម្តងៗ ធ្វើយ៉ាងណាឲ្យខែ្មរក្រោមបាត់បង់ព្រលឹងជាតិ ភេ្លចជាតិកំណើតខ្លួនឯងឲ្យក្លាយទៅជាយួន ប្រែក្លាយវប្បធម៌ ទំនៀម ទម្លាប់ខែ្មរឲ្យទៅជាយួន ទូក ង ខែ្មរក្រោម អុំក្នុងរដូវកាលបុណ្យអកអំបុកសំពះព្រះខែ ប៉ុនែ្តគេតម្រូវឲ្យ ខែ្មរអុំទូកង ខុសរដូវកាល វិលវល់វងេ្វងជាតិ ដោយមិនអាចកំណត់ដឹងបាននូវអី្វរបស់ខ្លួន ម្យ៉ាងវិញទៀត ឈ្មោះ ទូកង គឺឈ្មោះវត្តនិមួយៗ ទូទាំងកម្ពុជាក្រោម ទូកងនិមួយៗប្រកបដោយក្បូរក្បាច់ រចនាបទ្ម ខែ្មរដ៏រស់រវើក ទូកងខ្លះស្រាបលេចចេញអក្សរយួនពីលើក្បាលទូក វាធ្វើឲ្យបាត់អស់សោភណភាព វាទៅជាភ្លាវ វាមិនសម វាមិនត្រឹមត្រូវ វាប្រាសចាកការពិត វាប្រាស់ចាកពីប្រភពដើម ដែលមិនអាច ទទួលយកបាន ។ ផែ្នកសិល្បះវិញ នៅតាមខេត្តមួយចំនួននៅកម្ពុជាក្រោម ឆាកសមែ្តងភេ្លងពិណពាទ្យខែ្មរ គ្មានអក្សរខែ្មរសូម្បីតែមួយតួ សុទ្ធតែអក្សរយួនទាំងអស់ បើយើងក្រឡេកមើលទៅសឹងតែមិន ដឹងថានោះជារបស់ខែ្មរ ក្នុងកម្មវិធីរបស់ខែ្មរ ប៉ុនែ្តអ្នកដឹកនាំកម្មវិធីនិយាយសុទ្ធតែជាភាសាយួន មានមតិ មួយចំនួនគេនិយាយថា សរសេរអក្សរយួន និយាយយួនទៅបានដឹងទាំងអស់គ្នា នោះហើយគឺជាការ ភេ្លចជាតិកំណើតខ្លួនឯង សម្លាប់ខ្លួនឯង បទចម្រៀងខ្លះបកប្រែចេញពីយួន និងកែច្ឆៃតាមរបៀបយួន យកមកច្រៀងស្តាប់មិនបាន របាំគោះត្រឡោកក្នុងខេត្តខ្លះ សមែ្តងកែច្ឆៃលាយឡំជារបៀបយួន សម្លៀក បំពាក់សមែ្តងលើឆាកខ្លះ មិនចំជាលក្ខណៈខែ្មរពិតប្រាកដ ។ ជាតិខែ្មរមានវប្បធម៌ដ៏សម្បូរណ៍បែប ដ៏ ល្អប្រណិត ភាពទន់ភ្លន់ ភាពស្មោះត្រង់អាកប្បកិរិយាថៃ្លថ្នូរ មានតមៃ្លដោយឥតគណនាបាន ខែ្មរក្រោម គួរយល់ដឹងឲ្យបានច្បាស់លាស់ នូវអី្វដែលជារបស់ខ្លួន ហើយកំពុងជួបហានិភ័យបែបណាខ្លះ “ អក្សរ រលត់ ជាតិរលាយ សាសនាខ្ចាត់ខ្ចាយ សប្យាយសត្រូវ” ។
ដូចេ្នះ ដើម្បីសងគុណបុព្វបុរសរបស់ខ្លួន កាតព្វកិច្ចរបស់ខែ្មរក្រោម រួបរួមសាមគ្គី ថែរក្សាព្រលឹងជាតិខែ្មរឲ្យឋិតនៅជាអមតៈ ក្នុងដួងចិត្តកូនចៅជំនាន់ក្រោយគ្រប់ៗរូប បើសិនជាខែ្មរក្រោមបេ្តជ្ញាការពារព្រលឹងជាតិបានតាំងនៅជារៀងរហូតនោះ គុណតមៃ្លនៃព្រលឹងជាតិខែ្មរ ធ្វើឲ្យជាតិសាសន៍ដទៃ មិនហ៊ានបៀតបៀន កោតក្រែង សរសើរស្ញប់ស្ញើង និងឲ្យតមៃ្លខែ្មរជាជាតិថៃ្លថ្នូរ រុងរឿងមិនខានឡើយ និងបូករួមជាមួយកម្លាំងតស៊ូរបស់ សហព័ន្ធខែ្មរកម្ពុជាក្រោមនៅក្រៅប្រទេស ខែ្មរក្រោមនិងសម្រច នូវគោលដៅក្នុងពេលអនាគត ៕