រដ្ឋាភិបាល​យួន​ត្រូវ​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិដើម នៃ ដែនដី​កម្ពុជា​ក្រោម​

0 5,956

​ដោយ ថាច់ ប្រីជា គឿន​

​នៅពេល​ថ្មីៗ​នេះ កម្មាភិបាល​នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម បាន​ថ្លែង​ទៅកាន់​ពលរដ្ឋ​ខ្មែរក្រោម ថា ខ្លួន​ទទួលស្គាល់ថា ទឹកដី​កម្ពុជា​ក្រោម​ជា​អតីត​ទឹកដី​របស់​ប្រទេស​កម្ពុជា ហើយ​ត្រូវ​យួន​ត​ណ្ដើ​មកា​ន់ កាប់​នៅក្នុង​សតវត្សរ៍​ទី ១៦ ដែល​គិត​មកដល់​សតវត្សរ៍​ទី ២១ នេះ ជាង ៥០០ ឆ្នាំ ហើយ ។ មន្ត្រី​ជនជាតិ យួន​រូបនេះ បាន​ថ្លែង​នៅ​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៨ ក្នុង​អង្គប្រជុំ​មួយ​ដែល​អាជ្ញាធរ​វៀតណាម បាន​កោះហៅ​ព្រះសង្ឃ​មួយ​វត្ត ២ អង្គ និង គណៈកម្មការ​វត្ត ៤ រូប នៃ វត្ត​ទាំង ៣៧ នៅក្នុង​ស្រុក​ថ្កូវ នៃ​ខេត្ត​ព្រះ​ត្រពាំង ទៅ​ស្ដាប់​នូវ​គោលនយោបាយ​អ្វីមួយ​របស់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ដែល គេ​ហៅថា “​សន្និបាត​ឃោសនា​, ផ្សព្វផ្សាយ​នូវ​គោលនយោបាយ និង​ច្បាប់​ស្ដីពី​សាសនា នៅក្នុង​ខេត្ត​ព្រះ ត្រពាំង ឆ្នាំ ២០១៨” ។ មន្ត្រី​រូបនេះ​បាន​ថ្លែងថា ប្រសិនបើ ទឹកដី​កម្ពុជា​ក្រោម ត្រូវបាន​សង​មក​ប្រទេស កម្ពុជា វិញ ពិភពលោក​នេះ នឹងត្រូវ​ជ្រួលច្របល់​ជាមិនខាន ដោយសារ ទឹកដី​សហរដ្ឋអាមេរិក និង អូស្ត្រាលី កាលពីដើម ក៏​ជា​ដី​របស់​ជនជាតិដើម ដែរ ។

រដ្ឋាភិបាលយួនកោះហៅព្រះសង្ឃ និងពលរដ្ឋទៅរៀនសូត្រ នៅ “សន្និបាតឃោសនា, ផ្សព្វផ្សាយនូវគោលនយោបាយ និងច្បាប់ស្ដីពីសាសនា នៅក្នុងខេត្តព្រះ ត្រពាំង ឆ្នាំ ២០១៨” ។
រដ្ឋាភិបាលយួនកោះហៅព្រះសង្ឃ និងពលរដ្ឋទៅរៀនសូត្រ នៅ “សន្និបាតឃោសនា, ផ្សព្វផ្សាយនូវគោលនយោបាយ និងច្បាប់ស្ដីពីសាសនា នៅក្នុងខេត្តព្រះ ត្រពាំង ឆ្នាំ ២០១៨” ។

​ការលើកឡើង​របស់​ក​ម្មា​ភិ​បាល​យួន​រូបនេះ បង្ហាញ​ឲ្យ​ឃើញថា រដ្ឋាភិបាល​យួន​ចាប់ផ្ដើម​ហ៊ាន​និយាយ អំពី​រឿង​ទឹកដី​កម្ពុជា​ក្រោម​ថា ជា​អតីត​ទឹកដី​របស់​ប្រទេស​កម្ពុជា ហើយ​ត្រូវ​យួន​ដណ្ដើមយក​ទៅគ្រប់ គ្រង ។ ការលើកឡើង​បែបនេះ បន្ទាប់ពី​រដ្ឋាភិបាល​យួន​មើលឃើញថា សម័យ Facebook នេះ ពលរដ្ឋ ខ្មែរក្រោម​គ្រប់រូប​នៅ​កម្ពុជា​ក្រោម បានដឹង​នូវ​ប្រវត្តិ​កម្ពុជា​ក្រោម​កាន់តែច្បាស់ ហើយ​មិនមាន​របាំង អំណាច អ្វីមួយ​អាចមក​បិទបាំង​បាន​ទៀត​ទេនោះ ទើប​រដ្ឋាភិបាល​យួន​បង្ខំចិត្ត​លើកយក​រឿង ទាមទារ​ទឹក ដី កម្ពុជា​ក្រោម​មក​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន ស្ដាប់​នៅក្នុង​បន្ទប់សម្ងាត់​ក្នុង​គោល បំណង​ទប់ស្កាត់​រាល់​ការតវ៉ា​របស់​ពលរដ្ឋ​ខ្មែរក្រោម​អ្នក​នៅក្នុង​ស្រុក អំពី​រឿង​ទឹកដី​កម្ពុជា​ក្រោម ។ នៅ​ពី ក្រោយ ខ្នង​នៃ​ការ​ខ្សឹបខ្សៀវ​រឿង​ទឹកដី​កម្ពុជា​ក្រោម​ក្នុង​ទី​សម្ងាត់​នេះ រដ្ឋាភិបាល​បាលប​ក្សក​ម្មុយ​និ​ស្ត​យួន កំពុងតែ​បិទបាំង​នូវ​បញ្ហា​ជាច្រើន​ដែល​ទាក់ទង​នឹង​ករណី​រំលោភសិទ្ធិ​មនុស្ស និង​ការរើសអើង​ពូជសាសន៍ លើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម និង​កំពុងតែ​កប់​ចោល​នូវ​សន្ធិសញ្ញា​ជាច្រើន​ដែល​ខ្លួន​បាន​ចុះ ហត្ថលេខា​ជាមួយនឹង​អង្គការសហប្រជាជាតិ​ស្ដីពី​ការគោរព​សិទ្ធិ​ជនជាតិដើម និង​សិទ្ធិមនុស្ស​នៅក្នុង​ប្រ ទេស​របស់ខ្លួន ។

សៀវភៅសិក្សាមុខវិជ្ជា ប្រវត្តិសាស្ត្រ របស់ក្រសួងអប់រំវៀតណាម មិនបាននិយាយដល់ប្រវត្តិសាស្ត្រទាក់ទងនឹងកម្ពុជាក្រោម ។
សៀវភៅសិក្សាមុខវិជ្ជា ប្រវត្តិសាស្ត្រ របស់ក្រសួងអប់រំវៀតណាម មិនបាននិយាយដល់ប្រវត្តិសាស្ត្រទាក់ទងនឹងកម្ពុជាក្រោម ។

​ដើម្បី​បង្ហាញ​ឲ្យ​ឃើញថា រដ្ឋាភិបាល​វៀតណាម​មា​ន​ការទទួលស្គាល់​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ជា​ផ្លូវការ នោះ ក្រសួង​អប់រំ​វៀតណាម ត្រូវតែ​បង្កើត​ឲ្យ​មាន​ជំពូក ស្ដីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម នៅក្នុង​សៀវភៅ សិក្សា​មុខវិជ្ជា​ប្រវត្តិសាស្ត្រ សម្រាប់​សិស្ស និង និស្សិត បាន​សិក្សា​ទូទាំងប្រទេស ដើម្បី​ឲ្យ​ពួកគេ​បាន ដឹងថា កម្ពុជា​ក្រោម​ជា​អតីត​ទឹកដី​របស់​ខ្មែរ ដែលមាន​ខ្មែរក្រោម​ជា​ជនជាតិដើម​នៅ​ភាគខាងត្បូង នៃ​ប្រ ទេស​វៀតណាម សព្វថ្ងៃ ផង ។ ម្យ៉ាងទៀត រដ្ឋាភិបាល​វៀតណាម ត្រូវតែ​ចេញ​សេចក្ដីប្រកាស​ជា​ផ្លូវការ ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ផងដែរ ដោយសារ​ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក រស់​នៅលើ​ទឹកដី​កម្ពុជា​ក្រោម​រាប់ពាន់​ឆ្នាំ​មកហើយ មុន​ពេលដែល​ជនជាតិ​យួន​បាន​ចូលមក វាតទី​ធ្វើ​អា ណា​និគម ។

​ចំពោះ​នៅ​សហរដ្ឋអាមេរិក និង ប្រទេស​អូស្ត្រាលី វិញ រដ្ឋាភិបាល​របស់គេ​បាន​បង្រៀន​ពលរដ្ឋ​ទាំងអស់​ឲ្យ ដឹង​ពី​ប្រវត្តិសាស្ត្រ​ពិត និង​បានទទួល​ស្គាល់​ម្ចាស់​ទឹក​ម្ចាស់​ដី​ថា ជា​ជនជាតិដើម និង​បាន​សុំទោស​ជា​សា ធា​រណៈ​ទៀតផង ចំពោះ​កំហុសឆ្គង​ផ្សេងៗ​ដែល​ខ្លួន​បាន​កាប់សម្លាប់​ជនជាតិដើម នៅក្នុង​ប្រវត្តិសាស្ត្រ ។ ផ្ទុយ​ពី​សហរដ្ឋអាមេរិក និង អូស្ត្រាលី រដ្ឋាភិបាល​វៀតណាម​មិន​ត្រឹមតែ​មិនបាន​ផ្សព្វផ្សាយ និង បង្រៀន ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ជា​សាធារណៈ និង​មិន​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិដើម​តែប៉ុណ្ណោះ​ទេ គេ ថែមទាំង​បាន​គំរាមកំហែង​ធ្វើទុក្ខបុកម្នេញ​ចាប់​ផ្សឹក​ដាក់គុក​ចំពោះ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​រូប​ណា ដែល​ហ៊ាន​និយាយ​ការពិត​ស្ដីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ។

ដរាបណា រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម នៅតែ​បន្ត​បិទបាំង​នូវ​ប្រវត្តិសាស្ត្រ​ពិត នៃ ដែនដី​កម្ពុជា ក្រោម និង​នៅតែ​មិន​ហ៊ាន​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិដើម នៃ​ទឹកដី​កម្ពុជា​ក្រោម ជា​សាធារណៈ​ទេ ដរាប​នោះ ជនជាតិ​យួន​នៅតែ​ត្រូវ​ខ្មោច​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ដេញតាម​លង​គ្រប់ពេលវេលា ដែល​ធ្វើ ឲ្យ​ប្រទេស​យួន​រក​ស្ថេរភាព និង សន្តិភាព ពុំមាន​ឡើយ ។ ចំពោះ​ទំនាក់ទំនង​អន្តរជាតិ​វិញ នៅពេល​ចេញ ទៅ​ប្រជុំ​នៅក្នុង​មហាសន្និបាត​អន្តរជាតិ​ម្ដងៗ តំណាង​រដ្ឋាភិបាល​វៀត​ណា​ម នៅតែ​ប្រឈម​នឹង​សំនួ​រថា “​តើ​ពេលណា ទើប​វៀតណាម​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិដើម នៃ​ទឹកដី​កម្ពុជា​ក្រោម​?” ហើយ​ត្រូវ ប្រឈម​នឹង​ការបំភ្លឺ​ចំពោះ​សេចក្ដីរាយការណ៍​ផ្សេងៗ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​អង្គការ​សហ ប្រជាជាតិ ស្ដីពី​ករណី​ដែល​ប្រទេស​វៀតណាម​រំលោភសិទ្ធិ​មនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម ជា​បន្តបន្ទាប់ ។ រដ្ឋាភិបាល​យួន​នឹង​ឆ្លើយ​យ៉ាងណា​ចំពោះ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ ដែល​នឹង ចោទសួរ​ទាក់ទង​នឹង​ករណី​ខ្មែរក្រោម នៅក្នុង​មហាសន្និបាត​លើក ទី ៣២ ស្ដីពី ការប៉ាន់ប្រមាណ​ចំពោះ កិច្ច​ប្រតិបត្តិ​ដែល​ប្រទេស​វៀតណាម​បាន និង​មិន​បានធ្វើ​នៅ​ពាក់កណ្តាល​ពេល​កំណត់ (UPR) នៅក្នុង ខែមករា និង ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ ។​

សូមបញ្ជាក់ថា កាលពី ៦៩ ឆ្នាំ មុន គឺ នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី បារាំង ឈ្មោះ វ៉ែន សង់ អូ​រិ​យោល (Vincent Auriol) បានប្រកាស ច្បាប់ លេខ ៤៩-៧៣៣ ប្រគល់​ទឹកដី​កូស័ងស៊ីន ឬ ដែនដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​ប្រទេស​កម្ពុជា ដែលមាន​ទំហំ ៦៧.៧០០ គីឡូម៉ែត្រ​ក្រឡា ឲ្យ​ទៅជា​រដ្ឋ ចំណុះ​វៀតណាម ។ ចាប់តាំងពី​ពេលនោះ​មក ពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់ ត្រូវ​របប​អាណានិគម​យួន មក​គ្រប់គ្រង​ជំនួស​របប​អាណានិគម​បារាំង វិញ ហើយ​បាន​ក្លាយទៅជា​ជនជាតិភាគតិច​រស់នៅ​លើទឹក​ដី ដូនតា​របស់ខ្លួន ។​

ផែនទីកម្ពុជាក្រោម និងផែនទីវៀតណាមបច្ចុប្បន្ន
ផែនទីកម្ពុជាក្រោម និងផែនទីវៀតណាមបច្ចុប្បន្ន

​យោងតាម សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា KKF ជា​ចលនា​តស៊ូ​មួយ របស់​ខ្មែរក្រោម មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​មាន​សាខា​នៅ​ជុំវិញ​ពិភពលោក តែងតែ​ចូលទៅក្នុង អង្គការសហប្រជាជាតិ ដើម្បី​ជំទាស់​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​របប​អាណានិគម​យួន​លើ​ពល រដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម នោះ បាន​បញ្ជាក់ថា ខ្លួន​ធ្វើ​ការតស៊ូ​ដោយ​អហិង្សា​ស្របតាម​ច្បាប់​អន្តរជាតិ ដើម្បី​ទាមទារ​ឲ្យ​របប​អាណានិគម​យួន​គោរព​សិទ្ធិមនុស្ស និង​ទទួលស្គាល់​ខ្មែរក្រោម ជា​ជនជាតិដើម នៃ ទឹកដី​កម្ពុជា​ក្រោម និង​បង្ហាញផ្លូវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​គ្រប់រូប​នៅក្នុង​ស្រុក​ចេះ​ប្រើប្រាស់​នូវ “​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ស្របតាម​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជន ជាតិ​ដើម ដែល​អង្គការសហប្រជាជាតិ​បានអនុម័ត​កាលពី​ឆ្នាំ ២០០៧ ៕

Leave A Reply

Your email address will not be published.