ករណី​លួច​របស់​នៅ​ជប៉ុន ៤០% ជា​ជាតិ​យួន​

0 317

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ក្រសួង​នគរបាលជាតិ​ជប៉ុន​បានចេញ​របាយការណ៍​ទូរលេខ​ស្ដីពី​ករណី​លួច​របស់​ដែល​ទាក់ ទង​នឹង​ជនជាតិ​យួន មាន ការ កើន ឡើង​នៅក្នុង​ប្រទេស​ជប៉ុន ។ របាយការណ៍​បាន ប​ង្ហ​ញ​ថា ករណី​ជនជាតិ​យួន លួច របស់ ចាប់ពី ២៤៧ ករណី នៅ​ឆ្នាំ ១៩៩៨ ឡើងដល់ ៩៩៩ ករណី នៅក្នុង​ឆ្នាំ ២០១២ ។​

អ្នកបំរើនៅយន្តហោះ Vietnam Airlines ។
អ្នកបំរើនៅយន្តហោះ Vietnam Airlines ។

នៅក្នុង​អំឡុង ៦ ខែ​ដើមឆ្នាំ ២០១៣ នេះ មាន ៤០១ ករណី​លួច​របស់ ដែល​ទាក់ទង​នឹង​ជនជាតិ​យួន ។ ស្ថិតិ​នេះ​បាន​កើនឡើង ៤០ % ក្នុងចំណោម​ករណី​លួច​របស់ ដែល​ជាប់ទាក់ទង​នឹង​ជនបរទេស​នៅ​ប្រ ទេស​ជប៉ុន ។​

​ស្ថិតិ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​កាសែត​ជប៉ុន​ឈ្មោះ សាន​កី (Sankei) នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅក្នុង អត្ថបទ​មួយ ស្ដីអំពី​ករណី​នគរបាល​ជប៉ុន​ចេញ​យុទ្ធនា​ការចាប់​បុគ្គលិក​ក្រុមហ៊ុន​យន្ត ហោះ​វៀតណាម Airlines ពីបទ​ចោទ ប្រកាន់​ទាក់ទង​នឹង​អ្នកបំរើ​យន្ត​ហៅ​ម្នាក់​ចាត់តាំង​ការ​លួច​របស់​ជា ក្រុម​ពី​ប្រទេស​ជប៉ុន​យកទៅ​វៀតណាម ដើម្បី​ប្រើប្រាស់ ។​

​សូមបញ្ជាក់ថា Sankei ជា​កាសែត​ល្បីឈ្មោះ​លំដាប់​លេខ ៣ នៅក្នុង​ប្រទេស​ជប៉ុន ។​

លោក ដោ ថុង មិញ (Đỗ Thông Minh) ជនជាតិ​យួន​រស់នៅក្នុង​ប្រទេស​ជ​ប៉ុន​ជាង ៣០ ឆ្នាំ បាន​ប្រាប់ BBC ថា ករណី​ដែល ជនជាតិ​យួន​លួច​របស់ ហើយ​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​នៅក្នុង​ទំព័រ កាសែត​ដ៏​ល្បី នៅក្នុង​ប្រទេស​ជប៉ុន​នេះ វា​ធ្វើ​ឲ្យ​អាប់ឱន ដល់​កេ​រ៉ិ៍​ឈ្មោះ​របស់​ជនជាតិ​យួន និង​មុខមាត់​នៃ​ប្រទេស វៀតណាម ។​

“​ទូរលេខ​ដែល​ចេញមក​មាន​អាត្រា​ខ្ពស់​យ៉ាងនេះ វា​ប្រាកដ​ណាស់​ថា ពិត​ជាមាន​ផលប៉ះពាល់​អាក្រក់ ដល់​ជន ជាតិ យួន​ជា​មិន ខាន ។ ដូច​យើង​ធ្លាប់បាន​ជ្រាប​មកហើយ កាលពី​ឆ្នាំមុន មាន​ហាង​មួយចំនួន បានដាក់​ផ្លាក សញ្ញា​ហាម​ជនជាតិ​យួន​ចូល ” ។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន Vietnam Airlines បាន​ថ្លែងប្រាប់ BBC ភាសា​យួន​ថា ក្រុមហ៊ុន Vietnam Airlines នៅ​មិនទាន់បាន ទទួល​របាយការណ៍​ណាមួយ​ពី​នគរបាល​ជប៉ុន​ទេ ៕​

 

Leave A Reply

Your email address will not be published.