នគរបាល​ចរាចរណ៍​ខេត្តលង់ហោរ ​​ឃាត់យានជំនិះព្រះសង្ឃខ្មែរក្រោម ពេល​ធ្វើដំណើរ​ចរាចរណ៍និមន្ត​ទៅ​បិណ្ឌបាត​

0 52

ដោយ ស៊ឺន ចែងចើន

​នគរបាល​ចរាចរណ៍​វៀតណាម​ ​នៅ​ខេត្ត​លង់​ហោរ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២​ ​បាន​ឃាត់​រថយន្ត​ព្រះសង្ឃ​ខ្មែរក្រោម​ ​គង់នៅ​វត្ត​មង្គល​បុរី​ (​ទ្រនំ​សេក​) ​ក្នុង​ពេល​ធ្វើដំណើរ​និមន្ត​ទៅ​បិណ្ឌបាត​ ​។​ ​ការ​ស្ទាក់​ចាប់​ឡាន​ដឹក​ព្រះសង្ឃ​ខ្មែរក្រោម​នេះ​ ​ធ្វើឡើង​ ​ក្រោយ​ពី​ព្រះសង្ឃ​ចំនួន​ ​២​ ​វត្ត​ ​គឺ​ ​វត្ត​សាល​វន្ត​ឧទ្យាន​ (​ព្រែក​ឈូក​) ​និង​វត្ត​មង្គល​បុរី​ (​ទ្រនំ​សេក​) ​ក្នុង​ខេត្ត​មួយ​នេះ​ ​បាន​ចេញមុខ​កសាង​សាលាឆទាន​មួយ​កន្លែង​ ​ស្ថិតនៅ​ភូមិ​ក​ន្រែ​ង​ ​ឃុំ​កំពង់​ ​ស្រុក​ប្រាសាទ​ថ្មី​ ​ខេត្ត​លង់​ហោរ​ ​។​

​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ ​នៅក្នុងចំណុះ​ជើងវត្ត​ទាំងពីរ​នេះ​ ​ធ្លាប់​អះអាង​ប្រាប់​ ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​កាលពី​ពេល​កន្លងមក​​​ថា​ ​អាជ្ញាធរ​វៀតណាម​ ​តែង​ធ្វើទុក្ខបុកម្នេញ​សិទ្ធិ​សេរីភាព​ជំនឿ​សាសនា​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​ ​ដោយ​ពួកគេ​ស្វែងរក​គ្រប់​វិធី​ ​ដើម្បី​វាយកំទេច​សាលាឆទាន​របស់​ពលរដ្ឋ​ក្រោម​ ​ដែល​កសាង​ ​ដើម្បី​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ ​និង​បង្រៀន​អក្សរខ្មែរ​ ​។​

​សូម​បញ្ជាក់​ថា​ ​កាលពីដើម​ឆ្នាំ​ ​២​០​២​១​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ប្រមាណ​ជិត​មួយ​រយ​គ្រួសារ​ ​នៅ​ភូមិ​ក​ន្រែ​ង​ ​ឃុំ​កំពង់​ ​ស្រុក​ប្រាសាទ​ថ្មី​ ​ខេត្ត​លង់​ហោរ​ ​បាន​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាធរ​សាងសង់​សាលាឆទាន​ ​ប៉ុន្តែ​ ​អាជ្ញាធរ​វៀតណាម​មិន​ឆ្លើយតប​រហូតដល់​ពលរដ្ឋ​សាងសង់​ជិត​រួចរាល់​ ​ទើប​អាជ្ញាធរ​វៀតណាម​ ​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​បន្ត​ធ្វើ​ទៀត​ ​និង​ឲ្យ​រុះរើ​សំណង់​ ​ដែល​ពលរដ្ឋ​បាន​កសាង​រួចរាល់​ហើយ​ ​។

Leave A Reply

Your email address will not be published.