លោក ត្រឹង ឃាន អតីត​ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្លាប់​ក្នុង​ជន្មាយុ ៨២ ឆ្នាំ​

118

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​លោក ច័ន្ទ សុខា ហៅ ត្រឹង ឃាន ទើបតែ​បានទទួល​មរណភាព នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត ឬ ពេទ្យរុស្ស៊ី នាទី​ក្រុងភ្នំពេញ ក្នុង​ជន្មាយុ ៨២ ឆ្នាំ ដោយ​រោគាពាធ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៧ កើត ខែផល្គុន ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវ​នឹង​ថ្ងៃ ទី ២៦ ខែមីនា ឆ្នាំ ២០១៥ ។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង មួយ​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​លោក​បានទទួល​មរណភាព ។​

 ថ្នាក់ដឹកនាំមិត្តសមាគមខ្មែរកម្ពុជាក្រោយ ព្រមទាំងតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំ កម្ពុជា ទៅសួរសុខទុក្ខ លោក ច័ន្ទ សុខា ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀត (ហៅថាពេទ្យរុស្ស៊ី) នាទីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៥ ។
ថ្នាក់ដឹកនាំមិត្តសមាគមខ្មែរកម្ពុជាក្រោយ ព្រមទាំងតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំ កម្ពុជា ទៅសួរសុខទុក្ខ លោក ច័ន្ទ សុខា ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀត (ហៅថាពេទ្យរុស្ស៊ី) នាទីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៥ ។

​លោក ចន្ទ សុខា កើត​នៅ​ចន្ទ ៨ កើត ខែភទ្របទ ឆ្នាំ រោង​ទោស័ក ពុទ្ធសករាជ ២៤៨៤ ត្រូវ​នឹង​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ១៩៤០ នៅ​ខេត្ត​ពល​លាវ កម្ពុជា​ក្រោម ។ នៅ​ប្រទេស​កម្ពុជា លោក ចន្ទ សុខា ជា​អតីត​ប្រ ធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​សមាជិកសភា​ព្រឹទ្ធាចារ្យ នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ។​

​បន្ទាប់ពី​បានទទួល​ដំណឹង​មរណភាព​របស់ លោក ចន្ទ សុខា ពី​ប្រទេស​កាណាដា លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផ្ញើ​សារ​រំលែក​ទុក្ខ​មួយច្បាប់​ចុះ​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៥ ជូន​ដល់ ដល់​គ្រួសារ​សព ។​

​សារលិខិត​នោះបាន​បញ្ជាក់ថា​៖

“​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​សេចក្តីសោកស្តាយ​ចំពោះ​មរណភាព​របស់ លោក ត្រឹង ឃាន ដែលជា​អ្នក តស៊ូ ស្រឡាញ់​សង្គម គោរព​ព្រះពុទ្ធសាសនា និង​ជា​បិតា ជីតា ជីតា​ទួត និង​សាច់ញាតិ​ដ៏​ជាទីគោរព​ស្រឡាញ់ និង​រាប់អាន ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គណៈកម្មការ​នាយក គ្រប់​ថ្នាក់ដឹកនាំ​ទាំងអស់ យើងខ្ញុំ សូម​ចូលរួម​ចំពោះ​មរណ ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​បំផុត​នេះ ជាមួយនឹង​ក្រុមគ្រួសារ លោក ត្រឹង ឃាន ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​គោរព​នូវ​ឧ​ត្ត​ម្ភ​គតិ វិ​រ​ភាព និង​ពលិកម្ម ដើម្បី​បុព្វហេតុ​ជាតិ ព្រះពុទ្ធសាសនា ព្រមទាំង​សង្គម​ខ្មែរក្រោម ដែល លោក ត្រឹង ឃាន បានធ្វើ​នាពេល​កន្លងមក ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​បួងសួង លោក ត្រឹង ឃាន ឲ្យ​បាន​ទៅ​សោយសុខ​ក្នុង​គតិ​ភព​កុំបី​ឃ្លៀង ឃ្លាត​ឡើយ​” ។​

​ពី​ប្រទេស​អី​តា​លី លោក ត្រឹង សារុង ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​អឺរ៉ុប ក៏បាន​ផ្ញើ​សារ រំលែក​ទុក្ខ​ដល់​គ្រួសារ​សព ផងដែរ ។​

​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៥ លោក ត្រឹង សារុង បាន​សម្ដែង​នូវ​ការ​សោក ស្ដាយ និង​ក្រៀមក្រំ​ចំពោះ​មរណភាព​របស់ លោក ចន្ទ សុខា ដែល​ត្រូវជា​ឱ​ពុក​របស់ លោក ត្រឹង ចន្ទ សុវណ្ណ ដែលជា​សមាជិក​ម្នាក់​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​អ៊ីតាលី ៕​

Ping back: Best Applicant tracking System online

Comments are closed.