សភា​អាមេរិក ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​អាមេរិក មក​កម្ពុជា​

0 103

វា​ជា​ពេលវេលា​ដែល លោក ហ៊ុន សែន ត្រូវតែ​ចេញពី​អំណាច ។ លោក ហ៊ុន សែន ជា​ជន​ពុករលួយ​ដ៏ សាហាវ ដែល​បាន​ដឹកនាំ​ប្រទេស​ក្នុង​កណ្ដាប់ដៃ​របស់គាត់​អស់​រាប់​ទសវត្សរ៍ មកហើយ ។ វា​ជា​ពេលវេលា ដែល ហ៊ុន សែន ត្រូវ​ចុះ​ចេញពី​អំណាច​ លោក Rohrabacher

តំណាង​សភា​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ កាលពី​ថ្ងៃ​អង្គារ ជំរុញ​ឲ្យ​គោលនយោបាយ​របស់​អាមេរិក​ទៅកាន់​កម្ពុជា ចាំបាច់​ត្រូវតែ​ផ្លាស់ប្តូរ ហើយ​រដ្ឋបាល លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាំបាច់​ត្រូវតែ​ចាត់វិធានការ​ខ្លាំង​មួយ​ទៅកាន់​ការដឹកនាំ​របស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ។​

អង្គសវនាការស្ដីពីបញ្ហាវិបត្តិសង្គម និងនយោបាយនៅកម្ពុជារបស់ អនុគណៈកម្មាធិការសភាអាមេរិកទទួលបន្ទុកកិច្ចការបរទេស និង ទទួលបន្ទុកអាស៊ីខាងកើត ដែលប្រព្រឹត្តទៅ កាលពី ថ្ងៃ ទី ០៩ ខែកក្កដា ឆ្នាំ ២០១៣ ។
អង្គសវនាការស្ដីពីបញ្ហាវិបត្តិសង្គម និងនយោបាយនៅកម្ពុជារបស់ អនុគណៈកម្មាធិការសភាអាមេរិកទទួលបន្ទុកកិច្ចការបរទេស និង ទទួលបន្ទុកអាស៊ីខាងកើត ដែលប្រព្រឹត្តទៅ កាលពី ថ្ងៃ ទី ០៩ ខែកក្កដា ឆ្នាំ ២០១៣ ។

​ការលើកឡើង​របស់​តំណាង​សភា លោក Steve Chabot មកពី​រដ្ឋ​អូ​ហៃ​យ៉ូ (Ohio) និង លោក Rohrabacher ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ អនុគណៈកម្មាធិការ​ស​ភា​អាមេរិក​ទទួលបន្ទុក​កិច្ចការបរទេស និង ទទួលបន្ទុក​អាស៊ី​ខាងកើត ដែល​ប្រព្រឹត្តទៅ កាលពី ថ្ងៃ ទី ០៩ ខែកក្កដា ឆ្នាំ ២០១៣ ។​

​លោក Steve Chabot បាន​ហៅ លោក ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ថា ជា​ជន​ផ្តាច់​ការដែល​ក្ដោប​អំណាច​ដ៏​យូរអង្វែង​នៅ​អាស៊ី ។ លោក​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក កាត់បន្ថយ​ជំនួយ​មក​កម្ពុជា ប្រសិនបើ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ធានា​ឲ្យ​ការបោះឆ្នោត​សេរី និង​យុត្តិធម៌ នៅ ថ្ងៃទី ២៨ ខែកក្កដា ខាងមុខ ។

​លោក Steve Chabot បាន​ថ្លែងថា​៖ “​នយោបាយ​សហរដ្ឋអាមេរិក​ចំពោះ​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ការផ្លាស់ប្ដូរ ។ រដ្ឋបាល​របស់​ប្រ​ធានា​ធិ ប​តី​អូ​បា​ម៉ា ចាំបាច់​ចាត់​របៀប​ដោះស្រាយ​កាន់តែ​ម៉ឹងម៉ាត់​ឡើង ដល់​ជន​ផ្ដាច់ការ​ម្នាក់នេះ ដែល​កាន់ អំណាច​ដ៏​យូរ​បំផុត​នៅ​តំបន់​អាស៊ី​នោះ​” ។​

​លោក Steve Chabot បាន​ថ្លែង​បន្តទៀតថា​៖ “​ម្ភៃ​ឆ្នាំ​កន្លង​ចាប់តាំងពី​កម្ពុជា​ធ្វើការ​បោះឆ្នោត​លើកទីមួយ ក៏ប៉ុន្តែ​ទស្សនវិស័យ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ថា​សហគមន៍​អន្តរជាតិ​បាន​ចារ​អំពី​ប្រទេស​កម្ពុជា​នោះ មិនទាន់បាន​ក្លាយទៅជា​ការពិត​ទេ ។ កម្ពុជា​នៅតែ ប្រើ​ប្រព័ន្ធ​នយោបាយ​ពុករលួយ ដែល​កំ​ពូ​ង​តែ​ផ្ដាច់​ការឡើងៗ ជា​រៀងរាល់ថ្ងៃ​” ។​

​លោក Rohrabacher បាន​ថ្លែងថា លោក ហ៊ុន សែន ជា​ជន​ពុករលួយ​ដ៏​សាហាវ​ដែល​បាន​ដឹកនាំ ប្រទេស​កម្ពុជា​ឲ្យ​នៅក្នុង​កណ្ដាប់ដៃ​របស់ខ្លួន មាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ជាច្រើន ដែលជា​ពេលវេលា​មួយ លោក ហ៊ុន សែន ត្រូវតែ​ចុះចេញ​ពី​អំណាច ។​

​លោក Rohrabacher ថ្លែងថា​៖ “​វា​ជា​ពេលវេលា​ដែល លោក ហ៊ុន សែន ត្រូវតែ​ចេញពី​អំណាច ។ លោក ហ៊ុន សែន ជា​ជន​ពុករលួយ​ដ៏ សាហាវ ដែល​បាន​ដឹកនាំ​ប្រទេស​ក្នុង​កណ្ដាប់ដៃ​របស់គាត់​អស់​រាប់​ទសវត្សរ៍ មកហើយ ។ វា​ជា​ពេលវេលា ដែល ហ៊ុន សែន ត្រូវ​ចុះ​ចេញពី​អំណាច​” ។

​កាលពី​ថ្ងៃ​អង្គារ តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​ឃ្លាំមើល​ការបោះឆ្នោត​បួនរូប បាន​ឡើង​បកស្រាយ នៅមុខ​គណៈកម្មាធិការ​សភា​កិច្ចការបរទេស​អាមេរិក ដោយ​លើកយក បញ្ហា សង្គម និង​នយោបាយ កំពុង​កើតឡើង​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​អាមេរិក ចាត់វិធានការ​តឹងរ៉ឹង​លើ​កម្ពុជា ។ អង្គការ​ទាំង​បួន​នោះ មានដូចជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អង្គការ​លីកាដូ អង្គការ NDI និង អង្គការ SRP International Group ។​

​រយៈពេល ២៨ ឆ្នាំ​ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន សែន ត្រូវបាន​គេ​មើលឃើញថា ប្រទេស​កម្ពុជា កាន់តែ​ធ្លាក់​ចូលក្នុង​វិបត្តិ​សង្គម និង​នយោបាយ​កាន់តែ​ជ្រៅ​ទៅៗ ដូចជា ករណី បោះឆ្នោត​មិនមាន តម្លាភាព  ការគំរាមកំហែង​បាញ់សម្លាប់ និង​ចាប់​ឃុំឃាំង​អ្នកនយោបាយ​មកពី​គណបក្សជំទាស់ និង​ក្រុម សកម្មជន​ការពារ​សិទ្ធិមនុស្ស បរិស្ថាន ជាដើម ។ បញ្ហា​ដែល​ក្ដី​គគុក​នោះ​គឺ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ពលរដ្ឋ​ខ្មែរ​លើកឡើងថា បាន​កាត់​ដី និង​កោះ​ឲ្យ​ទៅ​វៀតណាម និង​មិនមាន​គោលនយោបាយ​អន្តោប្រវេសន៍ ដោយបាន​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ហូរ​ចូល​នៅ​ខុសច្បាប់ ក្នុងប្រទេស​កម្ពុជា កាន់តែ​ច្រើនឡើងៗ ៕​

Leave A Reply

Your email address will not be published.