តំណាងរាស្ត្រ​អាមេរិក​ព្រាង​ច្បាប់​ដាក់ទណ្ឌកម្ម មន្ត្រី​បក្សកុម្មុយនិស្ត​វៀតណាម​

0 140

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

តំណាងរាស្ត្រ Ed Royce ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក ទើបតែ​បានចេញ​សេចក្ដី​ប្រ កាស​ព័ត៌មាន​ថា លោក បានដាក់​ពង្រាងច្បាប់​ស្ដីពី​ការរំលោភ​សិទ្ធិមនុស្សរ​បស់​វៀតណាម ដែលមាន លេខ H.R. ៤២៥៤ ដើម្បី​ដាក់ ទ​ណ្ណ​កម្ម​ដល់​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​រូប​ណា “​ដែល​បានរ​លោភ​បំពាន​ផ្នែក​សិទ្ធិមនុស្ស ជា​ប្រព័ន្ធ​លើ​ពល រដ្ឋ វៀតណាម​” ។

លោក Ed Royce ប្រធាន គណៈ កម្មការកិច្ចការបរ ទេសនៃរដ្ឋសភាសហរដ្ឋអាមេរិក ។
លោក Ed Royce ប្រធាន គណៈ កម្មការកិច្ចការបរ ទេសនៃរដ្ឋសភាសហរដ្ឋអាមេរិក ។

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នេះ​ជា​ពង្រាងច្បាប់​មួយ​ក្នុងទិសដៅ​បាញ់​ចំ​មន្ត្រី​របស់​រដ្ឋាភិបាល វៀតណាម ក្នុងនោះ មាន នគរបាល និង​មនុស្ស​ផ្សេងទៀត ដែល​បាន​បំពាន​សិទ្ធិមនុស្ស​លើ​ក្រុម​សកម្មជន បញ្ចេញមតិ​ដោយ​សន្តិវិធី ។ ពង្រាង ច្បាប់​គ្រោង នឹង​លើក​យកមក​អនុម័តិ​នោះ មាន​ការហាម​ផ្ដល់​ទិ​ដ្ឋា ការចូល​សហរដ្ឋអាមេរិក និង​ដាក់ពិន័យ​ផ្នែក​ហិរញ្ញវត្ថុ ជាដើម ។​

​ជាក់ស្ដែង មនុស្ស​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី នឹងមិន​អាច​សុំ​ទិដ្ឋាការ​ស្របច្បាប់​ណាមួយ​ដើម្បី​ចូល​ជាន់ ទឹកដី​សហរដ្ឋ អាមេរិក​បានឡើយ និង​មិន​អាចដាក់​ពាក្យសុំ និង​ស្មើ​សុំ​អ្វីមួយ​ដែល​ទាក់ទង​នឹង​រឿងនេះ បានទេ ។ អំពី​ហិរញ្ញវត្ថុ​វិញ បុគ្គល ដែល​បាន​បំពាន​សិទ្ធិមនុស្ស​នឹងត្រូវ​ហាម​ដោះដូរ​ហិរញ្ញវត្ថុ​ចេញ ឬ ចូល នៅ​សហរដ្ឋអាមេរិក ។​

តំណាងរាស្ត្រ Ed Royce បាន​ថ្លែងថា ពង្រាងច្បាប់​នេះ “​នឹងធ្វើ​ឲ្យ​សំឡេង​អ្នក​ដែល​បញ្ចេញមតិ​រិះគន់​រដ្ឋា ភិ​បាល​បក្ស កុ​ម្មុយ និ​ស្ត​វៀតណាម​កាន់តែ​មាន​ឥទ្ធិពល​” ។ លោក​បាន​ថ្លែង​បន្តទៀតថា ខណៈដែល​រដ្ឋា​ភិ បាល​វៀតណាម​កំពុង តែ​បង្ក្រាប​ដល់ អ្នកប្រឆាំង​នោះ រដ្ឋាភិបាល លោក អូ​បា​ម៉ា បាន​ស្ងៀមឈឹង​ចំពោះ ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ព្រៃផ្សៃ​ទាំងនេះ និង​ថា ពង្រាង ច្បាប់​នេះ “​បង្ហាញ​ឲ្យ​ពលរដ្ឋ​វៀតណាម​ដែល​ស្រ ឡាញ់​សេរីភាព​ដឹងថា រដ្ឋសភា​អាមេរិក នៅតែ​គាំទ្រ​ពួកគេ​” ។​

​តំណាងរាស្ត្រ Ed Royce ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​ពង្រាងច្បាប់​សហរដ្ឋ​អាមេរិក ដែល​តែងតែ ចូលរួម​ក្នុង​ចលនា ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នៅ​វៀតណាម ។​

​លោក​ជា​អ្នក​ព្រាង​ពង្រាងច្បាប់ H.Res. 128 ដើម្បី​ទាមទារ​ឲ្យ​ក្រសួងការបរទេស​អាមេរិក ដាក់​វៀតណាម ចូលក្នុង​បញ្ជីខ្មៅ នៃ​ប្រទេស​ដែលមាន​ការយកចិត្តទុកដាក់​ពិសេស ស្ដីពី​ការរំលោភ​សិទ្ធិ​សាសនា ហៅ​កាត់​ថា CPC ឡើងវិញ ៕​

 

Leave A Reply

Your email address will not be published.