សមណនិស្សិតខ្មែរក្រោមចែកអំណោយ ដល់ជនរងគ្រោះដោយទឹកជំនន់

0 85

សមណ​និស្សិត​ខ្មែរក្រោម ៤ អង្គ​តំណាង​ឲ្យ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅនេះ បាន​នាំយក​អំណោយ​របស់​សប្បុ​រ​ជន​ខ្មែរ នៅ​រដ្ឋ Colorado និង អាយ​អូ​វ៉ា (Iowa) សហ រដ្ឋ​អាមេរិក ទៅ​ចែក​ដល់ ជនរងគ្រោះ​ដោយ​ទឹកជំនន់ ចំនូ​ន ៨៥ គ្រួសារ នៅ​ភូមិ​គីឡូម៉ែត្រ លេខ ៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ព្រះតេជព្រះគុណ យឿ​ង តារា ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត – និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រាប់​វិទ្យុ សំឡេង​កម្ពុជា​ក្រោម​ថា ចំនួន​ថវិកា​ដែល​ព្រះអង្គ​បានមកពី​សប្បុរសជន​នៃ​រដ្ឋ​ទាំងពីរ​ខាងលើ​តាម រយៈ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា នោះ មាន​ចំនួន ១.៣២០ ដូ​ល្លារ សហរដ្ឋអាមេរិក ។ ថវិកា​ទាំងនេះ ព្រះអង្គ​បាន​បែងចែក​ទិញ​នូវ​របស់របរ​ជា​អំណោយ​ចែក​ដល់​ជនរងគ្រោះ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ២០ គីឡូក្រាម​, មី​មួយ​កេស​, ទឹក​ស៊ី​អី​វ ២ ដប​, ត្រីខកំប៉ុង ២ កំប៉ុង និង​អំបិល ១ ថង់ ។​

​ព្រះតេជព្រះគុណ យឿ​ង តារា បាន​បន្តទៀតថា បច្ចុប្បន្ន នៅ​តំបន់​ដែល​ព្រះអង្គ​ទៅ​ចែក​នោះ ទឹកបាន​ចុះ អស់ហើយ តែ​ផលប៉ះពាល់​ពី​ទឹកជំនន់​នាពេល​កន្លងមក បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនេះ មានការ លំបាក​យ៉ាងខ្លាំង ៕​

 

IMG_20131111_090523

IMG_20131111_090826

Leave A Reply

Your email address will not be published.