សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ប្រារព្ធកម្មវិធី ជំនួបនិស្សិត បញ្ញវន្តខ្មែរក្រោម និងសប្បុរសជន

120

ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ

សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ បាន​ប្រារព្ធ​កម្មវិធី​ជួបជុំ​មួយ ក្រោម​ប្រធានបទ “​ជំនួប​និស្សិត បញ្ញវន្ត​ខ្មែរ​កម្ពុ​ជា​ក្រោម និង​សប្បុរសជន​” នៅ​ភោជនីយដ្ឋាន​សូរិយា ក្បែរ​ផ្សារ​ទំនើប​សូរិយា រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។​IMG_8322

​ពិធី​ជួបជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​គណៈកម្មការ សមាជិក សមាជិកា នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម និង​តំណាង​ប្រធាន​អង្គ​-​ការ​សមគម​ខ្មែរ​កម្ពុជា​ក្រោម​នានា ដែលមាន​មូលដ្ឋាន នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​និស្សិត បញ្ញវន្ត​ខ្មែ​ក​ក្រោម និង​សប្បុរសជន​ប្រមាណ​ជាង​មួយរយ​នាក់ ។ ក្នុង​ពិធី​ជួបជុំ​នោះដែរ ក៏មាន​វត្តមាន យាង​ចូលរួម​ពី​សំណាក់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ អតីត​ជំនួយការ​សម្តេច​តា នរោត្តម សីហនុ ផងដែរ ។

​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ អតីត​ជំនួយការ​សម្តេច​តា នរោត្តម សីហនុ
​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ អតីត​ជំនួយការ​សម្តេច​តា នរោត្តម សីហនុ

​នេះ​ជា​លើក​ទី ៥ ហើយ ដែល​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រារព្ធ​កម្មវិធី​នេះ​ឡើង គោលបំណង​ជួបជុំគ្នា​រវាង​និស្សិត និង​បញ្ជ​វន្ត​ខ្មែរក្រោម ព្រមទាំង​សប្បុរសជន ដើម្បី​បាន​ជជែក​គ្នា ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍​ការងារ ទៅវិញទៅមក ។ ស្វែងរក​ការឧបត្ថម្ភ​ជា​ថវិកា ពី​សប្បុរសជន ដែល​ចូលរួម ដើម្បី​ផ្គត់ផ្គង់​ការសិក្សា ដល់​សម​ជិ​ក​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​បន្ត​ការសិក្សា ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស ។​

​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។
​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។

យោងតាម​របាយការណ៍ នៅ​ឆ្នាំ ២០១៥ នេះ សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បានផ្តល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ក្រីក្រ ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុបណ្ឌិត​) នៅតាម​បណ្តា​សាកលវិទ្យាល័យ ក្នុងប្រទេស​កម្ពុជា និង​សិក្សា​នៅ​បរទេស ចំនួន ២៤ អង្គ និង​នាក់ ។

​របាយការណ៍​ដដែល បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ២០១០ រហូតមកទល់ នឹង​បច្ចុប្បន្ននេះ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បានផ្តល់​អាហារូបករណ៍ ៥០% ដល់​សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម សរុប​ចំនួន ៩៤ អង្គ និង​នាក់ ដោយ​ក្នុង ១ អង្គៗ និង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ២៥០$ ។ IMG_8495

​សូមបញ្ជាក់ថា សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មួយ ដែល​ទទួលស្គាល់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២១ ខែម​ថុ​នា ឆ្នាំ ២០០២ ដោយ​ក្រសួងមហាផ្ទៃ ។ អង្គការ​មួយ​នេះ តែងតែ ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​រវាង សមណ​និស្សិត និង​និស្សិត​មាន​ដើមកំណើត​មកពី​ដែនដី​កម្ពុជា​ក្រោម ឲ្យ​មានការ​សាមគ្គី​ជា​ធ្លុង​មួយ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​សិក្សា​រៀនសូត្រ ផ្សព្វផ្សាយ​វប្បធម៌ និង​ប្រពៃណី​របស់ខ្លួន​ជាដើម ៕

ខាងក្រោមនេះ ជារូបថតខ្លះៗ ក្នុងពិធី «​ជំនួប​និស្សិត បញ្ញវន្ត​ខ្មែរ​កម្ពុ​ជាក​ក្រោម និង​សប្បុរសជន​» រូបថត៖ UKKBS

IMG_8289 IMG_8322DSC03409 IMG_8373 IMG_8399 IMG_8432 IMG_8435 IMG_8464 IMG_8474 IMG_8495

Comments are closed.