សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម គ្រោង នឹង​បញ្ជូន​សមណ​សិស្ស​ទៅ​បន្ត​ការសិក្សា​នៅ​ថៃ​

0 82

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ១៦ ខែកុម្ភៈ បាន​បើ​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​ដំណើរ ការ ផ្ដល់​អាហារូបករណ៍ និង​បញ្ជូន​សមណ​និស្សិត​ខ្មែរ នៅ​កម្ពុជា​ក្រោម និង​ក្នុងប្រទេស​កម្ពុជា​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស ថៃ សម្រាប់ ឆ្នាំ ២០១៤ ។​

ព្រះតេជព្រះគុណ យឿង តារា ប្រធានសម្ព័ន្ធសមណនិស្សិត- និស្សិតខ្មែរកម្ពុជាក្រោម ថ្លែងនៅក្នុងកិច្ចប្រជុំ KKFYC នៅទីក្រុង Philadelphia កាលពីខែឧសភា ឆ្នាំ ២០១៣ ។ រូបថត ថាច់ ប្រីជា គឿន
ព្រះតេជព្រះគុណ យឿង តារា ប្រធានសម្ព័ន្ធសមណនិស្សិត- និស្សិតខ្មែរកម្ពុជាក្រោម ថ្លែងនៅក្នុងកិច្ចប្រជុំ KKFYC នៅទីក្រុង Philadelphia កាលពីខែឧសភា ឆ្នាំ ២០១៣ ។ រូបថត ថាច់ ប្រីជា គឿន

ចុចស្ដាប់ UKKBS

ព្រះតេជព្រះគុណ យឿ​ង តារា ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត – និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅក្នុង ប្រ ទេស​កម្ពុជា បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា អង្គការ​របស់​ព្រះអង្គ​មាន​គម្រោង​ថា​នឹង​បញ្ជូន សមណ និស្សិត ទៅ​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​ថៃ​ឆ្នាំនេះ​ចំនួន ១០ អង្គ ហើយ​សមណ​សិស្ស​កំពុង​ដាក់ពាក្យ ដើម្បី​ទទួល​អាហា​រូប ករ​ណ៍ ទៅតាម​លក្ខខណ្ឌ​របស់​សមាគម ។​

(​សំឡេង​)

​ព្រះអង្គ​បាន​បន្តទៀតថា អង្គការ​របស់​ព្រះអង្គ នឹង​ប្រារព្ធ​ពិធី​បុណ្យផ្កា​សាមគ្គី​នៅ​ថ្ងៃទី ០៨ ខែមីនា ខាងមុខនេះ ដើម្បី រៃអង្គាស​ថវិកា យកទៅជួយ​ដល់​គម្រោង​ផ្ដល់​អាហារូបករណ៍​របស់​ស​មណ​និស្សិត ។​

(​សំឡេង​)

​ខណៈដែល​សមណ​សិស្ស​ខ្មែរក្រោម​ដែល​រៀន​ចប់​ថ្នាក់​ពុទ្ធិកសិក្សា​ទុតិយភូមិ ឬ ថ្នាក់បាក់ឌុប​នៅ​កម្ពុជា​ក្រោម ត្រូវបាន សកល វិទ្យាល័យ​មហា​ចុ​ឡា​ឡុងកន រាជ​វិទ្យាល័យ នៅក្នុង​ប្រទេស​ថៃ ទទួលស្គាល់ ហើយ​អនុញ្ញាត​ឲ្យ​ចូល រៀន​បន្ត​ថ្នាក់ មហាវិទ្យាល័យ នៃ​សាកលវិទ្យាល័យ​មួយ​នេះ តែ​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​របស់​ខ្មែរ​ដូចគ្នា មិន បានទទួល ស្គាល់ និង​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​ចូលរៀន​បន្ត​មហាវិទ្យាល័យ​ឡើយ ។ នេះ​បើតាម​ការ​អះ អាង​របស់​ព្រះតេជព្រះគុណ យឿ​ង តារា ។​

(​សំឡេង​)

​ព្រះតេជព្រះគុណ យឿ​ង តារា ក៏បាន​អំពាវនាវ​ដល់​សមណ​សិស្ស​ខ្មែរក្រោម ដែលមាន​បំណង​ចង់ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ថៃ ហើយ​មាន​លក្ខណសម្បត្តិ​ស្របតាម​លក្ខខណ្ឌ​របស់​អង្គការ សូម​និមន្ត​មក​ចុះឈ្មោះ​នៅ​ការិយាល័យ កណ្ដាល របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​វត្ត​បទុម​វ​តី ឋិត​នៅក្នុង​ទីក្រុង ភ្នំពេញ ៕​

 

Leave A Reply

Your email address will not be published.