សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បញ្ជូន​សមណ​សិស្ស​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេសថៃ​

230

ដោយ ស៊ឺន ចែងចើន| VOKK

សម្ព័ន្ធ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី ២១ ខែឧសភា កន្លងទៅ​ថ្មីៗ នេះ បាន​បើ​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា​អំពី​ការបញ្ជូន​សមណ​និស្សិត ដែល​និមន្ត​មកពី​ដែនដី​កម្ពុជា​ក្រោម និង​នៅក្នុង​ប្រទេស​កម្ពុជា​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ថៃ សម្រាប់​ឆ្នាំ ២០១៧ នៅ​ការិយាល័យ​កណ្តាល កុដិ ១៧ វត្ត​ប​ទុ​វ​តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។​

នៅក្នុង​កិច្ចប្រជុំ​នេះ មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ក្រុមប្រឹក្សាភិបាល គណៈកម្មការ​នាយក គណៈកម្មការ​ប្រតិបត្តិ និង​គណៈកម្មការ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​ថៃ ព្រមទាំង​សមាជិក សមាជិកា នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម និង​តំណាង​ប្រធាន​អង្គ​-​ការ​សមគម​ខ្មែរ​កម្ពុជា​ក្រោម​នានា ដែលមាន​មូលដ្ឋាន នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​និស្សិត បញ្ញវន្ត​ខ្មែ​ក្រោម និង​សប្បុរសជន​ប្រមាណ​ចំនួន ៣៥ អង្គ​/​នាក់ ។​

សមណ​និស្សិត​ចំនួន ១០ អង្គ និមន្តទៅបន្តការសិក្សានៅប្រទេសថៃ ​សម្រាប់​ឆ្នាំ ២០១៧ ។ រូបថតផ្តល់ឲ្យ
សមណ​និស្សិត​ចំនួន ១០ អង្គ និមន្តទៅបន្តការសិក្សានៅប្រទេសថៃ ​សម្រាប់​ឆ្នាំ ២០១៧ ។ រូបថតផ្តល់ឲ្យ

​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា នៅ​ថ្ងៃទី ២៣ ខែឧសភា នេះ អង្គការ​របស់​ព្រះអង្គ បាន​បញ្ជូន​សមណ​និស្សិត ​ចំនួន ១០ អង្គ ទៅ​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​ថៃ ដែល​បាន​បំពេញ​គ្រប់​លក្ខ​ណ្ឌ​របស់​សមាគម បានកំណត់ ។​

​លោក ស៊ឺន ចែង​ចើ​ន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​បទសម្ភាសន៍​ជាមួយ​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ជុំវិញ​រឿង​បញ្ជូន​សមណ​និស្សិត​ខ្មែរក្រោម ទៅ​រៀន​នៅ​ប្រទេស​ថៃ ដែលមាន​ខ្លឹមសារ ដូចតទៅ​៖​

ព្រះតេជព្រះគុណ សឺន សុផារិន្ទ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
ព្រះតេជព្រះគុណ សឺន សុផារិន្ទ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម

Comments are closed.