ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​បារម្ភ​អំពី​ការបង្ក្រាប នៅ​កម្ពុជា​

0 96

សឺ​ង វិចិត្រ l VOKK ថ្ងៃ ០៧ មករា ម្សិលមិញ​នេះ ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក សិទ្ធិមនុស្ស​បាន​ថ្លែង នូវ ការបារម្ភ អំពី​យុទ្ធនា​ការបង្ក្រាប​បាតុកម្មអហិង្សា​ពី​រដ្ឋាភិបាល លោក ហ៊ុន សែន ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ភ្នំពេញ ត្រូវ​រក្សា​អាកប្បកិរិយា​ឲ្យ​បាន​ត្រឹមត្រូវ ។​

លោក Rupert Colville អ្នកនាំពាក្យ​របស់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ។​
លោក Rupert Colville អ្នកនាំពាក្យ​របស់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ។​

លោក Rupert Colville អ្នកនាំពាក្យ​របស់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក សិទ្ធិមនុស្ស បាន​ថ្លែង​ទៅកាន់​អ្នក កាសែត​នៅ​ក្រុង Genève ថា ៖ «​យើង​កំពុង​តាមដាន​ស្ថានភាព​នៅ​កម្ពុជា​ដោយ​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ករណី ដែល​សមត្ថកិច្ច បាន​ប្រើប្រាស់​អាវុធ​ដោយ​ហួសហេតុ​ទៅលើ​បាតុករ​” ។​

​លោក​ក៏​បន្តថា ៖ «​យើង​អំពាវនាវ​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​សមត្ថកិច្ច​ត្រូវ​រក្សា​អាកប្បកិរិយា​ឲ្យ​បាន​ត្រឹមត្រូវ ។ សមត្ថកិច្ច ដែល ទទួល បន្ទុក​អំពី​បាតុកម្ម​ក៏ត្រូវ​គោរព​គោលការណ៍​របស់​អន្តរជាតិ​ស្ដីអំពី​សិទ្ធិមនុស្ស និង​ស្តង់ដារ​អន្តជាតិ​ស្ដីអំពី ការការពារ សណ្ដាប់ធ្នាប់​ទីសាធារណៈ » ។​

​កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​នេះ សមត្ថកិច្ច​បាន​ផ្ទុះ​កាំភ្លើង​បាញ់​ស្លាប់​កម្មករ​ដែល​បាតុកម្ម​ទាមទារ​ការដំឡើង​ប្រាក់ខែ ។ តាម ព័ត៌មាន​ពី​សមត្ថកិច្ច​មាន ៣ នាក់​ត្រូវស្លាប់ ប៉ុន្តែ​ឧត្ដមស្នងការ​អង្គការ សហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​គឺ ៥ នាក់ នឹង ២០ នាក់ ទៀត​ត្រូវរបួស ចំពោះ​ត្រូវ​គ្រាប់កាំភ្លើង និង​ត្រូវ​សមត្ថកិច្ច​វាយ​ធាក់ ។​

​ក្រោយ​ការបង្ក្រាប​នោះ រាជរដ្ឋាភិបាល​ក្រុងភ្នំពេញ​បាន​ហាម​មិន​ឲ្យ​ធ្វើបាតុកម្ម​ជា​បន្ត ដេញ​វាយ​បាតុករ​នៅ​ទីលាន​ប្រជា ធិបតេយ្យ និង​បរិវេណ​វត្តភ្នំ ។ សមត្ថកិច្ច​នៅ​រារាំង និង​ធ្វើ​ទារុណកម្ម​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ដែល​មិនបាន​បង្ហាញ នូវ ការគាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន សែន ។ ដល់​ថ្ងៃ​ច័ន្ទ​នេះ សកម្មជន​ដីធ្លី បឹងកក់ ៥ រូប​ក៏​ត្រូវបាន​ចាប់ខ្លួន រួច​ក៏បាន ដោះ លែង ក្រោយ​ប៉ុន្មាន​ម៉ោង​ឃុំឃាំង ។​

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី (Surya Subedi) បានចេញ​ប្រកាសថា នឹងមាន​បេសកកម្ម​នៅ​កម្ពុជា​ពីថ្ងៃ​ទី ១២ ដល់​ថ្ងៃទី ១៧ ខែមករា​នេះ ដើម្បី​ពិភាក្សា​ជាមួយ លោក ហ៊ុន សែន និង​សមាជិក ដទៃ​នៅ​រដ្ឋាភិបាល ។​

​លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ក៏​នឹង​ជួបជុំ​ជាមួយ​សកម្មជន​ដើម្បី​សិទ្ធិមនុស្ស និង​តំណាង​ជន​ស៊ីវិល​នៅ​កម្ពុជា ។ ដល់ ខែកញ្ញា នេះ លោក​នឹង​រាយការណ៍​ជូន​ក្រុមប្រឹក្សាសន្តិសុខ​របាយការណ៍​អំពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ៕

Leave A Reply

Your email address will not be published.