មហាសន្និបាត​ថ្ងៃ​វិសាខបូជា​នៃ អ​.​ស​.​ប​. លើក​ទី ៩ នឹង​ប្រារព្ធ​នៅ​ប្រទេស​ថៃ​

0 200

ដោយ ថាច់ ប្រីជា គឿន l ១១ មេសា ២០១២

មហាសន្និបាតវិសាខបូជានៅការិយាល័យអង្គការសហប្រជាជាតិប្រចាំ តំបន់អាស៊ីអាគ្នេយ៍ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១១
មហាសន្និបាតវិសាខបូជានៅការិយាល័យអង្គការសហប្រជាជាតិប្រចាំ តំបន់អាស៊ីអាគ្នេយ៍ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១១

យោងតាម សេចក្ដីប្រកាស​ព័ត៌មាន របស់​គេហទំព័​រ វិសាខបូជា​ អង្គការសហប្រជាជាតិ ឆ្នាំ ២០១២ បាន​ឲ្យ ដឹងថា មហាសន្និបាត​ថ្ងៃ​វិសាខបូជា​នៃ អង្គការ​សហ ប្រជាជាតិ លើក​ទី ៩ ( ព​. ស​. ២៥៥៦ គ​. ស​. ២០១២) នឹង​ប្រារព្ធ នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី ៣១ ខែឧសភា និង ដល់ទី ២ ខែមិថុនា ឆ្នាំ ២០១២ ខាងមុខនេះ ។ មហាសន្និបាត​លើក​ទី ៩ នេះ អ្នក​ចូល រួម នឹង​ពិភាក្សា​ផ្តោតលើ ប្រធានបទ នៃ​ពាក្យ «​ពុទ្ធ​ជយ​ន្តិ​» នៃ ខួប ២.៦០០ ឆ្នាំ ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ​ត្រាស់ដឹង និង មហាសន្និបាត លើក ទី ២ របស់​បណ្ឌិតសភា​នៃ​ពុទ្ធិកៈ សកល​វិទ្យាល័យ​អន្តរជាតិ ​ផ្ដោតលើ ប្រធានបទ « ការប្រតិបត្តិ និង​ទស្សន វិជ្ជា​ព្រះពុទ្ធសាសនា​» ។ កម្មវិធី ៣ ថ្ងៃនេះ ប្រព្រឹត្តិ​ទៅ​នៅ​មណ្ឌល​ទាំង ៣ គឺ សកល វិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍ រាជ​វិទ្យាល័យ ក្នុង​ខេត្ត​អយុធ្យា , ពុទ្ធ​មណ្ឌល ក្នុង​ខេត្ត នគរ​បឋម និង នៅ​មជ្ឈមណ្ឌល​សន្និបាត​អង្គការសហប្រជាជាតិ អាស៊ីអាគ្នេយ៍ ក្នុង​ទីក្រុង​បឹងកក់ ។

​កាលពី​ឆ្នាំទៅ​មិញ មហាសន្និបាត លើក​ទី ០៨ ដែល​បាន​ប្រារព្ធ​នៅ​ប្រ​ថៃ​ដែរនោះ មាន​វាគ្មិន , អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធសាសនា ,​អ្នកសិក្សា​ស្រាវជ្រាវ និង ពុទ្ធសាសនិក ប្រមាណ​ជាង ៥.០០០ នាក់ មកពី​ប្រទេស​ជាង ៨០ បាន​ចូលរួម ។  ប្រភពពី ព្រះសង្ឃ ខ្មែរក្រោម​នៅ​ប្រ ទេស​ថៃ​បាន ឲ្យ​ដឹងថា ឆ្នាំនេះ នឹងមាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ខ្មែរក្រោម​ដែល​និមន្ត និង​អញ្ជើញ​មកពី​ដែន ដី​កម្ពុជា​ក្រោម (​វៀតណាម​ខាងត្បូង​) និង​តាម​ប្រទេស នានា ដូចជា កម្ពុជា , សហរដ្ឋអាមេរិក ,​កាណាដា , ស្វិ​ស , ញី​វសា​ឡែ​ន និង ថៃ មក​ចូលរួម​ផង ដែរ ។​

​ប្រភព​ដដែល​នេះ បាន​ឲ្យ​ដឹងថា ពុទ្ធបរិស័ទ​ខ្មែរក្រោម​ដែល​បាន​ចុះឈ្មោះ​ចូលរួម​មកដល់​ថ្ងៃ ទី ១១ ខែមេសា ឆ្នាំ ២០១២ នេះ មាន​ប្រមាណ​ជិត ១០០ នាក់ ហើយ ។  ឆ្នាំ ១៩៩៩ មហាសន្និបាត អង្គការសហប្រជាជាតិ (UNGA) បានសម្រេច​ទទួលស្គាល់ «​វិសាខបូជា​» ថា​ជា​ថ្ងៃ «​វប្បធម៌​ពិភព លោក​របស់​អង្គការសហប្រជាជាតិ​» ។ ក្រោយពី​មាន​សេចក្តីសម្រេច​របស់ អង្គការ​សហ ប្រជាជាតិ​ប្រ ទេស​ថៃ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ប្រារព្ធ ពិធីបុណ្យ​មួយ​នេះ​ជា​រៀង រាល់​ឆ្នាំ ។​

​សូមបញ្ជាក់ថា «​វិសាខបូជា​» ជា​កម្មវិធី​បុណ្យ​មួយ​ត្រូវបាន​ពុទ្ធសាសនិក ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​បូណ៌មី ខែវិសាខ​ទៅតាម ប្រតិទិន​ចន្ទគតិ​នៃ​ប្រទេស​នីមួយៗ​ជា​រៀងរាល់ឆ្នាំ ។ បុណ្យ​វិសាខបូជា ឆ្នាំនេះ​ខ្មែរ ក្រោម​នៅ​កម្ពុជា​ក្រោម ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស​ជា​ពុទ្ធសាសនិក​ប្រារព្ធ នៅ​ថ្ងៃ​សៅរ៍ ១៥ កើត​ខែ​ពិសាខ ឆ្នាំ រោង​ចត្វា​ស័ក ព​. ស​. ២៥៥៥ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែឧសភា គ​. ស​. ២០១២ ហើយ​ព្រះ​ពុទ្ធសករាជ​ឈានចូល ២៥៥៦ នៅ​ថ្ងៃ ០១ រោច ខែវិសាខ ឆ្នាំ រោង​ចត្វា​ស័ក ត្រូវ​នឹង​ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១២ ដដែល ។​

​ពិធីបុណ្យ​នេះ ត្រូវបាន គេ​ប្រារព្ធ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ថ្ងៃ ដែល​ព្រះពុទ្ធ សមណ​គោត្ត​ម ជា​ស្ថាបនិក ព្រះពុទ្ធសាសនា ទ្រង់​ប្រសូត​, ទ្រង់​បាន​បរមាភិសម្ពោធិ (​បាន​ត្រាស់​) និង​ទ្រង់​រលត់ខន្ធ​ចូលកាន់ បរិនិព្វាន (​អស់ព្រះជន្ម​) នៅក្នុង​តិថី “​បុ​ណ្ណ​មី​” មាន​សេចក្ដី​ថា “​ខែ​ពេញ បូណ៌មី​” នៃ​ខែវិសាខ ។ ក្រៅពី ពុទ្ធសាសនិក​ខ្មែរក្រោម​ជាង ៨ លាន​នាក់​នៅ​កម្ពុជា ក្រោម​ប្រារព្ធ​ពិធីបុណ្យ​វិសាខ បូជា​មួយ នេះ ក៏មាន​ពលរដ្ឋ​នៃ ប្រទេស​ក្នុង​លោក​រាប់លាន​នាក់​បាន ប្រារព្ធ​ផងដែរ ក្នុងនោះ​មាន​សាមន្តប្រទេស​ជាប់​ព្រំដែន ប្រទេស​ឥណ្ឌា ដូចជា នេ​ប៉ាល ស្រីលង្កា និង​ទី​បេ​ត៍ ។  ចំណែក​ពលរដ្ឋ​នៃ​ប្រទេស​អាស៊ីអាគ្នេយ៍​វិញ មាន​ប្រទេស កម្ពុជា វៀតណាម សិង្ហ​បុរី ថៃ ម៉ាឡេស៊ី ភូមា ឥ​ណ្ឌោ​នេ​ស៊ី និង​ក្រៅពីនេះ​ក៏មាន​បណ្តា​ប្រទេស​ជាច្រើន​ទៀត នៅក្នុង​លោក ដែល​គោរព​ព្រះ ពុទ្ធសាសនា ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​ផងដែរ ៕
———————————————————
​ព័ត៌មាន​បន្ថែម​ស្ដីអំពី​មហាសន្និបាត​នេះ សូម​ចូល​មើល​គេហទំព័រ​៖
http://www.undv.org/vesak2012/en/​

Leave A Reply

Your email address will not be published.