វិសាខបូជា​អង្គការសហប្រជាជាតិ​នៅ​វៀតណាម ខណៈ​ព្រះសង្ឃ​ខ្មែរក្រោម​កំពុង​ជាប់ពន្ធនាគារ​

0 141

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​អង្គការសហប្រជាជាតិ​កំពុងតែ​រៀបចំ​មហាសន្និបាត​វិសាខបូជា​អន្តរជាតិ លើក​ទី ១១ រយៈពេល ៤ ថ្ងៃ នៅ​ប្រទេស វៀតណាម ខណៈដែល​ព្រះសង្ឃ​ពីរ​អង្គ និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម ៦ រូប​កំពុងតែ​ជាប់ពន្ធនាគារ នៅ​ខេត្ត​ឃ្លាំង ។ មហាសន្និបាត វិសាខបូជា​អង្គការសហប្រជាជាតិ​នេះ ប្រារព្ធ​នៅក្នុង​វត្ត​យួន​មួយ​ឈ្មោះ​បាយ​ដិ​ន (Bái Đính) ឋិត​នៅ ក្នុង​ខេត្ត និ​ញ បិ​ន (Ninh Bình) ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ៧ ដល់ ទី ១១ ខែឧសភា ឆ្នាំ ២០១៤ នេះ ដែលមាន​មនុស្ស ចូលរួម​ប្រមាណ ១០.០០០ នាក់ ក្នុងនោះ មាន​ប្រតិភូ​ប្រមាណ ១.៥០០ រូប តំណាង​ឲ្យ​ស្ថាប័ន​ព្រះ ពុទ្ធសាសនា នៅក្នុង​ប្រទេស​ចំនួន ៩៥ ចូលរួម ផងដែរ ។ មន្ត្រី​តំណាង​គណៈ កម្ម​ការ សាសនា​អន្តរជាតិ​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស មិន​ត្រូវបាន​រដ្ឋាភិបាល​វៀត ណា​ម​អនុញ្ញាត​ឲ្យ​ចូលរួម​ទេ ។ ចំណែក​មន្ត្រី​សង្ឃ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ដែល​ត្រូវបាន​រដ្ឋាភិបាល វៀតណាម អញ្ជើញ​ទៅ​ចូលរួម​នោះ គ្មាន ឱកាស ឡើង​ថ្លែង​សារ​ទៅកាន់​ផ្ញៀវ​អន្តរជាតិ​ឡើយ ។​

សម្ដេចសង្ឃ ទេព វង្ស នៃប្រទេសកម្ពុជាក្រោម ចូលរួមបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ ២០១៤ នៅវៀតណាម ។
សម្ដេចសង្ឃ ទេព វង្ស នៃប្រទេសកម្ពុជាក្រោម ចូលរួមបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ ២០១៤ នៅវៀតណាម ។

​យោងតាម​របៀបវារៈ​នៃ​មហាសន្និបាត ដែល​បាន​ផ្សាយ​នៅលើ​គេហទំព័រ​វិសាខបូជា​អង្គការសហប្រជាជាតិ​ឆ្នាំ ២០១៤ នេះ តំណាង ព្រះពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម មិន​ត្រូវបាន​គណៈកម្មកា​រ​បុណ្យ​ដែល​ដឹកនាំ ដោយ​ក្រុម ព្រះសង្ឃ មហាយាន​ជនជាតិ​យួន ផ្ដល់ឱកាស ឲ្យ​ឡើង​ថ្លែងការណ៍​នៅក្នុង​មហាសន្និបាត​នេះ​ទេ ។ ក្រៅពីនេះ ព្រះ សង្ឃ​ខ្មែរ ក្រោម​នៅក្រៅ​ប្រទេស ក៏​រដ្ឋាភិបាល វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ផងដែរ ។​

ព្រះតេជព្រះគុណ ថាច់ ធឿន និង លី នី នៅក្នុងតុលាការវៀតណាម ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
ព្រះតេជព្រះគុណ ថាច់ ធឿន និង លី នី នៅក្នុងតុលាការវៀតណាម ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

​ខណៈដែល​រដ្ឋាភិបាល​វៀ​ត​ណា​ម​កំពុងតែ​ប្រារព្ធ​មហាសន្និបាត នៃ​អង្គការសហប្រជាជាតិ ព្រះសង្ឃ​ខ្មែរក្រោម​ចំនួន ពីរ​អង្គ គឺ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី នៃ​វត្ត​សេរី​តាសេក ឋិត​នៅក្នុង​ខេត្ត​ឃ្លាំង កំពុង តែ​ត្រូវបាន​រដ្ឋា ភិ​បាល​បក្សកុម្មុយនិស្ត​វៀត​ណា​ម​ដាក់​នៅក្នុង​ពន្ធនាគារ​នៅឡើយ ។ ក្រៅពីនេះ ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ក៏ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក​នឹង​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ។ នេះ​បើ​យោងតាម​សំនួរ និង​អនុសាសន៍​ចំហ​រប​ស់ហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន នៅ​ថ្ងៃទី ១០ ខែឧសភា នេះ សម្រាប់​ផ្ដល់​ទៅ​កិច្ច ប្រជុំ​លើក​ទី ១៨ នៃ​ការ​ចោទសួរ​អំពី​បញ្ហា​សិទ្ធិមនុស្ស​រវាង​សហរដ្ឋអាមេរិក និង​វៀតណាម ដែល​នឹង​រៀប​នៅ​ថ្ងៃទី ១២ និង ១៣ ខែឧសភា នេះ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ៣០ ខែមេសា គណៈកម្មការ​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​សេរីភាព​សាសនា​អន្តរជាតិ បានចេញ​របាយ ការណ៍​ប្រចាំ ឆ្នាំ ២០១៤ ស្ដីពី​សេរីភាព​សាសនា​ក្នុង​ពិភពលោក ក្នុងនោះ​ក៏មាន​សេចក្ដី​រាយ ការណ៍​ស្ដី ពី​ការរំលោភ​សិទ្ធិ សាសនា​លើ​ពលរដ្ឋ ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​ពី​រដ្ឋាភិបាល​វៀតណាម​ផងដែរ ។ គណៈ​កម្ម ការ​សហរដ្ឋ អាមេរិក ទទួលបន្ទុក សេរីភាព​សាសនា​អន្តរជាតិ (USCIRF) ក៏បាន​ស្នើ​ឲ្យ​ក្រសួង​ការ​បរ ទេស សហរដ្ឋអាមេរិក ដាក់​ប្រទេស​វៀតណាម ចូលក្នុង​បញ្ជីខ្មៅ​នៃ​ប្រ ទេស​ដែល មាន​ក្ដីបារម្ភ​ពិសេស ហៅ​កាត់​ជា​ភាសា អង់គ្លេស ថា PPC ខាង​រំលោភ សិទ្ធិ​សាសនា​យ៉ាងធ្ងន់ធ្ងរ ឡើងវិញ ។​

​សូមបញ្ជាក់ កាលពី​ខែឧសភា ឆ្នាំ ២០១៣ ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ នៃ​ខេត្ត​ឃ្លាំង ត្រូវបាន​កម្លាំង សមត្ថកិច្ច​វៀតណាម​ចាប់​ផ្សឹក និង​ច្រកចូល​បាវ​យកទៅ​ធ្វើ ទារុណកម្ម​នៅ​សាលាស្រុក ជ្រោ​យញរ ឬ ស្រុក​វិញ​ចូ​វ រហូត ដល់​សន្លប់​បាត់ស្មារតី រួច​យកមក​ទម្លាក់ចោល​នៅមុខ វត្ត​ព្រៃ​ជាប់​យ៉ាង​ព្រៃផ្សៃ ។ ការធ្វើ​ទារុណ​កម្មនេះ ធ្វើឡើង​បន្ទាប់ពី ព្រះតេជព្រះគុណ យឿ​ង ញើ​ង ប្រធាន​សមាគម សង្ឃ​ខេត្ត​ឃ្លាំង នៃ​រដ្ឋាភិបាល​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម បានចេញ​លិខិត មួយច្បាប់​ចោទ ព្រះតេជព្រះគុណ លី ចិន្ដា ថា បាន​ទាក់ទង​នឹង​ព្រះសង្ឃ​ពីរ​អង្គ នៅ​វត្ត​សេរី​តាសេក គឺ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រះសង្ឃ​ដែល​អាជ្ញាធរ​វៀត ណា​ម ចាត់ទុកថា បំពាន​ធម្មនុញ្ញ​នៃ សមាគម​ព្រះពុទ្ធសាសនា វៀតណាម ដោយបាន​ទាក់ទង​ទៅ​អង្គការ​ខ្មែរក្រោម នៅ ក្រៅប្រទេស ។​

​នៅ​ខែឧសភា ឆ្នាំ ២០១៣ ដដែល អ្នកភូមិ​ព្រៃ​ជាប់​ជាច្រើន​នាក់​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ចាប់ខ្លួន ព្រោះ​សកម្ម ភាព​តវ៉ា​នៅ ក្នុង​វត្ត​ប្រឆាំងនឹង​ការចាប់ខ្លួន ព្រះតេជព្រះគុណ លី ចិន្ដា ។ បន្ទាប់មក ព្រះសង្ឃ ២ អង្គ និង អ្នកភូមិ តាសេក ២ រូប​ក៏ត្រូវ​ចាប់ខ្លួន​ដែរ ។ ក្រោយមក​នៅ ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការ​បក្សកុម្មុយនិស្ត វៀតណាម ខេត្ត​ឃ្លាំង បាន សម្រេច​ប្រកាស សាលក្រម​ផ្ដន្ទាទោស​អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ និង ព្រះសង្ឃ វត្ត​សេរី​តាសេក ២ អង្គ គឺ ព្រះ​តេជ ព្រះ​គុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រមទាំង អ្នកភូមិ​តាសេក ២ រូប​ទៀត​ឲ្យ​ជាប់គុក ម្នាក់ៗ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ពីបទ​អ្វីមួយ​ដែល បក្សកុម្មុយនិស្ត​យួន​ហៅថា បង្ក​អសន្តិសុខ ទី​សា ធារ​ណៈ និង​ប្រឆាំង​រដ្ឋាភិបាល ដោយ​អ្នក​ទាំងនេះ គ្រាន់តែ​ទូងស្គរ​នៅ ក្នុង​វត្ត ឆាំង​នឹង​ការចាប់​ព្រះសង្ឃ និង​ការ បញ្ចេញមតិ​តិចតួច​នៅលើ​វិទ្យុ​សំឡេង កម្ពុជា​ក្រោម និង​វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​សិទ្ធិសេរីភាព​របស់ ខ្មែរក្រោម ។​

​មហាសន្និបាត​វិសាខបូជា​អង្គការ​ស​ប្រជាជាតិ (United Nations Day of Vesak) ជា​សកម្មភាព​វប្បធម៌​អន្តរជាតិ របស់​អង្គការ សហ ប្រជាជាតិ ។ នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី ៥៤ ជំពូក ១៧៤ នៃ​របៀបរ​បៀ​វារៈ​របស់​អង្គការសហប្រជាជាតិ បានទទួល​ស្គាល់ “​កម្មវិធី​បុណ្យ​វិសាខបូជា​” ដែល​ពុទ្ធ បរិស័ទ​ក្នុង​ពិភពលោក​ប្រារព្ធ នៅក្នុង​ថ្ងៃ ១៥ កើត​ខែវិសាខ ត្រូវ​នឹង​ខែឧសភា​រៀងរាល់ឆ្នាំ​ថា​ជា “​ថ្ងៃ​វិសាខបូជា​អង្គ ការ​សហប្រជាជាតិ​” និង​ថ្ងៃ “​បុណ្យ​វប្បធម៌​សាសនា​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​” ។ ចាប់ពី​ឆ្នាំ ២០០០ មក ថ្ងៃ​វិសាខបូជា​អង្គការសហប្រជាជាតិ ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ប្រារព្ធ​នៅ​កា​រិ​យាយ​ល័យ​អង្គការសហប្រជាជាតិ នាទី​ក្រុង New York សហរដ្ឋអាមេរិក និង​នៅតាម​ម​ជ្ឈ មណ្ឌល​ការិយាល័យ​អង្គការសហប្រជាជាតិ នៅតាម​តំបន់ ផ្សេង ៗ​ក្នុង ពិភពលោក ក្នុងនោះ មាន​ប្រទេស​ថៃ ជាដើម ។ នេះ​ជា​លើក​ទី ២ ដែល​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ មហាសន្និបាត​វិសាខបូជា​អង្គការសហប្រជាជាតិ បន្ទាប់ពី​ខ្លួន​បាន ទទួល​ធ្វើ​កាលពី​ឆ្នាំ ២០០៨ ។​

​វិសាខបូជា ជា​ថ្ងៃ​នក្ខត្តឫក្ស​ដែល​ពុទ្ធ​សា​សានិ​ក​ទូទាំង​ពិភពលោក ប្រារព្ធ​នៅ​ថ្ងៃ ១៥ ខែ​កើត ខែវិសាខ រៀងរាល់ឆ្នាំ ដើម្បី​ឧទ្ទិស ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​សមណគោតម អ្នកបង្កើត​លទ្ធិ​ព្រះពុទ្ធសាសនា ទ្រង់​ប្រសូត បាន​ត្រាស់ និង បរិនិព្វាន ៕​

Leave A Reply

Your email address will not be published.