សហរដ្ឋអាមេរិក៖ សម រង្ស៊ី ចូលស្រុកដោយមានការភ័យខ្លាចនឹងការចាប់ខ្លួនឡើយ
សហរដ្ឋអាមេរិក (សារព័ត៌មាន ព្រៃនគរ) – សហរដ្ឋអាមេរិកជម្រុញឱ្យប្រទេសកម្ពុជា អនុញ្ញាតឱ្យមេដឹក នាំ គណបក្សជំទាស់ ដែលនិរទេសខ្លួន លោក សម រង្ស៊ី ត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីចូលរួមប្រកួត បោះឆ្នោត ដោយគ្មានការភ័យខ្លាចជាប់ពន្ធនាគារ ។
លោក សម រង្ស៊ី បានសន្យាកាលពី ថ្ងៃអាទិត្យ ទៅ ០៧ ខែកក្កដា តាមរយៈវីដូអូផ្សព្វផ្សាយតាមបណ្ដាញ សង្គម Facebok របស់ខ្លួនថា លោកនឹងត្រឡប់ទៅប្រទេសកម្ពុជាមុនថ្ងៃបោះឆ្នោត ថ្ងៃទី ២៨ ខែកក្កដា ខាងមុខ នេះ ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាមួយនឹង នាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលបានក្ដោប ក្ដាប់អំណាចនៅក្នុងប្រទេសកម្ពុជា អស់រយៈពេល ២៨ ឆ្នាំ មកហើយ ។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា រដ្ឋាភិបាលកម្ពុជាស្វាគមន៍ចំពោះដំណើររបស់ លោក សម រង្ស៊ី ក៏ប៉ុន្តែត្រូវប្រឈមមុខនឹងការចាប់ខ្លួន ។
លោក សម រង្ស៊ី បានរស់នៅក្នុងប្រទេសបារាំង ដើម្បីជៀសពីការជាប់គុករយៈពេល ១២ ឆ្នាំ ពីបទដក តម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង និងក្លែងបន្លំឯកសារផែនទី ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Jen Psaki បានថ្លែងប្រាប់ព័ត៌មាន AP កាល ពីថ្ងៃចន្ទ ទី ០៨ ខែកក្កដា ថា លោក សម រង្ស៊ី គួរតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសកម្ពុជា “ដោយគ្មានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ឬ ការចាប់ខ្លួនរបស់គាត់ឡើយ” ។
លោកស្រី Jen Psaki បាននិយាយថា ការបោះឆ្នោតដោយសេរី និង យុត្តិធម៌ទាមទារឲ្យមានទីលានប្រដាលដោយមានកម្រិត នៃការចូលរួមពីគណបក្សប្រជំទាស់ខានពុំបាន ៕