UNPO ចេញចសេច​ក្ដី​ជូន​ដំ​ណឹង​ស្ដី​ពី សន្និ​សីទ​អន្តរ​ជាតិ​របស់​​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

0 577

UNPO ចេញសេចក្ដីជូនដំណឹងស្ដីពី សន្និសីទអន្តរជាតិ

របស់

សហព័ន្ធខ្មែរកម្ពុជាក្រោមដែលរៀបចំនៅក្នុងព្រឹទ្ធសភាបារាំង

អង្គការ​ប្រជាជាតិ និង ប្រជាជន​គ្មាន​តំណាង (UNPO) ទើបតែចេញផ្សាយនូវជូនដំណឹងពិស្ដារនៅ លើគេហទំព័រផ្លូវការរបស់ខ្លួន ស្ដីពី សន្និសីទអន្តរជាតិរបស់សហ័ន្ធខ្មែរកម្ពុជាក្រោម ​ដែលនឹងធ្វើនៅ ក្នុងប្រទេសបារាំង ក្នុងខែមិថុនា ខាងមុខនេះ ។

យោងតាមគេហទំព័រអង្គការ UNPO បានបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង អង្គការ​ប្រជាជាតិ និង ប្រជាជន​គ្មាន​តំណាង (UNPO) នឹងរួមគ្នាធ្វើសន្និសីទអន្តរជាតិ ស្ដីពីការរំលោភសិទ្ធិមនុស្ស លើពលរដ្ឋ ខ្មែរក្រោម នៅក្នុងប្រទេសវៀតណាម នៅក្នុងអគារព្រឹទ្ធសភាបារាំង នា ទីក្រុង ប៉ារិស នៃប្រទេសបារាំង នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨   នេះ ។  សន្និសីទនេះ មានសមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin ជាអ្នកទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ ។

យោងតាមគេហទំព័រដដែលបានបញ្ជាក់ថា សន្និសីទនេះមានឈ្មោះថា “ករណីជនជាតិដើមខ្មែរក្រោម ផ្ដោតលើបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម” ដើម្បីលើកកម្ពស់ការយល់អំពីការរំលោភសិទ្ធិ មនុស្សលើពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ដោយរដ្ឋាភិបាលបក្សកុម្មុយនិស្ត វៀតណាម ។

យោងតាមសេចក្ដីជូនដំណឹងរបស់អង្គការ UNPO ថា សព្វថ្ងៃ ពលរដ្ឋខ្មែរក្រោម ជាជនជាតិដើម នៅ កម្ពុជាក្រោម ត្រូវរងនូវអំពើអយុត្តិធម៌ក្នុងបញ្ហាទំនាស់ដីធ្លី, ត្រូវគំរាមកំហែង, ចាប់ដាក់គុក  និង ធ្វើ ទារុណកម្ម ដោយមិនមានតុលាការកាត់ក្ដីដោយុត្តិធម៌ឡើយ ។

ថ្នាក់ដឹកនាំ និង សមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម, អ្នកសិក្សា, មន្ត្រីអ្នកមុខអ្នកការ, តំណាងអង្គការ សង្គមស៊ីវិលអន្តរជាតិ នៅជុំវិញពិភពលោក នឹងចូលរួមនៅក្នុងសន្និសីទនេះ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៥ រសៀល ដែលមានរបៀបវារៈ ដូចតទៅ៖

  • លោក ថាច់ វៀន ជាអធិបតីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងថ្លែងសុន្ទកថាស្វាគមន៍ភ្ញៀវ កិត្តិយស បើកអង្គសន្និសីទ ។

ចាប់ពីម៉ោង ៩ ដល់ ម៉ោង ៩:៣០ នាទី ព្រឹក៖ ព្រះសង្ឃស្វាធាយធម៌ចម្រើនជយមង្គល ។

  • ឧទ្ទេសកថា ក្រោមប្រធានបទ រួមគ្នាតស៊ូដើម្បីសិទ្ធិមនុស្ស ដោយ សមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin និង អតីតអធិបតី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក តោ គិម ថុង ព្រមទាំង តំណាងអង្គការ UNPO ។

ចាប់ពី ម៉ោង ៩:៣០ នាទី ដល់ ម៉ោង ១០ ព្រឹក៖ ការចែករំលែកបទពិសោធន៍អំពីខ្មែរក្រោម

  • បណ្ឌិត Philip Taylor ជាសាស្ត្រាចារ្យ និង ជាអ្នកស្រាវជ្រាវ នៃសកលវិទ្យាល័យជាតិ អូស្ត្រាលី (Australian National University) និងជាអ្នកសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្រោម មានចំណងជើងថា “The Khmer Land of Vietnam” ។
  • អ្នកស្រី Roshane Saidnattar ជាអ្នកផលិតភាពយន្តឯកសារ

 ប្រធានបទទី ១៖ ការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាក្រោមបច្ចុប្បន្ន

ចាប់ពីម៉ោង ១០ ដល់ ម៉ោង ១១ ព្រឹក៖ សេរីភាពទាំង ៤ នៅក្នុងប្រទេសវៀតណាម រួមមាន សេរីភាព នៃ ការបញ្ចេញមតិ និង ការគោរពបូជា, សេរីភាពពីការភ័យខ្លាច និង ការចង់បាន ។

  • លោក Phil Robertson នាយករងប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch Asia) ។
  • លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
  • សំនួរ និង ចម្លើយ

ចាប់ពីម៉ោង ១១ ដល់ ម៉ោង ១២ ថ្ងៃត្រង់៖ សេរីភាពសាសនានៅវៀតណាម  ពិភាក្សាលើសំនួរថា តើ ខ្មែរក្រោមត្រូវទទួលបានសិទ្ធិជាមូលដ្ឋាន ឬ គ្រា​ន់តែបានទទួលឯកសិទ្ធិដែលរដ្ឋាភិបាលវៀតណាម ផ្ដល់ឱ្យ?

  • Tina L. Mufford ជាអ្នកវិភាគនយោបាយជាន់ខ្ពស់ នៃ គណៈកម្មការសហរដ្ឋអាមេរិក ទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ។
  • អ្នកស្រី Laura Harth ជាតំណាងអង្គការសហប្រជាជាតិ, គណបក្សអហិង្សា  ( Nonviolent Radical Party)  និងគណបក្សចម្រុះជាតិសាសន៍ និង ចម្រុះគណបក្ស (Transnational and Transparty) នៅក្នុងសភាអឺរ៉ុប ។
  • សំនួរ និង ចម្លើយ

ចាប់ពីម៉ោង ១២ ដល់ ម៉ោង ១:៣០ នាទី រសៀល៖ សម្រាក និង ទទួលទានអាហារថ្ងៃត្រង់

ប្រធានបទទី ២ – ផ្លូវដើរទៅមុខ: ការនាំយកនូវប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិ​ទៅបំរើសេវាកម្មសម្រាប់ ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។

ចាប់ពីម៉ោង ២ ដល់ ម៉ោង ៣ រសៀល៖ ការនាំយកនូវគោលការណ៍ប្រកបដោយនិរន្តរភាពរបស់ អង្គការសហប្រជាជាតិទៅបម្រើសេវាកម្មសម្រាប់ពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម​ ។

  • សាស្រ្តាចារ្យ Joshua Cooper ជានាយកវិទ្យាស្ថានសិទ្ធិមនុស្សរដ្ឋ និងជាទីប្រឹក្សា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

ចាប់ពីម៉ោង ៣ ដល់ ម៉ោង ៤ រសៀល៖ សហភាពអឺរ៉ុប និង រដ្ឋជាសមាជិក នៃកិច្ចព្រមព្រៀងស្ដីពី សិទ្ធិមនុស្ស

  • អ្នកស្រី Olivia Geymond ជានាយិកាប្រតិបត្តិ នៃគណៈកម្មាធិការសមាជិកសហភាពអឺរ៉ុប និង អាស៊ាន ។
  • សមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin
  • សំនួរ និង ចម្លើយ

បិទកម្មវិធីដោយ សមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin និង សហព័ន្ធខ្មែរកម្ពុជាក្រោម   ។

 

Leave A Reply

Your email address will not be published.