​UNPO ដាក់​របាយការណ៍​ទៅអង្គការសហប្រជាជាតិ ករណី​ខ្មែរ​ក្រោម​

0 76

ដោយ ថាច់ ប្រីជា គឿន-សារព័ត៌មាន ព្រៃនគរ

អង្គការប្រជាជាតិគ្មានតំណាង ​ហៅកាត់​ថា UNPO (Unrepresented Nations and People Organization) បានដាក់​របាយការណ៍​ទៅ​ឧត្តមស្នងការ​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ ទទួល បន្ទុក​សិទ្ធិមនុស្ស ដោយ​បាន​ភ្ជាប់​នឹង​អនុសាសន៍​មួយចំនួនដើម្បី​ជួយ​ដល់​ខ្មែរ​​ក្រោម ម្ចាស់ស្រុកនៃដែន ដីកម្ពុជាក្រោម ​។

ព្រះសង្ឃខ្មែរក្រោមធ្វើបាតុកម្ម ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ នៅទីលានប្រជាធិតេយ្យ នាទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃខ្មែរក្រោម នៅកម្ពុជាក្រោម ។
ព្រះសង្ឃខ្មែរក្រោមធ្វើបាតុកម្ម ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ នៅទីលានប្រជាធិតេយ្យ នាទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃខ្មែរក្រោម នៅកម្ពុជាក្រោម ។

​​របាយការណ៍​របស់​អង្គការ បាន​​ដាក់​បញ្ចូល​​នូវ​​អនុសាសន៍​​មួយ​​ចំនួន ដែល​មាន​ដូចជា ទាមទារ​ឲ្យវៀតណាម និង​កម្ពុជា ទទួលស្គាល់​ជា​ផ្លូវការ​ស្ថានភាព​ជនជាតិដើម​ខ្មែរ​ក្រោម ,  វៀតណាម និង​កម្ពុជា បង្កើត​ជា​យន្តការ​សម្រាប់​ដោះស្រាយ​បញ្ហា​ដី ដែល​ទាមទារ​ដោយ​ជនដើម​ទាំងនោះ ,  កម្ពុជា និង​វៀត ណាម ស៊ើបអង្កេតការ​បំពារបំពាន​អំពើហិង្សា ការធ្វើ​ទារុណកម្ម និង​ការកាត់ទោស​ផ្សេងៗ​ ។​

​អនុសាសន៍​នោះ ក៏​បាន​ស្នើ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង និង​ផ្តល់​ការទទួលស្គាល់​លើ​កតិកាសញ្ញា ​១៦៩ ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ស្តី​ពី​ជនជាតិដើម​ ក្នុង​ប្រទេស​ឯករាជ្យ ក្នុង​គោលបំណង​ឲ្យមាន​ការគោរព​ប្រពៃណី ​ជន​ជាតិ​ដើម​ភាគតិច​ ។​

​កាលពី​ថ្ងៃ​ទី​ ២៥​ ខែមិថុនា ព្រះសង្ឃ​ខ្មែរក្រោម ប្រមាណ ១៥០ អង្គ បាន​ដង្ហែ​ក្បួន​បាតុកម្ម ដាក់​ញត្តិ​ទៅកាន់​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា សុំឲ្យ​អន្តរាគមន៍​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ដោះលែង​ព្រះសង្ឃពីរ​អង្គ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ខ្មែរក្រោម ​។​

​ប្រធានស្តីទី​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​តេជព្រះគុណ សៀង សុវណ្ណារ៉ា មាន​ថេរ​ដីកា​ថា បាតុកម្ម​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​អាជ្ញាធរ​វៀតណាម ដោះ​លែង​ជា​បន្ទាន់ នូវ​ព្រះសង្ឃ​ចំនួនពីរ​អង្គ គឺ​ព្រះ​តេជ​ព្រះគុណ លីវ នី និង​ព្រះ​តេជព្រះ​គុណ ថាច់ ធឿន ដែល​បាន​បាត់​ខ្លួន បន្ទាប់​ពី​ព្រះ​សង្ឃ​មួយអង្គ ព្រះនាម លី ចិន្តា​ ត្រូវបាន​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក និង​ធ្វើ​ទារុណកម្ម​វាយដំ ចាក់​ថ្នាំ រហូតដល់​បាត់បង់​ស្មារតី និង​បែកពពុះមាត់​ជាប្រចាំ​ ។​

Leave A Reply

Your email address will not be published.