USCIRF ចេញ​របាយការណ៍​ស្ដីពី​ការរំលោភ សិទ្ធិ​សាសនា​នៅ​កម្ពុជា​ក្រោម​

0 148

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
​នៅ​ថ្ងៃទី ៣០ ខែមេសា សប្ដាហ៍​កន្លងទៅនេះ គណៈកម្មការ​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​សេរីភាព​សាសនា​អន្តរជាតិ បានចេញ​របាយការណ៍​ប្រចាំ ឆ្នាំ ២០១៤ ស្ដីពី​សេរីភាព​សាសនា​ក្នុង​ពិភពលោក ក្នុងនោះ​ក៏មាន​សេចក្ដី​រាយ ការណ៍​ស្ដីពី ការរំលោភ​សិទ្ធិ សាសនា​លើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​ពី​រដ្ឋាភិបាល​វៀតណាម ផងដែរ ។ គណៈកម្មការ​សហរដ្ឋ អាមេរិក​ទទួលបន្ទុក​សេរីភាព​សាសនា​អន្តរជាតិ (USCIRF) ក៏បាន​ស្នើ​ឲ្យ​ក្រសួង​ការ​បរ ទេស​សហរដ្ឋអាមេរិក​ដាក់​ប្រ ទេស​ចំនួន ៨ ក្នុងនោះ មាន​វៀតណាម ផងដែរ ឲ្យ​ចូលក្នុង​បញ្ជីខ្មៅ​នៃ “​ប្រទេស​ដែល មាន​ក្ដីបារម្ភ​ពិសេស​” ហៅ​កាត់​ជា​ភាសា អង់គ្លេស ថា PPC ឬ Countries of Particular Concern ខាង​រំលោភ សិទ្ធិ​សាសនា​យ៉ាងធ្ងន់ធ្ងរ ឡើងវិញ ។​

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

នៅក្នុង​របាយការណ៍​កម្រាស់ ២០៩ ទំព័រ ស្ដីពី​ការរំលោភ​សិទ្ធិ​សាសនា​នៅក្នុង​ពិភព បាន​រាយការណ៍​ស្ដីពី​ការ រំលោភសិទ្ធិ សាសនា​លើ​ពលរដ្ឋ​ខ្មែរក្រោម​ពី​រដ្ឋាភិបាល​វៀតណាម ថា​៖

“​អាជ្ញាធរ​វៀតណាម​បាន​ចូល​អុកឡុក​នៅក្នុង​វត្ត​តាសេក និង វត្ត​ព្រៃ​ជាប់ ឋិត​នៅក្នុង​ខេត្ត​ឃ្លាំង ដោយ​ការ​ឃុំឃាំង និង​ចាប់​ផ្សឹក​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ទាំង​នោះបាន​ភៀសខ្លួន​ចេញ ទៅសុំ​សិទ្ធិ​ជ្រក កោន នៅ​ប្រទេស​ទី ៣ [​គឺ ប្រទេស ថៃ​] ។ ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះតេជព្រះគុណ លីវ នី និង​ព្រះតេជព្រះគុណ លី ចិន្ដា ត្រូវ បាន​ចាប់ខ្លួន និង​ផ្សឹក​ចោទ​ពីបទ​ថា បាន​ទង​ទង​នឹង​អង្គការ​ខ្មែរ ក្រោម​នៅក្រៅ​ប្រទេស ។ ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ព្រះសង្ឃ​មួយចំនួនទៀត កំពុង​រង ចាំ ជំនុំ​ជម្រះក្ដី ។ ចំណែក​ព្រះសង្ឃ លី ចិន្ដា កំពុងតែ​បាត់​ព្រះកាយ ហើយ​អ្នក ភូមិ​ព្រៃ​ជាប់ អ្នក​ដែល តវ៉ា​បិទផ្លូវ​ប៉ូលិស ត្រូវបាន​ចាប់ខ្លួន​ប៉ុន្មាន ខែ​កន្លងមកនេះ​” ។​

​គណៈកម្មការ​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​សេរីភាព​សាសនា​អន្តរជាតិ បាន​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ថា ប្រវត្តិ​នៃ​ការរំលោភ​សិទ្ធមនុស្ស​របស់​ប្រទេស​វៀតណាម នៅក្នុង​ឆ្នាំ ២០១៣ កន្លងទៅនេះ កាន់តែ​អាក្រក់​ទៅៗ ។ រដ្ឋាភិបាល​វៀតណាម​នៅ តែ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ចំពោះ​ក្រុម​ចលនា​ណា​ដែល​បក្សកុម្មុយនិស្ត​វៀត​ណា​ម ចាត់ទុកថា ធ្វើ​ឲ្យ​រំខាន​ដល់​អំណាច​ផ្ដាច់ការ​របស់​ពួកគេ ។ ក្រៅពីនេះ ក៏បាន​រឹតបន្តឹង​លើ​សេរីភាព​សាសនា និង​សេរីភាព នៃ​ការបញ្ចេញ មតិ ការបង្កើត​សមាគម និង​ការជួប​ជុំគ្នា​ជាដើម ។​

ក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៤ នេះ នៅលើ​គេហទំព័រ គណៈកម្មការ​សហរដ្ឋ អាមេរិក​ទទួល បន្ទុក​សេរីភាព​សាសនា​អន្តរជាតិ (USCIRF) បានស្នើ​ឲ្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ដាក់ បន្ថែម​ប្រទេស ៨ ផ្សេងទៀត​ចូលក្នុង​បញ្ជី ខ្មៅ​នៃ “​ប្រទេស​ដែលមាន​ក្ដីបារម្ភ​ពិសេស​” ខាង​រំលោភសិទ្ធិ​សាសនា យ៉ាងធ្ងន់ធ្ងរ ។ ប្រទេស​ទាំង ៨ នោះ រួមមាន Egypt, Iraq, Nigeria, Pakistan, Syria, Tajikistan, Turkmenistan និង វៀតណាម ។​

​ក្រៅពីនេះ គណៈកម្មការ​នេះ ក៏បាន​ស្នើ​ឲ្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​រក្សាទុក​នូវ​ឈ្មោះ​ប្រទេស​ទាំង ៨ ដែល​ឋិត នៅក្នុង​បញ្ជី CPP ព្រោះ​ប្រទេស​ទាំងនេះ​ប៉ុន្មាន​ឆ្នាំកន្លងមក​មិនបាន​ធ្វើ​កំណែ​ក​ទម្រង់​នូវ​ប្រវត្តិ​សិទ្ធិមនុស្ស របស់ខ្លួន បន្តិច​ណា​សោះឡើយ ។ ប្រទេស​ទាំងនេះ​រួមមាន ភូមា​, ចិន​, Eritrea, Iran, កូ​រេ​ខាងជើង​, Saudi Arabia, Sudan និង Uzbekistan ។​

គណៈកម្មការ​នេះ ក៏បាន​ស្នើ​ដល់​ប្រធានាធិបតី និង​ក្រសួងការបរទេស ព្រមទាំង​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​សហរដ្ឋ អាមេរិក​ត្រូវ​សង្កត់ធ្ងន់​លើ​តួនាទី​សំខាន់​ក្នុង​ការគោរព​សិទ្ធិសេរីភាព​សាសនា រាល់ពេល​មាន​កិច្ចពិភាក្សា​ជាមួយនឹង មេដឹកនាំ​នៃ​ប្រទេស​ដែលមាន ទំនាក់ទំនង រាប់ទាំង​កិច្ចប្រជុំ​ជាមួយ​មន្ត្រីការទូត​ផងដែរ ។ គណៈកម្មការ​នេះ ក៏បាន ស្នើ​ឲ្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដាក់ចេញ​នូវ​ផែនការ​មួយចំនួន​ដាក់​កម្រិត​ក្នុងការ​ធ្វើដំណើរ​ចំពោះ មនុស្ស ដែល​មានការ​ទទួលខុស ត្រូវ​ចំពោះ​ការរំលោភ សិទ្ធិសេរីភាព​សាសនា ។​

​សូមបញ្ជាក់ កាលពី​ខែឧសភា ឆ្នាំ ២០១៣ ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ នៃ​ខេត្ត​ឃ្លាំង ត្រូវបាន​កម្លាំង សមត្ថកិច្ច​វៀតណាម​ចាប់​ផ្សឹក និង​ច្រកចូល​បាវ​យកទៅ​ធ្វើ ទារុណកម្ម​នៅ​សាលាស្រុក ជ្រោ​យញរ ឬ ស្រុក​វិញ​ចូ​វ រហូតដល់​សន្លប់​បាត់ស្មារតី រួច​យកមក​ទម្លាក់ចោល​នៅមុខ វត្ត​ព្រៃ​ជាប់​យ៉ាង​ព្រៃផ្សៃ ។ ការធ្វើ​ទារុណ​កម្មនេះ ធ្វើឡើង​បន្ទាប់ពី ព្រះតេជព្រះគុណ យឿ​ង ញើ​ង ប្រធាន​សមាគម សង្ឃ​ខេត្ត​ឃ្លាំង នៃ​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម បានចេញ​លិខិត​មួយច្បាប់​ចោទ ព្រះតេជព្រះគុណ លី ចិន្ដា ថា បាន​ទាក់ទង​នឹង​ព្រះសង្ឃ​ពីរ​អង្គ នៅ​វត្ត​សេរី​តាសេក គឺ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រះសង្ឃ​ដែល​អាជ្ញាធរ​វៀត ណា​ម​ចាត់ទុកថា “​បំពាន​ធម្មនុញ្ញ​នៃ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​” ដោយបាន​ទាក់ទង​ទៅ​អង្គការ​ខ្មែរក្រោម នៅ ក្រៅប្រទេស ។​

​នៅ​ខែឧសភា ឆ្នាំ ២០១៣ ដដែល អ្នកភូមិ​ព្រៃ​ជាប់​ជាច្រើន​នាក់​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ចាប់ខ្លួន ព្រោះ​សកម្ម ភាព​តវ៉ា​នៅក្នុង​វត្ត​ប្រឆាំងនឹង​ការចាប់ខ្លួន ព្រះតេជព្រះគុណ លី ចិន្ដា ។ បន្ទាប់មក ព្រះសង្ឃ ២ អង្គ និង អ្នកភូមិ តាសេក ២ រូប​ក៏ត្រូវ​ចាប់ខ្លួន​ដែរ ។ ក្រោយមក​នៅ ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការ​បក្សកុម្មុយនិស្ត វៀតណាម ខេត្ត​ឃ្លាំង បាន សម្រេច​ប្រកាស សាលក្រម​ផ្ដន្ទាទោស​អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ និង ព្រះសង្ឃ វត្ត​សេរី​តាសេក ២ អង្គ គឺ ព្រះ​តេជ ព្រះ​គុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រមទាំង អ្នកភូមិ​តាសេក ២ រូប​ទៀត​ឲ្យ​ជាប់គុក ម្នាក់ៗ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ពីបទ​អ្វីមួយ​ដែល បក្សកុម្មុយនិស្ត​យួន​ហៅថា “​បង្ក​អសន្តិសុខ ទីសាធារណៈ និង​ប្រឆាំង​រដ្ឋាភិបាល​” ដោយ​អ្នក​ទាំងនេះ គ្រាន់តែ​ទូងស្គរ​នៅ ក្នុង​វត្ត ឆាំង​នឹង​ការចាប់​ព្រះសង្ឃ និង​ការបញ្ចេញមតិ​តិចតួច​នៅលើ​វិទ្យុ​សំឡេង កម្ពុជា​ក្រោម និង​វិទ្យុ​អាស៊ីសេរី​ទាក់ទង​នឹង​សិទ្ធិសេរីភាព​របស់ ខ្មែរក្រោម ៕​

 

Leave A Reply

Your email address will not be published.