បុណ្យ​វិសាខបូជា​សាមគ្គី នៅ​ប្រទេស​កាណាដា​

0 255

ក្រុម​ជាតិ​សាសន៍​ដែល​គោរព​ព្រះពុទ្ធសាសនា​មកពី​ប្រទេស​នានា​ជា​ពលរដ្ឋ​កាណាដា ក្នុងនោះ មាន​ពលរដ្ឋ កាណាដា កំណើត​ខ្មែរ និង​ខ្មែរក្រោម​ផងដែរ បាន​ប្រារព្ធ​ពិធី «​បុណ្យ​វិសាខបូជា​សាមគ្គី​»  (Unity Vesak ) នៅ​សាលាក្រុង តូន​រ៉​ន​តូ ប្រទេស​កាណាដា នា​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១២ ។

DSC01386 DSC01392 IMG_1046 IMG_1145

ពិធី​នេះ មានការ​ប្រារព្ធ​កម្មវិធី​ពុទ្ធ​សាសន​និយម​កិច្ច  អ្នកតំណាង​ជាតិ​សាសន៍​នីមួយៗ​ថ្លែងការណ៍​ពិធី​តាំង ពិព័រណ៍ វប្បធម៌ និង​កម្មវិធី​សម្ដែង​របាំ​ជាដើម ។​

​ក្រុម​ពលរដ្ឋ​ខ្មែរក្រោម​មកពី​កម្ពុជា​ក្រោម​ដែលមាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​តំណាង និង​ពលរដ្ឋ​ខ្មែរ​មកពី​កម្ពុជា បាន​នាំ​ក្រុម​សិល្បៈ «​ពន្លក​ថ្មី​» មក​សម្ដែង​របាំ​ជូនពរ​នៅក្នុង​ពិធីបុណ្យ​នេះ។ ​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​អ្នកនាង ថាច់ សុជាតា នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ៖ បុណ្យ​វិសាខបូជា​សាមគ្គី នៅ​ប្រទេស​កាណាដា​

Leave A Reply

Your email address will not be published.