វៀតណាម​មិន​ព្រម​ចុះ​ស៊ី​ញ៉េ​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម ៦ អង្គ ទៅ​បន្ត​ការសិក្សា​នៅ​ថៃ​

0 707

​ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ

​សមាគម​ព្រះសង្ឃ​ខ្មែរក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង បាន​បញ្ជូន​ព្រះសង្ឃ​ខ្មែរក្រោម ចំនួន ៦ អង្គ ទៅ​បន្ត​ការសិក្សា ថ្នាក់ បរិញ្ញាប័ត្រ និង​អនុបណ្ឌិត នៅ​ប្រទេស​ថៃ ត្រូវបាន​ក្រសួង​សាសនា​មជ្ឈិម នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម រារាំង ដោយ​ការពន្យា​ពេល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូតមកទល់​ពេល​សាលារៀន​បាន​បាន​បើក​កម្មវិធីសិក្សា​ហើយ តែ​ព្រះសង្ឃ​នៅតែ​មិនទាន់​និមន្ត​ចេញទៅ​សិក្សា ។​

សមណនិស្សិតខ្មែរក្រោម ៦ អង្គបាននិមន្តមកដល់ប្រទេសថៃ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីចូលបន្តការសិក្សា ដោយមិនចាំបាច់ឲ្យក្រសួងសាសនាមជ្ឈិមនៃរដ្ឋាភិបាលវៀត ណាមចុះស៊ីញ៉េ  ។
សមណនិស្សិតខ្មែរក្រោម ៦ អង្គបាននិមន្តមកដល់ប្រទេសថៃ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីចូលបន្តការសិក្សា ដោយមិនចាំបាច់ឲ្យក្រសួងសាសនាមជ្ឈិមនៃរដ្ឋាភិបាលវៀត ណាមចុះស៊ីញ៉េ ។

សមណ​និស្សិត​ខ្មែរក្រោម​ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ថៃ ដែល​ដឹង​ព័ត៌មាន​នេះ បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា ក្រោម ថា ក្រសួង​សាសនា​របស់​រដ្ឋាភិបាល​បក្ស​កុ​ម្មុនិ​ស្ត​វៀតណាម បាន​ពន្យា​ពេល​ជាច្រើន​ដង ដើម្បី​រារាំង​មិន​ឲ្យ ព្រះសង្ឃ​ខ្មែរក្រោម​ចេញទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ​បាន ។ សមណ​និស្សិត​ដែល​សុំ​មិន​បញ្ចេញ​ព្រះនាម​អង្គ​នេះ បាន​ប្រាប់ថា ព្រះសង្ឃ​ដែល​សមាគម​សង្ឃ​នៅ​ខេត្ត​ព្រះ​ត្រពាំង​ត្រៀម​បញ្ជូន​ចេញទៅ​បន្ត​ការសិក្សា​នេះ មាន​ឯកសារ គ្រប់គ្រាន់​អស់ហើយ នៅ​រង​ចាំតែ​ការយល់ព្រម​ពី​ក្រសួង​សាសនា​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ ។​

សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ ឬ ខេត្ត​ព្រះ​ត្រពាំង តែងតែ​បញ្ជូន ព្រះសង្ឃ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ ក្នុង​គោលបំណង​ដើម្បី​បណ្ដុះបណ្ដាល​ធនធានមនុស្ស ។ បើ​យោងតាម ប្រភពពី​សង្ឃ​ខ្មែរក្រោម​នៅ​ថៃ បាន​បញ្ជាក់ថា គិត​មកទល់ពេលនេះ មាន​សមណ​និស្សិត​ខ្មែរក្រោម​នៅ​ថៃ ប្រមាណ ជិត ២០០ អង្គ ៕

Leave A Reply

Your email address will not be published.