វៀតណាមអនុញាតឲ្យសមត្ថកិច្ច បាញ់អ្នកប្រឆាំង

0 200

សឺ​ង វិចិត្រ VOKK – ថ្ងៃ ១៧ ខែធ្នូ​នេះ រដ្ឋាភិបាល​វៀតណាម​បានចេញ​អនុក្រឹត្យ​មួយ អនុញ្ញាត​ឲ្យ​នគរបាល​មាន​សិទ្ធិ​បាញ់ អ្នក​ប្រឆាំងនឹង​សមត្ថកិច្ច​កំពុង​បំពេញភារកិច្ច ទោះបី​ត្រូវ​ប្រទះ​នូវ​ការរិះគន់​អំពី​អំពើហិង្សា​របស់​នគរបាល ដោយ​ករណី ត្រូវធ្វើ​ទារុណកម្ម បាត់បង់​ជីវិត​ដោយសារ​នគរបាល​កាន់តែ​ច្រើនឡើង ។​

ង្វៀន កុង ធូ (Nguyễn Công Thủ) នៅខេត្ត ទឹកខ្មៅ ប្ដឹងតវ៉ាអនុប្រធាននគរបាលឃុំ ហ៊ឺង មី (Hưng Mỹ) ស្រុក កាយនឿក (Cái Nước) អំពីបទវាយដំច្រំធាក់ខ្លួនគាត់ក្នុងប៉ុស្តិ៍នគរបាលកាលពីថ្ងៃ ១៨ ខែធ្នូ បណ្ដាលឲ្យគាត់ត្រូវដេរលើមុខ ០៧ ស្នាម ។
ង្វៀន កុង ធូ (Nguyễn Công Thủ) នៅខេត្ត ទឹកខ្មៅ ប្ដឹងតវ៉ាអនុប្រធាននគរបាលឃុំ ហ៊ឺង មី (Hưng Mỹ) ស្រុក កាយនឿក (Cái Nước) អំពីបទវាយដំច្រំធាក់ខ្លួនគាត់ក្នុងប៉ុស្តិ៍នគរបាលកាលពីថ្ងៃ ១៨ ខែធ្នូ បណ្ដាលឲ្យគាត់ត្រូវដេរលើមុខ ០៧ ស្នាម ។

​អនុក្រឹត្យ ២០៨/២០១៣ ដែល​នឹងមាន​សុពលភាព​ចាប់ពី ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ បាន​និយាយថា «​ដោយសារ​លក្ខណៈ និង កម្រិត​បទល្មើស​» «​សមត្ថកិច្ច​អាច​ប្រើ​អំពើហិង្សា​» ឬ «​បាញ់កាំភ្លើង​ដើម្បី​ការពារ​ខ្លួន វាយប្រហារ បង្ក្រាប ចាប់ខ្លួន​» ជន​ណា​ដែលមាន​សកម្មភាព​ប្រឆាំង ។​

​អនុក្រឹត្យ​បាន​បញ្ចេញ​ នៅពេលដែល​ករណី​ប្រជាពលរដ្ឋ​វៀតណាម​ ត្រូវ​នគរបាល​ធ្វើ​ទារុណកម្ម​ទល់​ស្លាប់​ក្នុងពេល​ឃុំឃាំង​ បណ្ដោះអាសន្ន​ត្រូវបាន​បង្ហាញ​ជាច្រើន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង បណ្ដាញ​សង្គម​កាន់តែ​ច្រើនឡើង បណ្ដាល​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​អំពើហិង្សា និង បង្ក្រាប​ពី​សមត្ថកិច្ច អាច​កើន ឡើង​ច្រើន​ជាងនេះទៀត ។​

​ក្រសួង​សន្តិសុខ​បាន​និយាយថា ក្នុង​រយៈពេល​កន្លង​នេះ ករណី​ប្រឆាំងនឹង​សមត្ថកិច្ច​កាន់តែ​ច្រើនឡើងៗ ។​

​ទន្ទឹមនឹងនោះ គេ​ក៏បាន​ឃើញថា ករណី​ធ្វើ​ទារុណកម្ម ដាក់ទណ្ឌកម្ម បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ក៏ បានធ្វើ​ឲ្យ​លទ្ធផល​ក្នុង បញ្ហា​សិទ្ធិមនុស្ស​របស់​វៀតណាម​ក៏ត្រូវ​អន់​ទៅ ។​

​ឧទាហរណ៍​មួយ គឺ​ករណី​របស់លោក ង្វៀន ថា​ញ់ ចឹ​ន (Nguyễn Thanh Chấn) អ្នក​ត្រូវបាន​ប្រកាសថា គ្មាន​ទោស ក្រោយពី​ជាប់ពន្ធនាគារ ១០ ឆ្នាំ លោក​បាន​ប្ដឹងតវ៉ា​ថា ខ្លួន​ត្រូវ​នគរបាល​ខេត្ត បាក់​យ៉ាង (Bắc Giang) ធ្វើ​ទារុណកម្ម ដាក់ទណ្ឌកម្ម បង្ខំ​ឲ្យ​លោក​ត្រូវ​សារភាពថា​ខ្លួន​មានទោស និង​បណ្ដាល​ឲ្យ​ត្រូវ​ជាប់ពន្ធនាគារ មួយជីវិត​ចំពោះ​បទ សម្លាប់​មនុស្ស ។​

ថ្មីៗ​នេះ កាសែត​អ៊ី​ន​ធើ​ណិ​ត ទ្រី​វៀត ២៤ ម៉ោង (Trí Việt 24h) បាន​ផ្សាយ​នូវ​រូបភាព យុវជន​មួយ​ឈ្មោះ យឿ​ង វ៉ាំ​ង កាវ (Dương Văn Cao) ត្រូវ​នគរបាល​ខណ្ឌ ថា​ញ់ ទ្រី ហាណូយ (Thanh Trì – Hà Nội ) វាយ​ជាំខ្មៅ​ទាំង​ប្រាណ ត្រូវ​នាំ ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ក្រោយ​នោះ ក៏បាន​ដោះលែង​ព្រោះ​គេ​មិន​រកឃើញ​ភស្តុ តាង​ចាប់ទោស ណា​ឡើយ ។​

​បណ្ដាញ​សង្គម​ក៏បាន​បង្ហោះ​នូវ​រូបភាព ខ្សែអាត់​សំឡេង និង​វិ​ក័យ​ប​ត្រ​ព្យាបាល​នៅ​មន្ទីរពេទ្យ របស់ ករណី ង្វៀន កុង ធូ (Nguyễn Công Thủ) នៅ​ខេត្ត ទឹកខ្មៅ ប្ដឹងតវ៉ា​អនុប្រធាន​នគរបាល​ឃុំ ហ៊ឺ​ង មី (Hưng Mỹ) ស្រុក កាយ​នឿក (Cái Nước) អំ​ពីបទ​វាយដំច្រំធាក់​ខ្លួន​គាត់​ក្នុង​ប៉ុស្តិ៍នគរបាល​កាលពី​ថ្ងៃ ១៨ ខែធ្នូ បណ្ដាល​ឲ្យ​គាត់​ត្រូវ​ដេរ​លើ​មុខ ០៧ ស្នាម ។​

លោក កុង ធូ បាន​ឲ្យ​ដឹងថា ខ្លួន​ត្រូវធ្វើ​ទារុណកម្ម​ចំពោះ​មិន​ព្រម​បង់ពិន័យ ៥០ ម៉ឺន​ដុង ដោយសារ​នគរបាល​មិន សរ សេរ វិ​ក័យ​ប​ត្រ ៕​

 

Leave A Reply

Your email address will not be published.