​វៀតណាម ​៖ ចាប់ខ្លួន​ជនជាតិ​ដើម ​ពី​បទ​ចែកចាយ​ឯកសារ​ ​អ​.​ស​.​ប​ ដោយ​ចោទប្រកាន់​ថា​ ​ជា​ការ​បំផ្លាញ​ឯកភាពជាតិ​

0 312

ដោយ​​ ​ទៀ​ ថេ​ន

សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​កាលពី​ថ្ងៃ​ទី​ ​៤​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ចោទសួរ​រដ្ឋាភិបាល​វៀតណាម​ ​ជុំវិញ​ការ​ឆ្លើយតប​ ​ចំពោះ​អង្គការសហប្រជាជាតិ​ ​ករណី​ធ្វើទុក្ខបុកម្នេញ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​។​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លើកឡើង​ថា​ ​ប្រសិនបើ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​គ្មាន​ជនជាតិ​ដើម​នោះ​ទេ​ ​ហេតុអ្វី​វៀតណាម​បញ្ជូន​តំណាង​របស់​ខ្លួន​ចូលរួម​វេទិកា​អ​ចិន្រ្តៃយ៍ ​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​P​F​I​I​) ​ជា​រៀងរាល់​ឆ្នាំ​ ​តាំងពី​សហ​ព័ន្ធ​ខ្មែរ​ ​កម្ពុជាក្រោម​ចូលរួម​ UN​P​F​I​I​ ​តាំងពី​ឆ្នាំ​ ​២​០​០​៤​ ​នោះ​មក​ ? ​។​ ​លើស​ពី​នេះ​ ​វៀតណាម​ ​ថែមទាំង​បោះឆ្នោត​គាំទ្រ​អនុវត្ត​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ទៀត​ ​ប៉ុន្តែ​ ​បែរជា​បដិសេធ​ថា​ ​គ្មាន​ជនជាតិ​ដើម​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ទៅវិញ​ ​។​ ​

ខាងក្រោម​នេះ​ ​ជា​អត្ថបទ​បកប្រែ​ទាំងស្រុង​ ​ពី​សេចក្តី​ប្រតិកម្ម​របស់​ សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ (KK​F​) ​ដោយ​លោក​ ​ទៀ​ ថេ​ន​ ​ទីប្រឹក្សា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​៖

នៅ​ថ្ងៃ​ទី​ ១​៩​ ​ខែ​មេសា​ ​ឆ្នាំ​ ២​០​២​១​ សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ (KK​F​) ​បាន​ចេញ​របាយការណ៍​លម្អិត​ អំពី​ការ​ចាប់ខ្លួន​យុវជន​ខ្មែរក្រោម ​ម្នាក់​ឈ្មោះ​ យឿ​ង​ ខា​យ​ ​ដោយ​រដ្ឋាភិបាលវៀតណាម​ ​ដោយ​យុវជន​នោះ ​គ្រាន់តែ​បាន​ទទួល​ ​និង​ចែកចាយ​នូវ​សេចក្តីប្រកាស​របស់​ ​អ​.​ស​.​ប​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN ​DRIP​) ​។​

នៅ​ខែ​មិថុនា​ ​ឆ្នាំ ​២​០​២​១ ​អ្នករាយការណ៍​ពិសេស​របស់​ ​អ​.​ស​.​ប​ ​៤​ ​រូប​ (​Fern​and​ ​d​e​ ​V​are​nn​e​s, ​Special​ ​Rapport​e​ur on ​minority​ ​issue​s – ហ្វឺ​ណាន់​ ដឹ ​វ៉ា​រ៉េ​ន​ណែ​ស​ ​អ្នករាយការណ៍​ពិសេស​ ​អំពី​បញ្ហា​ជនជាតិ​ភាគតិច​; ​Ire​n​e​ K​h​an​, ​Special​ ​Rapport​e​ur on ​t​h​e​ ​promotion​ ​and​ ​protection​ o​f​ ​t​h​e​ ​right​ ​to​ ​freedom​ o​f​ ​opinion​ ​and​ ​expression​ ​- អាយ​រី​ន​ ​ខាន់​ ​អ្នករាយការណ៍​ពិសេស​ ​អំពី​ការ​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ផ្តល់​យោបល់​; ​Mar​y​ ​Law​l​or, ​Special​ ​Rapport​e​ur on ​t​h​e​ ​situation​ o​f​ ​human right​s ​defender​s – ​ម៉ា​រី​ ​ល័​រ​ឡឺ​រ​ ​អ្នករាយការណ៍​ពិសេស​ ​អំពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​; Jos​e​́ ​Franc​i​s​co​ ​Ca​l​i​ ​T​z​a​y​, ​Special​ ​Rap​p​or- ​t​e​ur ​on the right​s o​f​ ​indigenous​ ​people​s – ហូហ្សេ ហ្រ្វង់​ស៊ី​ស​ស្កូ ​កា​លី​ ហ្សៃយ៍ ​អ្នករាយការណ៍​ពី​សេស​អំពី​ ​សិទ្ធិ​ជនជាតិ​ដើម​) ​បាន​សរសេរ​លិខិត​រួមគ្នា​មួយ​ ​ចោទប្រកាន់​រដ្ឋាភិបាល​វៀតណាម​ ​ទាក់ទង​នឹង​ការ​ចាប់ខ្លួន​លោក​ យឿ​ង​ ខា​យ​ ​។​

នៅ​ថ្ងៃ​ទី​ ២​០​ ​ខែកញ្ញា​ ​ឆ្នាំ​ ២​០​២​១ ជាលើកដំបូង​មិនធ្លាប់​មាន​ រដ្ឋ​វៀតណាម ​បាន​ឆ្លើយតប​ទៅ​នឹង​អ្នករាយការណ៍​ពិសេស​របស់​ ​អ​.​ស​.​ប​ ​។​ ​កន្លងមក​ ​អស់​ពេល​មួយ​ទសវត្សរ៍​ហើយ ដែល​វៀតណាម​មិនបាន​អើពើ​ព្រួយបារម្ភ​ ចំពោះ​ការ​លើកឡើង​ណាមួយ​របស់​ស្ថាប័ន​នីតិវិធី​ពិសេស​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ឡើយ​ ​។​ ​នៅទីបំផុត រដ្ឋ​វៀតណាម​ បាន​ទទួលសារភាព​ថា​ បាន​ចាប់ខ្លួន​លោក​ យឿ​ង​ ខា​យ​ ​ដោយ​គ្រាន់តែ​ចែករំលែក​សេចក្តីប្រកាស​របស់​ ​អ​.​ស​.​ប​ ​ដែល​ខ្លួន​បាន​ចូលរួម​អនុម័ត​ហើយ​ ​។​ ​ពាក្យឆ្លើយ​ដោះសា​រ​ខ្វះ​ការពិត​ទាំងអស់​ ​ដែល​រដ្ឋ​វៀតណាម ​បាន​ប្រើ​នៅ​ក្នុង​លិខិត​ឆ្លើយតប​ ​គឺជា​ប្រការ​គួរឲ្យ​ព្រួយបារម្ភ​ ​។​ ​ជាបឋម​រដ្ឋ​វៀតណាម​ បាន​ដោះសា​រ​ថា​ ​«​សញ្ញាណ​នៃ​ ​ក្រុម​ប្រជា​សាសន៍​ជនជាតិ​ដើម​ ​និង​សិទ្ធិ​របស់​ជនជាតិ​ដើម​ ​មិន​មាន​ទេ​ ​ហើយក៏​មិន​ស្រប​ជាមួយនឹង​លក្ខណៈ​របស់​ក្រុម​ប្រជា​សាសន៍​ទាំងឡាយ​នៃ​វៀតណាម​ដែរ​ ​។​ ​រដ្ឋ​វៀតណាម ​កំពុង​បដិសេធ​នូវ​អត្ថិភាព​នៃ​ជនជាតិ​ដើម​រាប់​លាន​នាក់​ នៅ​ក្នុង​ប្រទេស​វៀតណាម​ ​។​ ​មាន​ភ័ស្តុ​តាង​ជាច្រើន​ដែល​ថា​ ​វៀតណាម​ យល់​ដឹង​អំពី​សិទ្ធិ​ជនជាតិ​ដើម​ ​នៅ​ក្នុង​ច្បាប់អន្តរជាតិ​ តាមរយៈ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ ​អ​.​ស​.​ប​ ​ក៏ដូចជា​ ការ​អនុម័ត​នូវ​សេចក្តីប្រកាស​ជាស​កលជាដើម​ ​។​

ឧបមា​ថា​ ​គ្មាន​ជនជាតិ​ដើម ​នៅ​វៀតណាម​ទេ​ ​។​ ​ហេតុអ្វី បានជា​វៀតណាម ​បញ្ជូន​អ្នកតំណាង​ទៅ​ចូលរួម​វេទិកា​អ​ចិន្ត្រៃយ៍ ​អ​.​ស​.​ប​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ (UNP​F​I​I​) ​ជា​រៀងរាល់​ឆ្នាំ​ ​ចាប់តាំង​ពី​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ (KK​F​) ​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​ (UN ​P​F​I​I​) ​កាលពី​ឆ្នាំ​ ២​០​០​៤​ មក​ម៉្លេះ? ​ប្រទេស​វៀតណាម​ បាន​ចុះហត្ថលេខា​ ដើម្បី​អនុម័ត​នូវ​សេចក្តីប្រកាស​របស់​ ​អ​.​ស​.​ប​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ឆ្នាំ ​២​០​០​៧​ ​ហើយ​បន្ត​បដិសេធ​ពី​អត្ថិភាព​នៃ​ជនជាតិ​ដើម​ នៅ​ក្នុង​ព្រំដែន​របស់​ខ្លួន​មកទល់​សព្វថ្ងៃ​ ​។​ ​វៀតណាម​ ត្រូវ​គោរព​សិទ្ធិ​កំណត់​​អត្តសញ្ញាណ​ខ្លួនឯង​របស់​ជនជាតិ​ដើម​ នៅ​វៀតណាម​ ​។​ ​តើ​វៀតណាម​ មានបាន​សួរ​យោបល់​ពីជនជាតិ​ដើម​ ​ដើម្បី​សុំ​ការ​យល់ព្រម​ឬ ទេ​ ​ក្នុង​ពេល​បំពាក់​ស្លាក​ឲ្យ​ជនជាតិ​ដើម​ថា​ជា​ ​«​ជនជាតិ​ភាគតិច​»​ ​នោះ​ ? ។

នៅ​ក្នុង​កថាខ័ណ្ឌ​ទី​ ៣​ នៃ​ការ​ឆ្លើយតប​វៀតណាម ​បាន​លើកឡើង​ថា​ ​«​ការ​ឃោស​នា​ ​អំពី​ឧបករណ៍​ ​និង​អនុសញ្ញា​ទាំងឡាយ​ ​ស្តីពី​សិទ្ធិមនុស្ស​មិន​មានការ​ហាមឃាត់​ឡើយ​ នៅ​ក្នុង​ប្រទេស​វៀតណាម​»​ ​។​ ​ទីមួយ​ សិទ្ធិមនុស្ស​ ​និង​អនុសញ្ញា​ទាំងអស់​របស់​ ​អ​.​ស​.​ប​ ​មិនមែន​ជា​ការឃោសនា​ទេ ប៉ុន្តែ​ ​គឺ​បង្កើត​មូលដ្ឋាន​នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​ច្បាប់​ ​។​ ​បន្ទាប់មក​វៀតណាម​ ​បានការ​លើកឡើង​ ពី​គំនិត​ផ្ទុយគ្នា​គឺ​ ​«​ច្បាប់​វៀតណាម​ ហាមឃាត់​ដាច់ខាត​ការ​រំលោភបំពាន​លើ​ការឃោសនា​អំពី​ ​ឧបករណ៍​ ​និង​អនុសញ្ញា​នានា​ ស្តីពី​សិទ្ធិមនុស្ស​ ដើម្បី​បង្ខូច​សណ្តាប់ធ្នាប់​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​គោល​នយោបាយ​ ​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិមនុស្ស​របស់​វៀតណាម​ ដើម្បី​បែងចែក​បំបែកបំបាក់​បំផ្លាញឯកភាពជាតិ​​»​ ​។​ ​ប្រសិនបើ​ឯកសារ​នៃ​អនុសញ្ញា​ទាំងឡាយ​របស់​ ​អ​.​ស​.​ប​ ​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​ ដើម្បី​ ​«​បំផ្លាញ​ឯកភាពជាតិ»​ ​មែន​នោះ​ តើ​រដ្ឋាភិបាល​វៀតណាម​ ​និយាយ​ក្នុង​ន័យ​ថា​ ​ឯកសារ​ទាំងឡាយ អនុសញ្ញា​ទាំងឡាយ​របស់​ ​អ​.​ស​.​ប​ ​មិន​ល្អ​ត្រឹមត្រូវ​ក្នុង​ការចែក​ផ្សាយ​ នៅ​ប្រទេស​វៀតណាម​ទេ ​ឬ​យ៉ាងណា​ ? ។

រដ្ឋាភិបាល​វៀតណាម​ នៅតែ​ប្រើ​យុទ្ធសាស្ត្រ​ ដើម្បី​ចោទ​ជនជាតិ​ដើម​ នៅ​វៀតណាម ​ថា​ ​បាន​តស៊ូ​មតិ​បង្កើត​រដ្ឋ​របស់​ខ្លួន នេះ​គឺជា​ការ​បើកផ្លូវ​ឲ្យ​វៀតណាម​ ​អាច​ប្រើ​ជាហេតុ​ផល​ផ្លូវច្បាប់​ ​ដើម្បី​ចាប់ខ្លួន​ជនជាតិ​ដើម​ ​។​ ​ជនជាតិ​ដើម​តែងតែ​ប្រាថ្នា​ចង់​ប្រើ​សិទ្ធិ​របស់​ពួកគេ​ ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីប្រកាស​របស់​ ​អ​.​ស​.​ប​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ដោយ​វិធី​ព្យាយាម​ប្រើ​សិទ្ធិ​យ៉ាង​សាមញ្ញ​បំផុត​មួយ​ ​ក្នុង​ការចែក​រំ​រំលែក​ព័ត៌មាន​ ​។​ ​ជាអកុសល​ យុវជន​ខ្មែរក្រោម​ ម្នាក់​ឈ្មោះ​ យឿ​ង​ ខា​យ​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​។​ ​ក៏​ជា​រឿង​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ ​ដែល​រដ្ឋ​វៀតណាម​ បាន​ប្រើ​យុទ្ធសាស្ត្រ​ដូចគ្នា​ ដើម្បី​ពន្យល់​ដល់​អ្នករាយការណ៍​ពិសេស ​ថា​ យឿ​ង​ ខា​យ​ ​បាន​ចែករំលែក​ឯកសារ​​​ដែល​មាន​ ​«​ការឃោសនា​ ដើម្បី​បង្កើតរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​លើទឹក​ដី​របស់​វៀតណាម​»​ ​។​ ​ប្រសិនបើ​រឿង​នេះ​ ជា​ការពិត​មែន​នោះ ​លោក​ យឿ​ង​ ខា​យ​ ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធ​នាគា​រ​រួច​ទៅ​ហើយ​ ​ពីព្រោះ​នោះ ​គឺជា​ការរំលោភ​ទៅលើមាត្រា​ទី​ ៨​៨ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ដែល​ហាមឃាត់​ការ​ ​«​ឃោសនា​ប្រឆាំង​នឹង​សាធារណរដ្ឋសង្គមនិយម​វៀតណាម​»​ ​។​ ​ដូចដែល​គេ​បាន​ដឹង​មក​ហើយ​ថា​ ​រដ្ឋ​វៀតណាម​ ​បាន​ប្រើប្រាស់​មាត្រា​ទី ​៨​៨ នេះ​ ​ដើម្បី​ចាប់​សកម្មជន​នានា​ដាក់គុក​ ​។​

ក្នុងនាម​ជា​ជនជាតិ​ដើម​នៃ​ដែនដីសណ្ត​ទន្លេមេគង្គ ​ខ្មែរក្រោម​ ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​នូវ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយខ្លួនឯង​ ​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​សិទ្ធិមនុស្ស​ ​អន្តរជាតិ​ជាច្រើន​ ​ដែល​រដ្ឋ​វៀតណាម ​បាន​ស្ម័គ្រចិត្ត​ចុះហត្ថលេខា​ ​ផ្តល់សច្ចាប័ន​ជាមួយ​ ​អ​.​ស​.​ប​, ​ជាពិសេស​ ​គឺ​នៅ​ក្នុង​មាត្រា​ទី​ ៣ ​នៃ​សេចក្តីប្រកាស​របស់​ ​អ​.​ស​.​ប​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​។​ ​ដូច្នេះ ​ប្រសិនបើ​ខ្មែរក្រោម​ អនុវត្ត​នូវ​សិទ្ធិ​ណាមួយ​ ​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​ទាំង ​៤​៦​ នៃ​សេចក្តីប្រកាស​របស់​ ​អ​.​ស​.​ប​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN ​DRIP​) ​នោះ​ ​រដ្ឋ​វៀតណាម​គួរគប្បី​គាំទ្រ​ច្បាប់​ផ្ទៃក្នុង​ ​និង​មិន​បន្ត​រំលោភ​សិទ្ធិ​ជនជាតិ​ដើមឡើយ​ ​។​ ​លើស​ពី​នេះ​ទៀត ប្រសិនបើ​ខ្មែរក្រោម ​នៅ​វៀតណាម​ ​ទាមទារ​សិទ្ធិ​ក្នុង​ការ​ ​«​សម្រេច​វាសនា​ដោយខ្លួនឯង​ ​»​ ​នោះ ​ក៏​គឺជា​ការ​ទាមទារ​មួយ​ដោយ​ស្រប​ច្បាប់​ ​មិនមែន​ជា​ការឃោសនា​ ​បកស្រាយ​ណាមួយ​ឲ្យ​ខុស​ អំពីខ្លឹមសារ​ ​និង​ស្មារតី​ ​នៃ​សេចក្តីប្រកាស​នោះ​ឡើយ​ ​។​

នៅ​ក្នុង​កថា​ខ​ណ័្ឌ​ទី​ ៦​ រដ្ឋ​វៀតណាម​បាន​ផ្តល់​ភ័ស្តុ​តាង​ ​មិន​ពិត​ថា​ ​«​អាជ្ញាធរ​មានសមត្ថកិច្ច​ ​បាន​អញ្ជើញ​ យឿ​ង​ ខា​យ​ ​មកកាន់​ប៉ុស្តិ៍​ប៉ូលីស​ ដើម្បី​បំភ្លឺ (​លិខិត​អញ្ជើញ​បាន​ផ្ញើ​ទៅ​ជូន​ យឿ​ង​ ខា​យ​)»​ ​។​ ​ដោយពិត​ គឺ​រដ្ឋការ​បាន​បំភិតបំភ័យ​ចាប់ខ្លួន​ ​និង​អូស​យុវជន​ម្នាក់​នោះ​ ​នាំ​ទៅកាន់​ប៉ុស្តិ៍​ប៉ូលីស​ដោយ​មិន​មានហេតុ​ផល​ត្រឹមត្រូវ​ឡើយ​ ​។​ ​ប៉ូលីស​វៀតណាម​ ប្រមាណ​ ១​០​០ ​នាក់​ ​បាន​ឆ្មក់​ចូល​ផ្ទះ​របស់​ យឿ​ង​ ខា​យ​ ​នៅ​ពេល​ប្រហែល​ ​ម៉ោង ​៤ ​រសៀល​ ​ថ្ងៃ​ទី ​១​៣​ ​ខែ​មេសា​ ​ដោយ​គ្មាន​ដីកា​ឆែកឆេរ​ ​។​ ​គ្មាន​លិខិត​អញ្ជើញ​ណាមួយ ​បាន​ផ្ញើ​ទៅ​ជូន​ យឿ​ង​ ខា​យ​ ​ទេ​ ​។​ យឿ​ង​ ខា​យ​ ​បាន​បដិសេធ​មិនព្រម​សហការ​ ​ពីព្រោះ​ប៉ូលីស​មិន​មាន​ដីកា​ឆែកឆេរ​ ​និង​ឆ្មក់​ចូល​ផ្ទះ​របស់​គាត់​ដោយ​ខុសច្បាប់​ ​។​ ​អស់​រយៈពេល​៦​ ម៉ោង ក្រុម​ប៉ូលីស​បន្ត​ស្ថិត​នៅក្នុងផ្ទះ​ឯកជន​ (​របស់​លោក​ យឿ​ង​ ខា​យ​) ​បាន​រំអុក​យាយី​ ​រំខាន​ ​ដល់​គ្រួសារ​របស់​គាត់​ ​។​ ​ប៉ុណ្ណឹង​ហើយ​មិនទាន់​ចប់​ទៀត កាន់តែ​អាក្រក់​ជាង​នេះ​ទៀត​ ​គឺ​ យឿ​ង​ ខា​យ​ ​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលីស​ ​រហូតដល់​ពេលថ្ងៃត្រង់​ ​នៃ​ថ្ងៃ​បន្ទាប់​ ​។​

នៅ​ឯ​ប៉ុស្តិ៍​ប៉ូលីស​ យឿ​ង​ ខា​យ​ ​បាន​ប្រឈម​នឹង​ការ​ធ្វើ​ទារុណកម្ម​ផ្នែក​ស្មារតី ​ដោយសារ​គាត់​ត្រូវ​ប៉ូលីស​ចំនួន​ ៥​ នាក់​សួរចំឡើយ​ជាប់​រហូត​ក្នុងរយៈពេល​ជាង​ ​១​២​ ​ម៉ោង​ ​។​ ​តាម​លោក​ យឿ​ង​ ខា​យ​ ​ឲ្យដឹង​ថា​ ​នៅពេលដែល​ប៉ូលីស​សាកសួរ​គាត់​ប៉ូលីស​ ​បាន​ថត​វីដេអូ​ក្នុង​ការសន្ទនា​នេះ​ ​។​ ​នៅ​ពេល​ប៉ូលីស​ស​ម្លុ​ត​បំភ័យ​គំរាម​ថា ​នឹង​វាយដំ​គាត់​ ​ដើម្បីឲ្យ​សារភាព​នោះ​ ​ប៉ូលីស​បាន​បិទ​ម៉ាស៊ីន​បញ្ឈប់​ការ​ថត​វីដេអូ​ភ្លាម​ដែរ ដោយ​ការ​ប្រើ​វិធីសាស្ត្រ​បែប​នោះ​ ​រដ្ឋ​វៀតណាម​ អាច​ឆ្លើយតប​យ៉ាង​ស្រួល​ថា​ ​«​ប៉ូលីស​មិនបាន​ ​គំរាមកំហែង​ប្រើ​កម្លាំងបាយ​ធ្វើបាប​ យឿ​ង​ ខា​យ​ ​ទេ​ ​»​ ​។​ ​ប្រការ​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ ​ថា​ ​រដ្ឋ​វៀតណាម​ បាន​រំលោភ​បំបាន​លើ​កតិកាសញ្ញា​អន្តរជាតិ​ ស្តីពី​សិទ្ធិពលរដ្ឋ​ ​និង​សិទ្ធិ​ធ្វើនយោបាយ​ ​។​

រដ្ឋ​វៀតណាម​ បាន​ប្រើ​ពាក្យ​អះអាង​ថា​ យឿ​ង​ ខា​យ​ ​«​មិនបាន​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះពុម្ព​ ​និង​ការ​បោះពុម្ពផ្សាយ​​»​ ​នូវ​សេចក្តីប្រកាស​របស់​ ​អ​.​ស​.​ប​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ហើយ​បាន​ចាត់​បញ្ចូល​គាត់​ទៅ​ក្នុង​ទោស​រំលោភ​បទ​ប្ប​ញត្តិ​ច្បាប់​របស់​វៀតណាម​ ​ក្នុង​វិ​ស័​យ​សារ​ព័ត៌មាន​ ​និង​ការ​បោះពុម្ពផ្សាយ​ ​។​ ​នៅ​វៀតណាម​សារ​ព័ត៌មាន​ ​និង​ការ​បោះពុម្ព​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ ​។​ ​វៀតណាម ​គួរគប្បីកោតសរសើរ​នូវ​អ្វី​ដែល​ យឿ​ង​ ខា​យ​ ​បាន​ធ្វើ ​ពីព្រោះ​​គាត់​គ្រាន់តែ​បោះពុម្ព​សេចក្តីប្រកាស​របស់​ ​អ​.​ស​.​ប​ ​ដើម្បី​រួមចំណែក​ឲ្យ​ជនជាតិ​ដើម​បាន​រៀនសូត្រ​ ​។​ ​សកម្មភាព​នោះ​ ​សមតែ​ត្រូវ​បាន​ផ្តល់​អំណាច​ ​ហើយ​មិន​អាច​ត្រូវ​បាន​ចាត់ទុកថា​ជា​ទោសឧក្រិដ្ឋ​ឡើយ​ ​។ ​ការ​បោះពុម្ព​សេ​ច​ប្រកាស​របស់​ ​អ​.​ស​.​ប​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​សម្រាប់​ជនជាតិ​ដើម​បាន​ស្វែងយល់ ​អំពី​សិទ្ធិ​របស់​ពួកគេ​នៅ​វៀតណាម​ ​គួរតែ​ជា​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​វៀតណាម​ ​។​

​ការ​ឆ្លើយតប​របស់​វៀតណាម​ ​គឺជា​ភ័ស្តុ​តាង​ជាក់ស្តែង​ ដែល​បង្ហាញ​ថា​ ​គ្មាន​សេរីភាព​សារ​ព័ត៌មាន​ ​និង​ការ​បញ្ចេញមតិ​ទេ ​នៅ​ក្នុង​ប្រទេស​នេះ​ ​។​ ​ជាពិសេស​ ​គឺ​សិទ្ធិ​ក្នុង​ការកំណត់​អត្តសញ្ញាណ​ខ្លួនឯង ឋានៈ​ជា​ជនជាតិ​ដើម​ ​មិន​ត្រូវ​បាន​គេ​គោរព​ឡើយ​ ​ហើយ​នៅ​ត្រូវ​ទទួលរង​នូវ​អំពើឃោរឃៅ​ពី​ប៉ូលីស​មក​លើ​ជន​ស្លូតត្រង់​ ​គ្មាន​កំហុស​ថែមទៀត​ ​។​ ​ឧប្បត្តិហេតុ​នេះ​ ​បាន​បង្ហាញ​ប្រាប់​ថា​ ​សិទ្ធិ​ជាច្រើន​ត្រូវ​បាន​បដិសេធ​ ​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​។​ ​ដល់​ពេលវេលា​ ​ដែល​សហគមន៍​អន្តរជាតិ​ ​ត្រូវ​គិតគូរ​ឡើងវិញ ​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​ ​ដែល​ជា​ប្រទេស​មួយ​មិន​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ ​ដែល​បាន​ចែង​នៅ​ក្នុង​សេចក្តីប្រកាស​ ​និង​សេចក្តីព្រមព្រៀង​ទាំងឡាយ​ ​ដែល​រដ្ឋ​​វៀតណាម​ ​បាន​យល់ព្រម​អនុម័ត​ចុះហត្ថលេខា​ ​និង​ផ្តល់​សច្ចាប័ន​ ​ជាមួយ​ ​អ​.​ស​.​ប​ ​៕​

Leave A Reply

Your email address will not be published.