យួន​ចាប់​ខ្មែរក្រោម​ពាក់​អំបោះ​ក្រហម​ទៅ​សួរចម្លើយ​

0 292

​ដោយ ថាច់ ប្រីជា គឿន​|VOKK

អាជ្ញាធរ​អាណានិគម​យួន នៅ​ដែនដី​កម្ពុជា​ក្រោម បាន​កោះហៅ​ពលរដ្ឋ​ខ្មែរក្រោម ដែលមាន​ចងដៃ អំបោះ​ក្រហម​ទៅ​សួរចម្លើយ ចោទ​ពីបទ​ទាក់ទិន​នឹង​ក្រុម​ជនជាតិ​យួន​ដែល​បានធ្វើ​បាតុកម្ម​ប្រឆាំង នឹង​រដ្ឋាភិបាល​យួន ក្នុងករណី​គំរោង​ផ្ដល់​ដី​សម្បទាន ៩៩ ឆ្នាំ ទៅ​ក្រុមហ៊ុន​ចិន ។ ក្រុម​អ្នក​ប្រើ បណ្ដាញ​សង្គម Facebook បាន​រិះគន់​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ អាណានិគម យួន​យ៉ាងខ្លាំង​ថា ចំណាត់ការ​នេះ ធ្វើឡើង​ដោយ​ខ្វះ​វិចារណញ្ញាណ និង​មិនបាន​ស្វែងយល់​អំពី​វប្បធម៌ និង ប្រពៃណី​របស់ ជនជាតិខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ព្រះសង្ឃ​នៅ​កម្ពុជា​ក្រោម បាន​អំពាវនាវ សូម​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​គ្រប់រូប​កុំ​បាក់ស្បាត នឹង​ការ គំរាមកំហែង​របស់ អាជ្ញាធរ​អាណានិគម​យួន ដោយ​លើក​ហេតុផល​ថា ប្រសិនបើ​ខ្មែរក្រោម​ម្នាក់ៗ​បណ្ដោយ​ទុក​ឲ្យ អាជ្ញាធរ​អាណានិគម​យួន​លុប បំបាត់​បាន​រឿង​តូច​មួយ ថ្ងៃក្រោយ​ច្បាស់​ជា​គេ​អាច​លុបបំបាត់​រឿង​ធំ ជាមិនខាន ។

​ព្រះតេជព្រះគុណ ចៅ សា​រ៉ា​ត ជា​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក បាន​ថ្លែង​តាមរយៈ​គណនេយ្យ Facebook របស់​ព្រះអង្គ​ថា នៅ​ថ្ងៃទី ១៦ ខែមិថុនា កន្លងទៅនេះ អាជ្ញាធរ​អាណានិគម​យួន​បាន​ចាប់​ពលរដ្ឋ​ខ្មែ​ក្រោម ជា កម្មករ​កំពុងតែធ្វើកា​រ​នៅក្នុង​ទីក្រុង​ព្រៃនគរ ដែលមាន​ចងដៃ​អំបោះ​ក្រហម​ទៅ​សួរចម្លើយ ។ ព្រះតេជព្រះគុណ បាន​បញ្ជាក់ថា ការចាប់​ពលរដ្ឋ​ខ្មែរក្រោម​ទៅ​សួរចម្លើយ​នោះ ដោយសារ​អាជ្ញាធរ​អាណា​និគម​យួន​ចោទ​ក្រុមកម្មករ​ខ្មែរក្រោម​ដែល​ចង​អំបោះ ក្រម​ហម​ទាំងនោះ​ថា ចង​អំបោះ​ក្រហម​ធ្វើជា​សញ្ញា​ចូលរួម​បាតុកម្ម​ក្នុងករណី​ប្រឆាំងនឹង​រដ្ឋាភិបាល​យួន​គ្រោង​ផ្ដល់​ដី​សម្បទាន ៩៩ ឆ្នាំ ដល់​ក្រ​ហ៊ុន​ចិន ។​
(​សំឡេង​)

​ព្រះតេជព្រះគុណ ចៅ សា​រ៉ា​ត បាន​អំពាវនាវ​ឲ្យ​កម្មករ​ខ្មែរក្រោម នៅ​ទីក្រុង​ព្រៃនគរ កុំ​ដោះ​ចំណងដៃ​អំបោះ​ក្រហម​ចោល ដោយ សារ​បាក់ស្បាត​នឹង​ការគំរាមកំហែង​របស់​រដ្ឋាភិបាល​អាណានិគម​យួន​ឡើយ ។ ព្រះតេជព្រះគុណ បាន​បញ្ជាក់ថា ប្រសិន បើ​ពលរដ្ឋ ខ្មែរក្រោម​ម្នាក់ៗ​បណ្ដោយ​ឲ្យ​អាជ្ញាធរ​អាណានិគម​យួន​រំលាយ​បាន​រឿង​តូច​មួយ ថ្ងៃក្រោយ​គេ​នឹង​រំលាយ​បាន រឿង​ជាក់​ជាមិនខាន ។​
(​សំឡេង​)

​ការចាប់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ចងដៃ​អំបោះ​ក្រហម​ទៅ​សួរចម្លើយ​នេះ ធ្វើឡើង​បន្ទាប់ពី ព្រឹត្តិការណ៍​ក្រុម​ជនជាតិ​យួន​បានធ្វើ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម អំពី​ការជជែក​ពិភាក្សា​អំពី​ច្បាប់​វិនិយោគ​ថ្មី​ដែល​នឹង​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែល​ភាគច្រើន​ជា​វិនិយោគិន​ចិន អាច​ជួល​ដី​បាន​រហូតដល់ ៩៩ ឆ្នាំ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៣ នៅក្នុង​ប្រទេស​វៀតណាម ។ រដ្ឋសភា​វៀតណាម​បាន​ពិភាក្សា​អំពី​ច្បាប់​នេះ តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០១៧ មកម្ល៉េះ ។ បាតុកម្ម​បានក្លាយ​ទៅជា​កុប្បកម្ម​នៅពេលដែល​មានការ​ប៉ះទង្គិច​គ្នា​ជា​ហិង្សា​រវាង​បាតុករ និង​ប៉ូលិស ។ ពួក​បាតុករ​បាន​បិទ​កាន់កាប់​ការិយាល័យ​រដ្ឋាភិបាល ហើយ​បាន​ដុត​រថយន្ត​ប៉ូលិស​រាប់សិប​គ្រឿង និង​បំផ្លាញ​ឧបករណ៍ប្រើប្រាស់​ក្នុង​ការិយាល័យ​ជាច្រើន ។ មន្ត្រី​នានា​បាន​រត់​ភៀសខ្លួន​រក​សុវត្ថិភាព ។ ក្រុមបាតុករ​ព្រួយបារម្ភ​ថា ការជួល​ដី​រយៈពេល ៩៩ ឆ្នាំ នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ឥទ្ធិពល​ចិន​ក្នុងប្រទេស​វៀតណាម ។ ក្រោយមក រដ្ឋសភា​វៀតណាម​បានប្រកាស​ផ្អាក​ការជជែក​អំពី​ច្បាប់​សប្បទាន​ដី ៩៩ ឆ្នាំ ឲ្យ​ចិន បន្ទាប់ពី​មាន បាតុកម្ម​ប្រឆាំង​យ៉ាងខ្លាំង​ពី​ប្រជាជន​យួន ។
​ព្រះតេជព្រះគុណ ចៅ សា​រ៉ា​ត បាន​ថ្លែងថា ការ​ចងដៃ​អំបោះ​ក្រហម​ជា​ប្រពៃណី​របស់​ខ្មែរ​តាំងពីដើម​រៀងមក ដូចជា ពិធី​រៀប ការ​គេ​ចងដៃ​កូនប្រុស​ស្រី ពិធី​បំបួស​នាគ ការ​លាចាក​សិក្ខាបទ និង​ទារក​ទើប​កើត​ជាដើម គេ​តែ​ចងដៃ​ដោយ​អំបោះ ដើម្បី​ប្រ សិទ្ធិ​ពរ និង​បន់ស្រន់​សូម​ឲ្យ​មាន​សេចក្ដីសុខ សេចក្ដីចម្រើន​ជាដើម ។​

(​សំឡេង​)
​ជារឿយៗ​សេចក្ដីរាយការណ៍​ថា ពលរដ្ឋ​ខ្មែរក្រោម​តែងតែ​ត្រូវ​អា​ជ្ញ​ធរ​អាណានិគម​យួន​ហៅ​ទៅ​សួរចម្លើយ​ទាក់ទិន​នឹង​រឿងរ៉ាវ ផ្សេងៗ ក្នុង​មាន​ករណី​ចោទប្រកាន់​ពីបទ​ប្រឆាំងនឹង​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន​ជាដើម ៕

Leave A Reply

Your email address will not be published.