វត្ត​មិន​សុំច្បាប់​ធ្វើបុណ្យ​ដារ អាជ្ញាធរ​វៀតណាម​សួរចម្លើយ​ព្រះចៅអធិការ​វត្ត​

0 96

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​អាជ្ញាធរ​វៀតណាម បាន​ចុះទៅ​សាកសួរ​ចម្លើយ​ព្រះចៅអធិការ​វត្ត​ពោធិ​បឹង ឋិត​នៅ​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ក្នុង​ពិធី បុណ្យ​ទក្ខិណានុប្បទាន​ដារ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ព្រះ​ឧបជ្ឈាយ៍​គ្រប់​ជំនាន់ ដែល​បាន​ស្ថាបនា​វត្ត​ពោធិ​បឹង​តាំង ពី​ក កើត​រហូតដល់​បច្ចុប្បន្ន ។ ពិ​ធិ​បុណ្យ​នេះ ប្រារព្ធ​នៅ​ថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ ដែល​ត្រូវ​នឹង​ថ្ងៃ ១៤ និង ១៥ កើត ខែមាឃ ដែល​ត្រូវ​នឹង​ថ្ងៃបុណ្យ​មាឃបូជា ។​

រូបសំណាក ព្រះឧបជ្ឈាយ៍ វត្តពោធិបឹង ឋិតនៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ។
រូបសំណាក ព្រះឧបជ្ឈាយ៍ វត្តពោធិបឹង ឋិតនៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ។

ចុចស្ដាប់ vatbodhibang

ព្រះសង្ឃ​វត្ត​ពោធិ​បឹង ដែល​នៅ​ប្រចាំការ​ក្នុង​ពិធីបុណ្យ​នេះ បាន​មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា អាជ្ញាធរ វៀតណាម បានមក​សួរនាំ​ព្រះចៅអធិការ​វត្ត ដោយ​ចោទ​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ធ្វើ​ពិធី​ប​ណ្យ​នេះ មិនបាន​សុំ ច្បាប់ រដ្ឋ ។ ព្រះអង្គ​បាន​បន្តទៀតថា គណៈកម្មការ និង​ព្រះសង្ឃ​វត្ត មិនបាន​សុំច្បាប់​រដ្ឋ​ដើម្បី​ធ្វើបុណ្យ​ទេ តែ​បាន​ផ្ញើ លិខិតអញ្ជើញ​បុណ្យ​ទៅ​វត្ត​នានា​ក្នុង​ខេត្ត ដើម្បី​មក​ចូលរួម​ពិធី​នេះ ផងដែរ ។​

​ព្រះសង្ឃ​ដដែល​បានបញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​មួយ​នេះ​ថា ធ្វើឡើង​ដើម្បី​រំឭក​នឹក​គុណ ដល់​ព្រះ ឧបជ្ឈាយ៍ គ្រប់​ជំនាន់​ដែលមាន​ស្នា​ព្រះ​ហ​ស្ថ​បាន​ស្ថាបនា​វត្ត​ពោធិ​បឹង ក្នុងនោះ មាន​ព្រះតេជព្រះគុណ ថាច់ ព្រឹទ្ធ ជា ព្រះ ឧបជ្ឈាយ៍​ដំបូង ដែល​បាន​បង្កបង្កើត​វត្ត​នេះ រួមទាំង​ព្រះតេជព្រះគុណ ធម្ម​សាល ថាច់ រាជ ព្រះ​ឧបជ្ឈាយ៍ ជំនា​ន់ទី ៥ ផងដែរ ។​

សូមបញ្ជាក់ថា ព្រះតេជព្រះគុណ ធម្ម​សាល ថាច់ រាជ ប្រសូត​នៅ គ .​ស​. ១៩២១ សុគត នៅ គ​.​ស​. ១៩៧៧ ជា​អតីត​ព្រះ មេគណ​ខេត្ត​ព្រះ​ត្រពាំង ចាប់តាំងពី ឆ្នាំ ១៩៦៤ ដល់ ឆ្នាំ ១៩៧៥ និង ជា​អតីត​ប្រធាន សមណ​ប្បាតុករ​ប្រ ចាំ​ខេត្ត​ព្រះ ត្រពាំង​នា​ឆ្នាំ ១៩៦៩ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម ផ្តល់​តួនាទី​ជា​ជនជាតិ ភាគតិច​ដល់​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។ យោងតាម​គេហទំព័រ​ស​ព្វា​វចនាធិប្បាយ (WIKIPEDA) ដែល​និយាយ អំពី​ប្រ​វត្ត ព្រះតេជព្រះគុណ ថាច់ រាជ ថា នៅ ថ្ងៃអាទិត្យ ០៦ រោច ខែអស្សុជ ឆ្នាំថោះ ព​.​ស​.២៥១៩ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែតុលា គ​.​ស​.១៩៧៥ ព្រះអង្គ​ត្រូវបាន​យួន​កុ​ម្មុយ​និ​ស្ត​យកទៅ​លត់​ដំ នៅ​គុក​បេន​យ៉ា (Ben Gia)​ខេត្ត​ព្រះ​ត្រពាំង ហើយ​ក្រោយមក នៅ​ថ្ងៃ​ពុធ ០៨ កើត ខែជេស្ឋ ឆ្នាំម្សាញ់ នព្វស័ក ព​.​ស​. ២៥២១ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែឧសភា គ​.​ស​.១៩៧៧ ព្រះអង្គ​បាន​សុគត នៅវេលា ម៉ោង ១២ និង ០៥ នាទី អធ្រាត្រ ក្នុង​ព្រះជន្ម ៥៦ វស្សា ។​

​ខេត្ត​ព្រះ​ត្រពាំង​មាន​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ ចំនួន ១៤១ និង យោងតាម​បញ្ជី​វត្ត​នៅ​កម្ពុជា​ក្រោម វត្ត​ពោធិ​បឹង កសាង​ក្នុង គ​.​ស​. ១៦២៤ ព​. ស​. ២១៦៧ ដែល​គិត​មកដល់​ឆ្នាំ ២០១៤ នេះ មាន​អាយុកាល ៣៩០ ហើយ ៕​

 

Leave A Reply

Your email address will not be published.