ពលរដ្ឋខ្មែរពីររូបទៅកម្ពុជាក្រោម ត្រូវអាជ្ញាធរវៀតណាមរំខាន

0 121

ពលរដ្ឋ​ខ្មែរ​មកពី​ប្រទេស ណ​ក​វ៉េ លោក អៀ ចាន់ ណា និង ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់​រស់នៅ​ប្រទេស​កម្ពុជា បានធ្វើ​ដំណើរ ទៅ មើល​ទឹកដី​កម្ពុជា​ក្រោម ត្រូវ​រដ្ឋាភិបាល​វៀតណាម​រំខាន ដោយមាន​ចារកម្ម ដើរ​តាម​ពីក្រោយ ដើម្បី​សាកសួរ និង ឃ្លាំមើល​រាល់​សកម្មភាព​ផ្សេងៗ​របស់​ពួកគេ​គ្រប់ពេល និង​គ្រប់ កន្លែង ។​

លោក ថាច់ បញ្ញា (ឆ្វេង) និង លោក ចាន់ ណា ថតរូបនៅកម្ពុជាក្រោម ។
លោក ថាច់ បញ្ញា (ឆ្វេង) និង លោក ចាន់ ណា ថតរូបនៅកម្ពុជាក្រោម ។

ពលរដ្ឋខ្មែរពីររូបទៅកម្ពុជាក្រោម ត្រូវអាជ្ញាធរវៀតណាមរំខាន

​លោក អៀ ចាន់ ណា បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា លោក​បាន​ចូលទៅ​មើល​ភូមិ​ស្រុក​នៅ ដែនដី​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ១៧ ខែធ្នូ ដើម្បី​បាន​ស្គាល់​អំពី​ស្ថានភាព​ការរស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរ កម្ពុជា​ក្រោម ។ លោក​បាន​បន្តទៀតថា ការដែល​អាជ្ញាធរ​វៀតណាម​បានដាក់​ចារកម្ម​តាមដាន​រូប លោក​នោះ បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម មានការ​ភ័យខ្លាច ។​

​លោក អៀវ ចាន់ ណា បាន​ប្រាប់ថា លោក​បាន​ចូល​ស្នាក់នៅ​វត្ត និង​បាន​ចូល​ថ្វាយបង្គំ​ព្រះសង្ឃ និង​បាន​ប្រាស្រ័យ ទាក់ទង​ជាមួយនឹង​ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ សម្ដែង​ក្ដី​រីករាយ​យ៉ាងខ្លាំង ពេល​បាន ជួប លោក ជា​ពលរដ្ឋ​ខ្មែរ​មកពី​ប្រទេស​កម្ពុជា ។​

​លោក អៀ ចាន់ណា បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរក្រោម​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​អាជ្ញាធរ វៀតណាម ដែល បាន ហៅ​ពលរដ្ឋ​ខ្មែរក្រោម​រូប​ណា​ដែល​បាន​ជួប​ជាមួយនឹង​លោក ទៅ​សួរចម្លើយ នៅ​សាលា​ភូមិ​ឃុំ ពេលដែល​លោក បាន ចេញ ផុតពី​កន្លែង​នីមួយៗ ។​

​លោក អៀ ចាន់ណា បានទទួល​វី​សា​ចូល​ប្រទេស​វៀតណាម រយៈពេល ១ ខែ ហើយ​ក្នុង​រយៈពេល ប៉ុន្មាន​ថ្ងៃនេះ លោក បាន​ទៅ​មើល​វត្ត​មួយចំនួន​នៅ​ខេត្ត​ព្រះ​ត្រពាំង មណី​យ​ដ្ឋា​ន​ស្រះ​គូ និង ដើម ឈើទាល​បញ្ច្រាស់​ចុង​របស់ លោក ឧកញ៉ា សឺ​ង គុយ ជាដើម ។ ហើយ​លោក​នឹង​បន្តដំណើរ​ទៅ មើល​កន្លែង​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ។​

​លោក ថាច់ បញ្ញា ពលរដ្ឋ​ខ្មែរក្រោម នៅ​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​ជាមួយ លោក អៀ ចាន់ ណា បានបញ្ជាក់​ប្រាប់​វិទ្យុ សំឡេង កម្ពុជា​ក្រោម ថា ទង្វើ​របស់​អាជ្ញាធរ​វៀត​ណា​ម​ដែល​គំរាមកំហែង​តាម រូបភាព​ដើរ​រំខាន​នេះ ជាការ​រំលោភសិទ្ធិ មនុស្ស​មួយ ៕​

Leave A Reply

Your email address will not be published.