វៀតណាម​ហាម​ពលរដ្ឋ​ខ្មែរក្រោម​មើល​ទូរទស្សន៍​ខ្មែរ​តាមរយៈ​ខ្សែកាប​

0 102

(​សារព័ត៌មាន ព្រៃន​គរ​) អាជ្ញាធរ​បក្សកុម្មុយនិស្ត​វៀតណាម នៅ​ស្រុក​ផ្នោ​ដាច់ ឬ ស្រុក​កូវ​ង៉ាង នៃ​ខេត្ត​ព្រះ​ត្រពាំង បាន​ហាម​ពលរដ្ឋ​ខ្មែរក្រោម ដំឡើង​ខ្សែកាប​មើល​ទូរ​ទរ​ទស្សន៍​ដែល​ផ្សាយ​ចូល​ពី​ប្រទេស​កម្ពុជា ។ ករណីនេះ ប្រ សិន​ពលរដ្ឋ​ខ្មែរក្រោម​រូប​ណា​នៅតែ​ដំឡើង​ខ្សែកាប នឹងត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិន័យ​ប្រាក់ ១០ លាន​ដុង ប្រហែល ៥០០ ដូ​ល្លារ​សហរដ្ឋអាមេរិក ។​

ប៉ូលិសវៀតណាមឈរការពារសន្តិសុខពេលរដ្ឋាភិបាលវៀតណាម ជុំនំជម្រះក្ដីអ្នកសរសេរប្លក់ នៅហាណូយ  កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០០៥ ។ រូបថត៖ AP Photo/Richard Vogel
ប៉ូលិសវៀតណាមឈរការពារសន្តិសុខពេលរដ្ឋាភិបាលវៀតណាម ជុំនំជម្រះក្ដីអ្នកសរសេរប្លក់ នៅហាណូយ កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០០៥ ។ រូបថត៖ AP Photo/Richard Vogel

វៀតណាមហាមពលរដ្ឋខ្មែរក្រោមមើលទូរទស្សន៍ខ្មែរតាមរយៈខ្សែកាប

យុវជន​ខ្មែរក្រោម​ម្នាក់​នៅ​ខេត្ត​ព្រះ​ត្រពាំង បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ០២ ខែសីហា នេះ​ថា រដ្ឋាភិបាល​វៀត ណា​ម  នៅ​ស្រុក​ផ្នោ​ដាច់ ទើបតែ​បានប្រកាស​ជាថ្មី​នៅតាម​ភូមិ​ស្រុក ហាម​ពលរដ្ឋ​ខ្មែរក្រោម​ដំឡើង​ថាស​ខ្សែកាប និង អ្នក​ដែល​បាន​ដំឡើង​រួចហើយ ក៏ត្រូវ​ដាក់ចុះ​ដែរ ប្រសិនបើ​មិន​គោរព​តាម​នូវ​អ្វីដែល​គេ​បំរាម​ទេ នឹងត្រូវ​ពិន័យ ប្រាក ១០ លាន​ដុង ។​

​យុវជន​រូបនេះ បាន​ចាត់ទុកថា ទង្វើ​របស់​អាជ្ញាធរ​វៀត​ណា​ម​នេះ គឺជា​ការរើសអើង​ពូជសាសន៍ និង​ធ្វើឡើង​ដើម្បី បំបិទ​សិទ្ធិ​ខ្មែរក្រោម​ទទួលបាន​ព័ត៌មាន​ពី​ខាងក្រៅ ដូចជា​ប្រទេស​កម្ពុជា និង​ពិភពលោក ។​

​ប្រទេស​បក្សកុម្មុយនិស្ត​វៀតណាម​ជា​ញឹកញាប់ ត្រូវបាន​សហគមន៍​អន្តរជាតិ​រិះគន់​ចំពោះ​ការបិទ​សិទ្ធិ​ពលរដ្ឋ​ផ្សព្វ ផ្សាយ និង​ទទួល​ព័ត៌មាន​ពី​ខាងក្រៅ ជាពិសេស វៀតណាម​ទើបតែ​ទើបតែ​អនុម័ត​លើ​អនុក្រឹត្យ​មួយ ស្ដីពី​ការ​គ្រប់ គ្រង​ព័ត៌មាន​នៅលើ​បណ្ដាញ​អិន​ណិ​ត ដើម្បី​ទប់ស្កាត់​ការចែករំលែក​ព័ត៌មាន​នៅតាម​បណ្ដាញ​ប្លក់ និង បណ្ដាញ​សង្គម Facebook ដែល​អនុក្រឹត្យ​បានចាប់ផ្ដើម​អនុវត្ត​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៣ នេះ​ទៅ ៕

Leave A Reply

Your email address will not be published.