វៀតណាមហៅអ្នកភូមិព្រៃជាប់ទៅពិន័យប្រាក់ ចោទពីបទរួមដៃនឹង ព្រះតេជព្រះគុណ លី ចិន្ដា

0 102

(​សារព័ត៌មាន ព្រៃនគរ​) នៅពេល​ថ្មីៗ​នេះ អាជ្ញាធរ​វៀតណាម បាន​ហៅ​អ្នកភូមិ​ព្រៃ​ជាប់ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ព្រៃ​ជាប់ ២០ នាក់ ឲ្យ​ទៅ​សាលាឃុំ ដើម្បី​ពិន័យ​ប្រាក់​ម្នាក់ៗ ៧៥០ ពាន់​ដុង ពីបទ អ្វីមួយ​ដែល​ក្រុម​សមត្ថកិច្ច​យួន​ចោទថា អ្នក​ទាំងនេះ​បានរួម​ដៃ​ជាមួយ​ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ​ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ចាប់​ផ្សឹក និង​ច្រកចូល​បាវ​ទៅធ្វើ​ទារុណកម្ម កាលពី​ខែ   ឧសភា ។ ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ មិនបាន​បង់ប្រាក់​ដល់​សមត្ថកិច្ច​ទេ​ទេ ហើយ​ពួកគាត់​នឹង ប្ដឹង​ពួក​មន្ត្រី​អាជ្ញាធរ​ទាំងនេះ ពីបទ​គំរាម​ពលរដ្ឋ​យកលុយ ។​

ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ   កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែង   ព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម  ។
ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែង ព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។

វៀតណាមហៅអ្នកភូមិព្រៃជាប់ទៅពិន័យប្រាក់ ចោទពីបទរួមដៃនឹង ព្រះតេជព្រះគុណ លី ចិន្ដា

​អាជ្ញាធរ​វៀតណាម​នៅ​ឃុំ​វិញ​ហាយ ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង បាន​កោះហៅ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ចំណុះ ជើងវត្ត​ព្រៃ​ជាប់ ប្រមាណ ២០ នាក់ ទៅ​សាលាឃុំ ដើម្បី​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ៧៥០ ពាន់​ដុង  ដោយ​គំរាមថា ពលរដ្ឋ​ទាំងនេះ បាន​ជាប់​ទាក់ទិន​នឹង​ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ​ដែល​ត្រូវបាន រដ្ឋាភិបាល​វៀតណាម​ចាប់ ផ្សឹក និង​ធ្វើ​ទារុណកម្ម កាលពី​ខែឧសភា កន្លងទៅនេះ ។  ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ ក្រោម​ទាំងនេះ មិនបាន​បង់ប្រាក់​ឲ្យ​មន្ត្រី​អាជ្ញាធរ​វៀតណាម​ទេ ព្រោះ​ពួកគាត់​បាន​អះអាងថា វៀតណាម មិន មានច្បាប់ ពិន័យ​ប្រាក់​បែបនេះ​ទេ ហើយ​ពួកគាត់​នឹង​នាំ​គ្នាំ​ប្ដឹង​មន្ត្រី​អាជ្ញាធរ​វៀតណាម ទាំងនេះ​ពី បទ​ពុករលួយ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋាភិបាល​វៀតណាម ។​

លោក ថាច់ តាំង មុនី អ្នកភូមិ​ព្រៃ​ជាប់ សព្វ​ប​ថ្ងៃ​កំពុង​រស់នៅ រដ្ឋ​ចរ​ចៀ (Georgia) សហរដ្ឋអាមេរិក បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ១២ ខែកញ្ញា ថា លោក​ទទួលបាន​ព័​ត៌​មាម​ពី​ស្រុក​មក​ថា អ្នកភូមិ​ព្រៃ​ជាប់ របស់លោក​ត្រូវបាន​អាជ្ញាធរ​វៀតណាម កោះហៅ​ទៅ​សាលាឃុំ​ដើម្បី​ពិន័យ​ប្រាក់ កាលពី​ថ្ងៃ សៅរ៍ ទី ៧ ខែកញ្ញា សប្ដាហ៍​កន្លងទៅនេះ ។ លោក​បាន​ថ្លែងថា ក្រុម​សមត្ថកិច្ច​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម បាន​ចោទ ប្រកាន់​អ្នកភូមិ​ទាំងនេះ​ថា ជា​អ្នក​រួម​ដៃ​ជាមួយនឹង​ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ​ដែល​ត្រូវបាន​រដ្ឋា​ភិ បាល​វៀតណាម​ចាប់​ផ្សឹក និង​ច្រកចូល​បាវ​យកទៅ​ធ្វើ​ទារុណកម្ម កាល កាលពី​ខែឧសភា ។​

លោក ថាច់ តាំង​មុនី បាន​ថ្លែង​បន្តទៀតថា ក្រុម​អ្នកភូមិ​ព្រៃ​ជាប់​ទាំងនេះ នឹង​ប្ដឹង​កម្មាភិបាល​យួន​ទាំងនេះ ឡើងទៅ​ស្ថាប័ន​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​វៀតណាម អំ​ពីបទ​គំរាមកំហែង​យកប្រាក់​ពី​ប្រជាពលរដ្ឋ ។​

​លោក ថាច់ តាំង​មុនី បានចាត់ទុក​ទង្វើ​ដែល​អាជ្ញាធរ​វៀតណាម​បានធ្វើ​បែបនេះ​ចំពោះ​ខ្មែរក្រោម ថា ជាការ ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ ដើម្បី​រឹប​យកប្រាក់​ពី​ពលរដ្ឋ​ខ្មែរក្រោម​ស្លូតត្រង់ ។ លោក​ថា អ្នកភូមិ​ទាំងនេះ មិនត្រូវ​បង់ប្រាក់​ទៅ​ក្រុមមន្ត្រី​យួន​ទាំង​នោះទេ ព្រោះ​ពួកគាត់​មិនបាន​ធ្វើ​អ្វី​ខុស​ឡើយ ។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន ព្រះតេជព្រះគុណ លី ចិន្ដា បាន​ភៀសខ្លួន​ទៅសុំ​សិទ្ធិ​ជ្រកកោន នៅ​ការិយាល័យ ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) នាទី​ក្រុង​បាងកក ប្រទេស​ថៃ បន្ទាប់ពី​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក និង​ច្រកចូល​បាវ​យកទៅ​ធ្វើ​ទារុណកម្ម កាលពី​ខែ ឧសភា ​បើតាម លោក ថាច់ តាំង​មុនី បច្ចុប្បន្ន មាន​អ្នកភូមិ​ព្រៃ​ជាប់ ប្រមាណ ១៣ នាក់ បាន​ភៀសខ្លួន​ទៅ​ប្រ ទេស​ថៃ ព្រោះ​រដ្ឋាភិបាល​វៀតណាម​គំរាមកំហែង​ទាក់ទិន​នឹង​ព្រះតេជព្រះគុណ លី ចិន្ដា ។

​កាលពី​ខែឧសភា ឆ្នាំ ២០១៣ នេះ ព្រះតេជព្រះគុណ លី ចិន្ដា ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ចាប់​ផ្សឹក រួម​នឹង​ព្រះសង្ឃ​វត្ត​សិរី​តាសេក​ពីរ​អង្គ​ទៀត គឺ​ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ដោយ​ចោទ​ពីបទ​ថា ព្រះសង្ឃ​ទាំងនេះ​បាន​ទាក់ទង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។

​បច្ចុប្បន្ន ព្រះសង្ឃ​វត្ត​សិរី​តាសេក​ទាំងពីរ​អង្គ​នេះ កំពុង​ជាប់ពន្ធនាគារ​នៅ​ទីក្រុង​ព្រៃនគរ ។ រដ្ឋាភិបាល​វៀត ណា​ម​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​សាច់ញាតិ បាន​ចូលទៅ​ជួប​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ​នៅឡើយ ៕​

Leave A Reply

Your email address will not be published.