វៀតណាមកាត់ទោសប្រហារជីវិត អតីតមេដឹកនាំ Vinalines ពីររូប

0 141

សឺ​ង វិចិត្រ VOKK – ថ្ងៃទី ១៦ ខែ ធ្នូ កន្លងទៅនេះ តុលាការ​ប្រជាជន​ទីក្រុង​ហាណូយ បាន​កាត់ទោស​ប្រហារជីវិត​ដល់ អតីត​មេដឹកនាំ​សាជីវកម្ម​ដឹកជញ្ជូន​តាម​នាវា វៀតណាម (Vinalines) ពីរ រូប​ចំពោះ​អំពើពុករលួយ ។​

លោក យឿង ជីយុង (Dương Chí Dũng) អតីតអគ្គនាយកដ្ឋានដឹកជញ្ជូននាវា និង ជាអតីតប្រធានក្រុមប្រឹក្សាសមាជិករបស់ Vinalines ។

លោក យឿង ជីយុង (Dương Chí Dũng) អតីតអគ្គនាយកដ្ឋានដឹកជញ្ជូននាវា និង ជាអតីតប្រធានក្រុមប្រឹក្សាសមាជិករបស់ Vinalines ។

លោក យឿ​ង ជី​យុង (Dương Chí Dũng) អតីត​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​តាម​នាវា និង ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា សមាជិក របស់ Vinalines និង លោក ម៉ា​យ វ៉ាន់ ហ្វ៊ុ​ក (Mai Văn Phúc) អតីត​អគ្គនាយក Vinalines ត្រូវបាន​កាត់ទោស​ពី បទ​កេង​បន្លំ​ថវិកាជាតិ​មួយ​នាក់​ចំនួន ៤៧៦ ០០០ ដុល្លារ​អាមេរិក ។​

​ជនជាប់ចោទ ០៨ រូប​ទៀត ក៏ត្រូវ​ទទួលទោស​ជាប់ពន្ធនាគារ ពី ៤ ឆ្នាំ ដល់ ២២ ឆ្នាំ ចំពោះ​អំពើពុករលួយ និង​បទល្មើស មាន​ពាក់ព័ន្ធ​ផ្សេងទៀត ក្នុង​សវនាការ​មាន​រយៈពេល ៤ ថ្ងៃ ។​

​លោក យុង ត្រូវបាន​ចាប់ខ្លួន​កាល​ខែ កញ្ញា កន្លង​នៅ​កម្ពុជា ក្រោយ​រយៈពេល​រត់គេច​ខ្លួន ៤ ខែ ។​

​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ពេល​ជនជាប់ចោទ​មានឱកាស​ចេញ​មតិ នឹង​អង្គជំនុំជម្រះ លោក យុង បាន​និយាយថា លោក បានបង្ហាញ​វិប្បដិសារី​ចំពោះ​កំហុស​ក្រុង​ការគ្រប់គ្រង​បណ្ដាល​ឲ្យ​បាត់បង់​ថវិការដ្ឋ​រាប់ពាន់​ដុល្លារ ប៉ុន្តែ​បាន បដិសេធ បទ​ចោទ​អំពី​ការ​ពុករលួយ ។​

​ក្រុមហ៊ុន​រដ្ឋ​ជាច្រើន​របស់​វៀតណាម ត្រូវ​ជាប់ជំពាក់​បំណុល​ដ៏​ធ្ងន់ធ្ងរ​ក្រោយ​ប៉ុន្មាន​ឆ្នាំ​គ្រប់គ្រង​មិន​ត្រឹមត្រូវ ។ កាសែត រដ្ឋ​របស់​វៀតណាម​បាន​ឲ្យ​សឹង​ថា Vinalines បានធ្វើ​ឲ្យ​ប្រទេស​នេះ​ជាប់ជំពាក់​បំណុល​ដល់ បី​ពាន់​លាន ដុល្លារ ។​

​លោក យុង និង លោក ហ្វ៊ុ​ក មាន​សល់ ១៤ ថ្ងៃ​ទៀត​ដើម្បី​ប្ដឹងតវ៉ា ប៉ុន្តែ បច្ចុប្បន្ននេះ ពុំ​ដឹងថា​ពួកគេ​នឹង​តវ៉ា​ឬទេ ។ បច្ចុប្បន្ននេះ​ប្រទេស​វៀតណាម​បាន​អនុវត្តន៍​ការប្រហារជីវិត​ដោយ​ពិធី ចាក់​ថ្នាំពុល ។​

​ការក្ដៅក្រហាយ​របស់​ប្រជាពលរដ្ឋ​អំពី​ការ​ពុករលួយ ​បានធ្វើ​បាត់បង់​នូវ​ភាពស្របច្បាប់​នៃ​ការដឹកនាំ​របស់​បក្សកុម្មុយនិស្ត​ វៀតណាម ទន្ទឹមនឹងនោះ សំដី​ប្រឆាំង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​មួយថ្ងៃ​កាន់តែ​ច្រើនឡើងៗ ។​

​ថ្នាក់ដឹកនាំ​បាន​សន្យាថា​ប្រឆាំងនឹង​អំពើពុករលួយ ប៉ុន្តែ​គេ​នៅតែ​សង្ស័យថា អ្នកដឹកនាំ​នឹង​ដោះស្រាយ ឫសគល់ នៃ​បញ្ហា នេះ​ទេ ឬ បានតែ​កាត់ទោស​ធ្ងន់ មួយ ពី ករណី​ដូចនេះ ៕​

Leave A Reply

Your email address will not be published.