វៀតណាម​ចូល​ជា​គណៈកម្មការ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​មិន​រាំងស្ទះ​ដំណើរ​ស្វែងរក​សិទ្ធិមនុស្ស​របស់​ខ្មែរក្រោម​

0 106

ដោយ ថាច់ ប្រីជា គឿន​

​នៅពេល​ថ្មីៗ​នេះ វៀតណាម​បាន​ចូល​ជា​គណៈកម្មការ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ (HRC) ខណៈដែល​មាន អង្គការសិទ្ធិមនុស្ស​ជាច្រើន​ជំទាស់ និង​លើកឡើងថា វៀតណាម​ជា​ប្រទេស​មាន​ប្រវត្តិ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ។ សហព័ន្ធ ខ្មែរ​កម្ពុជា ក្រោម បាន​លើកឡើងថា ការដែល​វៀតណាម​បាន​ចូល​ជា​គណៈកម្មការ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ  ជា​ឱកាសល្អ​សម្រាប់​ការតវ៉ា របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទៅ​គណៈកម្មការ​មួយ​នេះ ដើម្បី​ជម្រុញ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ។

ព្រះសង្ឃ និង ក្រុមយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលថ្លែងការណ៍នៅការយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ  ប្រទេសស្វិស ចាប់ពី ថ្ងៃទី ០៧  ដល់ ១៣ ខែកក្កដា ឆ្នាំ  ២០១៣ កន្លងទៅនេះ ។
ព្រះសង្ឃ និង ក្រុមយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលថ្លែងការណ៍នៅការយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ចាប់ពី ថ្ងៃទី ០៧ ដល់ ១៣ ខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅនេះ ។

នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៣ វៀតណាម ត្រូវបាន​គេ​បោះឆ្នោត​ឲ្យ​ចូល​ជា​គណៈកម្មការ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហ ប្រជាជាតិ (HRC) រួមជាមួយ​ប្រទេស​ទាំង ១៣ ទៀត គឺ Algeria, ចិន , គូ​បា​, បារាំង​, Maldives, Mexico, Morocco, Namibia, Macedonia,  រុស្ស៊ី​, Saudi Arabia, អាហ្វ្រិក​ខាង​ត្វូ​ង , និង អង់ គ្លេ​ស ទោះបី​មានការ​ជំទាស់​ពី​អង្គការក្រៅរដ្ឋាភិបាល​ក៏ដោយ ។ អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​ជ្រើស​បន្ថែម ១៤ កៅអី​ទៀត ក្នុងចំណោម ៤៧ កៅអី​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ។ សមា ជិ​ក​នៃ​គណៈកម្មការ​នេះ មាន​អាណត្តិ​កាល ៣ ឆ្នាំ ហើយ​មិនមាន​សិទ្ធិ​បោះឆ្នោត ឡើងវិញ​ក្នុង​អាណត្តិ​បន្ទាប់ ។​

លើក​នេះ វៀតណាម និង ប្រទេស​ទាំង ១៣ ខាងលើ​ត្រូវបាន​គេ​បោះ​ឲ្យ ១៨៤ ទល់នឹង ១៩២ សំឡេង ។​

​គណៈកម្មការ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នឹង​ចាប់ផ្ដើម​ដំណើរការ​ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៤ ខាងមុខ នេះ ។ គោលដៅ​របស់ ក្រុម ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ គឺ “​ផ្ដោតអារម្មណ៍​ដល់​ស្ថាន ការណ៍​ការរំលោភ​សិទ្ធិ​មនុស្ស និង​ដាក់ចេញ​នូវ​ការព្រមាន​” ។​

​លោកស្រី Peggy Hicks នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បាន​បញ្ជាក់ថា “ ការវិល​ត្រឡប់មកវិញ នូវ​វត្តមាន​របស់​ចិន​, រុស្ស៊ី , Saudi Arabia និង គូ​បា ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នឹងមាន​ការងារ ជាច្រើន​ត្រូវធ្វើ ។ ប្រទេស​ដែលមាន​ការចាប់អារម្មណ៍ ដល់​ការ​ជម្រុញ​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ នឹង  បង្កើន​ការខិតខំ ប្រឹងប្រែង​ឡើង ពីមួយ​ទៅជា​ទ្វេ​” ។

​លោក Richard Gown នាយក​មជ្ឈមណ្ឌល​សហ​ការ​អន្តរជាតិ របស់​សកល​វិទ្យាល័យ New York បាន​បញ្ជាក់ថា​៖ “​ចាប់តាំងពី បាន​បង្កើត ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ បាន​ទទួលយក​នូវរ​បប​ផ្ដាច់ការ​ជាច្រើន ។ មុននេះ​ប៉ុន្មាន​ឆ្នាំ គ្មាន​នរណា ចាប់អារម្មណ៍ ដល់​ការបោះឆ្នោត​នេះ​ទេ ។ ប៉ុន្តែ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​បាន​សម្ដែង នូវ​ភាព​សកម្ម​របស់ខ្លួន​ខុស ពី​ធម្មតា​លើ បដ​វត្ត និ​ទាឃ​រដូវ​នៅ​អារ៉ាប់ និង​បានអនុម័ត​នូវ​សេចក្ដីសម្រេច​ជាច្រើន ក្នុងការ​ថ្កោល​របប​សេ​រ៊ី (Syria) ខណៈដែល​ក្រុមប្រឹក្សា​មួយ​នេះ ត្រូវ ចិន និង រុស្ស៊ី ចងដៃ​” ។​

លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ របស់​ខ្មែរក្រោម មួយ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​លើកឡើងថា វៀតណាម​នឹង​សប្បាយចិត្ត ព្រោះ​បាន​ចូលក្នុង​គណៈកម្មការ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ។ តែ​ផ្ទុយទៅវិញ ការដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ទទួលយក​វៀ​ត​ណា​ម ចូលក្នុង  គណៈកម្មការ​មួយ​នេះ ព្រោះ​គេ​គិតថា ដើម្បី​ដាក់​វៀតណាម ឲ្យ​ចូលទៅក្នុង​សំណាញ់​ច្បាប់ ខណៈដែល​ប្រទេស​កុ​ម្មុយ​និ​ស្ត​មួយ​នេះ ជា​យូរ​មកហើយ តែង​តែង ឋិត​នៅក្រៅ​សំណាញ់​ច្បាប់ និង មានការ​រំលោភសិទ្ធិ​ម​និ​ស្ស​យ៉ាងធ្ងន់ធ្ងរ ។

​លោក ថាច់ ង៉ុ​ក ថាច់ មាន​ប្រ សាសន៍​ថា​៖ “ ខាង​យួន​គេ​នឹង​សប្បាយចិត្ត ព្រោះ​គេ​គិតថា គេ​បាន​ចូល​គណៈកម្មការ​កំពូល នៃ​ក្រុមប្រឹក្សា​សិទ្ធិ   មនុស្ស ។តែ​ផ្ទុយទៅវិញ ផ្នែក​ខាង​ពួក​បស្ចិមប្រទេស គេ​គិតថា ប្រទេស​ដែល​នៅក្រៅ​ច្បាប់​ដូច្នេះ គេ​ត្រូវធ្វើ​ម៉េច​ឲ្យ ចូលក្នុង​ច្បាប់ ដើម្បី​ស្រណុក​ក្នុង​ការងារ​ធ្វើ​” ។
​លោក ថាច់ ង៉ុ​ក ថាច់ បាន​បន្តទៀតថា វា​មិនមាន​ការរាំងស្ទះ​ដល់​ដំណើរការ​ស្វែងរក​សិទ្ធិសេរីភាព​នៅក្នុង​អង្គការសហប្រជាជាតិ ជូន​ពលរដ្ឋ​ខ្មែរក្រោម​ទេ តែ​វា​ជា​ឱកាសល្អ​មួយ​សម្រាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ជម្រាប​អំពី​បញ្ហា​សិទ្ធិមនុស្ស​ខ្មែរក្រោម​ដល់ ក្រុមប្រឹក្សា សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែល​រដ្ឋាភិបាល​វៀតណាម​មិនអាច​បន្ត​គេចវេះ​បាន​ទៀតឡើយ ។

​លោក ថាច់ ង៉ុ​ក ថាច់ ៖ “​ចំពោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថា​ត្រូវ​គិត​ដូច​ម្ដ៉េ​ច ។ នេះ​ជា​ឱកាស​មួយ​យ៉ាង​ល្អ ដែល​យើង​និយាយប្រាប់ ដល់​រដ្ឋា​ភិ    បាល​នានា ព្រមទាំង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែលមាន​យួន​នៅក្នុង​ទីនោះ​ផង នូវ​ទង្វើ​ទាំងឡាយណា​ដែល រដ្ឋាភិបាល យួន​បានធ្វើ​ខុស ហើយ​មក​តាំងខ្លួន​ថា គេ​ធ្វើ​ល្អ ” ។​

វៀតណាម​ជា​ប្រទេស​ប្រកាន់យក​របប​កុ​ម្មុយ​និ​ស្ត ជា​ញឹកញាប់​ត្រូវបាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង សហគមន៍​អន្តរជាតិ ជាពិសេស អង្គការសិទ្ធិមនុស្ស តែងតែ​ថ្កោលទោស​ថា មានការ​រំលោភ​សិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី  កម្ពុជា​ក្រោម និង​ក្រុម​ជនជាតិ​យួន​តស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​វៀតណាម ។​

​នៅក្នុង​ខែតុលា ឆ្នាំ ២០១៣ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីថ្លែងការណ៍ ជា​ភាសា​អង់ គ្លេ​ស​មួយ ហើយ​បានចេញ​ផ្សាយ​តាម​គេហទំព័រ​ជា​ផ្លូវការ របស់ខ្លួន បញ្ជាក់ថា កាលពី​ថ្ងៃទី ២៥ និង​ថ្ងៃទី ២៧ ខែកញ្ញា តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង បាន​បើកសវនាកា​ត់​ទោស​ព្រះសង្ឃ​ចំនួន ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៧ នាក់ ឲ្យ​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ​បង្ក ឲ្យ​មានការ​ខូចខាត​សណ្ដាប់ ធ្នាប់​សាធារណៈ ការផ្ដល់​សម្ភាសន៍​ដល់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​ពីបទ​ប៉ង​រត់​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ។​

សេចក្ដីថ្លែងការណ៍​នេះ បាន​បន្តទៀតថា កាលពី​ថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ ដែល​ជាប់​ទាក់ទិន​នឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម ប្រកាស​សាលក្រម​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ របស់​ប្រទេស​វៀតណាម ។​

សេចក្ដីថ្លែងការណ៍​រប​ស់​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម បានផ្ដល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ចំនួន ៨ ចំណុច ក្នុងនោះ មានការ​ទាមទារ​ឲ្យ  វៀតណាម​ដោះលែង​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៦ នាក់ ដោយ​ឥត​លក្ខខណ្ឌ និង​ថ្លែងថា ការដែល​វៀតណាម​ចាប់​ព្រះសង្ឃ និង​ពល រដ្ឋ​ខ្មែរក្រោម ដាក់ពន្ធនាគារ​នោះ ជាការ​បំពាន​លើ​មាត្រា នៃ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ជន ជាតិ​ដើម ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី ៕

Leave A Reply

Your email address will not be published.