បទវិចារណកថា៖ វៀតណាម​ កំពុងតែ​ខ្លាច ចំពោះសហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​

0 785

វៀតណាម​ កំពុងតែ​ខ្លាច ចំពោះសហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​

បទវិចារណកថា ដោយ លោក ថាច់ វឿង​

ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០​

សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ ជា​អង្គការ​ជាតិ​កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និងមាន​សាខា​នៅ​ជុំវិញ​ពិភពលោក​ ដឹកនាំ​ដោយក្រុម​គណៈកម្មការ​យក ធើ្វ​ការ​ជា​ក្រុម Team​ Work សុទ្ធសឹង​ជា​អ្នកមាន​បទពិសោធន៍​ ធ្លាប់​បាន​ធ្លង​កាត់​របបនយោបាយ​ជាច្រើន​ជំនាន់ ធ្វើសកម្មភាព​តស៊ូ​មតិ​លើឆាកអន្តរជាតិ​ ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ ដើម្បី​ទាម​ទា​រសិ​ទិ្ធ​សម្រេចវាសនា​ខ្លួន​ដោយ​ខ្លួ​ងឯង តាម​ច្បាប់អន្តរជាតិ ជូន​ខែ្មរ​ក្រោម​ជា​ជនជាតិ​ដើម ជា​ម្ចាស់​ទឹកដី​រាប់​លាន​នាក់ ​ដែល​កំពុងតែ​រស់នៅ​លើ​ដែនដី​កម្ពុជាក្រោម ដែល​មនុស្ស​លើ​លោក​នេះ​ ត្រូវតែ​មាន​ ត្រូវតែ​ទទួល​បាន ។ ចំពោះ​រដ្ឋាភិបាល​កំពុង ធ្វើអាណានិគម​លើ​ជនជាតិ​មួយ​ជា​ម្ចាស់​ទឹកដី​ មិន​គោរព​ម្ចាស់​ទឹកដី នៅតែ​ប្រកាន់​ខ្ជាប់​ការជិះជាន់ ការបំបិទ​សិ​ទិ្ធ​ ការ​ប្រល័យ​ពូ​ជា​សាសន៍ ការ​កែ​កាឡៃ​ប្រវត្តិ​សាស្រ្ត គឺជា​រឿង​ហួសសម័យ ត្រូវ​ពិភព​លោក​ស្អប់ខ្ពើម ទទួលរង​ការ​ថ្កោលទោស​ពីគ្រប់ទិស ។ ចំណែក សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ ប្រកាន់យក គោលការណ៍​អហិង្សា សន្តិវិធី និង​ធ្វើ​ទំនាក់ទំនង​ការទូត ដោយមាន​ការ​គាំទ្រ​ និង​ស្វាគមន៍​ជានិច្ច​ ពីសហគមន៍​អន្តរជាតិ មាន​អង្គការសហប្រជាជាតិ​ និង​ប្រទេស​មហាអំណាច​ជាដើម ។

ពលរដ្ឋ​ខ្មែរក្រោម រស់នៅ​ជុំវិញ​ពិភពលោក​ និង​ក្រុម​អ្នកជំនាញ​នានា ​ជួប​ប្រជុំគ្នា​ នៅក្នុង​ទីក្រុងឡាអេ ​ប្រទេស​ហូឡង់ កាលពីដើម​ខែមិថុនា ​ឆ្នាំ ២០១៩​ ក្នុង​ក្នុង​សន្និសីទពិភពលោក ​លើក​ទី ២ ​ដែល​ផ្តោតលើ «សិទ្ធិ​ខ្មែរក្រោម​ ក្នុងការ​សម្រេច​ជោគ​វាសនា ដោយ​ខ្លួនឯង‍»​ ។
ពលរដ្ឋ​ខ្មែរក្រោម រស់នៅ​ជុំវិញ​ពិភពលោក​ និង​ក្រុម​អ្នកជំនាញ​នានា ​ជួប​ប្រជុំគ្នា​ នៅក្នុង​ទីក្រុងឡាអេ ​ប្រទេស​ហូឡង់ កាលពីដើម​ខែមិថុនា ​ឆ្នាំ ២០១៩​ ក្នុង​ក្នុង​សន្និសីទពិភពលោក ​លើក​ទី ២ ​ដែល​ផ្តោតលើ «សិទ្ធិ​ខ្មែរក្រោម​ ក្នុងការ​សម្រេច​ជោគ​វាសនា ដោយ​ខ្លួនឯង‍»​ ។

របប​កុម្មុយនិស្ត​ ដឹកនាំ​មិនបាន​ល្អ ធ្វើបាប ជិះជាន់ គាបសង្កត់​តែ​ប្រជាជន​ខ្លួនឯង នៅ​លើ​លោក​នេះ​ ត្រូវ​ដួល​រលំ​ម្តង​មួយ​ៗ ជិត​អស់ទៅហើយ ។ តាម​កា​រស​ងេ្ក​តឃើញ សព្វ​ថៃ្ង​នេះ នៅ​កម្ពុជាក្រោម រដ្ឋា​ភិ​បា​លក​ម្មុយ​និ​ស្ត​យួន កំពុងតែ​ដើរឃោសនា​ចោទប្រកាន់​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ថា ជា​អង្គការ ញុះញង់​បំបែកបំបាក់​ប្រជាជន​វៀតណាម និង​ចង់​បំបែក​ទឹកដី​វៀតណាម​ ដោយ​ទាមទារ​យក​ទឹកដីកម្ពុជាក្រោម មកវិញ ជាដើម ។ ម្យ៉ាងទៀត ករណី​ដែល​រដ្ឋាភិបាល​យួន​បាន​រំ​លោភ​បំពាន​សិ​ទិ្ធ​ខែ្មរ​ក្រោម និង​បង្ករឿង​ដោយខ្លួនឯង តែ​បែរជា​មក​ចោទ​ថា សហព័ន្ធ​ខែ្មរ​កម្ពុជ​ក្រោម ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ទៅវិញ ។ ករណី​ជាក់ស្ដែង ដូចជា៖

ពេល​ខែ្មរ​ក្រោម​រស់នៅ​ក្រៅប្រទេស​ ចុះទៅ​លេង​ស្រុកកំណើត​ម្តងម្កាល អាជ្ញាធរ​យួន​តែងតែ​កោះហៅ​ទៅ​សួរចម្លើយ​ និងចោទ​ពី​បទ​ពាក់ព័ន្ធ ​នឹងសហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ។ ពួក​គេ​បាន​លាតត្រដាង​ នូវ​រចនាសម្ព័ន្ធ​របស់សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម និង​គេ​បាន​រាប់​ឈ្មាះ​ថ្នាក់ដឹកនាំ​ទាំងអស់​ ដោយចង់បង្ហាញថា សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ធើ្វ​អ្វីក៏ដោយ ក៏​គេ​ដឹង​ដែរ ។ គេ​ឃោសនា កុំ​ឲ្យ​ជឿ កុំ​ឲ្យ​គាំទ្រ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម និង​កុំ​ឲ្យ​ប្រើពាក្យ​ថា “ខែ្មរ​ក្រោម​” និង​ពាក្យ​ “សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​” ព្រោះ​រដ្ឋាភិបាល​យួន​មិន​ពេញ​ចិ​ត្ត​ នឹង​ពា្យ​ទាំងនេះ​ ។

នៅ​ខេត្ត​ក្រមួនស​ យួន​យក​ដី​ខែ្មរ​ក្រោម ចាប់​ខែ្មរ​ក្រោម​ដាក់គុក ហើយ​ហាមឃាត់​មិន​ឲ្យ​ទាក់ទង​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម នៅ​ក្រៅប្រទេស និង​បាន​ចោទ​ថា​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជា​អ្នក​នៅ​ពីក្រោយខ្នង ។ ពិភពលោក សម័យ​បច្ចុប្បន្ន​នេះ​ វា​លែងតែ​អ្នកឯង​កុំ​ធ្វើ តែបើ​បាន​ធ្វើ​ហើយ មិន​អាច​បិទបាំង​ភែ្ន​កអន្តរជាតិ​បាន​ឡើយ ។

ក្រុម​យុវជន​ខែ្មរ​ក្រោម​ គ្រាន់តែ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម គាំ​ទ្រ​ថៃ្ង​បាត់បង់​ទឹកដី ឬឯកសារ​ប្រវត្តិ​សាស្រ្ត​ ឬបញ្ចេញមតិ​យោបល់ គាំទ្រ​សកម្មភាព​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម Facebook យុវជន​ខ្លះ​មាន​រូបភាព​ទង់​ខែ្មរ​ក្រោម​ ខៀ វ​លឿង​ ក្រហម ពាក់អាវ​យឺត​មាន​រូប​ភាព​ថៃ្ង​ទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ស្តាប់​ចម្រៀង​សេ្នហា​ជាតិ​ខែ្មរ​ក្រោម​ ត្រូវអាជ្ញាធរ​យួន​ចោទប្រកាន់​ពី​បទជឿ​តាម សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ញុះញង់​បង្ក អស្ថិរភាព​សង្គម​ ។

យុវជន​ខែ្មរ​ក្រោម​ខ្លះ​ នាំគ្នា​ទៅ​សុំច្បាប់​បង្កើត​អង្គការ​សមាគម​ខែ្មរ គេ​ហាមមិនឲ្យ​ប្រើ​ឈ្មាះ​ខែ្មរ​ក្រោម​ រួចហើយ​គេ​សួរ​ថា​មាន KKF គឺ​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ នៅ​ពីក្រោយ​ទេ បន្ទាប់មក​គេ​មិន​ឆ្លើយ​តប​អី្វ​ទាំងអស់ ។

អ្វី​ដែល​រដ្ឋាភិបាល​យួន​កំពុងតែ​ប្រតិកម្ម​នោះ​ បង្ហាញ​ឲ្យ​ឃើញថា រដ្ឋាភិបាល​យួន​កំពុងតែ​មាន​ ការ​ព្រួយបារម្ភ និង​ភ័យខ្លាច​យ៉ាង​ខ្លាំង ចំពោះ​ពន្លឺសេរីភាព​ដែល​កើត​ចេញពី​ការ​តស៊ូ​មតិ​របស់​សហព័ន្ធ ខ្មែរ​កម្ពុជាក្រោម នៅ​លើឆាកអន្តរជាតិ សព្វថ្ងៃ ។ រដ្ឋាភិបាល​យួន​កំពុងតែ​ព្រួយបារម្ភ​ចំពោះ​អំណាច នៃ​ពលរដ្ឋខ្មែរ​ក្រោម​ ដែល​ទទួល​បាន​នូវ​ពន្លឺ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ហើយ​ប្រើប្រាស់​នូវ​សិទ្ធិ​ទាំងនោះ​ ដើម្បី​ឈាន​ទៅ​រក​ការអនុវត្ត​នូវ “សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​” ក្នុងនាម​ជា​ម្ចាស់​ស្រុក នៃ​ដែន ដី​កម្ពុជាក្រោម នា​ពេល​អនាគត​ដ៏​ខ្លី​នេះ ៕

Leave A Reply

Your email address will not be published.