វៀតណាម​ប្រទេស​ព្រៃផ្សៃ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ?

0 150

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ការផ្លាស់ប្ដូរ​ដ៏​ឆាប់រហ័ស​នៅ​ប្រទេស​ភូមា​បានធ្វើ​ឲ្យ​អ្នកសង្កេតការណ៍​ធ្វើការ​វាយតម្លៃ និង វិភាគ  ដល់ វៀតណាម ដែលជា​ប្រទេសមួយ​នៅក្នុង​សមាគម​អាស៊ាន និង​ត្រូវបាន​គេ​ចាត់ទុកថា មាន​ស្ថាន ភាព ប្រហាក់ប្រហែលគ្នា​នឹង​ប្រទេស​ភូមា​ដែរ ។

ទស្សនាវដ្ដី​ដ៏​មាន​ប្រជា​ប្រី​យ៍​ឈ្មោះ Foreign Policy នៅ​ថ្ងៃទី ១៧ ខែមេសា ទើបបាន​ចេញផ្សាយ  អត្ថបទ​មួយ​ដោយ​អ្នកកាសែត Dustin Roasa បាន​សរសេរ​ផ្តោតលើ​ប្រទេស​វៀតណាម​ថា បច្ចុប្បន្ន វៀតណាម​បាន​ក្លាយជា​ប្រទេស​ដែល​ព្រៃផ្សៃ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ។ សារព័ត៌មាន ព្រៃនគរ សូម  លើក យកមក​បង្ហាញ​ដល់​លោកអ្នក​នូវ​ខ្លឹមសារ​អត្ថបទ​នេះ​ដូចតទៅ ៖

សកម្មជន​បញ្ចេញយោបល់​ខ្វែង​គំ​និ​យ​រាប់សិប​នាក់​កំពុង​ជាប់គុក​នៅពេល​ថ្មីៗ​នេះ ។
សកម្មជន​បញ្ចេញយោបល់​ខ្វែង​គំ​និ​យ​រាប់សិប​នាក់​កំពុង​ជាប់គុក​នៅពេល​ថ្មីៗ​នេះ ។

អត្ថបទ​មាន​ចំណងជើង​ថា The Terrible Tiger (​សត្វ​ខ្លា​គួរ​ឲ្យ​ខ្លាច​) ដែល​បានចាប់ផ្តើម​ការបញ្ជាក់ ថា ៤ ទសវត្សរ៍ ក្រោយពី​បញ្ចប់សង្គ្រាម ប្រទេស​វៀតណាម​ត្រូវបាន​គេ​មើលឃើញ​ដូចជា​គំរូ​ជោគជ័យ  មួយ​ដោយមាន​កំណើនសេដ្ឋកិច្ច​លូតលាស់ ការកើតឡើង​ជន​ជាន់​កណ្ដាល វិស័យ ទេសចរណ៍ និង​ការផលិត​មាន​កំណើន​ខ្ពស់ ។

ប៉ុន្តែ​ស្ថានភាព​ការបង្ក្រាប​ទៅលើ​ក្រុម​សកម្មជន​បញ្ចេញយោបល់​ខ្វែងគំនិត​នៅ​វៀតណាម​តាម  សេចក្ដីរាយការណ៍​នៅតែ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ ។

ខណៈដែល​ភូមា​បាន​បើកទ្វារ​ឲ្យ​មាន​របប​លទ្ធិប្រជាធិបតេយ្យ​ដោយបាន​ដោះលែង​អ្នកទោស​ន​យោ បាយ​រាប់រយ​នាក់​កាលពី ១៣ ខែមករា រហូតមកទល់​ពេលនេះ រដ្ឋាភិបាល​វៀតណាម​បែរជា​ចាប់​ឃុំ ឃាំង​ក្រុម​អ្នក​បញ្ចេញយោបល់​ខ្វែងគំនិត​យ៉ាងហោចណាស់ ១៥ នាក់​បន្ថែមទៀត និង​កាត់ទោស   ឲ្យ​ជាប់គុក​ចំពោះ​មនុស្ស​ទាំង ១១ នាក់​ផ្សេងទៀត ។

“​ខណៈ​មេដឹកនាំ​លទ្ធិប្រជាធិបតេយ្យ​ភូមា Aung San Suu Kyi ទើបតែ​បានឈ្នះ​ឆ្នោត​ក្នុង​ការបោះ ឆ្នោត នាពេល​ថ្មីៗ​នេះ បែរជា​សកម្មជន​តស៊ូ​ដ៏​ល្បី​នៅក្នុង​ប្រទេស​វៀតណាម​កំពុងតែ​រង​ទុក្ខ នៅក្នុង​គុក​, ឃុំឃាំង​នៅក្នុង​ផ្ទះ ឬ​ត្រូវ​ទៅ​លត់​ដំ​” ។

អ្វីដែល​សំខាន់​នោះ គឺ “​ខណៈដែល​ប្រទេស​ភូមា​បានផ្ដល់​ទិដ្ឋាការ​ឲ្យ​អ្នកយកព័ត៌មាន​បរទេស និង  បាន​បើកចំហ​ឲ្យ​មាន​សេរីភាព​ព័ត៌មាន​នៅក្នុង​ប្រទេស វៀតណាម​នៅតែ​បន្ត​រឹតបន្តឹង​ត្រួតពិនិត្យ​លើ អ្នកកាសែត​នៅក្នុង​និង​ក្រៅប្រទេស ដូចជា​ការ​រាំងខ្ទប់​បណ្ដាញ​សង្គម Facebook និង គេហទំព័រ ដែល​គេ​ចាត់ទុកថា “​រសើប​” ដទៃទៀត ដែល​ធ្វើ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​គ្មាន​ព្រំដែន​ចាត់ទុក​វៀត ណា​ម​នៅ​លំដាប់​ក្រោម​បំផុត​នៃ​បញ្ជី​ប្រទេស​អាស៊ីអាគ្នេយ៍​ក្នុង​របាយការណ៍​សេរីភាព​ព័ត៌មាន ឆ្នាំ ២០១១-២០១២ ” ។

បើ​រាប់​ប្រទេស​ទាំង ១៧៩ នៅក្នុង​ពិភពលោក វៀតណាម​ឈរ​លំដាប់​លេខ ១៧២ លើ​ប្រទេស​ចិន  ២ បន្ទាត់ ។

លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right  Watch) បាន​ថ្លែងថា ៖ “​វៀតណាម​ចាប់ផ្តើម​ដឹងខ្លួន​អំពី​ការបង្ក្រាប​របស់ខ្លួន វា​បានធ្វើ​ឲ្យ​គេ​ប្រៀប ធៀប​ដោយ​អវិជ្ជមាន​នឹង​ប្រទេស​ភូមា​ក្នុងតួនាទី​ដឹកនាំ​ប្រទេស​ដែលមាន​ការរំលោភ​សិទ្ធិ​មនុស្ស  យ៉ាង​ព្រៃផ្សៃ​បំផុត​នៅក្នុង​សមាគម​អាស៊ាន ”

កណ្ដាប់ដៃ​ដែក​៖ 

“​កាលពី​អ​តី​កាល​វៀតណាម​អនុវត្ត​តួនាទី​របស់ខ្លួន នៅក្នុង​សមាគម​អាស៊ាន ដើម្បី​ជម្រុញ​ឲ្យ​ភូមា ផ្លាស់ប្ដូរ ។  បច្ចុប្បន្ន ភូមា​បាន​ផ្លាស់ប្ដូរ​រហ័ស​ជាង​វៀតណាម ” ។  សាស្ត្រាចារ្យ ង្វៀង ម៉ាន់ ហុង  នៃ​សកល​វិទ្យាល័យ George Mason សហរដ្ឋអាមេរិក  

អ្នកកាសែត Dustin Roasa បាន​ចាប់អារម្មណ៍​ថា គោលនយោបាយ​កណ្ដាប់ដៃ​ដែក​របស់​រដ្ឋាភិបាល បក្សកុម្មុយនិស្ត​វៀតណាម​អនុវត្ត​ដើម្បី​កាន់អំណាច​ក្រោយពី​ឆ្នាំ ១៩៧៥ មក ។

“​ប៉ុន្តែ​នៅក្នុង​អំឡុងពេល​ឯកោ​ព្រោះ​សង្គ្រាមត្រជាក់ , ភាពខ្វះខាត​នូវ​ចលនា​ប្រឆាំង​នៅក្នុង​ប្រទេស  និង​គំនិត​ស្ដាយក្រោយ​អំពី​សង្គ្រាម​របស់​ក្រុម​បស្ចិមប្រទេស រួម​នឹង​មនោ​ស​ញ្ចេ​ញ​ត​នា​មកពី​ក្រុម​ក្ស  ពួក​អន្តរជាតិ​… បានធ្វើ​ឲ្យ មនុស្ស​តិចតួច​ណាស់​ចា​ប់​អារម្មណ៍​ដល់​ប្រវត្តិ​ការ រំលោភសិទ្ធិ​មនុស្ស  យ៉ាង ព្រៃផ្សៃ​របស់​ប្រទេស​វៀតណាម​” ។

លោក Roasa ត្រូវបាន​រដ្ក​ការ​វៀតណាម​ហាម​ផ្តល់​ទិដ្ឋាការ​ចូល​ប្រទេស ព្រោះ​បាន​សរសេរ​អត្ថបទ  ជាច្រើន​ទាក់ទង​ការបញ្ចេញ​យោបល់​ខ្វែងគំនិត​នៅ​វៀតណាម បាន​បញ្ជាក់ថា ចាប់តាំងពី​វៀត  ណា​ម​បាន​បើកទ្វារ​សេដ្ឋកិច្ច​មក ក៏បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាប់អារម្មណ៍ ដល់​ផ្លែ ផ្កា​ដ៏​គួរ​ឲ្យ  កត់សម្គាល់ អំពី​សេដ្ឋកិច្ច​របស់​វៀតណាម ហើយ​នាំគ្នា​បំភ្លេចចោល​ទាំងស្រុង​នូ​វិស័យ​ដទៃទៀត ។

“​វៀតណាម​បាន​ផ្លាស់ប្ដូរ​ពី​កន្លែង​នៃ​ប្រទេស​ដែល​ក្រីក្រ​ជាងគេ​ក្នុង​លោក​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០  ដោយ មាន​ចំណូល​មធ្យមភាគ​មនុស្ស​ម្នា​ក់បាន ១០០ ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយឆ្នាំ រហូតដល់  ចុងឆ្នាំ ២០១០ វៀតណាម​ចំណូល មធ្យមភាគ​មនុស្ស​ម្នាក់​បាន ១.១៣០ ដុល្លារ​សហរដ្ឋអាមេរិក  ក្នុង​មួយឆ្នាំ​” ។

ម្ចាស់​អត្ថបទ​នេះ​ក៏បាន​បញ្ជាក់ដែរថា មនុស្ស​រាប់លាន​មកពី​ប្រទេសក្រៅ​ដែល​កំពុង​ទស្សនា និង​រស់  នៅក្នុង​ប្រទេស​វៀតណាម នៅ​មិនទាន់​ទទួល​ឥទ្ធិ​ពលការ​រឹតបន្តឹង​ផ្នែក​ជួបជុំ និង​បញ្ចេញមតិ​នៅ  ឡើយ​ទេ តែ​ពលរដ្ឋ​វៀតណាម​ទេ​ដែលជា​អ្នករងគ្រោះ ។ ដូច្នេះ រូបភាព​ការរំលោភ​សិទ្ធិមនុស្ស​នៅ   ក្នុង ប្រទេស​វៀតណាម​នៅ​មិនទាន់បាន​វាយ​បំបែក​ទេ ។

ប៉ុន្តែ “​ផ្ទុយ​នឹង​សម្បក​ខាងក្រៅ​ដែល​បាន​សម្ដែង​នូវ​ភាព​រាក់ទាក់ មេដឹកនាំ​របស់​រដ្ឋាភិបាល​បក្ស  កុ​ម្មុយ​និ​ស្ត​វៀតណាម​បច្ចុប្បន្ន នៅតែ​ជាម​នុស្ស​អភិរក្សនិយម​ផ្នែក​នយោបាយ ចាប់តាំងពី​ថ្ងៃ​ដែល  បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម​ក្ដាប់បាន​អំណាច​ទាំងស្រុង​ទូទាំងប្រទេស​វៀតណាម​” ។

អត្ថបទ​ក៏បាន​ដកស្រង់​នូវ​ព្រឹត្តិការណ៍​ដែល​ហៅថា ការបង្ក្រាប​ទៅលើ​ក្រុម​សកម្មជន​បញ្ចេញ  យោបល់ ខ្វែងគំនិត​យួន ដូចជា ក្រុម 8406 , ក្រុម​សកម្មជន​សាសនា​ដែល​មិន​ចុះសម្រុង​យោបល់  និង​ក្រុម អ្នក​ជាតិនិយម​យួន​ដែល​ទាមទារ​ឲ្យ​វៀតណាម​ក្រោកឈរឡើង​ដើម្បី​ប្រឈមមុខ​នឹង​ចិន ។

“​ទោះបី​ជួប​គ្រោះថ្នាក់​សកម្មជន​តស៊ូ​នៅ​វៀតណាម​នៅតែ​បន្ត​បញ្ចេញ​សំឡេង​ដើម្បី​ទាមទារ​ឲ្យ​វៀត  ណា​ម​មាន​គោលនយោបាយ​ពហុបក្ស , លុបបំបាត់​អំពើពុករលួយ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​។ ទីបំផុត ពួកគេ​ត្រូវ​ចាប់​ដាក់គុក ឬ ត្រូវ​ភៀសខ្លួន​នយោបាយ​” ។

លោក Dustin Roasa បាន​និយាយថា អ្វីដែល​កំពុងតែ​មានកា​រ​ផ្លាស់ប្តូរ​នៅ​ភូមា វា​ប្រហែលជា​អាច  មាន​ប្រយោជន៍ ដល់​សកម្មជន​ចលនា​ដើម្បី​លទ្ធិប្រជាធិបតេយ្យនៅ​វៀតណាម ព្រោះថា រាល់​ការ  ផ្លាស់ប្ដូរ​នៅ​ភូមា​បានធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​គិត​ឡើងវិញ​អំពី​ប្រទេស​វៀតណាម និង​ជម្រុញ​លើក  យក​ប្រធានបទ​សិទ្ធិមនុស្ស​ជា​បញ្ហា​ចម្បង ។

សាស្ត្រាចារ្យ ង្វៀង ម៉ាន់ ហុង (Nguyễn Mạnh Hùng) អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៃ​សកល  វិទ្យាល័យ George Mason សហរដ្ឋអាមេរិក មានប្រសាសន៍ថា “​មេដឹកនាំ​វៀតណាម កំពុង​តាមដាន  កា​រវិ​វដ្ត​របស់​ភូមា​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​ពួកគេ​មានការ​ព្រួយបារម្ភ​” ។

“​កាលពី​អ​តី​កាល​វៀតណាម​អនុវត្ត​តួនាទី​របស់ខ្លួន​នៅក្នុង​សមាគម​អាស៊ាន ដើម្បី​ជម្រុញ​ឲ្យ​ភូមា  ផ្លាស់ប្ដូរ ។ បច្ចុប្បន្ន ភូមា​បាន​ផ្លាស់ប្ដូរ​រហ័ស​ជាង​វៀតណាម ” ។

គិតគូរ​ខុស​?

“ ប្រសិនបើ​ភូមា មានការ​ផ្លាស់ប្ដូរ​ផ្នែក​សិទ្ធិមនុស្ស  នឹង​ត្រូវបាន​អន្តរជាតិ​លើកតម្កើង គឺ​វៀតណាម ក៏ត្រូវ​បានការ ឆ្លើយតប​ដូចគ្នា​ដែរ​” ។   សាស្ត្រាចារ្យ Carl Thayer នៃ​វិទ្យាស្ថាន​ការពារ​ប្រទេស Australia 

ក្រុមអ្នកវិភាគ​បាន​វាយតម្លៃថា មេដឹកនាំ​រដ្ឋការ​ក្រុង​ហាណូយ​ហាក់ដូចជា​កំពុង​ដើរ​ក្រឡា​អុក​ខុស ។ មុននេះ ការព្រួយបារម្ភ​អំពី​សិទ្ធិមនុស្ស​នៅ​ភូមា​បាន​គំរាម​យ៉ាងខ្លាំង​ដល់​មុខមាត់​របស់​អាស៊ាន បាន  ជា​វៀតណាម និង ប្រទេស​ផ្សេងទៀត រក​វិធី​ជម្រុញ​ឲ្យ​រដ្ឋាភិបាលយោធា​ភូមា​នេះ​ផ្លាស់ប្ដូរ ។

ប៉ុន្តែ ពួកគេ​មិន​នឹកស្មានថា ភូមា​មាន​របត់​នយោបាយ​ផ្លាស់ប្ដូរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដ៏​ខ្លាំងក្លា​ដូច បច្ចុប្បន្ន  នេះឡើយ ។

តាម​អត្ថបទ​ដែល​បាន​ចុះផ្សាយ​នៅលើ​ទំព័រ Foreign Policy ក្នុងពេលដែល​ភូមា​ពីមួយថ្ងៃ​ទៅមួយ  ថ្ងៃ​កាន់តែ​ឆ្ងាយ​ពី​រូបភាព​នៃ​ប្រទេស​ដែល​គេ​បែងចែក វៀតណាម​នៅតែមាន​ការព្រួយបារម្ភ​ពី​សហ  គម​ន៍​អន្តរជាតិ​នាំគ្នា​ពិនិត្យមើល​ម្ដងវិញ ។

សាស្ត្រាចារ្យ Carl Thayer នៃ​វិទ្យាស្ថាន​ការពារ​ប្រទេស Australia បាន​កត់សម្គាល់ថា​៖

“​ប្រសិនបើ​ភូមា  មានការ​ផ្លាស់ប្ដូរ​ផ្នែក​សិទ្ធិមនុស្ស នឹង​ត្រូវបាន​អន្តរជាតិ​លើកតម្កើង គឺ​វៀតណាម​ក៏ត្រូវ​បានការ  ឆ្លើយតប​ដូចគ្នា​ដែរ ” ។

លោក Thayer បាន​ឲ្យ​ដឹងថា មេដឹកនាំ​វៀតណាម​ក៏មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ទំនាក់ទំនង  របស់ខ្លួន​ជាមួយ​ប្រទេស​ទាំងពីរ​គឺ​សហរដ្ឋអាមេរិក​និង​ចិន ។ “​វៀតណាម​កំពុង​ព្រួយ​ថា ភូមា​នឹង  ក្លាយ ជាតា​រា​នៃ​សមាគម​អាស៊ាន​” ។

vietnam

ការព្រួយបារម្ភ​នេះ វា​អាច​នឹង​នាំមក​នូវ​ឱកាស​ដល់​អ្នក​ដែល​ខ្វាយខ្វល់​អំពី​សិទ្ធិមនុស្ស​នៅ​វៀត  ណា​ម​នឹង​ទទួលបាន​នូវ​អន្ទាក់​ថ្មី​មួយ​សម្រាប់​ចលនា ។

បក្សកុម្មុយនិស្ត​វៀតណាម​បានទទួល​នូវ​រង្វាន់​លើកទឹកចិត្ត​ជាច្រើន ដើម្បី​ប្រទេស​ផ្ដាច់ការ​មួយ​នេះ  មានការ​ផ្លាស់ប្ដូរ ដូចជា បណ្ណ​សមាជិក​នៃ​ក្រុម​ពាណិជ្ជកម្ម​ពិភពលោក , បណ្ណ​កំណែទម្រង់​ទំនាក់  ទំនង​ការបរទេស និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាទិភាព​… ប៉ុន្តែ​វៀតណាម មិនបាន​អនុវត្ត​នូវ​ការ  គោរព​សិទ្ធិមនុស្ស​ដូចដែល​បាន​សន្យា​នោះទេ ។

“​បើ​វៀតណាម​ព្រួយបារម្ភ​ខ្លាច​ថា​នឹង​ត្រូវគេ​បោះបង់ចោល​ឲ្យ​នៅក្រោយ​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេង  ទៀត​នោះ គឺ​សហរដ្ឋអាមេរិក និង សភាព​អឺ​រុ​ប …… ត្រូវតែ​ឆក់យក​ឱកាស​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​បាន  រឹងមាំ​ដែល​កាលពី​អតីតកាល​គេ​មិន​ធ្លាប់​ធ្វើបាន ” ។

អត្ថបទ​នេះ​ដដែល​ក៏បាន​បន្តទៀតថា មេដឹកនាំ​វៀតណាម​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទាក់ទង  នឹង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​កត្តា​នេះហើយ អាច​នាំមក​នូវ​កិច្ចចរចា​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រ  តិ​ប​ត្តិ​ការ​យោធា​នឹង​សហរដ្ឋអាមេរិក ហើយ​ក្នុងឱកាស​នេះ សហរដ្ឋអាមេរិក​គួរតែ​ឆក់យក​ឱកាស ដាក់​សម្ពាធ​ឲ្យ​វៀតណាម​ផ្លាស់ប្ដូរ​សិទ្ធិមនុស្ស ។

“​រដ្ឋាភិបាល​វៀតណាម​កំពុងតែ​ជួបនឹង​សម្ពាធ​ពី​ពលរដ្ឋ​ទាមទារ​ឲ្យ​ក្រោកឈរ​ដើម្បី​តទល់​នឹង​ចិន ដែលជា​សត្រូវ​ប្រវត្តិសាស្ត្រ និង​ត្រូវការ​ជំនួយ​យោធា​ពី​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ដល់​កងទ័ព​ជើង ទឹក​វៀត ណា​ម​មាន​កម្លាំង​ខ្លាំង​ឈរជើង​នៅ​សមុទ្រ​ចិន​ខាងត្បូង ”​។

បញ្ហា​មួយ​នៃ​កា​រវិ​វដ្ត​នយោបាយ​នៅក្នុង​ប្រទេស​វៀតណាម តាម​សេចក្ដីរាយការណ៍​អត្ថបទ​នេះ គឺ  ចលនា​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​មិនទាន់មាន​សហគមន៍​អន្តរជាតិ​ចាប់អារម្មណ៍​ដល់ ដូច​នៅ   ភូមា , ទី​បេ​ត៍ ឬ ចិន ទេ បើទោះបី​សកម្មជន​វៀតណាម​កំពុង​ឋិត​នៅក្នុង​ស្ថានភាព​ដូច​ប្រទេសដទៃ​ក៏ដោយ ។

លោក Roasa បាន​វិភាគ​ថា ការផ្លាស់ប្ដូរ​នៅ​ភូមា​បច្ចុប្បន្ន វា​ដល់ពេល​ប្រធានបទ​សិទ្ធិមនុស្ស​មាន​តួនាទី សំខាន់​នៅក្នុង​ទំនាក់ទំនង​រវាង​បស្ចិមប្រទេស​នឹង​វៀតណាម​ហើយ ៕
————————————
Vietnam:The Terrible Tiger​

Leave A Reply

Your email address will not be published.