វៀតណាម​លែងមាន​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ទៀតហើយ​

0 94

Radio Material Signកិច្ចខិតខំ​ប្រឹងប្រែង​មួយ​ របស់​ អន្ដរជាតិ​ ក្នុងការ​យកចេញ​នូវ​ធាតុ អ៊ុយ​រ៉ានី​ញ៉ូ​ម​ ដែល​គេ​បាន​ចំរាញ់ កម្រិត​ខ្ពស់​ចំនួន​ជាង ១០ គីឡូក្រាម ពី​ប្រទេស​វៀតណាម​ នោះបាន​បញ្ចប់​ទៅហើយ ។​

​ប្រទេស​វៀតណាម​ គឺជា​ប្រទេស​ ចុងក្រោយ​គេ​ នៅក្នុង​តំបន់​ដែល ទីភ្នាក់ងារ ​បរមាណូ​អន្ដរជាតិ​ បានប្រកាសថា​ជា​ប្រទេស​ ដែល គ្មាន​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ។​

តាំងពី​ឆ្នាំ​១៩៨៣ ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ នុយក្លេអ៊ែរ​ នៅ​មជ្ឈមណ្ឌល ស្រាវជ្រាវ​ដា​ឡា​ត់របស់​វៀតណាម បាន​ដំណើរការ​ដោយសារ​ឥន្ធនៈ​នុយក្លេអ៊ែរ​ដែល​ផ្គត់ផ្គង់​ដោយ​អតីត​សហភាពសូវៀត ។​

​ប៉ុន្ដែ​យ៉ាងណាក៏ដោយ អ្នកស្រី Sarah Dickerson ពី​រដ្ឋបាល​សន្ដិសុខ​ជាតិ​នុយក្លេអ៊ែរ​នៅ​សហរដ្ឋ​អាម៉េរិក​និយាយថា កិច្ចព្រមព្រៀង​មួយ​រវាង​អាម៉េរិក និង​រុស្ស៊ី បាន​បើកផ្លូវ​ឲ្យ​មានការ​ដកចេញ​នូវ​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដែល​គេ​បាន​ចំរាញ់​កម្រិត​ខ្ពស់​ពី​ប្រទេស​វៀតណាម ទោះបីជា​ការប្រើប្រាស់​ធាតុ​នេះ​មាន​សុវត្ថិភាព​ក៏ដោយ ។​

​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដែល​គេ​បាន​ចម្រាញ់​កម្រិត​ខ្ពស់ កំពុង​ត្រូវគេ​បញ្ជូនទៅ​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​មួយ​នៅ​ប្រទេស​រុស្ស៊ី ជាទី​ដែល​គេ​នឹង​ប​ម្លែ​ង​ធាតុ​នោះ​ឲ្យ​ក្លាយទៅជា​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដែលមាន​កម្រិត​ទាប ៕​

Leave A Reply

Your email address will not be published.