វៀតណាម​រឹប​យក​សៀវភៅ “​វេ​យ្យាករ​ណ៍​ខ្មែរ​សង្គ្រោះ​” ដែល​បោះពុម្ព​ដោយ ពលរដ្ឋ​ខ្មែរក្រោម​

0 87

នៅ​ថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ កន្លងទៅនេះ សៀវភៅ​សិក្សា​មួយ​ដែលមាន​ចំណងជើង​ថា “​វេយ្យាករណ៍ ខ្មែរ​សង្គ្រោះ​” ដែល​បាន​រៀបរៀង​ដោយ លោក ថាច់ ឯក នៅ​ភូមិ​សំ​ណឹ​ង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង និង​បាន​បោះពុម្ព ដោយ ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា សមណ​និស្សិត​ខ្មែរក្រោម នៅ​ប្រទេស​ថៃ ត្រូវ បាន​រដ្ឋាភិបាល​វៀតណាម​រឹប​យក ពេល ដែល ព្រះអង្គ​បាន​ផ្ញើ​សៀវភៅ​នេះ ទៅ​ចែក​ដល់​សមណ​សិស្ស​គ្រូ បង្រៀន​នៅ​កម្ពុជា​ក្រោម ។ អាជ្ញាធរ វៀតណាម បាន ចោទ​ម្ចាស់​រៀបរៀង​សៀវភៅ​នេះ​ថា បាន​បោះពុម្ព​សៀវ ភៅ​ខុសច្បាប់ ដោយ​មិនបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​រដ្ឋាភិបាល តែ​ម្ចាស់​ទទួលខុសត្រូវ​ក្នុង​ការបោះ ពុម្ព​សៀវភៅ បាន​លើកឡើងថា ទង្វើ​នេះ​មិន​ខុសច្បាប់​អ្វី​ទេ តែ​រដ្ឋាភិបាល​វៀតណាម វិញ​ទេ ដែល​បំពាន​លើ សិទ្ធិ​របស់​ជនជាតិដើម ក្នុងការ​រក្សា និង ផ្សព្វផ្សាយ​អក្សរសាស្ត្រ​ខ្មែរ​របស់​ព្រះអង្គ ។​

ព្រះតេជព្រះគុណ ថាច់ ចន្ទតារា (Thach Canh) សមណនិស្សិតខ្មែរក្រោម នៅប្រទេសថៃ អ្នកទទួលខុសត្រូវបោះពុម្ពសៀវភៅ"វេយ្យាករណ៍ខ្មែរសង្គ្រោះ" ដែលជាស្នាដៃរៀបរៀង ដោយ លោក ថាច់ ឯក ។
ព្រះតេជព្រះគុណ ថាច់ ចន្ទតារា (Thach Canh) សមណនិស្សិតខ្មែរក្រោម នៅប្រទេសថៃ អ្នកទទួលខុសត្រូវបោះពុម្ពសៀវភៅ “វេយ្យាករណ៍ខ្មែរសង្គ្រោះ” ដែលជាស្នាដៃរៀបរៀង ដោយ លោក ថាច់ ឯក ។

ចុចស្ដាប់ Thach Chanhdara

​​នៅ​ថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ កន្លងទៅនេះ សៀវភៅ​សិក្សា​មួយ​ដែលមាន​ចំណងជើង​ថា “​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ​” ដែល បាន​រៀបរៀង​ដោយ លោក ថាច់ ឯក នៅ​ភូមិ​សំ​ណឹ​ង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង និង​បាន​បោះពុម្ព ដោយ ព្រះ​តេជ ព្រះ​គុណ ថាច់ ចន្ទ​តារា សមណ​និស្សិត​ខ្មែរក្រោម នៅ​ប្រទេស​ថៃ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​រឹប​យក ពេលដែល​ព្រះ អង្គ​បាន​ផ្ញើ​សៀវភៅ​នេះ ទៅ​ចែក​ដល់ សមណ​សិស្ស​គ្រូបង្រៀន​នៅ​កម្ពុជា​ក្រោម ។ អាជ្ញាធរ​វៀតណាម បាន​ចោទ​ម្ចាស់​រៀប រៀង​សៀវភៅ​នេះ​ថា បាន​បោះពុម្ព​សៀវភៅ​ខុសច្បាប់ ដោយ​មិនបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​រដ្ឋាភិបាល តែ​ម្ចាស់​ទទួលខុស ត្រូវ​ក្នុងការ បោះពុម្ព​សៀវភៅ បាន​លើកឡើងថា ទង្វើ​នេះ​មិន​ខុសច្បាប់​អ្វី​ទេ តែ​រដ្ឋាភិបាល​វៀតណាម​វិញ ទេ ដែល​បំពាន​លើ សិទ្ធិ​របស់​ជនជាតិដើម ក្នុងការ​រក្សា និង ផ្សព្វផ្សាយ​អក្សរសាស្ត្រ​ខ្មែរ​របស់​ព្រះអង្គ ។​

​ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា សមណ​និស្សិត​ខ្មែរក្រោម នៃ​សកល​វិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ វិទ្យាល័យ បាន មាន​ថេរ​ដីកា ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ព្រះអង្គ​បាន​ផ្ញើ​សៀវភៅ​សិក្សា “​វេយ្យាករណ៍ ខ្មែរ​សង្គ្រោះ​” ទៅ​កម្ពុជា​ក្រោម ដើម្បី​ចែក ដល់ គ្រូបង្រៀន និង​សិស្សានុសិស្ស​ខ្មែរក្រោម ដើម្បី​បាន​សិក្សា អំពី​ក្បួន​វេយ្យាករណ៍​ខ្មែរ ហើយ​ត្រូវបាន រដ្ឋាភិបាល​វៀតណាម​រឹប​យក ដោយ​ចោទថា សៀវភៅ​នេះ​ខុស ច្បាប់ និង​គ្មាន​ការត្រួតពិនិត្យ​ពី​អាជ្ញាធរ ។​

ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា បាន​មាន​ថេរ​ដី​ក​បន្តទៀតថា ព្រះអង្គ​បោះពុម្ព​សៀវភៅ​នេះ មិនមាន​ខុស ច្បាប់​អ្វី​ទេ តែ​ផ្ទុយ ទៅវិញ រដ្ឋាភិបាល​វៀតណាម​ទេ​ដែលជា​អ្នកមាន​កំហុស និង​ជា​អ្នករំលោភ​លើ​សិទ្ធិ​របស់ ពលរដ្ឋ​ក្នុង​ការរក្សា​វប្បធម៌ និង អក្សរ សាស្ត្រ​ជាតិ​របស់ ជនជាតិដើម ។ ព្រះអង្គ​បាន​អះអាងថា វៀតណាម ជា​ប្រទេស​ហត្ថលេខី​មួយ ដែល​បាន​ចុះ ហត្ថលេខា គាំទ្រ​លើ​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការ​សហ ប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម ដោយ​សេចក្ដីប្រកាស​នេះ ក៏បាន​អះអាង​ផងដែរ​ថា រាល់​ជនជាតិដើម មាន​សិទ្ធិ​រក្សា​វប្បធម៌ ប្រពៃណី សាសនា និង​អក្សរសាស្ត្រ​រស់​ខ្លួន ជាដើម ។​

​ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា ថ្លែងថា​៖

“​អាត្មាភាព​ធ្លាប់បាន​អាន​ច្បាប់​រដ្ឋ​នុ​ញ្ញ​ប្រទេស​វៀតណាម ក៏បាន​នៅចាំ​ថា ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​សា ធា​រណ រដ្ឋ​សង្គមនិយម​វៀតណាម ជំពូក​ទី ១ មាត្រា​ទី ៥ ថា ជនជាតិ​ទាំងឡាយ​មាន​សិទ្ធិ​ប្រើប្រាស់ អក្សរ សាស្ត្រ រក្សា​នូវ​លក្ខណៈពិសេស របស់​ជនជាតិ និង​ពង្រឹងពង្រីក​ប្រពៃណី ទំនៀមទម្លាប់ និង វប្បធម៌ ដ៏​ល្អ របស់ខ្លួន ។ អាត្មាភាព ក៏​យោងទៅតាម​ច្បាប់​នៃ​អង្គការសហប្រជាជាតិ និង​ច្បាប់រដ្ឋធម្មនុញ្ញ ក្នុងប្រទេស វៀតណាម … វៀតណាម​រឹប​យក​សៀវភៅ​របស់​អាត្មាភាព​នេះ គឺ​ខុសច្បាប់ បាន​បំពាន​ច្បាប់ និង​បំពាន សិទ្ធិសេរីភាព​របស់​ជ​ន​ជាតិ​ដើម​” ។​

កាលពី​ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ តំណាង​រដ្ឋាភិបាល​បក្ស​កុម្ម​យ​និ​ស្ត​វៀតណាម បាន​អះអាងថា វៀតណាម ពលរដ្ឋ មាន​សិទ្ធិសេរីភាព​ក្នុងការ​បោះពុម្ព និង​ផ្សព្វផ្សាយ ដោយ​សេរី ក្នុងនោះ ប្រទេស​មាន ស្ថាប័ន​កាសែត ទូរទស្សន៍ និង​វិទ្យុ រាប់ពាន់ ។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស បាន​ចោទ ប្រកាន់​រដ្ឋា​ភិ បាល​វៀតណាម​ថា បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ មាន​សិទ្ធិ​នៃ​ការបញ្ចេញមតិ សិទ្ធិ​នៃ​ការជួបជុំ និង ទស្សនៈ នយោបាយ ត្រូវបាន​វៀតណាម​បំបិទ​ទាំងស្រុង ។ ក្រុម​សិទ្ធិមនុស្ស បាន លើកឡើងថា រាល់​ស្ថាប័ន​បោះពុម្ព​នៅ​វៀត ណា​ម ត្រូវ​ឋិត​នៅក្រោម​ការត្រួតពិនិត្យ​យ៉ាង​តឹងរឹង​ពី​រដ្ឋាភិបាល ហើយ​នាពេល​កន្លងមក ក្រុម​អ្នកសរសេរ​ប្លក់​បញ្ចេញ​ទស្សនៈ ខ្វែង គំនិត​រាប់សិប​នាក់ ត្រូវបាន​វៀតណាម ចាប់​ដាក់ពន្ធនាគារ ផងដែរ ។​

​កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម បានប្រកាស​សាលក្រម​ផ្ដន្ទាទោស​ពលរដ្ឋ​ខ្មែរក្រោម ៩ រូប ក្នុងនោះ មាន​ព្រះសង្ឃ ២ អង្គ និង​គ្រហស្ថ ៧ រូប​ឲ្យ​ជាប់គុក​ម្នាក់ៗ​ពី ១០ ខែ ទៅ ៦ ឆ្នាំ ពីបទ​បង្ក​អសន្តិសុខ​ទីសាធារណៈ និង​ពីបទ​ប្រឆាំង​រដ្ឋាភិបាល ដោយ​ព្រះសង្ឃ​ទាំងនេះ បានផ្ដល់ បទសម្ភាសន៍​តិចតួច​ដល់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង វិទ្យុ​អាស៊ីសេរី ៕​

សៀវភៅវេយ្យាករណ៍ខ្មែរសង្គ្រោះ ។
សៀវភៅវេយ្យាករណ៍ខ្មែរសង្គ្រោះ ។
សៀវភៅវេយ្យាករណ៍ខ្មែរសង្គ្រោះ ។
សៀវភៅវេយ្យាករណ៍ខ្មែរសង្គ្រោះ ។
Leave A Reply

Your email address will not be published.