ក្រសួងការបរទេស​វៀ​ត​ណា​ម ប្រតិកម្ម​ទៅ​រដ្ឋាភិបាល​កម្ពុជា ករណីដកហូត​ឯកសារ​រដ្ឋបាល​ជនជាតិវៀតណាម

0 4,641

ដោយ ស៊ឺន ចែងចើន | VOKK

វៀតណាម​បាន​ជំរុញ​ឲ្យ​កម្ពុជាបង្កភាពងាយស្រួល និង​ធានា​សិទ្ធិ​ស្របច្បាប់ ដល់​ប្រជាជន​វៀតណាម ។ បន្ទាប់ពី​ព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា នឹង​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​ ។​

លោកស្រី ឡេ ធី​ធូ​ហាំង (Lê Thị Thu Hằng) មានប្រសាសន៍ថា “​ទំនាក់ទំនង​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ វៀតណាម-កម្ពុជា ។ សហគមន៍​ខ្មែរ​កំណើត​វៀតណាម ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា បានរួម​ចំណែក​ជាច្រើន​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា និង​មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ ។​”

​នៅក្នុង​ស្មារតី​នេះ វៀតណាម បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​មើល​ការខុសត្រូវ និង​ចាត់វិធានការ​សមស្រប ដើម្បី​ធានា​ផលប្រយោជន៍​ស្របច្បាប់ និង​បង្កលក្ខណៈ​ងាយស្រួល​ប្រកបដោយ​យុត្តិធម៌​ដល់​អាណិកជន​វៀតណាម និង​ប្រជាពលរដ្ឋ​កម្ពុជា​កំណើត​វៀតណាម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា ដូចដែល​បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមរវាងមន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ នាពេល​កន្លងមក​ ស្របតាម​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ ។

​ការ​ប្រតិកម្ម​បែបនេះ ធ្វើឡើង ក្រោយពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​រាយការណ៍​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បានប្រកាស​លុបចោល និង​ដកហូត​ឯកសារ​មិន​ប្រក្រតី ដែល​ជនបរទេស​មាន​រហូត​ទៅដល់​ជាង ៧ ម៉ឺន​នាក់ កំពុង​រស់នៅ​កម្ពុជា បាន​កាន់កាប់​ឯកសារ​ខុសច្បាប់ ដោយ​ក្នុងនោះ​មាន ៥ សញ្ជាតិ ហើយ​ជនជាតិ​វៀតណាម មាន​ចំនួន ៩៩ ភាគរយ ។​

Leave A Reply

Your email address will not be published.