វៀតណាមត្រូវអនុវត្តតាមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិជនជាតិដើមឲ្យមានប្រសិទ្ធិភាព
ដោយ ថាច់ ប្រីជា គឿន l ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១១
ទិវាសិទ្ធិជនជាតិដើមត្រូវបានប្រារឰជារៀងរាល់ឆ្នាំ នៅពាសពេញពិភពលោកដោយ ក្រុមជនជាតិដើម នានា រួមទាំងខ្មែរក្រោមនៅក្រៅប្រទេសផងនាថ្ងៃទី ១៣ ខែកញ្ញា ។ កាលបរិច្ឆេទនេះ ត្រូវបានជ្រើសរើស ឡើងដើម្បី រំឮកដល់ការអនុម័ត និងការប្រកាស នូវសេចក្តីប្រកាសជាសាកលស្តីពី សិទ្ធិជនជាតិដើម នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០០៧ ដែលគិតរហូតមកទល់ពេលនេះមានរយៈពេល ៤ ឆ្នាំ កន្លងទៅ ហើយ ។ សេចក្តីប្រ កាសជាសាកលនេះ បានទទួលស្គាល់ នូវសិទ្ធិនិងសេរីភាពជាមូលដ្ឋាន របស់ជន ជាតិ ដើមភាគតិចទាំងអស់ទាំងស្ត្រី និងបុរសនៅគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោក ដោយមិនមានការ រើស អើង អ្វីទាំង អស់ ជាពិសេសនៅក្នុងមាត្រានៃសេចក្តីប្រកាសនេះ បានចែងអំពី «សិទ្ធិស្វ័យសម្រេច វាសនាខ្លួន ដោយខ្លួនឯង»របស់ជនជាតិដើមដែរ ។

ចាប់តាំងពីត្រូវបានអនុម័តនៅឆ្នាំ ២០០៧ រួចមក សេចក្តីប្រកាសជាសកលនេះត្រូវ បានចាត់ទុកថាជា “ស្តង់ដាររួមមួយ នៃសមិទ្ធផលរបស់ជនជាតិដើមគ្រប់ប្រជាជាតិ ទាំងអស់” ដែលក្នុងនោះក៏មានប្រជាជាតិ ខ្មែរ ក្រោមជាជាតិដើម នៃដែនដីកម្ពុជាក្រោម ឬ ភាគខាងត្បូងប្រទេស វៀតណាមផងដែរ ។
ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១១ នេះមានរយៈពេល ៤ ឆ្នាំហើយ ដែលវៀតណាមជាប្រ ទេសហត្ថលេខីមួយ ក្នុងបណ្ដាប្រទេសទាំង ១៤៣ បានគ្រាំទ្រលើសេចក្តីអនុម័តនេះ សារព័ត៌មាន ព្រៃ នគរ កត់សម្គាល់ ឃើញថា មិនមានការរីកចម្រើនជាវិជ្ជមានណាមួយ ជុំវិញការគោរព និងលើកស្ទួយសិទ្ធិជន ជាតិដើមខ្មែរ ក្រោមនៅដែនដីកម្ពុជាក្រោម ដែលកំពុងធ្វើអាណានិគម ដោយរដ្ឋាភិបាលវៀតណាមឡើយ ។ ចំណុច ដែលគួរឲ្យ ព្រួយបារម្ភជាច្រើន ដែលក្នុងនោះរួមមានដូចជា ការរើសអើងពូជសាសន៍ពីសំណាក់ រដ្ឋាភិបាល និងជនជាតិយួនលើពលររដ្ឋខ្មែរក្រោមម្ចាស់ស្រុក ការគំរាមកំហែងព្រះ សង្ឃនិងពលរដ្ឋខ្មែរ ក្រោម មានការចាប់ដាក់គុក ដោយគ្រាន់តែពួកគេប្រ មូលផ្តុំគ្នាធ្វើ ការទាមទារ ដោយសន្តិវិធីជម្រុញឲ្យ រដ្ឋាភិ បាលគោរពសិទ្ធិ ក្នុងការប្រតិបត្តិព្រះពុទ្ធ សាសនា និងបញ្ហាដីធ្លីការហាមពលរដ្ឋខ្មែរក្រោម មើលទូរទស្សន៍ខ្មែរផ្សាយចូលពីប្រ ទេសកម្ពុជា ការមិនមានសិទ្ធិសម្តែងមតិ អំពីបញ្ហាខ្មែរក្រោមនៅទី សាធារណៈ និង ជាពិសេស នៅក្នុងប្រធានបទនេះដដែល ខ្មែរក្រោមមិនមានសិទ្ធិប្រារព្ធពិធីអបអរសាទរ ទិវាសិទ្ធិជនជាតិដើម នៅក្នុងស្រុកដូចខ្មែរក្រោមនៅក្រៅប្រទេសទេ ។
ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់វៀតណាម ដែលបានចុះហត្ថលេខាគាំទ្រចំពោះ សេចក្តីអនុម័ត នេះវៀតណាម ត្រូវតែអនុវត្តទៅតាមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិ ជនជាតិដើមភាគតិចឲ្យមាន ប្រសិទ្ធិភាពបំផុត ដើម្បីលើកស្ទួយជីវភាពពលរដ្ឋខ្មែរក្រោម ជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម និងជនជាតិភាគតិចទាំង ៥២ ដទៃទៀត នៅក្នុងប្រ ទេសវៀតណាមឲ្យមានការរីកចម្រើននិងថ្លៃ ថ្នូជាជាង ខ្លួន ប្រើអំណាចទៅគំរាមកំហែងនិង រំលោភសិទ្ធិពួកគេ ព្រោះការគោរពសិទ្ធិជនជាតិដើម គឺជាការអភិវឌ្ឍប្រទេសវៀត ណាមឲ្យមានការរីកចម្រើនគ្រប់វិស័យ ។
ជាអនុសាសន៍សម្រាប់រដ្ឋាភិបាល វៀតណាមយើងសូមលើទឹកចិត្តឲ្យរដ្ឋាភិបាលវៀត ណាមពិចារណា ឡើង វិញ នូវ ការអនុវត្ត តាមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិជនជាតិ ដើម ឲ្យមានប្រសិទ្ធិភាពបំ ផុត ហើយអំពាវនាវសូមគោរពសិទ្ធិខ្មែរក្រោមដូចខាង ក្រោមនេះ ៖
ត្រូវដោះលែងលោក ចៅ ហេន នៅខេត្តមាត់ជ្រូក និងអ្នកស្រី ត្រឹង ធី ចូវ នៅខេត្តព្រះ ត្រពាំង អ្នកតវ៉ាដី ធ្លី ដែលអាជ្ញាធរបានចាប់ដាក់គុក កាលពីពេលថ្មីៗនេះ ។
ផ្សព្វផ្សាយនូវសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិជនជាតិដើម ដល់ពលរដ្ឋខ្មែរក្រោម បានជ្រាបជាព័ត៌មាន ដើម្បីពួកគាត់បានដឹងអំពីសិទ្ធិរបស់ខ្លួន ។
អនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោមប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិជនជាតិដើមជាសាធារណៈ និងបញ្ចេញមតិ ដោយសេរី ។
លុបបំបាត់ការរើសអើងពូជសាសន៍ចំពោះប្រជាជាតិខ្មែរក្រោមដោយបង្កលក្ខណៈឲ្យ ពួកគេមានសិទ្ធិ ស្មើនឹងជនជាតិយួនដែលជាអាណានិគមជន ។
បញ្ឈប់ជាបន្ទាន់រាល់ការសួរចម្លើយ និងគំរាមកំហែងព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម ដែលមានសកម្មភាព ដើម្បីលើកស្ទួយ វប្បធម៌ខ្មែរដែលជាវប្បធម៌ផ្ទាល់របស់ខ្មែរក្រោម នៅកម្ពុជាក្រោមស្របតាមសេចក្តីប្រ កាសជាសកល ស្តីពីសិទ្ធិជនជាតិដើម ។ល។
ជាចុងក្រោយ យើងយល់ឃើញថា ការដែលអាជ្ញាធរវៀតណាម ត្បិតត្បៀត និងមាន គំនិតចង្អៀត ចង្អល់ ចំពោះការគោរពសិទ្ធិជាមូលដ្ឋាន របស់ជនជាតិដើមខ្មែរក្រោមនោះ វាជាការធ្វើឲ្យប្រទេសវៀតណាម ខ្លួនឯង ក្លាយជាប្រទេសមួយមានដំណើរថយក្រោយ គ្រប់វិស័យ និងវៀតណាមត្រូវបានសហគមន៍ អន្តរជាតិកត់សម្គាល់ឃើញថា មិនគោ រពនូវអ្វីដែលខ្លួនបានចុះសន្ធិសញ្ញាផ្សេងៗជាមួយអង្គការសហប្រ ជាជាតិ ។ អ្វីសំខាន់ ជាងនេះ ទៅទៀតនោះ ពលរដ្ឋខ្មែរក្រោមនឹងបានយល់កាន់ច្បាស់ពី មួយថ្ងៃទៅមួយ ថ្ងៃ អំពីពុតត្បុតដែលខ្លួនបានអនុវត្តចំពោះពួកគេពេលនោះ អ្វីៗដែលជាការឃោសនា លើបបូរមាត់របស់ បក្ស កម្មុយនិស្តវៀតណាមវាលែងមានប្រសិទ្ធិភាពទៀតហើយ ៕