​វៀតណាម​ ​ព្យាយាម​អូសទាញ​ពលរដ្ឋ​ខ្មែរក្រោម​ ​ចូល​ជា​បក្ខជន​កាន់តែ​ច្រើនឡើង​

0 254

ដោយ គឹម សាវតា

ខណៈ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​កាន់តែ​យល់​ដឹង​ ​និង​ហ៊ាន​បញ្ចេញមតិ​កាន់​ច្រើន​ ​អំពី​សិទ្ធិ​នោះ​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ ​និង​កំពុង​ទាក់ទាញ​ព្រះសង្ឃ​ ​និង​លួងលោម​ពលរដ្ឋ​ខ្មែរក្រោម​ ​ឲ្យ​ចូល​ជា​បក្សជន​ ​កាន់តែ​ច្រើនឡើង​ ​ដើម្បី​ធ្វើ​យ៉ាងណា​កុំឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ទាំងនោះ​ ​ចូលរួម​ការងារ​សង្គម​ខ្មែរក្រោម​ ​និង​បម្រើ​ផល​ប្រយោជន៍ឲ្យ​ខ្លួន​ ​។​

​អតីត​នាយក​រដ្ឋ​ម​ន្រ្តី ​និង​បច្ចុប្បន្ន​ជា​ប្រធាន​រដ្ឋ​វៀតណាម​ ​លោក​ ង្វៀ​ន​ ស្វឹ​ង​ភុ​ក​ (N​guy​ễn Xuân ​P​h​úc) ​ជួប​សំណេះសំណាល​ ​និង​ចែក​អំណោយ​ដល់​ព្រះសង្ឃ​ខ្មែរក្រោម​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​២​០​១​៩​ ​។​ ​រូ​បៈ ​Inter​net
​អតីត​នាយក​រដ្ឋ​ម​ន្រ្តី ​និង​បច្ចុប្បន្ន​ជា​ប្រធាន​រដ្ឋ​វៀតណាម​ ​លោក​ ង្វៀ​ន​ ស្វឹ​ង​ភុ​ក​ (N​guy​ễn Xuân ​P​h​úc) ​ជួប​សំណេះសំណាល​ ​និង​ចែក​អំណោយ​ដល់​ព្រះសង្ឃ​ខ្មែរក្រោម​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​២​០​១​៩​ ​។​ ​រូ​បៈ ​Inter​net

​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​ ​គឺជា​ប្រទេស​កាន់​របប​កុម្មុយនិស្ត​ ​ដែល​មានតែ​បក្ស​មួយ​ ​ប៉ុណ្ណោះ​ ​គឺ​ ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​ជា​អ្នកដឹកនាំ​ប្រទេស​ ​។​ ​ហើយ​សមាជិក​បក្ស​ ​ឬ​បក្ខជន​ ​គឺ​មាន​តួនាទី​សំខាន់​ ​និង​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ជាង​ប្រជាជន​ធម្មតា​ ​។​ ​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​កាន់តែ​យល់​ដឹង​កាន់តែ​ច្រើន​ ​អំពី​សិទ្ធិ​របស់​ខ្លួន​ក្នុងនាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​រដ្ឋាភិបាល​វៀតណាម​ ​បាន​ព្យាយាម​ទាក់ទាញ​ពលរដ្ឋ​ខ្មែរក្រោម​ ​មិនថា​ព្រះសង្ឃ​ ​ឬ​គ្រហស្ថ​នោះ​ទេ​ ​គឺ​ធ្វើ​យ៉ាងណា​ ​ដើម្បី​អូសទាញ​ ​និង​ពង្វក់​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ជាពិសេស​យុវជន​ ​ឲ្យ​បំភ្លេច​នូវ​អ្វី​ ​ដែល​ខ្លួន​ ​មាន​តួនាទី​ក្នុង​ការ​ថែរក្សា​វប្បធម៌​ ​និង​ការពារ​សង្គមជាតិ​កម្ពុជាក្រោម​ ​។​

​អ្នកស្រី​ ​ថា​ច់ ​សារី​ ​ស្ត្រី​ខ្មែរក្រោម​វ័យ​ ​៦​៦​ ​ឆ្នាំ​មួយ​រូប​ ​រស់នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​បាន​មានប្រសាសន៍​ ​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​ថ្មីៗ​ ​នេះ​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ចុះ​លួងលោម​ ​ព្រះសង្ឃ​ ​នៅ​តាម​ ​វត្តអារាម​ខ្មែរ​នានា​ ​ឲ្យ​ចូល​ជា​បក្ខជន​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​។​

​លោកស្រី​ ​ថា​ច់ ​សារី​ ​«​ឥឡូវហ្នឹង​ដូច​ថា​ ​នៅ​ក្នុង​វត្ត​ៗ​ ​រដ្ឋ​ ​អាជ្ញាធរ​អី​ហ្នឹង​ ​វា​ដើរ​ធ្វើ​បក្ខជន​ឲ្យ​លោក​អស់ហើយ​ ​ដូច​ថា​លោកធំ​ៗ​ ​អី​ហ្នឹង​ ​គ្រូ​សង្គ្រាជ​វត្ត​ ​គ្រូសូត្រ​អី​ហ្នឹង​»​ ​។​

​បើ​តាម​អ្នកស្រី​ ​ថា​ច់ ​សារី​ ​ការ​អូសទាញ​ឲ្យ​ព្រះសង្ឃ​ចូល​ជា​បក្ខជន​ ​បក្ស​កុម្មុយនិស្ត​វៀតណាម​នេះ​ ​មិនមែន​មានតែ​ ​នៅ​ខេត្ត​ព្រះត្រពាំង​មួយ​នោះ​ទេ​ ​គឺ​មាន​ស្ទើរតែ​គ្រប់​ខេត្ត​ទាំងអស់​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​

​យ៉ាងនេះ​ក្តី​ ​ព្រះតេជព្រះគុណ​ ​គឹម​ ​សំ​រិន្ទ ​ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ ​គង់នៅ​ក្នុង​វត្ត​អរុណរង្សី​ចាក​អា​គ្រោង​ ​ភូមិ​ចាក​អា​គ្រោង​ ​ឃុំ​លិច​ក្តី​ ​និគម​កញ្ចោង​ ​ខេត្ត​ព្រះត្រពាំង​ ​មាន​បន្ទូល​ថា​ ​ព្រះសង្ឃ​ ​ឬ​គ្រហស្ថ​ដែល​វៀតណាម​ទាញ​ចូល​បក្ខជន​ ​គឺ​បែងចែក​ជា​ផ្នែក​ផ្សេងៗ​ ​គ្នា​ ​ដូចជា​យុវជន​ ​ដែល​មិនសូវ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ ​និង​យុវជន​នៅ​មូលដ្ឋាន​ ​ដែលគេ​បណ្ដុះ​ឲ្យទៅ​បួស​ ​នៅ​តាម​វត្ត​ខ្មែរ​ ​ដើម្បី​ស៊ើប​យកការណ៍​ផ្សេងៗ​ ​លុះដល់​លា​ចាកសិក្ខាបទ​ ​គឺ​អាច​ទទួល​បាន​តំណែង​ ​ធ្វើជា​ប្រជា​ការពារ​ភូមិ​រហូតដល់​ ​មេភូមិ​ ​ជាដើម​ ​។​ ​ព្រះអង្គ​បន្ត​ថា​ ​សម្រាប់​ជនជាតិ​វៀតណាម​ ​ដែល​ចូល​បក្ខជន​ ​គឺ​ត្រូវតែ​បញ្ចប់​ថ្នាក់ឧត្តម​សិក្សា​ ​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជូន​ទៅ​រៀន​បន្ថែម​ ​ដោយមាន​ប្រាក់ខែ​ឧបត្ថម្ភ​ទៀត​ផង​ ​ប៉ុន្តែ​ ​សម្រាប់​ពលរដ្ឋ​ខ្មែរ​មិន​មាន​នោះ​ទេ​ ​។​

​ព្រះតេជព្រះគុណ​ ​គឹម​ ​សំ​រិន្ទ ​«​ហ្នឹង​បើ​ខ្ញុំ​កូ​ណា​អាត្មាភាព​សង្កេត​ ​ចំពោះ​ព្រះសង្ឃ​ ​ដែល​ចូល​ជា​បក្ខជន​ហ្នឹង​ ​មាន​ព្រះសង្ឃ​ខ្លះ​ជា​ចៅអធិការ​វត្ត​ ​។​ ​កាលណា​ចូល​ហ្នឹង​ ​ចោល​អាការ​អើពើ​បរិស័ទ​ក្នុង​វត្ត​អីចឹង​ណាស់​ ​ហើយ​ច្រើនតែ​តាម​ក្របខណ្ឌ​គេ​បញ្ជា​ ​ប៉ុន្តែ​ ​ឥរិយា​បទ​លោក​មិន​កោង​មិន​កាច​ទេ​ ​ប៉ុន្តែ​ ​លក្ខណៈ​ដឹកនាំ​របស់​លោក​ច្រើនតែ​ទៅ​បក្ស​ ​និង​រដ្ឋ​ ​មិនសូវ​ឲ្យ​តម្លៃ​ដល់​ផ្នែក​បរិស័ទ​យើង​ទេ​ ​ហើយ​ជា​ពិ​សេ​សកម្មវិធី​បុណ្យ​អីចឹង​ ​លោក​មិន​លើក​ពី​វីរបុរស​ខ្មែរ​ហើយ​ទេ​ ​»​ ​។​

​ព្រះតេជព្រះគុណ​ ​គឹម​ ​សំ​រិន្ទ ​ក៏បាន​លើក​ឧទាហរណ៍​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ជា​បក្ខជន​របស់​ ​វៀតណាម​មួយ​រូប​ ​នៅពេលដែល​គាត់​មាន​ភាព​ចាស់ជរា​ ​មិន​អាច​បម្រើ​ការ​អ្វី​បាន​ ​រដ្ឋាភិបាល​វៀតណាម​ ​ក៏បាន​ដកចេញ​ដោយ​មិន​ទទួល​បានអ្វី​ឧបត្ថម្ភ​នោះ​ទេ​ ​។​

​ប្រធាន​សាខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ប្រចាំ​កម្ពុជា​ ​គឺ​លោក​ ​តាំង​ ​សា​រៈ ​មានប្រសាសន៍ថា​ ​ពាក្យ​ថា​បក្ខជន​ ​គឺ​ប្រើ​ក្នុង​ប្រទេស​ប្រកាន់​របប​កុម្មុយនិស្ត​ ​ពោល​គឺ​ស្មើនឹង​ពាក្យ​សមាជិក​របស់​គណបក្ស​ ​ដែល​ប្រើ​ក្នុង​របប​ប្រជាធិបតេយ្យ​ ​។​ ​លោក​បន្ត​ថា​ ​បុគ្គល​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​បក្ខជន​ ​គឺជា​បុគ្គល​ ​ដែល​មាន​គុណសម្បត្តិ​ធំធេង​ណាស់​ ​ពោល​គឺ​កា​អនុវត្ត​ ​គឺ​ត្រូវតែ​ធ្វើតាម​គោលការណ៍​របស់​បក្ស​ ​ស្មោះត្រង់​ជាមួយ​បក្ស​ ​និង​រដ្ឋ​ ​ដូច្នេះ​ព្រះសង្ឃ​ក្តី​ ​គ្រហស្ថ​ក្តី​ ​ដែល​ត្រូវ​បាន​ចូល​ជា​បក្ខជន​ហើយ​នោះ​ ​គឺ​មិន​ហ៊ាន​ធ្វើអ្វី​ ​ដែល​ខុស​ពី​គោលការណ៍​បក្ស​នោះ​ទេ​ ​។​

​លោក​ ​តាំង​ ​សា​រៈ ​«​តែ​កាលណា​ខុស​ ​ពី​បទបញ្ជា​របស់​បក្ស​ ​គឺ​គាត់​មិន​អាច​ធ្វើ​បាន​ ​ប្រសិនបើ​គាត់​ជម្នះ​ធ្វើ​គឺ​ទី​ ​១​ ​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​តំណែង​ ​ទី​ ​២​ ​ទៀត​ ​គឺ​ក្រោយពេល​បាត់បង់​តំណែង​ ​ហើយ​ ​គឺ​វាសនា​របស់​គាត់​ ​គឺ​ជៀស​មិន​ផុត​ទេពី​ជាប់​ពន្ធ​នាគា​ ​។​ ​ចំពោះ​ព្រះសង្ឃ​វិញ​ក៏អញ្ចឹងដែរ​ ​ពេលខ្លះ​យើង​ឃើញ​ថា​ ​វា​ជំ​ទាន់​ជាមួយ​វិ​ន័យ​របស់​ព្រះសង្ឃ​ ​ក៏ប៉ុន្តែ​ក្នុងនាម​លោក​ជា​បក្សជន​ ​គឺ​លោក​ត្រូវតែ​អនុវត្ត​ទៅតាម​គោលការណ៍​របស់​បក្ស​ ​ហើយ​ទោះបី​ខុសវិន័យ​របស់​ព្រះពុទ្ធសាសនា​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ទុក​ក៏ដោយ​ ​ក៏​ត្រូវតែ​ធ្មេចភ្នែក​អនុវត្តន៍​ទៅតាម​គោលការណ៍​របស់​បក្ស​»​ ​។​

​តែ​ទោះជាយ៉ាងណា​ ​បើ​តាម​លោក​ ​តាំង​ ​សា​រៈ ​ប្រសិនបើ​ព្រះសង្ឃ​ ​ឬ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​រូប​ណា​ដែល​រដ្ឋាភិបាល​ ​ឬ​អាជ្ញាធរ​វៀតណាម​ ​តម្រូវ​ឲ្យ​ចូល​ជា​បក្ខជន​ ​ហើយ​មិនព្រម​ចូល​នោះ​គឺ​ ​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​នោះ​ ​អាច​នឹង​ប្រឈម​ជាមួយ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេង​ផង​ដែរ​ ​៕

Leave A Reply

Your email address will not be published.