អាជ្ញាធរ​យួន​គំរាម លោក លីវ នី អំពី​ការប្រើ​គណនេយ្យ Facebook ផ្ទាល់ខ្លួន​

0 225

ដោយ ស៊ឺន ចែងចើន| VOKK

នៅ ថ្ងៃទី ៩ ខែមីនា សប្ដាហ៍ នេះ អាជ្ញាធរ វៀតណាម បានចេញ លិខិត កោះហៅ លោក លីវ នី អតីត ព្រះចៅអធិការ វត្ត សិរី តាសេក ឲ្យ ទៅ មន្ទីរ នគរបាល ឃុំ ដើម្បី សួរចម្លើយ នូវ កិច្ចការ មួយចំនួន ដែល ទាក់ទង នឹង សាមីខ្លួន បន្ទាប់ពី រដ្ឋាភិបាល យួន បាន ដោះលែង លោក ឲ្យ ចេញពី ព ន្ធា ការ កាលពី ឆ្នាំ ២០១៧ កន្លងទៅនេះ ។

លិខិតកោះហៅ លោក លីវ នី ទៅសួរចម្លើយ ។
លិខិតកោះហៅ លោក លីវ នី ទៅសួរចម្លើយ ។

ការសួរចម្លើយ នេះ ធ្វើឡើង ដោយ នគរបាល ខេត្ត ឃ្លាំង ដោយ ពួកគេ បាន ចោទសួរ លោក លីវ នី នូវ បញ្ហា មួយចំនួន ដូចជា ការបញ្ចេញមតិ នៅលើ បណ្ដាញ សង្គម Facebook និង បាន គំរាមថា ពួកគេ នឹង ប្រមូល ភស្តុតាង ទាំងអស់ មក ហើយ ធ្វើ ចំណាត់ការ លោក លីវ នី សារជាថ្មី ម្ដងទៀត ។

លោក លី សឿង ជា អតីត ព្រះសង្ឃ ខ្មែរក្រោម ដែល ធ្លាប់ ត្រូវ រដ្ឋាភិបាល យួន ចាប់ ផ្សឹក ក្នុង ព្រឹត្តិការណ៍ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០០៧ នៅ ខេត្ត ឃ្លាំង សព្វថ្ងៃ នៅ ប្រទេស ហូ ឡង់ ដែលជា អ្នកតាមដាន រឿងនេះ យ៉ាង ជិតដិត បាន ប្រាប់ វិទ្យុ សំឡេង កម្ពុជា ក្រោម ថា នគរបាល ខេត្ត ឃ្លាំង នៃ រដ្ឋាភិបាល យួន មាន គ្មា ៤ នាក់ បាន ចុះមក សាលាឃុំ វិញ ហាយ ធ្វើការ សួរចម្លើយ លោក លីវ នី តាំងពី ៨ ព្រឹក រហូតដល់ ថ្ងៃត្រង់ ។ រដ្ឋាភិបាល យួន បាន គំរាម លោក លីវ នី អំពី ការបញ្ចេញមតិ ផ្សេងៗ តាមរយៈ គណនេយ្យ Facebook ផ្ទាល់ខ្លួន និង ថា ប្រសិនបើ លោក លីវ នី នៅតែ បន្ត ប្រើ Facebook រដ្ឋាភិបាល យួន នឹង ចាត់វិធានការ សារជាថ្មី លើ រូប លោក លីវ នី ។

ការសួរចម្លើយ នេះ ធ្វើឡើង បន្ទាប់ពី មន្ទីរ នគរបាល ខេត្ត ឃ្លាំង (Soc Trang) និង ស្រុក ជ្រោ ញរ (Vinh Chau) បាន ផ្ញើលិខិត កោះហៅ មួយច្បាប់ ចេញ ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៨ ចុះហត្ថលេខា ដោយ លោក ង្វៀង ថា ន់ តៀង (Nguyen Thanh Tien) ជា ប្រធាន មន្ទីរ នគរបាល ខេត្ត ឃ្លាំង កោះ ហៅ លោក លីវ នី (Lieu Ny) មាន លំនៅ អចិន្ត្រៃយ៍ នៅ ភូមិ តាសេក ឃុំ វិញ ហាយ ស្រុក ជ្រោ យញរ ខេត្ត ឃ្លាំង (Ap Tra Set, Xa Vinh Hai, Huyen Vinh Chau, Tinh Soc Trang) ឲ្យ ទៅ សាលា ឃុំ វិញ ហាយ “ ដើម្បី សាកសួរ នូវ ការងារ មួយចំនួន ក្រោយពី បានចេញ ពី ពន្ធនាគារ ” ។

Enter Krogerfeedback Survey and win a $100 Card

ការសួរចម្លើយ ជា មធ្យោបាយ មួយ របស់ រដ្ឋាភិបាល ប ក្ស កុ ម្មុយ និ ស្ត យួន ក្នុងការ គំរាមកំហែង លើ ពលរដ្ឋ ខ្មែរក្រោម រូប ណា ដែល រដ្ឋាភិបាល ចាត់ទុកថា មនុស្ស ដែលមាន គំនិត ផ្ទុយ ពី រដ្ឋាភិបាល ។

លោក លីវ នី កើត នៅ ឆ្នាំ ១៩៨៦ ជា អតីត ចៅអធិការ វត្ត សិរី តាសេក នា ស្រុក ជ្រោ យញ ខេត្ត ឃ្លាំង ។ កាល នៅ ជាស ង្ឃ លោក ត្រូវ រដ្ឋាភិបាល យួន ចាប់ខ្លួន នៅ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ នៅ ព្រំដែន ខេត្ត មាត់ជ្រូក នៃ ដែនដី កម្ពុជា ក្រោម និង ខេត្តតាកែវ នៃ ប្រទេស កម្ពុជា ខណៈដែល លោក កំពុងតែ ភៀស ខ្លួន ទៅ ប្រទេស កម្ពុជា ដើម្បី គេច ពី ការ ធ្វើទុក្ខបុកម្នេញ ពី សំណាក់ រដ្ឋាភិបាល យួន ។ ក្រោយពី ដាក់គុក បាន ៥ ខែ ត្រូវ តុលាការ យួន ខេត្ត ឃ្លាំង ប្រកាស សាលក្រម នៅ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ឲ្យ លោក ជាប់គុក ៤ ឆ្នាំ ។ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ នេះ លោក លីវ នី បាន អាជ្ញាធរ យួន ដោះលែង ចេញពី ពន្ធនាគារ បន្ទាប់ពី លោក ត្រូវ រដ្ឋាភិបាល យួន ចាប់ ផ្សឹក និង ដាក់គុក អស់ រយៈពេល ៤ ឆ្នាំ មក ។

មូលហេតុ ដែល នាំ ឲ្យ រដ្ឋាភិបាល យួន ចាប់ លោក លីវ នី ផ្សឹក និង ដាក់គុក នោះ ដោយសារ កាល នៅ ជា ចៅអធិការ វត្ត លោក ហ៊ាន ការពារ មិន ឲ្យ អាជ្ញាធរ យួន ចាប់ ផ្សឹក លោក ថាច់ ធឿន ជា អតីត គ្រូ ពហូស្សូត វត្ត សិរី តាសេក ព្រោះ លោក ថាច់ ធឿន មិនបាន ប្រព្រឹត្ត ខុស នឹង វិន័យ ដែល អាច ត្រូវ ចាប់ ផ្សឹក ។ ចំណែក លោក ថាច់ ធឿន ដែល ត្រូវ តុលាការ យួន ប្រកាស សាលក្រម ឲ្យ ជាប់គុក ៦ ឆ្នាំ ពីបទ ទាក់ទង ខ្មែរក្រោម នៅក្រៅ ប្រទេស នោះ នៅ មិនទាន់បាន ចេញពី គុក នៅឡើយ ៕

 

Leave A Reply

Your email address will not be published.