នាយករដ្ឋមន្ត្រី នៃ របបអាណានិគមយួន ផ្ញើសារប្រសិទ្ធិពរឆ្នាំថ្មី ដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ខណៈដែលពួកគេគ្មានសិទ្ធិឈប់សម្រាកជាផ្លូវការថ្ងៃបុណ្យប្រពៃណីជាតិរបស់ខ្លួន

0 249

ដោយ ថាច់ ប្រីជា គឿន​

ពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាពិធីបុណ្យប្រចាំឆ្នាំធំមួយ នៅដែនដីកម្ពុជាក្រោម នឹងឈានចូលមកដល់ នៅរយៈពេល ២ សប្តាហ៍ខាងមុខនេះហើយ ។ ក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានរយៈពេលចំនួនបីថ្ងៃនេះ នាយករដ្ឋមន្ត្រី នៃ ប្រទេសវៀតណាម លោក ផាម មិន ជិន (Phạm Minh Chính) បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់ខ្លូន ។

នាយករដ្ឋមន្ត្រីវៀតណាម លោក​ ​ផា​ម​ ​មិន​ ​ជិន​ (​P​h​ạ​m​ ​M​in​h​ C​h​ín​h​) ​។ រូបថត៖ VGP
នាយករដ្ឋមន្ត្រីវៀតណាម លោក​ ​ផា​ម​ ​មិន​ ​ជិន​ (​P​h​ạ​m​ ​M​in​h​ C​h​ín​h​) ​។ រូបថត៖ VGP

នាយករដ្ឋមន្ត្រី​នៃ​របប​អាណានិគម​យួន​ ​បាន​ផ្ញើ​សារ​ជូនពរ​ឆ្នាំ​ថ្មី​ ​ដល់​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​ខ​ណ​:​របប​នេះ​ នៅតែ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​មាន​ថ្ងៃឈប់​សម្រាក​ជា​ផ្លូវ​ ​ការ​ដូច​ជនជាតិ​យួន​ ​និង​ចិន​ ​។​ ​

នៅ​ថ្ងៃ​ទី​ ​២​៤​ ​ខែ​មីនា​ ​នេះ​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ ​ប្រទេស​វៀតណាម​ ​ឬ​ ​របប​អាណានិគម​យួន​ ​លោក​ ​ផា​ម​ ​មិន​ ​ជិន​ (​P​h​ạ​m​ ​M​in​h​ C​h​ín​h​) ​បាន​ចេញ​លិខិត​ជា​សាធារណៈ​ ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ ​ប្រសិទ្ធិពរ​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​. ​ស​. ​២​៥​៦​៦​ ​គ​. ​ស​. ​២​០​២​២​ ​ដល់​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ស្រប​ ​ពេល​ដែល​បុណ្យចូលឆ្នាំ​ខ្មែរ​ ​នឹង​ឈាន​ចូល​មកដល់​នៅ​ថ្ងៃ​ទី​ ​១​៣​, ​១​៤​, ​១​៥​ ​និង​ ​១​៦​ ​ខែ​មេសា​ ​ខាងមុខនេះ​ ​។​ ​

នៅ​ក្នុង​សារ​ប្រសិទ្ធិពរ​នេះ​ ​លោក​ ​ផា​ម​ ​មិន​ ជិ​ញ​ ​តំណាង​រដ្ឋា​ភិ ​បាល​វៀតណាម​ ​ដែល​ធ្វើអាណានិគម​លើ​ខ្មែរក្រោម​នោះ​ ​បាន​ ​ប្រសិទ្ធិពរ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​គ្រប់រូប​ ​ឆ្នាំ​ថ្មី​ ​មានសំណាង​ ​និង​សុខ​ ​ភាព​ល្អ​ ​ធ្វើស្រែ​ចម្ការ​បាន​ទទួល​ភោគផល​ ​សម្បួរ​ណ៍​សប្បាយ​ ​និង​សុភមង្គល​ ​។​ ​ក្រៅពី​នេះ​ ​លោក​នាយករដ្ឋមន្ត្រី​យួន​រូប​នេះ​ ​ក៏​ ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ប្រុងប្រយ័ត្ន​ឆ្លង​ ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ផង​ដែរ​ ​។​ ​

ទោះបី​ ​ផ្ញើ​សារ​ប្រសិទ្ធិពរ​ឆ្នាំ​ថ្មី​ដល់​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​យ៉ាងនេះ​ក្ដី​ ​តែ​រដ្ឋាភិបាល​អាណានិគម​យួន​ ​នៅតែ​មិន​អនុញ្ញាត​ឲ្យ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ឈប់​សម្រាក​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃបុណ្យ​ចូល​ ​ឆ្នាំ​ថ្មី​របស់​ខ្មែរក្រោម​ឡើយ​ ​ខ​ណ​:​ដែល​ពលរដ្ឋ​ខ្មែរក្រោម​បាន​នាំគ្នា​ ​ផ្ដិតមេដៃ​នៅ​ញាត្តិ​ផ្ញើ​ទៅ​រដ្ឋសភា​វៀតណាម​ជាច្រើនលើក​ ​ដើម្បី​ ​ស្នើ​រដ្ឋាភិបាល​វៀតណាម​ ​អនុម័ត​ច្បាប់​ឲ្យ​មាន​ថ្ងៃឈប់​សម្រាក​ទូទាំង​ ​ដែនដី​កម្ពុជាក្រោម​ ​នៅ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​របស់​ខ្មែរក្រោម​រយ​: ​ពេល​ ​៣​ ​ថ្ងៃ​ ​។​

​របប​អាណានិគម​យួន​តែងតែ​ឃោសនា​ថា​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​មាន​ ​៣​ ​ជនជាតិ​ធំ​ ​គឺ​ ​ខ្មែរក្រោម​ ​យួន​ ​និង​ ​ចិន​ (​Khmer​ ​Kin​h​ ​H​o​a​) ​មាន​សិទ្ធិ​ស្មើភាព​គ្នា​ ​តែ​ផ្ទុយទៅវិញ​ ​ការឃោសនា​នេះ​ ​ត្រូវ​បាន​ពល​ ​រដ្ឋ​ខ្មែរក្រោម​ ​មើលឃើញ​ថា​ ​ជា​ការ​បោកបញ្ឆោត​តែប៉ុណ្ណោះ​ ​ដោយ​ ​របប​អាណានិគម​យួន​លើក​តម្កើង​តែ​ជនជាតិ​យួន​ ​និង​រើសអើង​ ​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក​ ​ដូចជា​ ​បុណ្យចូលឆ្នាំ​របស់​ ​យួន​ ​ដែល​ភាសា​យួន​ហៅថា​ “​តែ​ត​” (​T​e​t​) ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ ​ឲ្យ​ជនជាតិ​យួន​ ​និង​ចិន​ ​បាន​ឈប់​សម្រាក​ដល់ទៅ​កន្លះ​ខែ​ ​តែ​ស​ម្រា​ប​ ​ខ្មែរក្រោម​វិញ​ ​គ្មាន​សូម្បីតែ​មួយថ្ងៃ​ ​។​ ​

​មួយវិញទៀត​ ​ថា​យួន​ចុះ​ជា​ជាតិសាសន៍​ដទៃ​ ​តែ​សម្រាប់​ព្រះមហាក្សត្រ​ ​នាយក​ដ្ឋ​មន្ត្រី​ ​និង​មេ​គណបក្ស​នយោបាយ​ជាដើម​ ​នៅ​ក្នុង​ប្រទេស​ ​កម្ពុជា​វិញ​ ​ដែល​ជា​ជាតិសាសន៍​ខ្មែរ​តែមួយ​ ​ដូចជា​ ​មិនដែល​បានឃើញ​ ​មាន​នរណា​ផ្ញើ​សារ​ជា​ផ្លូវការ​ប្រសិទ្ធិពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរក្រោម​សោះ​ ​ឬ​គ្រាន់តែ​រំឭក​ឈ្មោះ​ “​ខ្មែរក្រោម​” ​ឬ​ “​ខ្មែរ​កម្ពុជាក្រោម​” ​ក្នុង​ពេល​ផ្ញើ​សារ​ប្រសិទ្ធិពរ​ដល់​ពលរដ្ឋ​ខ្មែរ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក៏​គ្មាន​ផង​ ​៕

Leave A Reply

Your email address will not be published.