តុលាការ​វៀតណាម​ដោះលែង​អ្នក​ប្រឆាំងនឹង​រដ្ឋាភិបាល​

0 216

​ជា​រឿង​ដ៏​កម្រ កាលពី​ថ្ងៃ​សុក្រ​ទី ១៦ ខែសីហា ២០១៣ តុលាការ​វៀតណាម​បា​នស​ម្រ​ច​ដោះលែង​និស្សិត​ស្រី​ម្នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចោទប្រកាន់ថា បានធ្វើ​សកម្មភាព​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល ។

ការសម្រេចចិត្ត​របស់​សាលាឧទ្ធរណ៍​វៀតណាម បានធ្វើ​ឲ្យ​អង្គការ​ការពារ​សិទ្ធិមនុស្ស​មានការ​ភ្ញាក់ផ្អើល ប៉ុន្តែ អបអរ​ស្វាគមន៍ ។

និស្សិត ង្វៀង ភឿង ហ្វៀង (Nguyễn Phương Uyên) អាយុ ២១ ឆ្នាំ និង លោក ឌិន ង្វៀង ខា (Đinh Nguyên Kha) អាយុ ២៥ ឆ្នាំ នៅក្នុងតុលាការដំបូងខេត្តឡូងអាង កាលពី ១៦ ខែឧសភា ឆ្នាំ ២០១៣។ និស្សិតស្រី ង្វៀង ភឿង ហ្វៀង ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក ៦ ឆ្នាំ ។ ចំណែក លោក ឌិន ង្វៀង ខា ត្រូវបានតុលាការកាត់ទោស ៨ ឆ្នាំ ។
និស្សិត ង្វៀង ភឿង ហ្វៀង (Nguyễn Phương Uyên) អាយុ ២១ ឆ្នាំ និង លោក ឌិន ង្វៀង ខា (Đinh Nguyên Kha) អាយុ ២៥ ឆ្នាំ នៅក្នុងតុលាការដំបូងខេត្តឡូងអាង កាលពី ១៦ ខែឧសភា ឆ្នាំ ២០១៣។ និស្សិតស្រី ង្វៀង ភឿង ហ្វៀង ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក ៦ ឆ្នាំ ។ ចំណែក លោក ឌិន ង្វៀង ខា ត្រូវបានតុលាការកាត់ទោស ៨ ឆ្នាំ ។

​​ង្វៀន ភៀ​ង ហ្វៀ​ង (Nguyễn Phương Uyên) និស្សិត​នៅ​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​ក​សិ​ចំណីអាហារ ត្រូវបាន​តុលាការ​ដំបូង​កាត់ទោស កាលពី​ខែឧសភា ឲ្យ​ជាប់គុក ៦ ឆ្នាំ ពីបទ​បាន​ចែកចាយ​ខិត​បណ្ណ​ឃោសនា សម្អុយ​ឈ្មោះ​រដ្ឋាភិបាល និង​បាន​ញុះញង់​ឲ្យ​គេ​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​របប​កុ​ម្មុយ​និ​ស្ត ។​

​ប៉ុន្តែ វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​សុក្រ ទី ១៦ ខែឧសភា រដ្ឋអាជ្ញា​មិនបាន​តម្កល់​ការចោទប្រកាន់ ហើយ​នៅ​ស្ងៀម​មិន​តវ៉ា​ឲ្យ​ដាក់ទោស​អ្វី​ទាំងអស់ ។ នៅ​ទីបំផុត តុលាការ​សម្រេច​ដោះលែង​និស្សិត ភឿង ហ្វៀ​ង ប៉ុន្តែ សម្រេច​ព្យួរទោស ។ តាម​មាត្រា​ទី ៨៨ នៃ​ច្បាប់ព្រហ្មទណ្ឌ​វៀតណាម ការឃោសនា​ប្រឆាំង​របប​កុ​ម្មុយ​និ​ស្ត​ត្រូវ​ចាត់ទុកជា​បទឧក្រិដ្ឋ ហើយ​អ្នកប្រព្រឹត្ត​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់គុក ២០ ឆ្នាំ ។​

​បើតាម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​បាន​ចូលរួម នៅក្នុង​សវនាការ​ក្នុង​ខេត្ត​ឡុង​អាង (Long An) ក្បែរ​ទីក្រុង​ព្រៃនគរ ឬ ទីក្រុង​ហូជីមិញ (Ho Chi Minh ) នៃ​អតីត​ដែនកម្ពុជា​ក្រោម កញ្ញា ភឿង ហ្វៀ​ង បាន​បដិសេធ​មិនត្រូវ​ការ​ជំនួយ​ពី​មេធាវី ដោយ​នាង បាន​ឡើង​និយាយ​ការពារ​ខ្លួន​ដែលថា ការ​ប្រឆាំងនឹង​បក្សកុម្មុយនិស្ត មិនមែន​មានន័យថា ប្រឆាំងនឹង​ប្រទេសជាតិ និង​ប្រជាជន​វៀតណាម​ទេ ។​

​ការសម្រេច​របស់​តុលាការ​ដោះលែង​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល គឺជា​រឿង​កម្រ​នៅ​វៀតណាម ជាទី​ដែល​ការ ពិភាក្សា​ពី​រឿង​នយោបាយ​ត្រូវបាន​ហាមឃាត់ ។ ចាប់តាំងពី​ដើមឆ្នាំ ២០១៣ នេះ មាន​សកម្មជន ៤៦ នាក់ ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់ពន្ធនាគារ​ពីបទ​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​រដ្ឋាភិបាល ។ រហូតមក រដ្ឋាភិបាល កម្រ​នឹង​ដោះលែង​សកម្មជន បើទោះបីជា​ពួកគេ​បានធ្វើការ​ប្តឹងផ្តល់​ទៅ សាលាឧទ្ធរណ៍​ទៅហើយ​ក្តី ។​

យ៉ាងណាក៏ដោយ ការសម្រេច​របស់​តុលាការ កាលពី​ថ្ងៃ​សុក្រ បានធ្វើ​ឲ្យ​សកម្មជន និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​អបអរ​ស្វាគមន៍ ។ តាម​លោក Phil Robertson រដ្ឋាភិបាល​វៀតណាម​បាន​លូកដៃ​ចូលក្នុង​សំណុំរឿង​ដែល​បាន​បង្ក​ឲ្យ​មាន​ការមិនសប្បាយចិត្ត និង​ការរិះគន់​ជាច្រើន នៅតាម​បណ្តាញ​សង្គម​ក្នុង​អ៊ី​ន​ធើ​ណិ​ត ។ មួយវិញទៀត ការសម្រេច​ដោះលែង​និស្សិត​ស្រី ង្វៀង ភឿង ហ្វៀ​ង អាចជា​ការធ្វើសម្បទាន​របស់​រដ្ឋាភិបាល​វៀត​ណា​ម ដែល​បាន​បន្ទន់​ជំហរ បន្ទាប់ពី​មានការ​រិះគន់​ខ្លាំងៗ​របស់​អាមេរិក និង​សហភាព​អឺរ៉ុប ទៅលើ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម ៕​

Leave A Reply

Your email address will not be published.