រដ្ឋាភិបាល​វៀតណាម​ បាន​ចាប់ខ្លួន​អ្នកទោស​មនសិការ​ក្នុង​អត្រា​ខ្ពស់​

0 324

ដោយ យាង សុ​ធារិ​ន្ទ

នៅក្នុង​ឆ្នាំ ២០២០​ លោកអ្នក​ជាទី​មេត្រី !មន្រ្តី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​អង្គការ​ការពារ​សិទ្ធិ មនុស្ស​អន្តរជាតិ​មួយ​ដែល​បាន​រក​ឃើញថា អាជ្ញាធរ​កុម្មុយនិស្ត​វៀតណាម​បាន​ធ្វើទុក្ខ​បុក ម្នេញ​ខ្លំា​ងទៅលើ​ការ​បញ្ចេញមតិ​នៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​របស់​សកម្មជន​ការពារ​សិទ្ធិ មនុស្ស​និង​បាន​ចាប់ខ្លួន​អ្នកទោស​មនសិការ​ក្នុង​អត្រា​ខ្ពស់​នៅក្នុង​ឆ្នាំ ២០២០ ។ មន្រ្តី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ថា ការ​រក​ឃើញ​នេះ បាន​ស្តែង​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ការ រំលោភបំពាន​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ដែល​ប្រព្រឹត្ត​ដោយ អាជ្ញាធរ​វៀតណាម​មក​លើ​ពលរដ្ឋ ក្នុង​នោះ​សកម្មជន​ការពារ​សិទ្ធិ​ខ្មែរក្រោម​ក៏បាន​ក្លាយជា​ជន រងគ្រោះ​នៃ​ការ​បង្រ្កាប​ដោយ​អយុត្តិធម៌​នេះ​ផង​ដែរ ។

​រូបគំនូរ​ប៉ូលិ​សវៀ​តណាម​ យកដៃទាំងពីរ​ខ្ទប់មាត់​បុរស​ម្នាក់ ​ដែល​កំពុង​អង្គុយ​ប្រើប្រាស់​បណ្តាញ​សង្គម ។ រូបៈ Amnesty International
​រូបគំនូរ​ប៉ូលិ​សវៀ​តណាម​ យកដៃទាំងពីរ​ខ្ទប់មាត់​បុរស​ម្នាក់ ​ដែល​កំពុង​អង្គុយ​ប្រើប្រាស់​បណ្តាញ​សង្គម ។ រូបៈ Amnesty International

«អនុញ្ញាតិ​ឱ្យ​យើង​ដកដង្ហើម» នេះ​គឺជា​ចំណងជើង​ដែល​អង្គការលើ​កលែងទោស​អន្តរជាតិ បាន​ដាក់លើ​របាយការណ៍​របស់​ខ្លួន​ដើម្បី​លាតត្រដាង​ពី​ការ​រឹតត្បិត​ជា​ប្រព័ន្ធ​របស់​រដ្ឋាភិបាល វៀតណាម​ទៅលើ​អ្នក​បញ្ចេញមតិ​នៅ​លើ​បណ្តាញ​សង្គម​នៅក្នុង​ប្រទេស​កុម្មុយនីស្ត​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​មួយ​នេះ ។

របាយការណ៍ «អនុញ្ញាតិ​ឱ្យ​យើង​ដកដង្ហើម» ដោយមាន​រូបគំនូរ​ប៉ូលិ​សវៀ​តណាម​យកដៃ ទាំងពីរ​ខ្ទប់មាត់​បុរស​ម្នាក់​ដែល​កំពុង​អង្គុយ​ប្រើប្រាស់​បណ្តាញ​សង្គម បង្ហាញថា នៅក្នុង ប្រទេស​វៀតណាម ការ​រឹតត្បិត​លើ​មាតិកា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​មានការ​កើន ឡើង​ជិត ១ ពាន់​ភាគរយ​នៅក្នុង​ឆមាស​ទី១ នៃ​ឆ្នាំ ២០២០ ។ ការ​កត់សម្គាល់​ជាពិសេស​នោះ គឺ​មាន​អ្នកទោស​មនសិការ​រហូត​ទៅដល់ ១៧០ នាក់​ត្រូវ​បាន​ចាប់ខ្លួន ដែល​ជា​ចំនួន​ឬអត្រា ដ៏​ខ្ពស់​បំផុត​មិនធ្លាប់​មាននៅ​ក្នុង​កំណត់ត្រា​របស់​អង្គការលើ​កលែងទោស​អន្តរ​ជា​តិ​នៅ​វៀ​តណាម ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ដដែល​នេះ រក​ឃើញ​ដែរ​ថា មាន​អ្នកទោស​មនសិការ នៅ​វៀតណាម​ចំនួន ៧៨ ភាគរយ ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ដោយសារ​ហេតុ ផល​តែមួយគត់ គឺ​ការ​បញ្ចេញមតិ​នៅ​លើ​បណ្តាញ​សង្គម ។

របាយការណ៍​នេះ ​ធ្វើឡើង​តាមរយៈ​ការ​សម្ភាស​សកម្មជន​សង្គម​និង​សកម្មជន​សិទ្ធិមនុស្ស​វៀតណាម​ចំនួន ៣១ នាក់​នៅក្នុង​ប្រទេស​នេះ​ដែល​រួមមាន​អតីត​អ្នកទោស​មនសិការ​និង​គ្រួសារ របស់​ពួក​គេ អ្នកច្បាប់ អ្នកសារព័ត៌មាន និង​អ្នក​សរសេរ​អត្ថបទ ។ របាយការណ៍ បាន​ស្រង់ សំដី​អ្នកការពារ​សិទ្ធិមនុស្ស​ម្នាក់​ដែល​និយាយ​ថា «តើ​ឱ្យ​យើង​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស​យ៉ាងម៉េច បាន​នៅពេល​សំឡេង​របស់​ពួក​យើង​ត្រូវ​បាន​បំបិទ​នោះ» ? ។

របាយការណ៍​ក៏បាន​ចោទប្រកាន់​ក្រុមហ៊ុន​ហ្វេសប៊ុក​និង​យូ​ធូប ដែល​ជា​បណ្តាញ​សង្គម​ពេញ និយម​ប្រើប្រាស់​នៅក្នុង​ប្រទេស​វៀតណាម ថា​បាន​ឱនក្បាល​នៅចំពោះមុខ​រដ្ឋា​ភិ​បាល​វៀ​ត ណាម​និង​បាន​ធ្វើតាម​ការ​ចង់បាន​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​នេះ​ក្នុង​ការ​រឹតត្បិត​ការ​បញ្ចេញ មតិ​នៅ​លើ​បណ្តាញ​សង្គម ។

របាយការណ៍​បាន​ស្រង់​សម្តី​សកម្មជន​ការពារ​សិទ្ធិមនុស្ស​វៀតណាម​ម្នាក់​ដែល​បាន​ស្នើ​ឱ្យ​ក្រុម ហ៊ុន​ហ្វេសប៊ុក​បញ្ឈប់​ការ​រឹតត្បិត​ទៅលើ​មាតិកា​ពាក់ព័ន្ធ​នឹងន​យោ​បាយ​ដែល​លោក​ថា​ជា​សិទ្ធិ មូលដ្ឋាន​របស់​ប្រជាជន ។ ក្នុង​ពេល​ជាមួយគ្នា អ្នកការពារ​សិទ្ធិមនុស្ស និង​ជា​អ្នកប្រើ​ប្រាស់ បណ្តាញ​សង្គម​យូ​ធូប​ម្នាក់​បាន​និយាយ​វាយប្រហារ​ថា យូ​ធូប​កំពុងតែ​រារាំង​ពលរដ្ឋ​មិន​ឱ្យ និយាយ​ការពិត បើ​ទោះជា​ពលរដ្ឋ​និយាយ​តែ​ការពិត​ក្តី ។ ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ មនុស្ស​គ្រប់រូប​នៅក្នុង​សង្គម ក្នុង​នោះ​រួម​ទាំង​ជនរងគ្រោះ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ផង​ដែរ ។

អង្គការលើ​កលែងទោស​អន្តរជាតិ កត់សម្គាល់​ថា សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ត្រូវ​បាន​ធានា ដោយ​រដ្ឋធម្មនុញ្ញ​វៀតណាម និង​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិពល​រដ្ឋ​និង​សិទ្ធិ​នយោបាយ ដែល​ប្រទេស​វៀតណាម​ក៏​ជារ​ដ្ឋ​ហត្ថលេខី ។ ចំណែក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ ប្រជាជាតិ​ក៏បាន​បញ្ជាក់​អំពី​ការ​ការពារ​សេរីភាព​នេះ​ទាំង​នៅ​ខាងក្រៅ​និង​នៅ​លើ​បណ្តាញ សង្គម ប៉ុន្តែ​អង្គការ​នេះ​ថា រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​បាន​បង្កើត​ច្បាប់​ដែល​អនុញ្ញាតិ​ឱ្យ អាជ្ញាធរ​គាបសង្កត់​ទៅលើ​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​នៅ​លើ​បណ្តាញ​សង្គម ។

An internet user browses through a Vietnamese government’s Facebook page in Hanoi, Vietnam in a file photo. Reuters
An internet user browses through a Vietnamese government’s Facebook page in Hanoi, Vietnam in a file photo. Reuters

របាយការណ៍​លើកឡើង​ថា អ្នក​សរសេរ​ប្លុក អ្នកការពារ​សិទ្ធិមនុស្ស និង​សកម្មជន​សង្គម​ដទៃ ទៀត ដែល​បញ្ចេញមតិ​នៅ​លើ​បណ្តាញ​សង្គម​ក្នុង​ប្រទេស​វៀតណាម មិន​ត្រឹមតែ​ប្រឈម​ទៅ នឹង​ការ​គំរាមកំហែង​ចាប់ខ្លួន​យ៉ាង​ទាន់ហន់​តាមអំពើចិត្ត​និង​ការ​កាត់ទោស​នោះ​ទេ ពួក​គេ​ក៏ ទទួលរង​នូវ​ការ​ការវាយប្រហារ​លើ​រូបរាងកាយ​យ៉ាង​ឃោរឃៅ ការ​តាម​ឃ្លាំមើល ការ​សម្លុត បំភ័យ គំរាមកំហែង និង​ការ​យាយី​ទៅលើ​សមាជិក​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ​ពីសំណាក់ ភ្នាក់ងារ និង​អ្នកគាំទ្រ​អាជ្ញាធរ ឬបក្ស​កុម្មុយនិស្ត​វៀតណាម តែ​ជាទូទៅ​គឺ​ពីសំណាក់​ជន​មិន ស្គាល់​មុខ​ដែល​ស្លៀកពាក់​ស៊ីវិល ។

សកម្មជន​ការពារ​សិទ្ធិមនុស្ស​ខ្លះ​បាន​រៀបរាប់​ប្រាប់​ថា ពួក​គេ​ត្រូវ​បាន​នន​គរ​បាល​វៀតណាម វាយដំច្រំធាក់​យ៉ាងធ្ងន់ធ្ងរ​នៅពេល​ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​នៅកន្លែង​នគរបាល ។ អ្នកខ្លះ​ថា បាន​ទទួលរង​នូវ​ការ​វាយឆ្មក់​ដោយក្រុម​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​រហូតដល់​ពេលខ្លះ សន្លប់​បាត់​បង់​សា្ម​រតី​ក៏​មាន ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​វៀតណាម​ណាម​កជួយ​ធ្វើអន្តរាគមន៍​ឡើយ ។ ការវាយប្រហារ​ទាំងនេះ​បាន​បណ្តាល​អោយ​អ្នកខ្លះ​រង​របួស​ធ្ងន់ធ្ងរ រហូតដល់​បាក់ឆ្អឹង​ជំ​នី បាក់ឆ្អឹង​ដងកាំបិត និង​បាក់ដៃ​ក៏​មាន ។

បើ​ទោះជា​អង្គការលើ​កលែងទោស​អន្តរជាតិ​មិនបាន​សម្ភាស​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម ឬ សកម្មជន​ជន​សង្គម​ក្រៅតែ​ពី​ជនជាតិ​វៀតណាម​ក្តី ប៉ុន្តែ​ការ​រក​ឃើញ​របស់ អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ឆ្លុះបញ្ចាំង​ទៅ​នឹង​ការពិត​ដែល​ពលរដ្ឋ​នៅក្នុង​ប្រទេស វៀតណាម​កំពុង​ទទួលរង​នូវ​ការ​ធ្វើទុក្ខ​បុកម្នេញ ឬការ​យាយី ពីសំណាក់​អាជ្ញាធរ​កុម្មុយនិស្ត វៀតណាម ។

ជាក់ស្តែង នៅក្នុង​ឆ្នាំ ២០២០ មាន​យុវជន​ខ្មែរក្រោម​ដែល​ជាសកម្ម​ជន​សង្គម​មួយចំនួន​ត្រូវ បាន​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះត្រពាំង និង​ខេត្ត​ឃ្លាំង បាន​កោះហៅ​ចោទសួរ បំភិតបំភ័យ ដាក់​ពិន័យ ដកហូត​ទូរស័ព្ទ​ដៃ និង​លិខិតឆ្លងដែន និង បាន​គំរាមកំហែង​ចាប់​ដាក់គុក ដោយសារតែ​ការប្រើ​ប្រាស់​បណ្តាញ​សង្គម​ដើម្បី​សម្តែង​មតិ ផ្សព្វផ្សាយ និង​ចែ​ករម្លែ​កព័ត៌មាន​អំពី​បញ្ហា​របស់​ខ្មែរក្រោម ឬ រិះគន់​អាជ្ញាធរ​និង​រដ្ឋាភិបាល​វៀតណាម ។

សកម្មជន​សង្គម​ខ្មែរក្រោម​ទាំងនោះ​រួមមាន ព្រះតេជព្រះគុណ សឺន ទី លោក យឿង ខាយ លោក ថាច់ កឿង លោក ថាច់ ថុង លោក ឡឹម ណា​រិទ្ធ លោក យ៉ា​ញ់ មិញ​ក្វាង និង​លោក តោ ហ្វាង​ចឿង ។

ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម លោក ទៀ ថេន ចាត់ទុក​ការ​រក​ឃើញ​នៅក្នុង​របាយការណ៍ របស់​អង្គការលើ​កលែងទោស​អន្តរជាតិ​ថា​ជា​ការពិត ។

លោក​ថ្លែង​ថា ៖ «ជា​រួម​យើង​មើលឃើញ​នៅក្នុង​របាយការណ៍​គឺថា​បូកសរុប​នូវ​វិសាលភាព​រួម ទាំងស្រុង​នៅក្នុង​ប្រទេស​វៀតណាម​ទាំងមូល​តែម្តង ។ តែ​ចំពោះ​យើង​ដែ​លើ​យើង​ធ្វើការ​អង្កេត ដោយ​ផ្ទាល់​ដាច់ដោយឡែក​ទៅលើ​ប្រជាជាតិ​ខ្មែរក្រោម​យើង​ដែល​ជា​ជនជាតិ​ដើម ម្ចាស់​ទឹក ម្ចាស់ដី តកេរ​ពី​ដូនតា​របស់​ខ្លួន នៅតែ​ទទួលរង​ការគាបសង្កត់​ដដែល ។ មានការ​រំលោភបំពាន ទៅលើ​ផ្នែក​ចែកចាយ​ព័ត៌មាន ហើយ​រដ្ឋាភិបាល​មិនព្រម​អនុញ្ញាតិ មិនព្រម​បើកទូលាយ​ឱ្យ យុវជន​ខ្មែរក្រោម​ទាំងអស់ បាន​សិក្សា​ឱ្យ​បាន​ទូលំទូលាយ ក្នុងចំណោម​ប្រជា​សាស្រ្ត​របស់​គេ»

កម្ពុជាក្រោម​មានផ្ទៃ​ដី​ប្រមាណ ៦៧.៧០០ គីឡូម៉ែត្រ​ក្រឡា ចែកចេញជា ២១ ខេត្ត​-ក្រុង មាន​ពលរដ្ឋខ្មែរ​ក្រោម​មិន​តិច​ជាង ៧ លាន​នាក់ មាន​វត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរ​ចំនួន ៤៦១ និង​មាន​ព្រះសង្ឃ​ខ្មែរក្រោម​មិន​តិច​ជាង ១ ម៉ឺន​អង្គ​នោះ​ទេ បើ​គិត​ត្រឹម​ឆ្នាំ ២០១៤ ។

លោក ទៀ ថេន ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិមនុស្ស​ខ្មែរក្រោម​ដែល​ជា​ជន ជាតិ​ដើម​នៅ​លើទឹក​ដី​កំណើត​ដូនតា​របស់​ខ្លួន​ក្នុងនាម​វៀតណាម​គឺជា​ប្រទេស​ហត្ថលេខី​នៃ សេចក្តី​ប្រកាស​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ។

លោក ទៀ ថេន បន្ថែម​ថា ៖ «ទឡ្ហីកម្ម​ជាក់ស្តែង​យើង​មើលឃើញ​រដ្ឋាភិបាល​វៀតណាម​បាន បន្ត​រំលោភ​នូវ​មាត្រា​ជាច្រើន​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ស្តីអំពី​សិទ្ធិ​របស់​ជនជាតិ​ដើម ។ យើង មើលឃើញ​ថា​រដ្ឋាភិបាល​មិនទាន់​មាន​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​បង្ហាញ​ឱ្យ​ខ្មែរក្រោម​បានឃើញ​ថា រដ្ឋាភិបាល​កំពុងតែ​លើកតម្កើង​នូវ​ជនជាតិ​ដើម​ខ្មែរក្រោម​ឱ្យ​មាន​លក្ខណៈ​ពិសេស​នៅឡើយ ។ នៅក្នុង​មាត្រា​ទាំងឡាយ​មាន​ចែង​ច្បាស់​ថា ជនជាតិ​ដើម​ទាំងឡាយ​មាន​សិទ្ធិ​បង្កើត​នូវ​សារព័ត៌ មាន​ផ្ទាល់ខ្លួន​ជា​ភាសា​កំណើត​របស់​គេ ហើយ​គេ​មាន​សិទ្ធិ​ចូលរួម​នូវ​គ្រប់​សកម្មភាព​ទាំងអស់ នៅក្នុង​ការ​ថែរក្សា​វប្បធម៌​របស់​គេ ។ គេ​ណែនាំ​ទៀត​ថា រដ្ឋាភិបាល​ទាំងអស់​នៅ​លើ​ពិភពលោក ត្រូវតែ​ចាត់វិធានការ​ឱ្យ​មានប្រសិទ្ធភាព​ដើម្បី​ឱ្យ​ប្រាកដ​ថា រួម​ទាំង​សារព័ត៌មាន រួម​ទាំង​ភាសា ជាតិ​របស់​គេ​ត្រូវ​បាន​លើកតម្កើង ហើយ​ឱ្យ​មាន​លក្ខណៈ​ប្លែក សម្គាល់ថា​នោះ​ជាវ​ប្ប​ធម៌​របស់ ជនជាតិ​ដើម ។ ក៏ប៉ុន្តែ​ការ​ចែ​ករម្លែ​កនូវ​ប្រវត្តិ​សាស្រ្ត ឥលូវ​មាន​រហូត​ទៅដល់​ហាមប្រាម​មិន​ឱ្យ យើង​ផ្សព្វផ្សាយ​ប្រវត្តិ​សាស្រ្ត ហៅ​យុវជន​យើង​មួយចំនួន​ទៅ​ធ្វើការ​សម្លុត​គំរាមកំហែង ។ ទាំង អស់នេះ​សុទ្ធតែ​ជា​ការរំលោភ​បំពាន​ទៅលើ​សិទ្ធិ​ស្របច្បាប់​របស់​ខ្មែរក្រោម»

អង្គការលើ​កលែងទោស​អន្តរជាតិ សង្កត់ធ្ងន់​ថា​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​នៃ សិទ្ធិ​សេរីភាព​ក្នុង​ការ បញ្ចេញមតិ​តាម​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​វៀតណាម​ទាមទារ​ឱ្យ​មាន វិធានការ​ដោះស្រាយ ជាបន្ទាន់ ។

អាជ្ញាធរ​វៀតណាម​ត្រូវតែ​ធានា​ឱ្យ​មាន​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​អ្នកការពារ សិទ្ធិមនុស្ស​និង​អ្នក​ដែល​ចូលរួម​អនុវត្ត​ដោយសន្តិវិធី​នៃ​សិទ្ធិមនុស្ស​របស់​ពួក​គេ ។ ត្រូវការ​ពារ អ្នកការពារ​សិទ្ធិមនុស្ស​និង​សកម្មជន​ដទៃទៀត​ដែល​បញ្ចេញមតិ​លើ​អ៊ីនធឺណិត​ពី​ការ​វាយ ប្រហារ​លើ​រូបរាងកាយ ពី​ការ​គំរាមកំហែង និង​ការរំលោភ​បំពាន​ផ្សេង​ៗ ។ លើស​ពីនេះ​ទៀត អាជ្ញាធរ​ក៏​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ប្រកបដោយ​ឯករាជ្យ តម្លាភាព និង​ប្រសិទ្ធិភាព លើ​រាល់​ការចោទប្រកាន់​នៃ​ការរំលោភ​បំពាន​ទាំងនេះ​ហើយ​នាំ​អ្នក​ដែល​ទទួលខុសត្រូវ ទៅ​ផ្តន្ទា​ទោស​តាមច្បាប់ ៕

Leave A Reply

Your email address will not be published.