ប្រមុខរដ្ឋ​វៀតណាម​បំពេញ​ទស្ស​កិច្ច​នៅ Washington រង​ប្រតិកម្ម​អំពី​បញ្ហា​សិទ្ធិមនុស្ស​

0 272

​ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ

(WASHINGTON —​សារព័ត៌មាន ព្រៃ​គរ​) ប្រមុខរដ្ឋ​វៀតណាម ត្រឿ​ង តឹង សាង (Trương Tấn Sang) ត្រូវបាន​ប្រ​ធានា​ធិ​តី បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) ធ្វើ​បដិសណ្ឋារកិច្ច​នៅ​សេត​វិមាន នៅ​ថ្ងៃ          ព្រហស្បតិ៍ ទី ២៥ ខែកក្កដា នេះ ។ នេះ​ជា​ដំណើរ​ទស្ស​កិច្ច​នៅ​សហរដ្ឋអាមេរិក ជា​លើកដំបូង​របស់ លោក ត្រឿ​ង តឹង សាង ក្នុងនាម​ជា​ប្រមុខរដ្ឋ ក្រោយពី​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ របស់​អតីត ប្រធាន​រដ្ឋ​វៀតណាម ង្វៀង ម៉ិ​ន ត្រៀត (Nguyễn Minh Triết) កាលពី​ឆ្នាំ ២០០៧ ។

លោក ត្រឿង តឹង សាង (ឆ្វេង) ប្រធានរដ្ឋវៀតណាម និង លោក បារ៉ាក់ អូបាម៉ា  ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើសន្និសីទកាសែត នៅសេតវិមាន នាទីក្រុង Washington ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៣ ។
លោក ត្រឿង តឹង សាង (ឆ្វេង) ប្រធានរដ្ឋវៀតណាម និង លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើសន្និសីទកាសែត នៅសេតវិមាន នាទីក្រុង Washington ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៣ ។

ប្រមុខរដ្ឋ​វៀតណាម​បំពេញ​ទស្ស​កិច្ច​នៅ Washington រង​ប្រតិកម្ម​អំពី​បញ្ហា​សិទ្ធិមនុស្ស​

​កិច្ចប្រជុំ​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​នេះ ចាប់ពី​ម៉ោង ១០ ព្រឹក (​ម៉ោង​នៅ​រដ្ឋធានី Washington) ។ នៅពេល​ព្រឹក​ព្រលឹម ពលរដ្ឋ​អាមេរិក​កំណើត​វៀតណាម​ជាង​មួយ​ពាន់​នាក់ បានធ្វើ​ដំណើរ​មកពីរ​ដ្ឋ នានា​ទូទាំង​ទឹកដី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា  ជួបជុំគ្នា​នៅ​ជិត​សេត​វិមាន ដើម្បី​ថ្កោលទោស ការរំលោភ​សិទ្ធិមនុស្ស​របស់​រដ្ឋការ​ក្រុង​ហាណូយ និង សំណូមពរ​ដល់​លោក បា​រ៉ា​ក អូ​បា​ម៉ា លើក យក​បញ្ហា​សិទ្ធិមនុស្ស​ជាសំខាន់ មក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​នេះ ព្រមទាំង​ធ្វើ​ឲ្យ​មានការ​យកចិត្ត​ទុក ដាក់​ពី​សហគមន៍​អន្តជាតិ អំពី​ប្រវត្តិ​ការរំលោភ​សិទ្ធិមនុស្សរ​បស់​វៀតណាម ។​

តំណាង​ក្រុមបាតុករ​ពលរដ្ឋ​អាមេរិកកាំង​កំណើត​វៀតណាម​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​ក្បួន​បាតុកម្ម​នេះ បាន​ថ្លែងថា ក្រុម​លោក​ជាង ១.០០០ នាក់ មកជួបជុំ​គ្នា​នេះ ក្នុង​គោលបំណង ធ្វើ​ឲ្យ​មានការ​យកចិត្ត ទុកដាក់​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ជម្រុញ​ឲ្យ​មាន​គោរព​សិទ្ធិមនុស្ស​នៅ​វៀតណាម ។​

តំណាង​ក្រុមបាតុករ​រូបនេះ​បាន​ថ្លែងថា​៖ “​បញ្ហា​សិទ្ធិមនុស្ស ជា​តម្រូវ​របស់​មនុស្ស ។ ពលរដ្ឋ​វៀតណាម របស់​យើង ក៏​ជាម​នុស្ស គឺ​សិទ្ធិមនុស្ស​ត្រូវតែ​បាន​គេ​គោរព ។ ប៉ុន្តែ​ប្រទេស​វៀតណាម​សព្វថ្ងៃ ជាពិសេស មេដឹកនាំ​កុ​ម្មុយ​និ​ស្ត មិនបាន​គោរព​នូវ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ របស់​ប្រជាពលរដ្ឋ​ឡើយ ។ ដូច្នេះ បានជា​យើងខ្ញុំ​ធ្វើការ​ប្រឆាំង  គឺ ប្រឆាំង​តាមរបៀប​ចូលរួម​ការធ្វើ​បាតុកម្ម​នេះ ។ យើងខ្ញុំ​និយាយ ដើម្បី​បញ្ចេញ​នូវ​សំឡេង​របស់​យើងខ្ញុំ ” ។​

ក្រោយពី​កិច្ចប្រជុំ​នេះ ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាសថា លោក​មាន​កិច្ច​ពិភាក្សាគ្នា​មួយ​ដោយ “​ត្រង់ៗ​” ទៅ​ភាគី​វៀតណាម អំពី​បញ្ហា​សិទ្ធិមនុស្ស ពេលធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ប្រមុខរដ្ឋ​វៀតណាម ត្រឿ​ង តឹង សាង នៅ​សេត​វិមាន   ។​

​អង្គុយ​នៅ​ជិត លោក ត្រឿ​ង តឹង សាង , លោក អូ​បា​ម៉ា បាន​ថ្លែងប្រាប់​ពួក​អ្នកកាសែត​ថា ទីក្រុង Washington មានជំនឿថា ប្រទេស​ទាំងអស់​ត្រូវតែ​គោរព​នូវ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ដូចជា សេរីភាព នៃ​ការបញ្ចេញមតិ , សេរីភាព​សាសនា និង​សេរីភាព​នៃ​ការបង្កើត​សមាគម ជាដើម ។

លោក អូ​បា​ម៉ា បាន​ថ្លែងថា​៖ “​យើងខ្ញុំ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​មាន​ជំនឿ​ថា យើង​រាល់គ្នា ត្រូវ    គោរព​បញ្ហា​មួយចំនួន​ដូចជា សេរីភាព​បញ្ចេញមតិ សេរីភាព​សាសនា សេរីភាព​បង្កើត​សមាគម មាន​លក្ខណៈ​ដូចម្ដេច និង​យើងខ្ញុំ​មាន​កិច្ចសន្ទនា​គ្នា​ដោយ​ត្រង់ៗ​អំពី​បញ្ហា​ចំណុច​ទាំងពីរ គឺ ការ​រី​ចម្រើន ដែល វៀតណាម​កំពុង​អនុវត្ត និង​ឧបសគ្គ​ដែល​កំពុង​នៅ​ជា​ធរមាន​” ។​

ប្រមុខរដ្ឋ​វៀតណាម លោក ត្រឿ​ង តឹង  សាង បាន​ថ្លែង​ទៅកាន់​ពួក​អ្នក​សែត​ថា វៀតណាម និង សហរដ្ឋ អាមេរិក នៅមាន​បញ្ហា​ខ្វែងគំនិត​គ្នា​អំពី​បញ្ហា​សិទ្ធិមនុស្ស ។​

លោក ត្រឿ​ង តឹង  សាង បាន​ថ្លែងថា​៖ “​អំពី​បញ្ហា​ទប់ស្កាត់​ផលវិបាក​ដែល​កើតឡើង​ពី​សង្គ្រាម យើង ខ្ញុំ​បាន​ពិភាក្សាគ្នា យ៉ាងច្បាស់ រួមទាំង​បញ្ហា​សិទ្ធិមនុស្ស​ក៏បាន​ពិភាក្សា​ដែរ តែ​មតិ​របស់​ប្រទេស​ទាំង ពីរ នៅមាន​លក្ខណៈ​ផ្សេងគ្នា​”

មុនពេល​ដំណើរ​មកដល់​ទឹកដី​សហរដ្ឋអាមេរិករ​បស់​ប្រមុខរដ្ឋ​វៀតណាម ក្រុមតំណាងរាស្ត្រ​សហរដ្ឋ អាមេរិក​ជាច្រើនរូប បាន​បើក​កិច្ចប្រជុំ និង​ធ្វើ​សន្និសីទកាសែត ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀត ណា​ម និង​បាន​រួមគ្នា​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​មួយ​ផ្ញើ​ទៅ ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រូវ​លើកយក​បញ្ហា​សិទ្ធិមនុស្ស​មក​ពិភាក្សា​ជាមួយ​ប្រមុខរដ្ឋ​វៀតណាម ។​

សមាជិកសភា​មកពី​គណបក្ស​ប្រជា​ធិ​តេ​យ្យ លោកស្រី Loretta Sanchez បាន​ថ្លែងថា ៖ “៣ អាណត្តិ មកហើយ ដែល​រដ្ឋាភិបាល​មើលឃើញ​តែ​ប្រយោជន៍ និង​បង្កើន​ការយក​វ​ចិត្ត​ទុកដាក់​ខាង​ពាណិជ្ជកម្ម ប៉ុន្តែ​បញ្ហា​សិទ្ធិមនុស្ស​របស់​ក្រុង​ហាណូយ​កាន់តែ​អន់ថយ​ទៅៗ ។ ដល់​ពេលដែល​រដ្ឋាភិបាល លោក អូ​បា​ម៉ា ដែល​កំពុង​កាន់អំណាច និង​ក្រសួងការបរទេស សព្វថ្ងៃ ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់  ក៏​ដូច ជា​សេចក្ដីប្រកាស​របស់​ពួកគេ ។ ពួកគេ ត្រូវតែ​លើកយក​បញ្ហា​សិទ្ធិ​មនុ​សុ្ស និង​ជាពិសេស​បញ្ហា​សាសនា ដែល​កំពុង​ត្រូវ​រដ្ឋអំណាច​រំលោភសិទ្ធិ​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា បញ្ហា​ទាំងអស់នេះ ត្រូវ តែ​បាន​ដោះស្រាយ មុនពេល​សហរដ្ឋអាមេរិក មានការ​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​រដ្ឋាភិបាល​វៀត ណា​ម​”

​លោក ត្រឿ​ង តឹង សាង បាន​ថ្លែងថា លោក អូ​បា​ម៉ា បានទទួល​យក​នូវ​ការអញ្ជើញ​ទៅ​បំពេញ ទស្សន កិច្ច​នៅ​វៀតណាម មុនពេល​បញ្ចប់​អាណត្តិ​ទី ២ ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​របស់​ខ្លួន​ផងដែរ ។​
​កិច្ច​ប្រជុំបាន​នាំមក​នូវ​កិត្តិយស​ដល់ លោក សាង ជា​មេដឹកនាំ​ទី ២ របស់​វៀតណាម​ដែល​បាន​អង្គុយ ជជែក​គ្នា​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ Washington ចាប់តាំងពី​ប្រទេស​ដែលជា​អតីត​សត្រូវ​នឹង​គ្នា​នៅក្នុង​សង្គ្រាម​វៀតណាម បានធ្វើ​ឲ្យ​ទៅជា​ធម្មតា​នូវ​ទំនាក់ទំនង​ការទូត​ឡើងវិញ​កាលពី​ឆ្នាំ   ១៩៩៥ ។​

​ក្រោយពី​កិច្ចប្រជុំ​រវាង លោក អូ​បា​ម៉ា និង ប្រមុខរដ្ឋ​វៀតណាម ត្រឿ​ង តឹង សាង​, សហរដ្ឋអាមេរិក និង វៀតណាម បានចេញ​សេចក្ដីប្រកាស​រួម​ស្ដីពី “​ភាពជា​ដៃគូ​លើ​គ្រប់​វិស័យ​” (Comprehensive Partnership) ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​សេត​វិមាន ។

យោងតាម​សេចក្ដីប្រកាស​រួម​នេះ  លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង លោក ត្រឿ​ង តឹង សាង “ សម្រេច​រឹតបន្តឹង​ទំនាក់ទំនង​ភាពជា​ដៃគូ​លើ​គ្រប់​វិស័យ​រវាង​វៀតណាម និង សហរដ្ឋអាមេរិក  ដើម្បី​នាំមក​នូវ​គ្រោងការណ៍ រួមមួយ​ក្នុងការ​ពង្រឹង​ដល់​ទំនាក់ទំនង​នេះ​” ។​

​ទំនាក់ទំនង​នេះ ផ្អែកលើ​លក្ខខណ្ឌ “ គោរព​តាម​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ , ច្បាប់​អន្តរជាតិ , ប្រព័ន្ធ​នយោបាយ​, ឯករាជ្យ​, អធិបតេយ្យ និង​បូរណភាព​ដែនដី​របស់​ផង​គ្នា​” ។​

​ទំនាក់ទំនង​នេះ​ថ្មី​នេះ បង្កើត​ទៅជា “​ការ​សហប្រតិបត្តិការ នៅក្នុង​វិស័យ ដូចជា ទំនាក់ទំនង​ការទូត​, នយោបាយ​, សេដ្ឋកិច្ច​, ពាណិជ្ជកម្ម , វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា​, អប់រំ និង​បណ្ដុះបណ្ដាល​, បរិស្ថាន និង សុខភាព​, បញ្ហា​កេរដំណែល​សង្គ្រាម​, ការពារជាតិ និង សន្តិសុខ​, ការពារ និង លើកកម្ពស់​វិស័យ សិទ្ធិមនុស្ស​, វប្បធម៌ , កីឡា និង ទេសចរណ៍​” ៕​

Leave A Reply

Your email address will not be published.