ប្រព័ន្ធ​ឃោសនា​រដ្ឋ​វៀតណាម​ជំនាញ ខាង​នាំ​ដំណឹង​បោកប្រាស់​?

492

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ដែលមាន​ជំនាញ​ខាង​នាំ​ដំ ណឹ​ង​បោកប្រាស់​ប្រជាជន​យួន​ខ្លួនឯង អ្នកយកព័ត៌មាន​ក្បត់​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​គិតតែ​ពី ជួយ​បំភ្លៃ​ការពិត​ជំនួស ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន ។ ទង្វើ​បោកប្រាស់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម ជា​ផ្លូវ​មួយ​ច្រាន​ប្រជាជន​យួន​ខ្លួនឯង​ឲ្យ​ធ្លាក់ចុះ​ក្នុង​រណ្ដៅ​មរណៈ​នៃ​ភាពល្ងង់ខ្លៅ​គ្មាន​ថ្ងៃ​ងើបមុខ​រួច​ឡើយ ។ ម្យ៉ាង ទៀត​ការដែល​ប្រព័ន្ធ​ផ្ស​ព្ វ​ផ្សាយ​រដ្ឋ​យួន ជំនាញ​បោកប្រាស់ និង​កាឡៃ​នេះហើយ ទើប​ប្រទេស​វៀតណាម​បណ្ដុះ​បាន ពូជ​មនុស្ស​បោកប្រាស់ និង​ពូជ​អ្នក​និយាយ​កាឡៃ​ជាច្រើន​ទូទាំងប្រទេស ដូចជា លោក ត្រឹង វ៉ាំ​ង ថុង ជាដើម ដែល នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុក​ម្ ម​ប្រឆាំង​រឿង បំភ្លៃ​ប្រវត្តិសាស្ត្រ​ទូទាំងប្រទេស​កម្ពុជា ។ ការ​ដែលថា ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ វៀតណាម​ជា​អ្នក​នាំ​ដំណឹង​បោកប្រាស់​នោះ គេ​អាច​ដឹងបាន​តាមរយៈ​ការផ្សាយ​របស់​ទូរទស្សន៍​ជាតិ​យួន​ទាក់ទង នឹង​រឿងរ៉ាវ​បាតុករ​ខ្មែរ​ដុត​ទង់ ជាតិ​យួន​ប៉ុ ន្មា​ន​ថ្ងៃ​កន្លង ទៅនេះ​ថា លោក ហេង សំរិន ប្រធានសភា​ជាតិខ្មែរ​បា​ន សន្យាថា នឹង​ចាត់វិធានការ​លើ​អ្នក​ដុត​ទង់ជាតិ​វៀតណាម តែ​ក្រោយមក លោក ឈាង វុន បាន​បដិសេធ​ដំណឹង នេះ ហើយ​ថា លោក ហេង សំរិន មិនបាន និយាយ​យ៉ាងនេះ​ទេ ។​

អ្នករាយការណ៍ទូរទស្សន៍ជាតិយួន (VTV) ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៤ ។
អ្នករាយការណ៍ទូរទស្សន៍ជាតិយួន (VTV) ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៤ ។

នៅ​ប្រទេស​វៀតណាម នរណាៗ​ក៏​ចេះ​និយាយ​ពាក្យ​កំប្លែង​មួយ​ឃ្លា​ថា “​អ្នកនិពន្ធ​និយាយ​កុហក់ អ្នកកាសែត និយាយ​ពន្លើស​” (Nhà Văn Nói Láo, Nhà Báo Nói Thêm) ដែរ ។ សម្ដី​នេះ ជា​ពាក្យ​កំប្លែង​ស្ងួត​របស់​ប្រជា ពលរដ្ឋ​សម្រាប់ និយាយ​រិះគន់​ដល់​អ្នកកាសែត​គ្មាន​វិជ្ជាជីវៈ​របស់​ប្រព័ន្ធ​ឃោសនា​រដ្ឋ​វៀតណាម ដែល​ពួកគេ​មួយថ្ងៃៗ អង្គុយតែ​តែងសេចក្ដី​បំផ្លើស​បំភ្លៃ​ការពិត​ដើម្បី​លើកតម្កើង​បក្សកុម្មុយនិស្ត​វៀតណាម ។ ទង្វើ​ស្រដៀង​គ្នា​នេះ ប្រជា ពលរដ្ឋ​ខ្មែរ​ក៏​ធ្លាប់ បានឃើញ​រួចមកហើយ​នូវ​សកម្មភាព​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ស្រុក​ខ្មែរ​មួយចំនួន នាពេល​កន្លង មក ដែល​ពួកគេ​យក​គំរូ​តាម​ព័ត៌មាន​រដ្ឋ​យួន មួយថ្ងៃៗ​គិតតែ​និយាយ​ពី​ការ​លើកជើង លោក ហ៊ុន សែន ទាំង ងងើល ។ ទីបំផុត ក្រុម​អ្នកយកព័ត៌មាន ងងើល​ទាំងនោះ ត្រូវបាន​ក្រុមបាតុករ​ដេញ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ មិន​ឲ្យ​យក​ព័ត៌មាន​តទៅទៀត ព្រោះ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​ទង្វើ​បោកប្រាស់​របស់​អ្នកយកព័ត៌មាន​ទាំងនេះ តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ផ្សេងៗ ។​

​យោងតាម​ការផ្សាយ​រប​ស់​ទូរទស្សន៍​ជាតិ​វៀតណាម ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៨ ខែសីហា បាន​ឲ្យ​ដឹងថា​៖

“​ដោយ​ពេញ​ចិត្តនឹង​មតិ និង​សំណើរ​របស់ នាយករដ្ឋមន្ត្រី ង្វៀង តឹង យ៉ុង លោក ហេង សំរិន បាន​ថ្លែងថា ភាគី កម្ពុជា មានការ​សោកស្ដាយ ចំពោះ​សកម្មភាព​នៃ​ការធ្វើ​បាតុកម្ម និង​ជាពិសេស ចំពោះ​ការដុត​ទង់ជាតិ​វៀត ណា​ម ។ លោក ហេង សំរិន បាន​បន្តទៀតថា នេះ​ជា​សកម្មភាព​មួយ​ដែល​បានកើត​ឡើង​ដោយ​ក្រុម​ជ្រុលនិយម ត្រូវបាន​ញុះញង់​ដោយ​ក្រុម​ដែល​មិនបាន​ស្គាល់​អំពី​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​ទាំងពីរ ហើយ​សូម​ឲ្យ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​អធ្យាស្រ័យ ។ ប្រធានរដ្ឋសភា លោក ហេង សំរិន ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រូបលោក​ផ្ទាល់ និង រដ្ឋសភា​កម្ពុជា​មានកា​រ​អាក់អន់ចិត្ត​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​នេះ ។ កម្ពុជា​ធ្លាប់មាន​វិធានការ​រួចមកហើយ ក្នុងការ​ពិន័យ​ចំពោះ​សកម្មភាព និង​បុគ្គល​ដែល​បាន​បង្កហេតុ ហើយនឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ទៅតាម​ផ្លូវច្បាប់ ដើម្បី​កាត់បន្ថយ​សកម្មភាព​នេះ​ឲ្យ​បានទទួល​លទ្ធផល​ជា​អតិ​បរ​ណា និង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការប្រើ​អំពើហិង្សា​និង​សកម្ម​ភាពស្រដៀងគ្នា​នេះ​កើតឡើង​សាជាថ្មី​” ។​

ផ្ទុយ​ពី​សេចក្ដីរាយការណ៍​របស់​ទូរទស្សន​ជាតិ​វៀតណាម (VTV) និង​បណ្ដាញ​ផ្សព្វផ្សាយ​យួន​ក្នុងស្រុក លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស និង​ព័ត៌មាន​នៃ​រដ្ឋសភា​កម្ពុ​ជា បាន​ច្រានចោល​ដំណឹង​នេះ​ភ្លាមៗ បន្ទាប់ពី​ធ្វើ​មាតុភូមិនិវត្តន៍ មកដល់​កម្ពុជា នៅ​ថ្ងៃទី ២០ ខែសីហា ។​

​លោក ឈង វុន បាន​ថ្លែង​បញ្ជាក់​ពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថា លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា មិនបាន​យល់ព្រម​ចំពោះ​សំណើរ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ឲ្យ​ចាត់វិធានការ​លើ​បាតុករ​ខ្មែរក្រោម​នោះឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ​នៅ​ចំពោះមុខ​សម​ភាគី​វៀតណាម លោក​ប្រមុខ​រដ្ឋសភា​កម្ពុជា​បាន​អត្ថាធិប្បាយ​ការពារ​បាតុកម្ម​របស់​ខ្មែរក្រោម ។​

លោក ហេង សំរិន ថ្លែង​ទៅកាន់​ភាគី​វៀតណាម ហើយ​ដែល​ត្រូវបាន​ស្រង់​សម្ដី​ដោយ លោក ឈាង វុន ដែលជា​មន្ត្រី​អមដំណើរ​ថា​៖

«​ខ្មែរ​កម្ពុជា​ក្រោម​មិនមែន​ចេះតែធ្វើ​បាតុកម្ម​នោះទេ ពួកគាត់​ធ្វើបាតុកម្ម​ដោយសារ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​និយាយ​មិនត្រូវ​រឿង​ប្រវត្តិសាស្ត្រ​» ។​

បើតាម លោក ឈាង វុន ដដែល លោក ហេង សំរិន មិនដែល​សន្យាថា នឹង​ចាត់វិធានការ​មកលើ​បាតុកម្ម​របស់​ខ្មែរក្រោម​នោះទេ ហើយ​ថា សំណើរ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ដែល​ទ​ទួ​ច​ឲ្យ​កម្ពុជា​ចាត់វិធានការ​នោះ ត្រូវបាន​លោក ហេង សំរិន ឆ្លើយតប​ទៅកាន់​វៀតណាម​ថា កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ ដូច្នេះ​សកម្មភាព​បាតុកម្ម គឺជា​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា ។​

​លោក ឈាង វុន បាន​រំឭក​ពី​កិច្ចប្រជុំ​រវាង​លោក ហេង សំរិន និង​ថ្នាក់ដឹកនាំ​វៀតណាម​មក​បញ្ជាក់ប្រាប់​ក្រុម​អ្នកកាសែត​ថា លោក ហេង សំរិន ៖

«​ប្រធានរដ្ឋសភា លោក​ថា គេ​អាច​បំភ្លេច​ប្រវត្តិសាស្ត្រ​បាន ប៉ុន្តែ​គេ​មិនអាច​កាឡៃ​ប្រវត្តិសាស្ត្រ​បានឡើយ​» ។​

ប្រសិនបើ លោក ហេង សំរិន មិនបាន​និយាយ​អ្វី​ដូច​សេចក្ដី​អត្ថាធិប្បាយ​របស់​ទូរទស្សន៍​ជាតិ​វៀតណាម (VTV) ដូច​សម្ដី​ដែល លោក ឈាង វុន បានលើកឡើង​មែន​នោះ ប្រទេស​វៀតណាម និង ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម សម​ណាស់​នឹង​បាន ទទួល​ពានរង្វាន់​ស្ដីពី “​អ្នក​ដែល​ពូកែ និង ជំនាញ​ខាង​នាំ​ដំណឹង​បោកប្រាស់​” ពី​សហគមន៍​អន្តរ ជាតិ​ជាក់​ជាមិនខាន ។​

​ប្រាកដ​ណាស់ គេ​អាច​សង្កេតឃើញ​ផ្លែផ្កា​ជាក់ស្ដែង​ដែល​កើតចេញពី “​ការ​លាក់បាំង​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជាក្រោម​” ពី​សំណាក់​ជនជាតិ​យួន និង “​ការបោកប្រាស់​របស់​ប្រព័ន្ធ​ឃោសនា​រដ្ឋ​វៀតណាម​” បានធ្វើ​ឲ្យ​ជនជាតិ​យួន ក្លាយទៅជា​មនុ​ស្ ស​វង្វេង​ប្រវត្តិសាស្ត្រ និង​ក្លាយទៅជា​មនុស្ស “​កង្កែប​ក្នុង​បាត​អណ្ដូង​” មិនបាន​ដឹង​ពី​សភាពការណ៍ នៃ​ការរីកចម្រើន​របស់​ពិភពលោក​យ៉ាងណា​ឡើយ ។ ឧទាហរណ៍​ដូចជា លោក ត្រឹង វ៉ាំ​ង ថុង ជាដើម និយាយ ចេញមក​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ធ្វើបាតុកម្ម​ថ្កោលទោស​ថា មនុស្ស “ មិនបាន​រៀន​អំពី​ប្រវត្តិសាស្ត្រ​” ជន ជាតិ​យួន និង​ថា​ជាម​នុស្ស “​បាន​បំភ្លេច​នូវ​ឫសគល់​” របស់​ជនជាតិ​យួន ដែល​បានកើត​ចេញពី​ចោរ​សមុទ្រ​នៅ ប្រទេស​ចិន ។​

​យោងតាម សេចក្ដីថ្លែងការណ៍​ជា​ភាសា​យួន​នៅមុខ​ស្ថានទូត​វៀតណាម​នៅ​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៤ ដោយ ព្រះតេជព្រះគុណ គង់ រតនៈ សា​រ៉ា​យ បានបញ្ជាក់​អំពី​ដើមកំណើត​ជនជាតិ​យួន​ប្រាប់​ទៅ​លោក ត្រឹង វ៉ាំ​ង ថុង ថា​៖

«​ដោយមាន​ឫសគល់​កើតចេញពី​ចោរ​សាមុទ្រ ទើប​មាន​អត្ដ​ចរិត​ឃោរឃៅ ល្មោភ​សង្គ្រាម ជនជាតិ​យួន​អស់លោក បាន​បើក​យុទ្ធនាការ​ប្លន់​ទឹកដី​របស់​ជនជាតិ​ផ្សេងៗ ។ មុនដំបូង [​បាន​ប្លន់​ដី​] របស់​ជនជាតិ​មឿង ជនជាតិ​ម៉ុង ជនជាតិ​ចាម្ប៍ ជនជាតិ​ម៉ុង​តៃ​ញ៉ា និង​ទីបំផុត គឺ​ដែនដី​កម្ពុជា​ក្រោម​របស់​ជនជាតិខ្មែរ ដែល​អស់លោក​បាន​ប្រើ​ភាសា មួយ​ឲ្យ​ពីរោះ​ស្ដាប់​ថា “​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងត្បូង​” គឺ “​ការ​ពង្រីក​ទឹកដី​” » ។

លោក​ជា ត្រឹង វ៉ាំ​ង ថុង ជា​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ដែលមាន​តំណែង​ជា អ្នកនាំពាក្យ​ផង និង​ជា​ទីប្រឹក្សានយោបាយ​ផង នៅក្នុង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា និយាយ​ចេញមក​ត្រូវគេ ថ្កោលទោស យ៉ាងនេះ​ទៅហើយ ចុះ​ទម្រាំ​ប្រជាជន​យួន​សាមញ្ញ​វិញ តើ​ពួកគេ​ក្លាយទៅជា​មនុស្ស​យ៉ាងណា​ទៅ​?

​កុំថាឡើយ ក្រុមបាតុករ​ខ្មែរ​បាន​ថ្កោលទោស​លោក ត្រឹង វ៉ាំ​ង ថុង សូម្បីតែ​ជនជាតិ​យួន​ខ្លួនឯង ក៏បាន​ថ្កោល ទោស​លោក​ថា ជា​អ្នកកា​ទូត​ល្ងង់​ល្ងីល្ងើ ជា​អ្នកនាំពាក្យ​ក្បត់​នឹង​ការទូត និង​ថា ជា​អ្នកការទូត​យក​ភ្លើង​ដុត​ផ្ទះ​ខ្លួន ឯង​ឲ្យ​កើត​ចលាចល ទៀតផង ។​

​លោក ង្វៀង ស្វឹ​ង ណា​ម (Nguyen Xuan Nam) នាយក​ប្រព័ន្ធ​ព័ត៌មាន Cali Today ដែលមាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក បានចាត់ទុក លោក ត្រឹង វ៉ាំ​ង ថុង ថា ជា​អ្នកនាំពាក្យ​ក្បត់​នឹង​ការទូត ព្រោះ​លោក ត្រឹង វ៉ាំ​ង ថុង បាន​បញ្ឆេះ​ភ្លើង​ដុត​ផ្ទះ​ខ្លួនឯង ដោយបាន​បង្កើត​ឲ្យ​មាន​កំហឹង​លើ​ជនជាតិ​យួន​កាន់តែខ្លាំង​ពី​សំណាក់​ជនជាតិ ខ្មែរ និង​ថា សម្ដី​ដែល​លោក ត្រឹង វ៉ាំ​ង ថុង បាន​និយាយថា “​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ​” នោះ ទីមួយ​មិនមាន​ប្រយោជន៍ ទី​ពីរ​មិនគួរ​និយាយ និង​ទី​បី​មិន​ចំពេល​វេលា ។​

លោក ង្វៀង ស្វឹ​ង ណា​ម បាន​វិភាគ​ថា ៖

“​ដូច្នេះ ទើប​ខ្ញុំ​ថា សម្ដី លោក ត្រឹង វ៉ាំ​ង ថុង ថ្លែង​នេះ វា​ខ្វះ​នូវ​ការថ្លឹងថ្លែង​ឲ្យ​បាន​ល្អិតល្អន់ ខុសពី​គោលការណ៍​របស់ អ្នកការទូត ។ យើង​ដាក់​សំនួ​រថា ក្រោយពេល​ថ្លែង​រួច អ្នក​បានទទួល​អ្វី បើ​មិន​ថ្លែង វា​បាន​អ្វី​? ….​ដូច្នេះ មិនមាន​អ្នកការទូត​ណា​ម្នាក់​ល្ងង់​ល្ងីល្ងើ​រហូតដល់​ទៅ​បង្កាត់ភ្លើង​ដុត​ផ្ទះ បង្កើត​ទៅជា​ចលាចល​នោះទេ​” ។​

សរុបមក ប្រសិនបើ ប្រព័ន្ធ​ឃោសនា​រដ្ឋ​វៀតណាម​នៅតែ “​នាំ​ដំណឹង​បោកប្រាស់​” ជូន​ដល់​ប្រជាជន​យួន​ខ្លួនឯង និង​ក្រសួង​អប់រំ​វៀតណាម នៅតែ​មិន​ព្រម​សរសេរ “​ប្រវត្តិ​ពិត​ដែនដី​កម្ពុជា​ក្រោម​” ឲ្យ​សិស្ស និស្សិត​វៀតណាម បាន​រៀនសូត្រ​ទេនោះ វា​ប្រាកដ​ណាស់​ថា ជនជាតិ​យួន​នឹង​ក្លាយទៅជា​មនុស្ស​ល្ងីល្ងើ ដូចជា លោក ត្រឹង វ៉ាំ​ង ថុង ទូទាំងប្រទេស​ជាក់​ជាមិនខាន ៕

Comments are closed.