វៀតណាម​សិទ្ធិ​ជនជាតិដើម​បែប​ជើ់ង​ជាប់​ខ្នោះ​

0 183

ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ

មន្ទីរពេទ្យយួនខេត្តមាត់ជ្រូក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១១៖ លោក ចៅ ហេន ត្រូវបានអាជ្ញាធរយួនដាក់ខ្នោះជើងទាំងសុខភាពទ្រុឌទ្រោម ខណៈដែលលោកត្រួវបានចេញពីគុកមួយរយៈដើម្បីព្យាបាលរបួសនិងជំងឺដែលត្រួវបានឆ្មាំគុក យួនធ្វើទារុណកម្ម ។ លោក ចៅ ហេន គ្រាន់តែជាអ្នកទាមទារឲ្យអាជ្ញាធរវៀតណាមសងមកវិញ នូវដីធ្លីរបស់ខ្លួនដែលត្រូវបានគេរឹបយកចែកឲ្យជនជាតិយួននៅខេត្តមាត់ជ្រូក តែអាជ្ញាធរយួនមិន គ្រាន់តែមិនរកដំណោះស្រាយជូនគាត់ប៉ុណ្ណោះទេ បែរជាចាប់គាត់ញាត់គុកនិងធ្វើទារុណកម្មជា ការឆ្លើយតបទៅវិញ ។
មន្ទីរពេទ្យយួនខេត្តមាត់ជ្រូក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១១៖ លោក ចៅ ហេន ត្រូវបានអាជ្ញាធរយួនដាក់ខ្នោះជើងទាំងសុខភាពទ្រុឌទ្រោម ខណៈដែលលោកត្រួវបានចេញពីគុកមួយរយៈដើម្បីព្យាបាលរបួសនិងជំងឺដែលត្រួវបានឆ្មាំគុក យួនធ្វើទារុណកម្ម ។ លោក ចៅ ហេន គ្រាន់តែជាអ្នកទាមទារឲ្យអាជ្ញាធរវៀតណាមសងមកវិញ នូវដីធ្លីរបស់ខ្លួនដែលត្រូវបានគេរឹបយកចែកឲ្យជនជាតិយួននៅខេត្តមាត់ជ្រូក តែអាជ្ញាធរយួនមិន គ្រាន់តែមិនរកដំណោះស្រាយជូនគាត់ប៉ុណ្ណោះទេ បែរជាចាប់គាត់ញាត់គុកនិងធ្វើទារុណកម្មជា ការឆ្លើយតបទៅវិញ ។

​ទិវា​សិទ្ធិ​ជនជាតិដើម ត្រូវបាន​ប្រារឰ​ជា​រៀងរាល់ឆ្នាំ នៅ​ពាសពេញ​ពិភពលោក ដោយ​ក្រុម​ជនជាតិដើម​នានា​រួមទាំង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ផង នា​ថ្ងៃទី ១៣ ខែកញ្ញា  ។ កាលបរិច្ឆេទ​នេះ ត្រូវបាន​ជ្រើសរើស​ឡើង​ដើម្បី​រំឭក​ដល់​ការអនុម័ត និង​ការប្រកាស នូវ​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិ​ជនជាតិដើម​នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដែល​គិត​រហូត​មកទល់ពេលនេះ​មាន​រយៈពេល ៥ ឆ្នាំ កន្លង​ទៅហើយ ។ សេចក្តីប្រកាស​ជា​សាកល​នេះ បានទទួល​ស្គាល់​នូវ​សិទ្ធិ​និង​សេរី​ភាពជា​មូលដ្ឋាន របស់​ជនជាតិដើម​ភាគតិច​ទាំងអស់​ទាំង​ស្ត្រី​និង​បុរស នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​ពិភពលោក ដោយ​មិនមាន​ការរើសអើង​អ្វី​ទាំងអស់ ជាពិសេស​នៅក្នុង​មាត្រា នៃ​សេចក្តីប្រកាស​នេះ បានចែង​អំពី «​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​» របស់​ជនជាតិដើម​ដែរ ។  ចាប់តាំងពី ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ​២០០៧ រួចមក សេចក្តីប្រកាស​ជា សកល​នេះ​ត្រូវបាន​ចាត់ទុកថា​ជា “​ស្តង់ដារ​រួមមួយ នៃ​សមិទ្ធផល​របស់​ជនជាតិ​ដើម​គ្រប់​ប្រជាជាតិ​ទាំងអស់​” ដែល​ក្នុងនោះ​ក៏មាន​ប្រជាជាតិ​ខ្មែរក្រោម ជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ឬ ភាគខាងត្បូង​ប្រទេស​វៀតណាម​ផងដែរ ។

​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១២ នេះ​មាន​រយៈពេល  ៥ ឆ្នាំ ហើយ ដែល​វៀតណាម ជា​ប្រទេស​ហត្ថលេខី​មួយ ក្នុង​បណ្ដា​ប្រទេស​ទាំង ១៤៣ បាន​គ្រាំទ្រ​លើ​សេចក្តីអនុម័ត​នេះ  សារព័ត៌មាន ព្រៃនគរ កត់សម្គាល់​ឃើញថា  មិនមាន​ការរីកចម្រើន​ជា​វិជ្ជមាន​ណាមួយ ជុំវិញ​ការគោរព និង​លើកស្ទួយ​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុង​ធ្វើ​អាណានិគម ដោយ​រដ្ឋាភិបាល​វៀតណាម​ឡើយ ។ ចំណុច​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ជាច្រើន ដែល​ក្នុងនោះ​រួមមាន​ដូចជា ការរើសអើង​ពូជសាសន៍​ពី​សំណាក់​រដ្ឋាភិបាល និង​ជនជាតិ​យួន​លើ​ពលរ​រដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក ការគំរាមកំហែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​មានការ​ចាប់​ដា​ក់​គុក ដោយ​គ្រាន់តែ​ពួកគេ​ប្រមូល​ផ្តុំគ្នា ធ្វើការ​ទាមទារ ដោយ​សន្តិវិធី ជម្រុញ​ឲ្យ​រដ្ឋាភិបាល​គោ រព​សិទ្ធិ​ក្នុងការ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា និង​បញ្ហាដីធ្លី​ការហាម​ពល រដ្ឋ​ខ្មែរក្រោម​មើល​ទូរទស្សន៍​ខ្មែរ​ផ្សាយ​ចូល​ពី​ប្រទេស កម្ពុជា ការ​មិនមាន​សិទ្ធិ​សម្តែង​មតិ​អំពី​បញ្ហា​ខ្មែរក្រោម​នៅ​ទីសាធារណៈ និង​ជាពិសេស នៅក្នុង​ប្រធានបទ​នេះ​ដដែល ខ្មែរក្រោម​មិនមាន​សិទ្ធិ​ប្រារព្ធ ពិធី​អបអរសាទរ​ទិវា​សិទ្ធិ​ជនជាតិដើម​នៅក្នុង​ស្រុក​ដូច​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ទេ ។

​ក្នុង​ខែកក្កដា កន្លងទៅនេះ សមា គម​ព្រះពុទ្ធសាសនា​វៀតណាម (Giáo Hội Phật Giáo Việt Nam) ដែលជា​សមាគម​សាសនា​របស់​រដ្ឋាភិបាល​បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម បានចេញ​លិខិត​មួយច្បាប់​បញ្ជា​ឲ្យ​ចាប់ ព្រះ​តេជ​ព្រះ គុណ ថាច់ ធឿន នៅ​វត្ត​សិរី​តាសេក ខេត្ត​ឃ្លាំង ផ្សឹក​ដោយបាន​ចោទថា ព្រះសង្ឃ​ខ្មែរក្រោម​អង្គ​នេះ បាន​រំលោភ​បំ ពាន​លើ​ធម្មនុញ្ញ របស់​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម ព្រោះ​ព្រះសង្ឃ​អង្គ​នេះ បាន​ទាក់ទង​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។​

​ចំណែក លោក ចៅ ហេន នៅ​ខេត្ត​មាត់ជ្រូក ត្រូវបាន​អាជ្ញាធរ​វៀត  ណា​ម​ធ្វើ​ទារុណកម្ម នៅក្នុង​ពន្ធនាគារ​រហូតដល់​ធ្លាក់ខ្លួន​ឈឺ និយាយ​លែងចេញ ហើយ​អាជ្ញាធរ​វៀតណាម​បាន ដាក់​ខ្នោះជើង​គាត់​យកទៅ​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​ទាំង​អយុត្តិធម៌ ។ តើ​ឯ ណា​ទៅ​សិទ្ធិ​ជនជាតិដើម ? ព្រោះ លោក ចៅ ហេន គ្រាន់តែ​ជា​អ្នក​ទាម ទារ​ឲ្យ​អាជ្ញាធរ​វៀតណាម សង​ដី​កេរ​ដូនតា​របស់គាត់​មកវិញ​តែប៉ុណ្ណោះ  ។ រហូតមកទល់​ពេលនេះ  ការជាប់គុក​របស់ លោក ចៅ ហេន ជិត​ផុតកំណត់​ហើយ តែ​ក្រុមគ្រួសារ​នៅ​មិនទាន់​ទទួលបាន​ដំណឹង​អ្វី​ពី​គាត់​នៅឡើយ ។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​វៀត​ណា​ម ដែល​បាន​ចុះ​ហត្ថ​លេ ខា​គាំទ្រ​ចំពោះ​សេចក្តីអនុម័ត​នេះ  វៀតណាម ត្រូវតែ​អនុវត្ត​ទៅតាម​សេចក្តី​ប្រ កាស​ជាស​កល ស្តីពី​សិទ្ធិ​ជនជាតិដើម​ភាគតិច​ឲ្យ​មាន​ប្រសិទ្ធិភាព​បំផុត  ដើម្បី​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរក្រោម ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម និង​ជនជាតិភាគតិច​ទាំង ៥២ ដទៃទៀត នៅក្នុង​ប្រទេស​វៀតណាម​ឲ្យ​មានការ​រីកចម្រើន​និង​ថ្លៃថ្នូ ជាជាង​ខ្លួន​ប្រើ​អំណាច​ទៅ​គំរាមកំហែង និង​រំលោភសិទ្ធិ​ពួកគេ  ព្រោះ​ការគោរព​សិទ្ធិ​ជនជាតិដើម គឺជា​ការអភិវឌ្ឍ ប្រទេស​វៀតណាម​ឲ្យ​មានការ​រីកចម្រើន​គ្រប់​វិស័យ  ។​

​ជា​អនុសាសន៍​សម្រាប់​រដ្ឋាភិបាល  វៀតណាម  យើង​សូម​លើទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ពិចារណា​ឡើងវិញ​នូវ​ការអនុវត្ត​តាម​សេចក្តីប្រកាស ជា សកល​ស្តីពី​សិទ្ធិ​ជនជាតិដើម​ឲ្យ​មាន​ប្រ សិទ្ធិ​ភាព​បំផុត ហើយ​អំពាវនាវ​សូម​គោ រព​សិទ្ធិ​ខ្មែរក្រោម​ដូចខាងក្រោម​នេះ ៖

​ត្រូវ​ដោះលែង​លោក ចៅ ហេន នៅ​ខេត្ត​មាត់ជ្រូក និង​អ្នកស្រី ត្រឹង ធី   ចូ​វ នៅ​ខេត្ត​ព្រះ​ត្រពាំង អ្នក​តវ៉ា​ដីធ្លី​ដែល​អាជ្ញាធរ បាន​ចាប់​ដាក់គុក​ជិត​ពីរ​ឆ្នាំ​មកហើយ ។​

​ត្រូវ​លុបចោល​នូវ​ការចោទប្រកាន់​ទៅលើ ព្រះតេជព្រះគុណ ថាច់ ធឿន ព្រោះ​ទង្វើ និង​សកម្មភាព​របស់​ព្រះអង្គ​តាម​អ្វីដែល​អាជ្ញាធរ​វៀតណាម បាន​ចោទថា «​ទាក់ទង​ខ្មែរក្រោម​នៅក្រៅ​ប្រ ទេស​» នោះ មិនមែន​ខុស ឬ​បំពាន​នឹង  វិន័យ​ព្រះពុទ្ធសាសនា​ឡើយ ។​

​ត្រូវ​ផ្សព្វផ្សាយ នូវ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​ជនជាតិដើម ដល់​ពលរដ្ឋ​ខ្មែរក្រោម បាន​ជ្រាប​ជា​ព័ត៌មាន ដើម្បី​ពួកគាត់​បានដឹង អំពី​សិទ្ធិ​របស់ ខ្លួន ។​

​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ប្រារ​ព្ធ​ពិធី​អបអរសាទរ ទិវា​សិទ្ធិ​ជនជាតិដើម​ជា​សាធារណៈ និង​បញ្ចេញមតិ​ដោយ​សេរី ។​

​លុបបំបាត់ចោល​ការរើសអើង​ពូជសាសន៍ ចំពោះ​ប្រជាជាតិ​ខ្មែរក្រោម​ដោយ​បង្កលក្ខណៈ ឲ្យ​ពួកគេ​មាន​សិទ្ធិ​ស្មើនឹង​ជនជាតិ​យួន ដែលជា​អាណា​និគមជន ។​

​បញ្ឈប់​ជាបន្ទាន់ រាល់​ការសួរចម្លើយ និង​គំរាមកំហែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដែលមាន​សកម្មភាព ដើម្បី​លើកស្ទួយ​វប្បធម៌​ខ្មែរ ដែលជា​វប្បធម៌​ផ្ទាល់​របស់​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ស្របតាម​សេចក្តីប្រកាស​ជា សកល​ស្តីពី​សិទ្ធិ​ជនជាតិដើម ។​ល​។

​ជា​ចុងក្រោយ យើង​ចាត់ទុកថា ការដែល​អាជ្ញាធរ​វៀតណាម ត្បិតត្បៀត​និង​មានគំនិត​ចង្អៀតចង្អល់ ចំពោះ​ការ   គោរព​សិទ្ធិ​ជា​មូលដ្ឋាន របស់​ជនជាតិដើម​ខ្មែរក្រោម​នោះ វា​ជាការ​ធ្វើ​ឲ្យ​ប្រ ទេស​វៀតណាម​ខ្លួនឯង ក្លាយជា​ប្រ ទេស​មួយ មានដំណើរ​ថយក្រោយ​គ្រប់ វិស័យ និង​វៀតណាម​ត្រូវបាន​សហ     គម​ន៍​អន្តរជាតិ កត់សម្គាល់​ឃើញថា មិន​គោរព​នូវ​អ្វី ដែល​ខ្លួន​បាន​ចុះសន្ធិសញ្ញា​ផ្សេងៗ​ជាមួយ​អង្គការសហប្រជាជាតិ ។ អ្វី​សំខាន់​ជាង​នេះ ទៅទៀត​នោះ ពលរដ្ឋ​ខ្មែរក្រោម​នឹង​បាន​យល់​កាន់​ច្បាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ អំពី​ពុតត្បុត​ដែល​ខ្លួន បាន​អនុវត្ត​ចំពោះ​ពួកគេ​ពេលនោះ អ្វីៗ​ដែលជា​ការឃោសនា​លើ​បបូរមាត់​របស់​វៀតណាម វា​លែងមាន​ប្រសិទ្ធិភាព​ទៀតហើយ ៕​

Leave A Reply

Your email address will not be published.