វៀតណាម​ឋិត​នៅក្នុង​ប្រទេស​នាំមុខ​ទាំង ១០ ដែល​ដាក់គុក​អ្នកកាសែត​ច្រើនជាងគេ​

0 98

​ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ

នគរបាលវៀតណាមហាមអ្នកកាសែតថតរូប ពេលពលរដ្ឋយួនធ្វើបាតុកម្មប្រឆាំងចិន នៅហាណូយកាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១២ ។ រូបថត៖ Reuters
នគរបាលវៀតណាមហាមអ្នកកាសែតថតរូប ពេលពលរដ្ឋយួនធ្វើបាតុកម្មប្រឆាំងចិន នៅហាណូយកាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១២ ។ រូបថត៖ Reuters

​ក្នុង​បញ្ជី​នៃ​ប្រទេស ដែល​ចាប់​ អ្នកកាសែត ដាក់គុក​ច្រើនជាងគេ ក្នុង​ពិភពលោក វៀតណាម​ឈរ​លំដាប់​ លេខ ៦ ដោយមាន​អ្នកកាសែត ១៤ នាក់ កំពុង​ជាប់ពន្ធនាគារ ។ នោះ​គឺជា លទ្ធផល ទើបតែ​ចេញ​សេចក្ដីប្រកាស​ពិសេស របស់​គណៈកម្មការ​ការពា​រ​​ អ្នកកាសែត (CPJ) មាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក ។

CPJ បាន​រាយការណ៍​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វៀតណាម​បាន​និង កំពុង​បង្កើន​យុទ្ធនាការ​បង្ក្រាប ទៅលើ ​អ្នកកាសែត​ ដែលមាន​និន្នាការ​រិះគន់ រដ្ឋាភិបាល ​ជាពិសេស​ក្រុម​អ្នក កាសែត​ដែល​ផ្សព្វផ្សាយ​អត្ថបទ​តាម​ប្រពន្ធ អិន​ធើ​ណិ​ត ។​
​បើ​យោងតាម CPJ អ្នកកាសែត​នៅ​វៀតណាម​ភាគច្រើន​ជាប់គុក​ពីបទ ប្រឆាំង​រដ្ឋាភិបាល ដែល​ទាក់ទិន​នឹង​អត្ថបទ​របស់​ពួកគេ មាន​លក្ខណៈ​នយោបាយ​ដ៏​រសើប ដូចជា រឿង​សមុទ្រ ចិន​ខាងត្បូង និង​រឿង​រដ្ឋាភិបាល​គាបសង្កត់​លើ​សហគមន៍​អ្នក​កាន់សាសនា​គ្រឹ​ស្ត​ជាដើម ។​

​លោក Bob Dietz ទទួលបន្ទុក​តំបន់​អាស៊ី នៃ​គណៈកម្មការ​ការពារ​​អ្នកកាសែត​បាន​ថ្លែងថា​៖ “​យើងខ្ញុំ​តាមដាន​ស្ថានភាព​ប្រទេស​វៀតណាម​តាំងពី​ដំបូង​មក ។ យើងខ្ញុំ​បានចេញ​សេច ក្ដី​ថ្លែងការណ៍​ស្ដី ពី​ស្ថានភាព​បង្ក្រាប​ដល់​អ្នកកាសែត​នៅ​វៀតណាម​ក្នុងឆ្នាំនេះ និង​បាន​ផ្ញើ​ទៅ​រដ្ឋការ​ក្រុង​ហាណូយ ភ្ជាប់​ជាមួយ​បញ្ជី​ឈ្មោះ អ្នកកាសែត​ដែល​កំពុង​ជាប់គុក​ដើម្បី​ឲ្យ​ពួកគេ​ពិនិត្យឡើងវិញ ។ វា​ប្រាកដ​ណាស់​ថា ពួកគេ [​រដ្ឋាភិបាល​វៀតណាម​] មិន​ឆ្លើយតប  ទេ ។ ប្រសិនបើ​វៀតណាម​ចង់​ក្លាយជា​ប្រទេសមួយ ដែលមាន​សង្គម​ជឿនលឿន​ប្រព័ន្ធ​សេដ្ឋកិច្ច ប្រកបដោយ​ថាមពល និង​រីកចម្រើន​នោះ ត្រូវតែមាន​ប្រព័ន្ធ​ព័ត៌មាន​សេរី ក្នុងនោះ រួមមាន ការរិះគន់​រដ្ឋាភិបាល ផងដែរ ។ យើងខ្ញុំ កំពុងតែ​ខំប្រឹងប្រែង​ជម្រុញ ឲ្យ​រដ្ឋការ​ក្រុង​ហាណូយ​ដើម្បី​ឲ្យ​ពួកគេ​សិក្សា និង​ទទួលស្គាល់ថា ពលរដ្ឋ​ត្រូវមាន​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​” ។​

CPJ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ ២០១២ នេះ អ្នកកាសែត​ក្នុង​ពិភពលោក​ដែល​ត្រូវ​ជាប់ពន្ធនាគារ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។​
​គិត​មកទល់​ដើមឆ្នាំ ២០១២ នេះ ទូទាំង​ពិភពលោក មាន​អ្នកកាសែត និង​ថតរូប​ព័ត៌មាន ចំនួន ២៣២ នាក់ ត្រូវ​ជាប់គុក​នៅក្នុង​ប្រទេស​ទាំង ២៧ គឺ បាន​កើនឡើង​ចំនួន ៥៣ នាក់ បើ​ប្រៀបធៀប​នឹង​ស្ថិតិ​កាលពី​ឆ្នាំមុន និង​ជា​តួលេខ​មួយ​ខ្ពស់បំផុត​ចាប់តាំងពី CPJ ចាប់ ផ្ដើម​សហ​ការធ្វើជំរឿន​តាំងពី​ឆ្នាំ ១៩៩០ មក ។

​ប្រទេស​នាំមុខ​នៅក្នុង​បញ្ជី​ប្រទេស​ដែល​ចាប់​អ្នកកាសែត​ច្រើនជាងគេ ក្នុង​ពិភពលោក គឺ ប្រទេស​ទូ​គី (Turkey) បន្ទាប់មក​គឺ​អ៊ា​រ៉ង់ (Iran) និង​ប្រទេស​ចិន​ឈរ​លំដាប់​លេខ ៣ ។ ប្រទេស​នាំមុខ​ទាំង ១០ បន្ទាប់មកទៀត ក្រៅពី​វៀតណាម រួមមាន Eritrea, Syria,  Azerbaijan, Ethiopia, Uzbekistan និង Saudi Arabia ៕​

Leave A Reply

Your email address will not be published.