បទវិចារណកថា៖ ការ​រំ​លោភ​សិ​ទិ្ធ​មនុស្ស​របស់​របប​អាណានិគម​យួន​លើ​ខ្មែរក្រោម​

0 418

ការ​រំ​លោភ​សិ​ទិ្ធ​មនុស្ស​របស់​របប​អាណានិគម​យួន​លើ​ខ្មែរក្រោម​

បទវិចារណកថា​ដោយ​

លោក ថាច់ វឿង

ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​ ២០២០​

ប៉ុន្មាន​អាទិត្យ​កន្លងទៅ​នេះ​ បន្ទាប់​ពីរ​ដ្នា​ភិបាល​បក្ស​កុម្មុ​និ​ស្ត​យួន បាន​រំ​លោភ​សិ​ទិ្ធ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ និង​រើសអើង​ជាតិសាសន៍​ទៅលើ​ខែ្មរ​ក្រោម អំពី​ករណី​រឹត​បន្តឹង​ការប្រើ​ប្រាស់ Facebook ការ ចែកចាយ​ព័ត៌មាន​របស់​យុវជន​ខែ្មរ​ក្រោម​ ការ​រឹបអូស​យក​ដីធ្លី​របស់​ពលរដ្ឋ​ខែ្មរ​ក្រោម​នៅ​ខេត្ត​ក្រមួនស ការ​កោះហៅ​យុវជន​ខែ្មរ​ក្រោម​ទៅ​សួរចម្លើយ​ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម បាន​បំពេញ​កិច្ចការ​ងា​រយ៉ា​ងម​មា​ញឹក ដោយ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​ថ្កោលទោស​អាជ្ញាធរ​យួន ដែល​បាន​ប្រើ​កម្លាំង​ សមត្ថកិច្ច​ចម្រុះ​ជាង ១០០ នាក់ ប្រើ​អំពើ​ហិង្សា​ទៅលើ​ពលរដ្ឋ​ខែ្មរ​ក្រោម​ ឲ្យ​រង​របួសធ្ងន់ និង​ស្រាល​ចំនួន ១០ នាក់ ក្នុង​ជម្លោះដីធ្លី​មួយ នៅ​ខេត្ត​ក្រមួនស ។ ក្រៅពី​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​រាយការណ៍ អំពី​ករណីនេះ ជូន​ស្ថាប័ន​អន្តរជាតិ​នានា​ មានក្រុម​ប្រឹ​ក្សាសិ​ទិ្ធ​មនុស្ស អង្គការ​សហ​ប្រជា​តិ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ប្រទេស​នានា​មួយចំនួន​ទៀត​ដូចជា​ អូស្ត្រាលី កាណាដា និង​នៅ​ទ្វីប អឺរ៉ុប​ទាំងមូល ជាដើម ។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​បើក​សិក្ខាសាលា​តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត ស្តី​ពីសិ​ទិ្ធ​មនុស្ស​ខែ្មរ​ក្រោម​នៅ​កម្ពុជាក្រោម ដោយ​បាន​អញ្ជើញ​វាគ្មិន​កិត្តិ​យស​ល្បី​ៗ មក​ពី​អង្គការ​អន្តរជាតិនានា និង​ពី​ប្រទេស​ជាច្រើន​ទៀត ធ្វើ​សេច​ក្តី​ថែ្លង​ការ​ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម​ ។ ចំណែក​អង្គការ សមាគម​ខែ្មរ​កម្ពុជាក្រោម នៅ​ប្រទេស​កម្ពុជា ក៏បាន​ចេញ​សេច​ក្តី​ថែ្លង​ការណ៍​ ប្រតិកម្ម​ទៅ​នឹង​រដ្ឋាភិបាល វៀតណាម និង​ធ្វើ​របាយការណ៍​ដាក់​ជូន​ស្ថានទូត​វៀតណាម​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ដាក់​ជូន​ក្រសួង ការបរទេស​នៃ​ប្រទេស​កម្ពុជា ហើយ​បាន​ព្រមាន​ថា​ ប្រសិនបើ​អាជ្ញាធរ​យួន​មិនព្រម​ដោះលែង ពលរដ្ឋ​ខែ្មរ ក្រោម គឺ លោក ហ្វិ​ន វ៉ាំ​ង ដៀប (Huynh​ Van Dep​) ទេ ខែ្មរ​ក្រោម​នឹង​ធ្វើបាតុកម្ម​តវ៉ា​ នៅមុខ​ស្ថានទូត វៀតណាម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។

ក្រុមយុវជនខ្មែរក្រោម ដែលអាជ្ញាធរយួនកោះហៅ និងលិខិត​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិ​ន័យ និងស្រ្តី​ជនជាតិ​វៀតណាម ដែល​ជេរប្រមាថ​មើល​ងាយ​ខ្មែរក្រោម ព្រមទាំងបដាទាមទារឲ្យដោះលែងព្រះសង្ឃខ្មែរក្រោម
ក្រុមយុវជនខ្មែរក្រោម ដែលអាជ្ញាធរយួនកោះហៅ និងលិខិត​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិ​ន័យ និងស្រ្តី​ជនជាតិ​វៀតណាម ដែល​ជេរប្រមាថ​មើល​ងាយ​ខ្មែរក្រោម ព្រមទាំងបដាទាមទារឲ្យដោះលែងព្រះសង្ឃខ្មែរក្រោម

រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​វៀតណាម​ មិនទាន់​មាន​ដំណោះ​ស្រាយ​អី្វ​ជូន​ពលរដ្ឋ​ខែ្មរ​ក្រោម​នៅឡើយ អាជ្ញាធរ​យួន​ក៏​នៅ​មិនទាន់​ដោះលែង​លោក​ វិន វ៉ាំ​ង ដៀប នៅឡើយ ។ ពេលនេះ វិន វ៉ាំ​ង ដៀប​ កំពុងតែ​ត្រូវ​បាន​មេធាវី​ការពារ​ក្តី​ចំពោះមុខ​ច្បាប់ ។ ពលរដ្ឋ​ខែ្មរ​ក្រោម​ នៅ​ភូមិ​ប៉ប្រក​ ខេត្ត​ក្រមួនស​ ហាក់ដូចជា​មាន​ភាព​ស្ងប់ស្ងាត់ ដោយមាន​ព្រួយបារម្ភ​អំពី​អាជ្ញាធរ​យួន​ប្រើប្រាស់​ផ្លូវ​ងងឹត​មក​លើ​ពួក​គាត់​ អាជ្ញាធរ​យួន​ក៏​មិនទាន់​មាន​ផែន​ការ​អី្វ​លើ​ដីស្រែ​ចម្ការ​នោះ​ដែរ ។ រឿងរ៉ាវ​នេះ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ជាទីបំផុត ។

ចំណែក​ស្មារតី​របស់​យុវជន​ខែ្មរ​ក្រោម​ នៅតែ​រឹងមាំ​ដដែល ។ នៅ​ថៃ្ង​ទី ៣០ ខែមិថុនា ឆំា្ន ២០២០ យុវជន តោ ហ្វាង ចឿង (To Hoang Chuong​) និង យុវជន ថាច់ កឿង (Thach​ Cuong​) និង​ក្រុម យុវជន​មួយចំនួន បាន​លើកគ្នា​ទៅ​តវ៉ា​នៅចំពោះមុខ​មន្រ្តី​ស៊ើប​អងេ្ក​ត នៃ​មន្ទីរ​ព័ត៌មាន និង​ទូរគម នា​គមន៍ ខេត្ត​ព្រះត្រពាំង ពួក​គេ​បានសម្រេច​ថា នឹង​មិន​បង់ប្រាក់​ពិន័យ​ ទៅតាម​ការ​បង្គាប់ របស់​អាជ្ញាធរ​យួន ខេត្ត ព្រះត្រពាំង​ទេ ពីព្រោះ​អាជ្ញាធរ​យួន ខេត្ត​ព្រះត្រពាំង​ មានការ​រើសអើង​ពូជសាសន៍​ចំពោះ​ខែ្មរ​ក្រោម ។ បញ្ហា​នេះ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម បាន​ព្រមាន​រដ្ឋាភិបាល​វៀតណាម​ថា​ បើសិនជា​មានការ​ឃាត់ខ្លួន យុវជន​ខែ្មរ​ក្រោម​ទាំង ២ រូប​នោះ​មែន សហព័ន្ធ​នឹង​ប្តឹង​តវ៉ា​ជា​អន្តរជាតិ​ ។

រហូតមកដល់​ពេលនេះ យុវជន តោ ហ្វាង ចឿង (To Hoang Chuong​) នៅតែ​បង្ហោះ​ព័ត៌មាន ពី ទូរទស្សន៍ ព្រៃនគរ វិទ្យុ​សំឡេង​កម្ពុជាក្រោម និង វិទ្យុ​ អាស៊ី​សេរី តាម​បណ្តាញ​សង្គម Faccbook​ និង​បញ្ច​ញមតិ​តាម​បណ្តាញ​សង្គម​ថា​ “សម័យនេះ គឺ សតវត្សរ៍ ទី ២១ ហើយ សតវត្សរ៍ ២១ នេះ​ជា សតវត្សរ៍​សិទ្ធិមនុស្ស​ វា​មិន​អាច​ដូច​ពីដើម​ទៀត​ទេ សូម​យុវជន​ខែ្មរ​ក្រោម កុំ​មានការ​ខ្លាចក្រែង គេ​មក​គំរាម កំហែង​ ព្រោះ​យើង​ធ្វើ​ត្រូវ​គ្មាន​អី្វ​ដែល​ត្រូវ​ខ្លាច​នោះ​ទេ អី្វ​ដែលគេ​ហាមឃាត់​យើង​នោះ​ ដោយសារ​គេ​ខ្លាច យើង​យុវជន​ខែ្មរ​ក្រោម​យើង ថៃ្ង​ណាមួយ​ឈាន​ទៅដល់ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​ ។ វិធាន ការ​គឺ ដាក់​ច្បាប់​សំ​លុត​គំរាម​គំ​ហែង​ឲ្យ​យើង​បាក់ស្បាត យុវជន​ខែ្មរ​ក្រោម​សម័យ​សតវត្សរ៍​ ២១ នេះ មិន មែន​អ្នកឯង​ចង់​ចាប់ ចង់​ចង តាមតែ​អំពើ​ចិត្ត​នោះ​ទេ មាន​បណ្តាញ មាន​ប្រព័ន្ធ​ ផ្សព្វផ្សាយ​ពាសពេញ ពិភពលោក ។ ដូ​ចេ្នះ បំណង​របស់​គេ​មិនបាន​សម្រេច​ដូច​ពីមុន​ទៀត​ទេ​ សុំ​ទឹកចិត្ត​យុវជន​ខែ្មរ​ក្រោម​ទាំង អស់ សម័យនេះ​ហើយ​ត្រូវ​ថា​ ថា ត្រូវ​និយាយ និយាយ មិន​ត្រូវ​ខ្លាចក្រែង មិន​ត្រូវ​បាក់ស្បាត​ទេ ព្រោះ​រដ្ឋ ធម្មនុញ្ញ​វៀតណាម​ ត្រង់​មាត្រា​ទី ២៥ បាន​ចែងថា ប្រជាជន​មាន​សិទ្ធិ​និយាយ​ស្តី មាន​សិ​ទិ្ធ​បញេ្ចញ​មតិ​ មាន​សិ​ទិ្ធ​ដើរហើរ មាន​សិទ្ធិ​ធ្វើបាតុកម្ម​ទៀត​” ។

ចំណែក​យុវជន​ ថាច់ កឿង (Thach​ Cuong​) នៅតែ​បន្ត​ធ្វើសកម្មភាព ដោយ​ចូលរួម និពន្ធ បទចំរៀង​សេ្នហា​ជាតិ​ ដឹកនាំ​ក្រុម​យុវជន ស្លៀកពាក់​ជា​របៀប​ប្រពៃណី​ជាតិ​ខែ្មរ ថត​បទចំរៀង និង​បញេ្ចញ មតិ​ផេ្សង​ៗ បង្ហោះ​តាម​បណ្តាញ​សង្គម Facebook យ៉ាង​ព្រោងព្រាត ដោយ​ឥតមាន​ខ្លាចក្រែង​អ្វី​ឡើយ​ ។

យុវជន​ Danh Minh Quang ពេល​ដែល​ទទួល​បាន​លិខិត​កោះហៅ​ទៅ​សួរចម្លើយ​ជា​លើក​ទី​ ២ពី​អាជ្ញាធរ​យួន​ខេត្ត​ឃ្លាំង យុវជន​រូប​នេះ បាន​អំពាវនាវ​តាម​បណ្តាញ​សង្គម Facebook​ សុំ​ឲ្យ​ជួយ​ផ្តល់​យោបល់​មក​គាត់​ផង ។

របៀប​ធ្វើការ​របស់​របប​កុម្មុយនិស្ត​ គឺ​គ្មាន​ការពិត និង​យុត្តិធម៌​ឡើយ លិខិត​កោះហៅ គឺ និយាយ​ផ្សេង​ ពេល​ទៅដល់​មន្ទីរ​នគរបាល​ធ្វើការ​ផ្សេង មិន​ដូចជា​ក្នុង​សេចក្តី​កោះហៅ​នោះ​ទេ​ គឺ​សំ​លុត​គំរាម​គំ​ហែង បំភិតបំភ័យ ចាប់បង្ខំ​ចុះ​កិច្ចសន្យា ត្រូវ​ប្រុងប្រយ័ត្ន ។ លិខិត​អញ្ជើញ ឬលិខិត​កោះហៅ ទៅ​សួរចម្លើយ ពីមុន​ឮគួរឲ្យ​ភ័យខ្លាច​ ប៉ុនែ្ត​ឥឡូវនេះ​វា​ក្លាយទៅជា​រឿង​ធម្មតា របស់​យុវជន​ខែ្មរ​ក្រោម​ទៅ​ហើយ ការ​សំ​លុត​ ការ​គំរាម​គំ​ហែង ការ​បំភិតបំភ័យ ការ​ចាប់បង្ខំ​ឲ្យ​ចុះ​កិច្ចសន្យា​ វា​ជា​រឿង​ហួសសម័យ​ទៅ​ហើយ​ដែរ ពិភពលោក​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ដើម្បី​អនុវត្ត​តាម ។

សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ បាន​តស៊ូ​ប្រឹងប្រែង វែក​ប្រឡាយ កាយ​ប្រឡង់ ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ​ ឥឡូវនេះ​ទឹក​ចាប់ផ្តើម​ហូរ​សន្សឹម​ៗហើយ ទឹ​កស្ថប់ មិន​ប្រាកដ​ថា នៅ​ក្រោមទឹក​គ្មាន​ត្រី​នោះ​ទេ​ ៕

Leave A Reply

Your email address will not be published.