អាជ្ញាធរយួនស្នើឲ្យមន្ត្រីសង្ឃជួយទប់ស្កាត់ ការតវ៉ារឿងស្រះគូត្រូវគោក
នៅក្នុងខែមីនាកន្លងទៅនេះអាជ្ញាធរវៀតណាមខេត្តព្រះត្រពាំង ទើបតែបានផ្ញើលិខិតទៅដល់គណៈមន្ត្រីសង្ឃខ្មែរនៅក្នុងខេត្ត ព្រះត្រពាំង ដើម្បីជួយទប់ស្កាត់ ដល់ ការ តវ៉ា របស់យុវជន និងព្រះសង្ឃខ្មែរ ក្រោមអំពីករណីស្រះគូដែល ត្រូវគោក នាពេលថ្មីៗ នេះ ។ លិខិតនេះធ្វើឡើងបន្ទាប់ពីព្រះសង្ឃ និង យុវជនខ្មែរក្រោមមួយក្រុមបានណាត់ជួបគ្នានៅស្រះគូ ដើម្បីធ្វើញត្តិតវ៉ាទៅ អាជ្ញាធរយួនឲ្យជួយស្ដារ ស្រះគូឡើងវិញ និងមិនឲ្យធ្វើច្រាំងថ្មជុំវិញ កាលពីថ្ងៃទី ១៤ ខែមីនា និងបន្ទាប់ពីមានប្រតិកម្មយ៉ាង ខ្លាំងនៅតាមបណ្ដាញសង្គម Facebook ស្ដីបន្ទោសដល់ រដ្ឋាភិបាលវៀត ណាមជាបន្តបន្ទាប់ ។
យោងតាមលិខិតមួយច្បាប់របស់មន្ទីរវប្បធម៌ កីឡា និង ទេសចរណ៍ ខេត្តព្រះត្រពាំង នៃរដ្ឋាភិបាលយួន ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៦ ផ្ញើជូនដល់គណៈមន្ត្រីសង្ឃនៃសមាគមព្រះសង្ឃសាមគ្ គីស្នេហាជាតិខេត្តព្រះត្រពាំងបាន បញ្ជាក់ អំពីមូលហេតុដែល នាំ ឲ្យស្រះគូត្រូវគោកនោះថា បណ្ដាលមកពីបញ្ហាធាតុអាកាសក្ដៅរងឥទ្ធិពលពីបញ្ហាអាកាសធាតុ ផ្លាស់ប្ដូរមួយដែលមាន ឈ្មោះ ថា អ៊ីល នីញ៉ូ (El Niño) ។
ក្រៅពីស្នើឲ្យគណៈមន្ត្រីសង្ឃជួយឃោសនាប្រាប់ពលរដ្ឋរដ្ឋខ្មែរក្រោម នៅតាមវត្តអារាមនិមួយៗ ឲ្យយល់អំពីអ្វី ដែលអាជ្ញាធរវៀត ណាម លើកឡើងថា ស្រះគូ ត្រូវគោកមកពីអាកាសធាតុក្ដៅក៏បានឲ្យគណៈមន្ត្រីសង្ឃនៅក្នុងខេត្តមួយ នេះ ជួយ សហការនឹង អាជ្ញាធរ វៀតណាមទប់ស្កាត់ ចំពោះការតវ៉ា របស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាក់ទិន នឹងករណី នេះផងដែរ ។ ក្នុងលិខិតនេះ បានបញ្ជាក់ថា អាជ្ញាធរយួន ខេត្តព្រះត្រពាំង កំពុងតែធ្វើគំរោងក្នុងការ ស្ដារស្រះឡើងវិញ ហើយធ្វើច្រាំងជុំវិញដើម្បីទប់មិន ឲ្យបាក់ដី ។
យោងតាមកាសែតរដ្ឋយួនដែលបានចេញផ្សាយក្នុងស្រុក ដោយបានស្រង់សម្ដីរបស់នាយកមន្ទីរ វប្បធម៌យួន នៃខេត្ត ព្រះត្រពាំងថា មន្ទីរវប្បធម៌យួនបានស្នើឲ្យអាជ្ញាធរខេត្តព្រះត្រពាំងផ្តល់ថវិកា ប្រ មាណ ៧,៧ កោដិដុង (ប្រហែល ៣៨៥.០០០ ដុល្លារសហរដ្ឋអាមេរិក) ដើម្បីកែប្រែស្រះគូ (Cai tao khu di tich lich su) ឲ្យជាអាងទឹក ឬ អាងហែលទឹក មួយរបស់យួន នាពេលអនាគត ។
ក្រោយពីបានទទួលលិខិត របស់មន្ទីរវប្បធម៌យួនភ្លាម នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦ គណៈ មន្ត្រីសង្ឃខេត្តព្រះ ត្រពាំង បានចេញសេចក្ដីជូន និងប្រគេនដំណឹងមួយដល់ព្រះចៅអធិការវត្តទាំង ១៤២ និងសមាគមសង្ឃទាំង ៨ ស្រុក ក្នុងខេត្ត ឲ្យព្រះសង្ឃ និងពលរដ្ឋ រក្សានូវភាពស្ងៀមស្ងាត់ និងខំតែរកស៊ីកុំគិតរឿងអ្វីទាំងអស់ ដូចអ្វីមួយ ដែលគេហៅថា ” ដើម្បីលំនឹង ស្មារតីបួសរៀនប្រតិបត្តិ ធម៌វិន័យឲ្យបានល្អ និងខិតខំបង្កើន សេដ្ឋកិច្ចគ្រួសារ” ៕
Comments are closed.